ភាគ53:ការត្រឡប់មកជាថ្មីម្តងទៀត

665 75 5
                                        

«ចាំ?តើអោយខ្ញុំចាំដល់ពេលណា? កាលពី13ឆ្នាំមុនអូនសុំបងទៅបងថាចាំអូនជាដាច់ពីជំងឺរង់ចាំការចងចាំអោយវិលមកល្អទាំងស្រុងសិនអូនក៏ព្រមចាំៗរហូតគ្រប់ថ្ងៃគ្រប់ខែដែលកំណត់អូនមកសួរបង បងក៏ថាអោយចាំទៀតចាំកូនធំដឹងក្តីចាំទៅអូនចាំទៀតអូនតែងតែចាំបងជានិច្ចអេហ្វិនតែបងមិនដែលគោរពពាក្យសម្តីបងឡើយបងនិយាយបាតើដៃខ្នងដៃជាមួយអូនរហូត»រាងតូចស្រែកក្តែងៗរំលឹករាល់ពាក្យសន្យារបស់រាងក្រាសធ្លាប់ផ្តល់អោយ ចំណែកអេហ្វិនមិននិយាយតបតឈរស្ងៀមថ្មឹងៗសម្លឹងមុខតូចច្រមិចដាបដោយទឹកភ្នែកមិនព្រមដាក់ឬគេចក្រសែភ្នែកទៅណាទាំងអស់។
«បងខំធ្វើភ្លេចព្រោះមិនចង់អោយអូនចាកចេញមិនមែនបងនិយាយបាតដៃខ្នងដៃទេ»គ្រប់យ៉ាងគឺព្រោះខ្លាចបាត់បង់ទើបសម្រេចចិត្តធ្វើជាមនុស្សខុសសន្យា។រាល់ថ្ងៃមិនមែននាយមិនគិតអំពីរឿងដែលនាំថេហ្យុងត្រឡប់ទៅវិញទេនាយគិតរាល់ថ្ងៃគិតថាបើថេហ្យុងបានចួបនឹងជុងហ្គុកនាយច្បាស់ជាត្រូវទ្រាំមើលពួកគេទាំងពីរមានក្តីសុខទាំងចិត្តខ្លួនឯងគ្រាំប្រេះបែកគ្មានថ្ងៃជា បានចេះតែពន្យាពេលអោយថេហ្យុងចាំហើយខំសាងរឿងល្អៗអោយថេហ្យុងបំភ្លេចជុងហ្គុកចងចាំតែគេម្នាក់ប៉ុន្តែគ្រប់យ៉ាងខុសស្រឡះអស់ថេហ្យុងមិនភ្លេចមានតែនឹកនឹងចាំលើសដើម។
«ខ្ញុំចង់ចួបប្តីរបស់ខ្ញុំនាំខ្ញុំទៅចួបគាត់ឥឡូវនេះ!!»មិនខ្វល់ពីសម្តីអេហ្វិននាយតូចនិយាយតាមអារម្មណ៍ត្រូវការ។ពេលនេះម៉ោងនេះគេចង់ចួបប្តីរបស់គេត្រូវតែនាំគេទៅមិនរង់ចាំទៀតទេ។
«okបងនឹងជូនអូនទៅចួបគាត់»សម្តីមុតមាំបូករួមនឹងទឹកមុខនឹងថឹងធ្វើអោយអេហ្វិនហារមាត់ប្រកែកលែងបានមានតែខាំមាតើងក់ក្បាលយល់ព្រនតាមពាក្យសំណើររាងតូចបរិយាយអម្បាញ់មិញ។
.........
ប្រទេសកូរ៉េខាងត្បូង
+មន្ទីពេទ្យ
ក្នុងបន្ទប់អ្នកជំងឺពេញដោយសភាពតានតឹង។ទាំងអ្នកជំងឺនឹងលោកគ្រូទេព្យមានទឹកមុខមិនសូវល្អព្រោះមានកង្វល់ក្នុងចិត្តរាងខ្លួន ខណៈពេលគ្រប់យ៉ាងស្ងប់ស្ងាត់អស់ជាច្រើនម៉ោងរាងសង្ហារខ្វាងយ៉ុងដាច់ចិត្តហារមាត់ស្រដី÷
«បើគេមិនព្រមវះកាត់ជំងឺគេកាន់តែធ្ងន់ធ្ងរ»នាយនិយាយតិចៗស្របពេលមីនជីនឹងឃីយ៉ូនាំគ្នាដកដង្ហលមខ្សាកៗព្រោះហតើនឿយចិត្តចំពោះបញ្ហាមួយនេះ÷
«ហ្ហឹម!!កុំរំលឹកពីរឿងនេះអីខ្ញុំហត់ ខ្ញុំលត់តួអង្វរគេរាលើថ្ងៃគេនៅតែក្បាលរឹងមិនព្រមវះកាត់ខ្ញុំពិតជាពិបាកណាស់ក្នយងការតាមលួងលោមគេ»មីនជីស្រដីទាំងដៃញីស្នៀតផ្កាជាប់។រំលឹកពីរឿងនឹងម្តងៗក្នុងខួរចង់តែក្រឡកហត់ចិត្តនឿយកាយព្រោះជុងហ្គុកក្បាលរឹកមិនព្រមទទួលការវះកាត់ព្យាបាលជំងឺរបស់គេទាល់តែសោះមិនដឹងជារង់ខាំដល់ពេលណាទៀតទេ។
«បណ្តោយទៅ ទោះបីបង្ហូរឈាមអង្វរក៏គាត់មិនទទួលការវះកាត់នេះដែរ»ឃីយ៉ូស្រដីតិចៗស្របពេកទឹកមុខកំពុងតែបង្ហាញពីភាពសោកសៅនៅពេលនេះ ជុងហ្គុកជាមនុស្សយ៉ាងមិចគេស្គាល់ច្បាស់ណាស់អ្វីដែលគេមិនចង់ធ្វើទោះត្រូវបង្ខំដល់ស្លាប់ក៏គេមិនធ្វើ កាន់តែអង្វរគេកាន់តែផ្គើនកាន់តែរឹងទទឹងលើសដើម។
គ្រប់គ្នាអង្គុយមើលមុខគ្នាដកដង្ហើមធំ អស់មធ្យោបាយហើយមិនដឹងថាគួរប្រើភាសារផ្អែមស្រទន់ឬត្រូវចាក់មនោគមន៍បែបណាទេទើបជុងហ្គុកព្រមវះកាត់។
............
នៅប្រលានយន្តហោះពោពេញទៅដោយមនុស្សម្នាជាច្រើនកកកុញឈរត្រាបត្រាគ្នាញឹកស្អេះដូចហ្វូងស្រមោច។ជាធម្មតាទេនៅទីកន្លែងបែបនេះតែងតែមានមនុស្សច្រើនពីព្រោះអ្នកច្លះត្រូវមានធុរៈកិច្ចចេញចូលហឡហលរទៅក្រៅប្រទេសខ្លះទៀតក៏ចង់ដើរលេងកម្សាន្តតាមប្រទេសនានាអ៊ីចឹងទៅ។ដោយឡែងយើងក្រឡែកទៅមើលឡានសេរីទំនើបមួយគ្រឿងទើបនឹងបើកចូលមកដើម្បីទទួលនាំយកចៅហ្វាយទាំងពីររបស់ខ្លួនទៅកាន់ភូមិគ្រឹះ÷
«ចៅហ្វាយតូចសូមអញ្ជើញ»វីរីសបើកទ្វារឡានអញ្ជើញរាងតូចដែលឈរកាន់ដៃកូនប្រុសជាប់មិនពន្លែងអោយឡើងឡាន តែម្ខាស់សមីខ្លួនហាក់បីដូចជាមិនបានចាប់អារម្មណ៍នឹងសម្លេងនៃការអញ្ជើញឡើយព្រោះចិត្តនឹងអារម្មណ៍កំពុងតែហោះអណ្តែតរសាត់ទៅដលើមនុស្សម្នាក់បាត់ទៅហើយទើបត្រូវធ្វើអោយអេហ្វិនដែលឈរក្បែរនោះចាប់ក្រសោបស្មាតូចអង្រួនតិចៗអោយមានស្មារតីមកវិញសឹមបង្គាប់បញ្ជាទៅគេ÷
«ឆាប់ចូលទៅ»
«......»រាងតូចខ្ចឹបមាត់ងក់ក្បាលផ្ងក់ៗ ទើបដឹងដៃកូននាំគ្នាចូលទៅអង្គុយក្នុងឡាន ពេលរាងតូចរក្សាឥរិយាបថត្រឹមត្រូវសមគួររួចបានអេហ្វិនចូលទៅតាមក្រោយ។រាងក្រាសអង្គុយខាងស្តាំដៃធីខេយ៍អង្គុយកណ្តាលថេហ្យុងអង្គុយខាងឆ្វេងដៃពួកគេទាំងបីអង្គុយបែបនេះដូចរាល់ដងព្រោះជាទម្លាប់ទៅហើយ។
«ប៉ាអេ ម៉ាក់ថេយ៍ថាប៉ាអេមិនមែនប៉ាបង្កើតអូនទេតើវាជារឿងពិតអត់?»អាច្រម៉ក់ពេបមាត់កលទឹកភ្នែកចងើយំ ពេលនឹកដល់សម្តីថេហ្យុងម្តងៗក្នយងបេះដូងប្រម៉ាត់បីដូចត្រូវគេចាប់ច្របាច់លេងអោយខ្ទិចខ្ទីគ្មានសល់ហើយក៏ចង់ដឹងការពិតបានជាមកជម្រិតសួររាងក្រាសភ្លាមៗទាំងមិនទាន់បានត្រៀមចិត្តអ៊ីបន្តិច។ ចំណែកអេហ្វិនកាលបើបានឮសំនួរកូនហើយក៏ខំងាកមុខចេញធ្វើជាសម្លឹងមើលអ្វីផ្សេងមិនឆ្លើយតបទាល់តែសោះព្រឡមិនដឹងថាគួរប្រាប់យ៉ាងមិចទើបសម។
«ធីខេយ៍មកនេះមក»ឃើញអេហ្វិនស្ងាត់ថេហ្យ៧ងក៏មិនចង់អោយកូនរំខានផ្លូវចិត្តរបស់គេបន្តព្រោះត្រឹមតែគេម្នាក់បានបំផ្លាញផ្លូវចិត្តនឹងអារម្មណ៍របស់អេហ្វិនច្រើនណាស់ទៅហើយក៏ប្រញាប់យកកូនអោយមកអង្គុយជិតខ្លួនទាញក្បាលគេដាក់លើស្មារបស់ខ្លួននឹងអង្អែលខ្នងលួងលោមចិត្តកូន។
(បា៉មិនចង់បាត់បង់កូនប៉ាមិនចង់បាត់បង់ម៉ាក់ឯងទេតែប៉ាគ្មនសិទ្ធព្រោះប៉ាមកក្រោយ ប៉ាបានត្រឹមជាតួជំនួសប៉ាជំនួសត្រឹមរយៈពេលខ្លីប៉ុណ្ណោះនៅពេលបន្តិចទៀតនេះកូននឹងម៉ាក់កូនក្លាយទៅជារបស់គេវិញហើយ)មានឈ្មោះត្រឹមតួជំនួសពេលអស់តួនាទីក៏ត្រូវដើរចេញ នេះហើយជាអារម្មណ៍មួយដែលគ្មានអ្នកណាម្នាក់ចង់ស្គាល់ទេវាឈឺចាប់ជាងស្នេហាបែកបាក់ទៅទៀត។មនុស្សធ្លាប់រស់នៅជាមួយគ្នាផ្តល់ទាំងក្តីសុខ ស្នាមញញឹម ផ្តល់គ្រប់យ៉ាងអោយគ្នាទៅវិញទៅមកសុខៗស្រាប់តែត្រូវប្រគល់គេអោយទៅម្ចាស់ដើមវិញ ចិត្តមិនចង់បាត់បង់តែក៏មិនអាចបន្តអោបក្រសោបព្រោះគេមិនមែនជារបស់នាយតាំងពីដើមម្លេះ។
........
ភូមិគ្រឹះតូច
អេហ្វមិនក្រៅពីមានភូមិគ្រឹះនៅសហរដ្ឋអាមេរិកហើយនាយក៏មានភូមិគ្រឹះតូច នៅក្នុងប្រទេសកូរ៉េមួយផងដែរ។នាយសាងសង់ភូមិគ្រឹះនេះឡើងដើម្បីទុកស្នាក់នៅពេលមានកិច្ចការនៅប្រទេសកូរ៉េគេក៏ឧស្សាហ៍មមាញឹកចុះមកកូរ៉េដែរប៉ុន្តែនាយលាក់ថេហ្យុងមិនអោយដឹងព្រោះខ្លាចរាងតូចសុំមកតាមប៉ុន្តែចុងក្រោយគេនៅតែនាំថេហ្យុងមកទឹកដីនេះជាថ្មីម្តងទៀតដដែល។
រាងក្រាសចុះពីឡាននាំយករាងកាយស្វាហាប់ចូលទៅក្នុងភូមិគ្រឹះដែលមានធីខេយ៍រត់តាមពីក្រោយជាប់ ឯថេហ្យុងក៏ចុះដើរពីឡានឈរងើយក្បាលសម្លឹងមើលភូមិគ្រឹះយ៉ាងស្ងៀមស្ងាត់បំផុត។
«អូនមានអារម្មណ៍ថានឹកបងណាស់ជុងហ្គុក»កែវភ្នែកភ្លឺថ្លាទម្លាក់ចុះក្រោមសម្លឹងមើលម្រាមជើងតូចៗរបស់ខ្លួនមុននឹងមានដំណក់ទឹកថ្លាធ្លាក់ចុះមកតក់ៗប៉ះនឹងម្រាមជើងនោះ។គេមិនអាចហាមឃាត់ទឹកភ្នែកខ្លួនឯងបានទេគ្រប់ពេលដែលនឹកដល់ជុងហ្គុកទើបឈរយំទាំងមិនដឹងខ្លួនបែបហ្នឹង។
«អ្ហឹក..»ថេហ្យុងលើកដៃវាសទឹកភ្នែកចេញពីថ្ពាល់ក្រពុំអោយស្ងួតអស់ទើបសម្រេចចិត្តឈានជើងដើរយឺតៗចូលទៅក្នុងភូមិគ្រឹះតាមកូននឹងបងប្រុសចិញ្ចឹមរបស់ខ្លួន។ពេលចូលមកដល់គេដាក់បង្គុយចុះនៅលើសាឡុងម៉ាកទំនើបមានក្បាច់រចនាល្អស្រស់ត្រជាក់ភ្នែកដិតអារម្មណ៍។
«ប៉ាអេ ប៉ានៅមិនទាន់ឆ្លើយនឹងសំនួរកូនទេណា»ធីខេយ៍ដាក់គូទអង្គុយប៉ុកក្បែរអេហ្វិន។ក្មេងល្អិតធ្វើមុខម៉ក់ៗទាញជាយអាវរបស់នាយអង្រួនតិចៗទាមទារអោយគេឆ្លើយនឹងសំនួរខ្លួន អេហ្វិនវិញបានត្រឹមញឹមៗលួចដៀងភ្នែកសម្លឹងមើលមុខថេហ្យុងបន្តិចសឹមងាកមកមើលមុខកូនវិញម្តងទើបឆ្លើយអោយកូនអស់ការងឿយឆ្ងល់÷
«អឹម!!»នាយក្រហ្ហឹមតបបន្តិចអោយធីខេយ៍បានអស់ចិត្ត ខណៈពេលនោះធីខេយ៍ក៏យំហូរទឹកភ្នែកកូនប្រុសស្រក់តក់ៗចំពោះមុខអ្នកជាប៉ាក្លែងក្លាយ÷
«អ្ហឹកៗៗៗ»រឿងនឹកស្មានមិនដល់ភ្លាមៗពេកមិនចង់ជឿសោះ ហេតុអ្វីៗសុខៗគ្រប់យ៉ាងប្រែទៅជារឿងបែបហ្នឹង?
ធីខេយ៍ស្រែកយំខ្លាំងៗខូចចិត្តត្បុតអីប៉ាដែលរស់នៅជាមួយតាំងពីតូចមិនមែនប៉ាបង្កើត។ចុះប៉ាបង្កើតរបស់គេវិញតើបាត់ទៅណា?ម្តេចមិននៅមើលថែដូចជាប៉ាក្លែងក្លាយដែលនៅចំពោះមុខនេះចឹង?
«កុំយំអីធីខេយ៍ក្មេងល្អរបស់ប៉ា ទោះបីប៉ាមិនមែនជាប៉ាបង្កើតរបស់កូនក៏ប៉ាស្រលាញ់កូនស្រលាញ់ស្មើនឹងជីវិតរបស់ប៉ា»នាយអង្អែលក្បាលប្រើពាក្យផ្អែមពីរោះលួងលោមកុំអោយធីខេយ៍យំចំណែកថេហ្យុងបានត្រឹមអង្គុយស្ងៀមស្ងាត់មិនស្រដីអ្វីទាំងអស់។
«ម៉ាក់ វាមិនមែនជាការពិតទេត្រូវអត់?»ខ្លាចអេហ្វិនកុហកគេក៏បែជាមកសួរថេហ្យុង រាងតូចកាលបើបានឮហើយក៏ដកដង្ហើមធំខ្សាកមុននឹងតប÷
«ហ្ហឹម!! វាជាការពិត»
«ខ្ញុំទទួលយកមិនបានទេ ម្តេចក៏មិនប្រាប់អោយខ្ញុំដឹងតាំងពីដំបូងអោយខ្ញុំយល់ច្រឡំមករហូតធ្វើអី?..អ្ហឹកៗៗ»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now