«.......»គេបិទភ្នែកដកដង្ហើមមួយៗបន្ធូអារម្មណ៍កុំអោយខឹង។ចង់បន្ទោសពេទ្យទាំងស្រុងក៏មិនត្រូវគួរបន្ទោសនាយដែលមិនចេះចាត់ចែងរឿងរកអ្នកមកមើលថែទាំអ្នកជំងឺអោយបានល្អគិតតែពីរឿងការងារពេកភ្លេចខ្លួនថាក្នុងផ្ទះមានមនុស្សឈឺធ្ងន់។
«លោកដុកទ័រ ប្រញាប់ទៅបន្ទប់អ្នកជំងឺជាបន្ទាន់»លោកដុកទ័រនឹងអេហ្វិនងាកមើលមុខគ្នាជាការចម្ងល់។ពួកគេទាំងពីររហ័សរត់ទៅបន្ទប់អ្នកជំងឺព្រមគ្នា ពេលមកដល់ឃើញគ្រូពេទ្យបួននាក់កំពុងចាំដៃចាប់ជើងអ្នកជំងឺដែលប្រកាច់កន្រ្តាក់ខ្លួនដកដង្កាមាន់នៅលើគ្រែ នេះមិនដឹងថាមានរឿងអីកើតឡើងទេគាត់ឡើងវង្វេងអស់ហើយអ្នកជំងឺបានស្លាប់មិនអ៊ីចឹង?ហើយនេះមិចសុខៗបេះដូងដំណើរការបានធម្មតាតែប្តូរមកជាប្រកាច់វិញ?
«លោកដុកទ័រនៅឈរមើលដល់ណាទៀតឆាប់មកចាក់ថ្នាំអោយអ្នកជំងឺទៅ»លោកគ្រូពេទ្យហត់បែកញឹសគឃូតតាមជោគសក់ កម្លាំងពួកគាត់មានមិនច្រើនទេចាប់អ្នកជំងឺមិនចង់ជាប់ទើបស្រែកប្រាប់លោកដុកទ័រអោយឆាប់ញាប់ដៃញាប់ជើងរឿងចាក់ថ្នាំ។
«អឹម!!»លោកដុកទ័រចូលខ្លួនទៅក្បែរអ្នកជំងឺចាប់ពិនិត្យមើលសភាវៈកាយនឹងបញ្ហាដែលបណ្តាលអោយអ្នកជំងឺប្រកាច់ពេលពិនិត្យដឹងមូលហេតុក៏ប្រញាប់ផ្សំថ្នាំយកមកចាក់បញ្ជូលតាមខ្សែសារ៉ូម។ប្រម៉ានជាមួយនាទីអ្នកជំងឺក៏ត្រឡប់មកធម្មតាវិញទើបគ្រូពេទ្យទាំងអស់ជួយគ្នារៀបចំសម្ភារៈពេទ្យទុកដាក់នឹងរៀបចំអោយអ្នកជំងឺគេងបានស្រួលបានដាក់ខ្យល់អុកស៊ីសែនបំពាក់នឹងច្រមុះដើម្បីជំនួញដល់ការដកដង្ហើមរបស់អ្នកជំងឺ។
«ហ្ហឹម!!គេលែងអីហើយ»គាត់ដកដង្ហើមធំមួយខ្សាកនិយាយទាំងរំភើបប្រាប់អេហ្វិន។
«វាជារឿងកម្ររកើតមានខ្លាំងណាស់ខ្ញុំទើបតែជួបទេ»លើកទីមួយក៏ជាលើកដំបូងដែលជួបជាមួយនឹងហេតុការរន្ធត់តក់ស្លុតហើយស្រាប់តែប្រែមកជារឿងល្អវិញនាយផ្ទាល់ពិតជាហួសចិត្តស្មានមិនដល់ពិតមែន។
«មួយលានសំណាង មនុស្សល្អៗមានអ្នកជួយថែរក្សាអ៊ីចឹងហើយ»គាត់ញញឹមតិចៗ ថាបែបនឹងក៏ត្រូវម្យ៉ាងមនុស្សល្អមិនងាយស្លាប់ទេតែងតែមានរឿងចម្លែកៗកើតឡើងមកតាមជួយពីក្រោយរហូតរួចផុតទុក្ខភ័យ។
«បើអ៊ីចឹងពួកខ្ញុំលាសិនហើយពេលរសៀលខ្ញុំមកពិនិត្យអការៈគេម្តងទៀត»
«បាទ!!អគុណច្រើន»
«មិនអីទេ»
«វីរីស ជូនដំណើរលោកគ្រូពេទ្យ»នាយបកើដៃជាសញ្ញាអោយកូនចៅជំនិតជូនដំណើរលោកគ្រូពេទ្យ។វីរីសដែលត្រូវជាកូនចៅក៏ប្រញាប់ប្រញាល់ចូលមកក្នុងតាមការបញ្ញានឹងជួយយកអាសាដោយកាន់របស់របរលោកគ្រូពេទ្យសឹមនាំគាត់ចុះទៅដល់ជាន់ខាងក្រោមហើយក៏ប្រគល់អីវ៉ាន់ទាំងអស់អោយទៅអ្នកបម្រើជួយយកដាក់គូទឡានពេទ្យលោកគ្រូពេទ្យ។
«ខ្ញុំលាសិនហើយ»
«បាទ សុខសប្បាយតាមផ្លូវ»
ឡានលោកគ្រូពេទ្យជាមួយលោកដុកទ័របើកចេញពីបរិវេណភូមិគ្រឹះលឿនស្ទេវព្រោះនៅខាងមន្ទីពេទ្យមានអ្នកជំងឺច្រើននាក់កំពុងរង់ចាំពួកគាត់។វីរីសឈរមើលឡានបើកចេញផុតពីរបងទើបបែរក្រោយឡើងត្រឡប់មកអេហ្វិនវិញ។
«ចៅហ្វាយ»នាយហៅអេហ្វិន ហើយគេក៏ងាកមកស្របពេលទឹកមុខសោកសៅដែលមិនមែនជាទឹករបស់គេពីមុនទេទើបកូនចៅរូបនេះកើតចិត្តខ្វល់ខ្វាយ។
«មានការអី?»នាយសួរ រួចងាកមកមើលអ្នកជំងឺលើគ្រែពេទ្យវិញ។
«ចៅហ្វាយទើបមកពីហត់គួរទៅសម្រាកខ្លះ ទុកខ្ញុំជាអ្នកមើលថែគេចុះ»ឃើញចៅហ្វាយហត់នឿយពីក្រុមហ៊ុនមកដល់ត្រូវភ័យស្លន់ស្លោព្រោះហេតុការមុននេះទើបចង់អោយគេសម្រាកខ្លះបានជាមកសុំខ្លួនមើលថែអ្នកជំងឺជំនួសនាយវិញ។
«មិនអីទេយើងនៅមើលគេបន្តិចសិន»នាយប្រកែកចង់នៅមើលអ្នកជំងឺមិនស្គាល់ប្រវិត្តនេះបន្តិចសិនចាំទៅសម្រាកពេលក្រោយ។
«ហ្ហឹម!!»វីរីសដកដង្ហើមធ្ងន់ៗធ្វើមុខក្រម៉ូវនៅពេលត្រូវចៅហ្វាយបដិសេធសំណើរ។មិនខឹងឬអន់ចិត្តទេ មកពីបារម្ភខ្លាចត្រូវមានអ្នកឈឺម្នាក់ទៀតចឹងហើយបានចេះតាមមើលតាមដាស់តឿនរហូតអ៊ីចឹង។
«ឯងទៅសម្រាកចុះ»
«បាទ!!»នៅក៏ពិបាកនាំតែទើសទាល់ចង់ប្រកែកក៏ដឹងថាមិនបានទើបឆ្លើយបាទយល់ព្រមនឹងដើរចេញទៅរកកន្លែងសម្រាក។
«ខ្ញុំចង់ដឹងណាស់ឯងជាអ្នកណា?មកពីណាហេតុអ្វីក៏មានគេចង់សម្លាប់ឯង?»អេហ្វិនអង្គុយក្តោបដៃចូលគ្នាច្រត់កែងដៃជាប់នឹងគ្រែសម្លឹងមុខរាងល្អិតម៉ក់ៗដោយចម្ងល់ជាច្រើនអនេកលើកជាស្វ័យគុណ។ចង់ដឹងចង់ស្គាល់ប្រវត្តិគេណាស់បានបញ្ជូនមនុស្សតាមស៊ើបរកហើយតែអ្វីដែលទទួលបានមានតែភាពទទេស្អាតគ្មានតម្រុយអ្វីប្រាប់ថាគេជាអ្នកណាមកពីណាអ្វីដែលកាន់តែឆ្ងល់ម្តេចក៏គេត្រូវតាមសម្លាប់?
..........
_ប្រទេសកូរ៉េខាងត្បូង_
+ភូមិគ្រឹះអាន់ព្រីតន់
វេលាយប់ស្ងាត់មេឃធ្លាក់ខ្យល់ត្រជាក់រហឹមសណ្តំដួថចិត្តមនុស្សម្នាគ្រប់គ្នាអោយលន្លង់លន្លោចទៅតាមសម្លេងខ្យល់បក់បេុីយៗទង្គិចនឹងស្លឹកឈើសូរវូរៗស្តាប់ឮហើយសែនស្រងេះស្រងោចជាពិសេសពេលបិទភ្នែកធ្វើអោយខួរក្បាលរលឹកដល់អនុស្សាវរីយ៍ចាស់ៗរាប់មិនអស់......
(ពូចិញ្ចឹមអូនទេ?)
(អូនស្រលាញ់ពូជាងគេ)
(Mommy សុំពេលលួងdaddyរបស់កូនសិន)
(ពូស្តាប់អូនបកស្រាយសិនបានទេអូនស្រលាញ់តែពូអូនមិនដែលគិតចង់ងាគរេចិត្តអោយអ្នកផ្សេងឡើយ)
(ខឹងអូនពូវៃអូនមកកុំទៅបញ្ចេញកំហឹងលើម៉ូតៃ កូនគេមិនដឹងអីទេ)
(ម៉ូតៃ...អ្ហឹកៗ...ម៉ូតៃ....)
«អ្ហឹកៗ...daddyសុំទោស..សុំទោសណាម៉ូតៃ»សម្លេងថេហ្យុងលាន់រំងំហឹងពេញត្រចៀកជុងហ្គុកជាពិសេសសម្រែកហៅឈ្មោះម៉ូតៃនៅពេលដឹងថាកូនស្លាប់ទៅចោល។ពេលនោះនាយក៏បានឮនាយក៏បានឃើញៗថេហ្យុងយំស្រែកអោបសាកសព្វកូនសម្លាញ់ចិត្តដង្ហើយហៅគេក្តែងតែនាយមិនអាណិតមិនខ្វល់គិតតែពីខឹងៗដល់បាត់សតិធ្វើបាបវាយដុំមនុស្សស្លូតបូតយ៉ាងព្រៃផ្សៃថែមទាំងសម្លាប់កូនខ្លួនឯងទៀតគេពិតជាគួរអោយស្អប់ណាស់។
«កូនអត់ទោសអោយប៉ាទេម៉ូតៃ?»នាយឈរនៅពីមុខកូនផ្នូរតូចមួយដែលវាជាផ្នូររបស់ម៉ូតៃ។ថ្ងៃនេះគេមកលេងម៉ូតៃក៏មកសុំទោសកូនដូចគ្នា នាយយំសួរទៅកូនចង់ដឹងថាកូនអត់ទោសអោយឬក៏អត់។
«បើពេលនោះប៉ាមានសតិតែបន្តិចប៉ាក៏មិនបាត់បង់កូនមិនបាត់បង់ម៉ាក់របស់ឯងដែរ ប៉ាខុសធ្ងន់ណាស់ម៉ូតៃ..អ្ហឹកៗ...បា៉ខុសហើយ»ជង្គង់លត់ចុះដល់ដីស្របពេលក្បាលក្រាបផ្អឹបនឹងផ្នូរកូនដែលខ្លួនបានសម្លាប់ផ្ទាល់ដៃ។ដឹងកំហុសពេលនេះតើបានអីមកវិញបើគេចាកចេញទៅហើយ បាត់បង់ទើបចេះស្តាយក្រោយពេលមានមិនក្រសោបទុកដូចសម្តីបានសន្យាមានតែបំពានសមហើយដែលត្រូវមកអង្គុយយំសុំទោសកូនសុំទោសប្រពន្ធនឹងកូនម្នាក់ទៀតបែបហ្នឹង។
«អត់ទោសអោយប៉ាផងណាកូនជួយប៉ាតាមរកម៉ាក់ឯងផងប៉ានឹកម៉ាក់ឯងណាស់»ជុងហ្គុកបន្តស្រែកក្តែងៗប្រណាំងនឹងទឹកភ្នែក។ចិត្តសែននឹកខំស្វះស្វែងតាមរកគ្រប់កន្លែងនៅមិនបានជួបដូចចិត្តប៉ងតើគួរធ្វើបែបណាបន្តទៀតទៅទើបអាចរកឃើញ?
........
មេឃបាក់រសៀលថ្ងៃគងភ្នំរាងក្រាសទើបមកពីផ្នូរម៉ូតៃត្រឡប់មកក្នុងភូមិគ្រឹះវិញជាមួយទឹកមុខសោកសៅភ្នែកហើមក្រហមគ្រាន់តែមើលក៏ដឹងថាយំខ្លាំងកម្រិតណា។
«ជុងហ្គុក មានឃើញរ៉ូសទេកូនបាត់គេតាំងពីម្សិលមិញម្លេះទាក់ទងក៏មិនបានទៀត»អ្នកស្រីធំដើរឆ្លេឆ្លាពេញភូមិគ្រឹះក្នុងដៃកាន់ទូរស័ព្ទជាប់ពេលឃើញជុងហ្គុកដើរមកក៏ចូលទៅសទរក្រែងគេប្រទះភ្នែកជាមួយនាងខ្លះ។ជុងហ្គុកងាកខ្លួនសម្លឹងមុខម៉ាក់របស់គេយ៉ាងមុតមាំមុននឹងបន្លឺសម្លេងឡើងទៅកាន់គាត់÷
«មិនឃើញ»នាយតបតែពីរម៉ាត់ខ្លីៗហើយដើរទៅបន្ទប់បាត់ ឯអ្នកស្រីធំក៏មិនបានគិតគូរឆ្ងល់ឬតាមសួរនាំជុងហ្គុកអីទៀតដែរគាត់ក៏បន្តចុចលេខទូរស័ព្ទរបស់រ៉ូសខលរកម្តងហើយម្តងទៀត។
«ខលដល់បែកទូរស័ព្ទទៀតក៏គ្មានអ្នកលើកដែរ»ជុងហ្គុកឈរនៅបង្កាន់ដៃជណ្តើរសម្លឹងមើលចុះក្រោមជាមួយស្នាមញញឹមតិចៗ ក្នុងដៃក៏មានកាន់ទូរស័ព្ទមួយគ្រឿងដែលវាគឺជារបស់រ៉ូសនឹងឯង។នាយសម្លឹងមើលលេងទូរស័ព្ទរបស់ម្តយលោតលើអេក្រង់ទូរស័ព្ទដោយមិនខ្ចីចុចទទួលសុខចិត្តញាត់វាចូលក្នុងហោប៉ាវរួចបើកទ្វាដើរចូលបន្ទប់វិញធ្វើមិនដឹង។
រាងក្រាសចូលមកដល់ខាងក្នុងរៀបចំខ្លួនផ្លាស់ប្តូរសម្លៀកបំពាក់ចេញ ពេលស្លៀកពាក់រួចគេបានដើរទៅក្បែរទូរមួយមានដាក់វត្ថុបុរាណតម្លៃខ្ទង់មុឺនដុល្លា។គេឈរមើលថូរផ្កាមួយនៅលើក្បាលមួយសន្ទុះទើបប្រើដៃចាប់រុញវាទៅក្រោយរំពេចនោះទូរក៏រំកិលចេញបង្ហាញអោយឃើញមានទ្វាសំងាត់មួយនៅពីក្រោយទូរ។ទ្វារនេះធ្វើភ្ជាប់ជាមួយនឹងបន្ទប់សំងាត់ដែលដាក់ឃុំឃាំងរ៉ូសនោះឯង ដោយហេតុថាអ្នកម៉ាក់របស់គេនៅផ្ទះមិនចង់អោយគាត់ដឹងអំពីរឿងនេះទើបគេចូលទៅមើលរ៉ូសតាមច្រកទ្វារក្រោយទូរនេះ និយាយថាទៅមើលមិនសមទាល់តែទោសតែបើនិយាយថាទៅបញ្ចប់ជីវិតនាងគឺត្រូវជាង។
ចូលមកដល់បន្ទប់សំងាត់ ជុងហ្គុករហ័សវាយបញ្ជូលលេខកូដដើម្បីអោយទ្វារ គេឈរចាំប្រម៉ានមួយនាទីទ្វាររបើកឡើងយឺតៗ មិនចាំយូរជុងហ្គុកប្រញប់ចូលទៅក្នុងមើលថារ៉ូសស្លាប់ឬរស់បើស្លាប់អាងយកទៅបោះចូលក្នុងអាងក្រពើតែបើរស់គេនឹងធ្វើទារុណកម្មនាងបន្ថែមទៀតអោយសាកសមនឹងអ្វីដែលនាងបានធ្វើដាក់ថេហ្យុង។
«ជីវិតរបស់នាងថ្លៃមែន!!»នាយសើចចុងមាត់ហួសចិត្តជាមួយមនុស្សស្រីខ្លួនតូចច្រឡឹងកំពុងអង្គុយអោបក្បាលជង្គង់ញ័រញាក់នៅគៀនជញ្ជាំងទាំងកាយអាក្រាតប៉ុណ្ណឹងហើយមិនរងារស្លាប់ទៀតពិតជាពូកែទ្រាំមិនសរសើរមិនបាន។
«បងជុងហ្គុក ដោះលែងខ្ញុំទៅខ្ញុំរងារខ្ញុំឈឺខ្ញុំវេតនាណាស់បង»នាងអង្វរញ័រមាត់ខាំធ្មេញក្រតៗព្រោះរងារ។នៅក្នុងនេះពេញមួយយប់ឆ្លងរហូតដល់ថ្ងៃនាងទ្រាំស្ទើតែរឹងខ្លួនកកស្លាប់ទៅហើយពិតជាវេតនាជាងត្រូវគេចាក់សម្លាប់ទៀត។
«ជុ..ជុ..យើងនឹងដោះលែងនាងប៉ុន្តែនាងកំដរយើងលេងហ្គេមពីរដៃបីដៃសិន»ដោះលែងនាយគង់តែធ្វើទេកុំព្រួយតែលេងហ្គេមដែលនាយរៀបចំទុកសិនទៅខំចំណាយកម្លាំងច្រើនណាស់បើមិនលេងវាគួរអោយស្តាយ។
«អ្ហឹកៗ...អត់ទេៗ..ខ្ញុំមិនលេងហ្គេមឆ្កួតឡប់ស្តីរបស់បងទេ»នាងក្រវីក្បាលប្រកែកញាប់មាត់ ទឹកភ្នែកហូររហាមស្របពេលកាយតូចអាក្រាតខំវារកើបៗទាំងត្រដាបត្រដួសចង់រត់គេចចេញពីបុរសកំណាចឈរនៅចំពោះមុខ។ ជុងហ្គុកគេមិនហាមមិនចូលមិនទៅឃាត់មានតែងាកខ្លួនទុកផ្លូវអោយនាងបន្តវាតិចៗរហូតទៅដល់មាត់ទ្វារ នាយញញឹមប្រើអណ្តាតទល់ថ្គាមស្របពេលឃើញនាងប្រឹងចេញទៅក្រៅ ហើយពេលនោះជុងហ្គុកក៏បានចុចទេឡេបញ្ជាអោយទ្វារបិទនៅពេលដៃរបស់រ៉ូសកំពុងតែបោះចេញទៅក្រៅបន្ទប់÷
ក្រឹប!!
«អូយ..អ្ហឹកៗ..ដៃ..ដៃរបស់ខ្ញុំ..ឈឺណាស់..អ្ហឹកៗ»នាងស្រែកចាចនៅពេលទ្វារបិទគៀបដៃនាងជាប់ចង់ដាច់។ដកចេញក៏ដកមិនកើតបានត្រឹមដេកស្រែកប្រកាច់ននៀលពេញការ៉ូពេញទៅដោយភាពឈឺចាប់។ជុងហ្គុកសែនសប្បាយនាយឈរសើចខ្លាំងដូចមនុស្សឆ្កួតពេលបានឃើញរូបភាពមួយនេះ÷
«ហ្ហាសៗ...ជុ..ជុ....នាងប្រហែលឈឺខ្លាំងហើយមែនទេ?តែនាងឈឺមិនដល់ថេហ្យុងរបស់យើងទេស្រីចង្រៃ»នាយចំកោងខ្នងជញ្ជក់មាត់សួរបែបឌឺ។រ៉ូសឮហើយក៏មិនអាចធ្វើអ្វីបានព្រោះពេលនេះខ្លួនឯងកំពុងវេតនាជិតស្លាប់ទៅហើយមានកម្លាំងឯណាទៅនិយាយតតាំងនឹងគេទៅ?
«ខ្ញុំឈឺ...អ្ហឹកៗ..សមអង្វរបញ្ឈប់ទង្វើនេះទៅខ្ញុំខ្លាចហើយ»
«ស្រីដូចជានាងមិនសមនឹងទទួលបានការលើកលែងទេរ៉ូសនាងធ្វើអោយមនុស្សជាច្រើននាក់រងទុក្ខដោយសារនាងទោះបីជីវិតនាងមួយក៏សងមិនអស់ដែរ»សុំទោសចំពោះអក្ខរាវិរុទ្ធ🙏✍️

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....