ភាគទី14:អ៊ុំស្រី..!!

573 44 2
                                        

«កូនរបស់លោកពេលនេះគេលេងស្តាប់បង្គាប់ខ្ញុំហើយ អាន់ព្រីតន់ញូខានេស»ស្របនឹងសម្តីចប់កែវភ្នែកមួយគូដែលមានតែភាពទទេស្អាតសម្លឹងមើលដើមផ្កាសាគូរ៉ាដែលរីកផ្កាស្កុះស្កាយពេញដើមហាក់ដូចជាកំពុងតែប្រដូចដើមផ្កាមួយដើមនេះជាលោកម្ចាស់អាន់ព្រីតន់។
..........
ពេលព្រឹកព្រះអាទិត្យរះពីទិសខាងកើតបញ្ចេញពន្លឺត្រចេះត្រចង់ឃើញហើយគួរអោយចង់គយគន់មើលមិនចង់ដកភ្នែកចេញឡើយ ពន្លឺពណ៍មាសស្រាលចាំងជះទៅលើផ្ទៃមេឃអមនឹងពពកនាពេលព្រឹកមានពណ៍ទឹកក្រូចថ្លាលាយក្រហមកាន់តែធ្វើអោយទេសភាពនាពេលព្រឹកប្រលឹបនេះកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ប៉ុន្តែទោះបីជាព្រឹកនេះមានទេសភាពស្អាតមិនអួរអ័ព្ទយ៉ាងណាក៏ដោយក៏នៅក្នុងភូមិគ្រឹះអាន់ព្រីតន់នេះមានតែរឿងឈឺក្បាលនឹងការឈ្លោះទាស់ទែងគ្នាដដែល.....
«ម៉ោងប្រាំពីរព្រឹកគេគ្រប់គ្នាក្រោកអស់ហើយចុះម្តេចក៏មនុស្សរបស់កូននៅមិនទាន់ភ្ញាក់ទៀត»មនុស្សគ្រប់បានមកអង្គុយនៅតុអាហារអស់ទៅហើយនៅឡើយតែថេហ្យុងដែលមិនទាន់ឃើញស្រមោលសោះ បែបនេះមិនអោយអ្នកស្រីធំជាមនុស្សចាស់ក្នុងភូមិគ្រឹះមិននិយាយបានយ៉ាងមិច។
«គេកំពុងរៀបចំខ្លួនចុះមកហើយ»ជុងហ្គុកតបបែបធម្មតាព្រោះយប់មិញនេះគេគេងយប់ជ្រៅទើបក្រោកយឺតបន្តិច។
«ខ្ញុំមកហើយ សុំទោសផងដែលអោយចាំយូរ»ថេហ្យុងដាក់បង្គុយចុះក្បែរជុងហ្គុកញញឹមរីកថ្ពាល់ពោលពាក្យសុំដាក់អ្នកស្រីធំ តែសុំទោសនេះមិនមែនចេញពីចិត្តទេបែបចង់ឌឺដងច្រើនជាង ហិហិ។
«ជាក្មេងគួរណាតែចុះមកចាំមុនមនុស្សចាស់មិនមែនអោយចាស់អង្គុយចាំទេ»Roseនិយាយស្របពេលដៃកំពុងតែជ្រុំបាយក្នុងចានហើយភ្នែកក៏ដៀងសម្លក់ថេហ្យុងថ្លែធ្វើអោយក្មេងដែលទើបមកដល់មុននេះកើតការនៅមិនសុខបើសិនជាមិនបានតប.ត÷
«អ៊ីចឹងអោយអូនថេហ៍សុំទោសអ៊ុំស្រីផងដែលធ្វើអោយអ៊ុំចាំយូរ»មិននិយាយតែមាត់ដៃទាំងពីរក៏លើកប្រណមសំណពះសុំទោសអ៊ុំស្រីដែលមានអាយុស្របាលនឹងខ្លួនទាំងញញឹមឌឺធ្វើអោយRoseនាងក្តៅក្រហាយក្នុងទ្រូងដៃក្តាប់ស្លាបព្រាបាយជាប់ខាំមាត់សម្លក់ថេហ្យុងចង់ជ្រុះគ្រប់ភ្នែកចេញមកដល់ចានបាយទៅហើយ។
«ឯងហៅអ្នកណាថាអ៊ុំអាក្មេងឆ្កួត»
«គឺហៅអ៊ុំនឹងហើយមានអ្នកណាទៀត»
«អាយ~យើងទើបតែអាយុ21ឆ្នាំទេម្តេចក៏ឯងហៅយើងថាអ៊ុំហ្ហា៎?»ខឹងណាស់មិនសុខចិត្តទេ គេអាយុ21ឆ្នាំឡើងក្មេងមិចក៏មកហៅគេថាអ៊ុំចឹង? ហ្ហាសៗ~មកពីមុខមិនស៊ីជាមួយអាយុទើបក្មេងខ្លះគេហៅអ៊ុំ។
«21ឆ្នាំ?បើមិនប្រាប់ខ្ញុំស្មានថា40ក្រាសហើយតើ..ហិហិ»ឌឺបែបត្រជាក់ៗមិនក្តៅមិនឆេវឆាវនេះហើយគឺថេហ្យុង។អ្នកនិយាយថាអោយគេៗក៏ថាហើយវិញទោះក្នុងន័យលេងសើចប៉ុន្តែអាចធ្វើអោយអ្នកក្អួតឈាមបាន។
«ជុងហ្គុកឯងមើលសម្តីគេចុះអាក្រក់ស្តាប់ខ្លាំងណាស់»អ្នកស្រីធំចង្អុលមុខថេហ្យុងបញ្ចេញអាការៈមិនពេញចិត្តឡើងមកដោយសារសម្តីលេងសើចមើលងាយរបស់គេមកកាន់កញ្ញាRoseមុននេះ។
«មិនអាក្រក់ស្តាប់ទេថេហ៍និយាយតាមការពិតតើ»សម្រាប់នាយថេហ្យុងគឺមិនដែលខុសនោះទេព្រោះគេស្គាល់ច្បាស់ថាក្មេងម្នាក់នេះបើមិនមករករឿងគេមុនទេគេក៏មិនប៉ះពាល់ទៅវិញដែរដូច្នេះហើយបើចង់និយាយថាគេខុសគេសម្តីអាក្រក់គួរតែកុំបន្ទោសគេអីមកពីអ្នកម្ខាងទៀតទេដែលនិយាយរករឿងគេមុន។
«បងជុងហ្គុកបងចង់ថាខ្ញុំមុខចាស់ដូចអាក្មេងម្នាក់នេះមែនទេ?»Roseខឹងច្រឡោតស្រែកសួរទៅជុងហ្គុកព្រោះដឹងថានាយមានបំណងចង់ថាខ្លួនមុខចាស់ដូចជាសម្តីថេហ្យុងថានាងអាយុ40ក្រាសនោះឯង។
«ខ្ញុំមិនបាននិយាយ»គេមិនបាននិយាយទេម្តេចក៏មកចោទស្រស់ៗបែបនេះ?ឬនាងចាស់មែនទើបបានជាខឹងឡើងក្រហមមុខអស់ចឹង?
«បានហើយម៉ោងបាយមិនគិតញ៊ាំបាយទេគិតតែពីឈ្លោះគ្នានៅនឹងហើយ»លោកដេជុងហូស្រែកមួយវ៉ាសបង្អើលអោយគ្រប់គ្នាស្ងាត់មាត់អស់។គាត់នេះថ្លង់សឹងស្លាប់ទៅហើយលឺតែឈ្លោះគ្នាគ្មានបាត់មួយម៉ាត់សោះបាយទឹកមិនគិតគូរទេសង្វាតតែអារឿងឈ្លោះគ្នា។
«អូនសុំទោសធ្វើអោយលោកបងមិនពេញចិត្តហើយ»អ្នកស្រីធំពោលពាក្យសុំទោសទៅកាន់ប្តីដោយសម្តីផ្អែមល្ហែមស្តាប់ហើយសែនត្រលាន់។
«មិនអីទេ ជុងហ្គុកកូនក៏ដូចគ្នាមើលៗប្រដៅមនុស្សរបស់កូនអោយល្អផងទៅកុំអោយក្អេងក្អាងពេកព្រោះទីនេះជាភូមិគ្រឹះមានសណ្តាប់ធ្នាប់ត្រឹមត្រូវមិនមែននៅតាមផ្សារចង់បញ្ចេញចរឹកពាលមកផ្តេសផ្តាសតាមចិត្តទេ»លោកដេជុងហូនិយាយឡើងទាំងសម្លឹងមើលមុខថេហ្យុងមិនដាក់ដោយការស្អប់ខ្ពើមជាខ្លាំង។
«បើអ៊ីចឹងលោកក៏ជួយក្រដៅមនុស្សស្រីម្នាក់នោះអោយមានសណ្តាប់ធ្នាប់ផង លឺមកថាជាកូនរបស់លោកឧកញ៉ាឌីហ្រ្វិនជាអ្នកមានឋានៈវង្សត្រកូលល្អរៀនសូត្របានខ្ពង់ខ្ពស់ផងមិនអ៊ីចឹងឬ?ចុះម្តេចក៏ធ្វើខ្លួនអត់កេរ្តិ៍ខ្មាស់ស្រែកលឺៗក្នុងចំណោមមនុស្សមិនអោយតម្លៃខ្លួនឯងជាមនុស្សស្រីថ្លៃថ្នូរអីបន្តិចសោះចឹង?»ជុងហ្គុកដាក់ទៅវិញផាំងមិនទុកមុខ។មនុស្សដូចជាគេមិនដែលចេញមុខការពារអ្នកណាឡើយបើគេចេញមុខហើយមនុស្សម្នាក់នោះគឺសំខាន់ណាស់សម្រាប់គេដូច្នេះបើអ្នកណាចង់ប៉ះពាល់រំលងក្បាលគេសិនទៅ។
«ជុងហ្គុកឯងអោយចេះគោរពយើងជាប៉ាឯងខ្លះផងកុំបានសម្តីខ្លាំងពេក»កើតទុក្ខមិនសុខចិត្តព្រោះត្រូវកូនចុងដូចជាជុងហ្គុកបំបាក់មុខនៅកណ្តាលហ្វូងអ្នកបម្រើអីបែបនេះ។តែគិតថាមនុស្សដូចជុងហ្គុកគេខ្វល់ជាមួយមែនទេ?ចម្លើយគឺច្បាស់ជាអត់ហើយមានតែឌឺទៅវិញថែម÷
«ខ្ញុំធ្លាប់និយាយច្រើនដងហើយខ្ញុំគ្មានប៉ាឈ្មោះថាដេជុងហូទេដូច្នេះលោកគឺអ្នកដ៏ទៃសុទ្ធសាទនៅក្នុងភូមិគ្រឹះនេះ»ចប់សម្តីនាយក៏ក្រោកចេញដោយពុំភ្លេចនាំយកថេហ្យុងចេញទៅជាមួយដូចគ្នា។
«ពូទៅធ្វើការហើយថេហ៍មើលថែខ្លួនផងលឺទេ?»ចេញមកដល់ខាងក្រៅក៏ពន្លែងដៃពីថេហ៍នឹងប្រាប់ដោយសម្លេងផ្អែមស្រទន់ ថ្ងៃនេះនាយត្រូវទៅមើលការងារនៅក្រុមហ៊ុនមិនបាននៅកំដរថេហ្យុងដើរលេងទៀតទេ។
«ពូនាំថេហ៍ទៅជាមួយផងទៅថេហ៍មិនចង់នៅទីនេះទេ»កែវភ្នែកថ្លាស្រទន់សម្លឹងមើលមុខលោកពូម៉ក់ៗដោយការសុំអង្វរចង់អោយនាមជាពូយកទៅជាមួយ។
«ស្តាប់បង្គាប់ពូ នៅទីនេះហើយល្ងាចពូត្រឡប់មកវិញ~សឺត»ជុងហ្គុក ផ្តល់ស្នាមថើបមួយខ្សឺតលើថ្ពាល់ក្រពុំប៉ោងៗរួចក៏ឡើងឡាននឹងបញ្ជាអោយឃីយូបើកចេញដំណើរទៅបាត់ដោយមិនអាល័យក្មេងខ្លះដែលរកយំព្រោះតែពូមិនយកទៅជាមួយ។
«គួរអោយធុញណាស់»ថេហ្យុងទន្រ្ទាំជើងធ្វើមុខស្អុយព្រោះខឹងចិត្តដែលជុងហ្គុកចាកចេញទៅធ្វើប្រងើយទាំងដែលគេខំធ្វើមុខកំសត់សុំទៅតាមហើយនៅមិនបានផលទៀត។
«បងស្រីស្អាត!!»វ៉ាន់ស៊ីក្មេងស្រីតូចស្អាតឆ្លាតគ្រាន់តែឃើញថេហ្យុងភ្លាមក៏រត់ចូលមករកភ្លែតក៏មិនភ្លេចនឹងហៅថេហ្យុងដូចគ្នា។
«នាងល្អិតនឹកណាស់មោះសុំថើបមួយ~សឺតៗៗ»ថេហ្យុងក្រសោបនាងល្អិតវ៉ាន់ស៊ីដាក់លើចង្កេះចាប់ថើបក្រញិចលេងតាមអារម្មណ៍នឹករលឹក។
«បងស្រីស្អាតបាត់ទៅម្សិលមិញអូនមករកបងអត់ឃើញចឹង?»កាលពីម្សិលមិញនេះនាងបានសុំម្តាយមកជាមួយដើម្បីមកលេងថេហ្យុងតែពេលមកដល់បែរជាមិនឃើញធ្វើអោយនាងតូចមានអារម្មណ៍សោកសៅជាពន់ពេកហើយមិនអស់ចិត្តថ្ងៃនេះក៏សុំម្តាយមកជាមួយទៀតឥឡូវមកបានជួបដូចចិត្តហើយសប្បាយអរខ្លាំងណាស់។
«ម្សិលមិញនេះហ្ហ៎? គឺបងចេញទៅខាងក្រៅជាមួយលោកពូរបស់បង»និយាយប្រាប់តែមាត់ចំណែកជើងទាំងគូរកំពុងតែពរនាងល្អិតនៅលើចង្កេះនាំចូលទៅក្នុងភូមិគ្រឹះគ្រាន់ដើរចូលមិនបានបីជំហ៊ានស្រួលបួលផងក៏មានសម្លេងមួយបំលឺឡើងបង្អាក់ដំណើររបស់គេ÷
«ថេហ្យុងឯងនាំក្មេងពីមកចូលក្នុងភូមិគ្រឹះ?មុខមាត់គួរអោយស្អប់ខ្ពើមណាស់យកចេញទៅវិញទៅ»Roseបន្លឺសួរខ្លាំងៗស្របនឹងកែវភ្នែកសម្លក់នាងតូចវ៉ាន់ស៊ីនឹងថេហ្យុងឆ្លាស់គ្នា។
«ជាកូនរបស់បងអេន អ៎រមួយទៀតមុខក្មេងអាក្រក់តែយ៉ាងណាក៏នៅគ្រាន់បើជាងអ៊ុំដែរ»តបចប់ក៏បង្ហួសដើរទៅមុខតម្រង់ឡើងជណ្តើទៅបន្ទប់តែអ្នកខ្លះមិនព្រមឈប់នៅតែព្យាយាមនិយាយរករឿងព្យាបាតដល់គេ÷
«នេះឯងគ្មានមនុស្សរាប់ដល់ថ្នាក់រាប់កូនអ្នកបម្រើជាមិត្តមែនទេ?..ហ្ហឹសៗ..ពិតជាគួរអោយសង្វែកណាស់»
«ធម្មតាមនុស្សស្អាតឆ្លាតពូកែដូចជាខ្ញុំមិនចេះប្រកាន់វណ្ណៈឬរើសអើងដូចជាអ៊ុំស្រីនោះទេអ្នកណាក៏ខ្ញុំរាប់ជាមិត្តបានដែរ »
«អាក្មេងឆ្កួតយើងប្រាប់ថាកុំអោយហៅយើងអ៊ុំ»
«បើអ៊ុំចាស់ហើយមុខក៏ជ្រួញទៀតមិនអោយបងស្រីស្អាតរបស់ខ្ញុំហៅថាអ៊ុំអោយហៅថាយាយមែនទេ?»វ៉ាន់ស៊ីក្មេងពូកែសម្តីសួរត្បកទៅវិញផាំងៗមិនយល់មុខថាជាអ្នកណាមកពីណាទេសំខាន់ក្មេងឃើញបែបណាក៏ថាបែបនឹងហើយ។
«អាយ~អាថេហ៍អាក្មេងឆ្កួតឯងបង្រៀនក្មេងអោយដៀលយើងមែនទេ?»នាងស្រែកចាចព្រោះមិនសុខចិត្តដែលត្រូវក្មេងដៀលថាចាស់មុខជ្រៀវជ្រួញហើយក៏គិតថាថេហ្យុងជាអ្នកបង្គាប់អោយវ៉ាន់ស៊ីនិយាយទើបរាលដាលដល់ថេហ្យុងដែរ។
«នេះមែនទេសម្តីរបស់កូនលោកឧកញា៉?ហេតុអ្វីក៏ពិរោះស្តាប់យ៉ាងនេះ?សួរត្រង់ចុះអ៊ុំ ទៅរៀនគេចម៉ោងសិលធម៍មែនទេបានសម្តីនិយាយចេញមកដូចមនុស្សខ្វះការប្រៀនប្រដៅបែបនឹង?»ឆ្ងល់ហើយបើមិនបានសួរក្នុងខ្លួនចេះតែនៅមិនសុខ។កូនលោកឧកញ៉ាសម្តីបែបនឹងមែនទេ?ពិតជាគួរអោយស្ញើញសរសើរណាស់ជេបានពិរោះទៀតផង តែសុំទោសនាងប្រហែលជាជេខុសមនុស្សហើយនេះថេហ្យុងណាមិនឈរស្ងៀមអោយគេជេបានទេដៀលបកទៅវិញទាល់តែឈឺជ្រុះសក់អស់ពីក្បាលវិញ។
«យើងគេចឬមិនគេចជារឿងយើងឯងកុំមកសួរ»
«អ៊ីចឹងហ្ហ៎?ចឹងខ្ញុំយកក្មេងមកលេងទីនេះវាក៏ជារឿងខ្ញុំអ៊ុំចេះដឹងស្អីដែរ?»
«យើងជាអនាគតម្ចាស់ស្រីនៅទីនេះយើងត្រូវតែចេះដឹងបែបនឹងហើយព្រោះឯងកំពុងតែល្មើសវិន័យក្នុងភូមិគ្រឹះ»នាងពោលស្តែងៗអួតសំញែងខ្លួនថានឹងខ្លាចជាអ្នកស្រីធំនៅទីនេះថេហ្យុងលឺអោយសែនរមាស់ត្រចៀកគិតមិនយល់ថាស្រីម្នាក់នេះគ្មានភាពអៀនខ្មាស់នៅក្នុងខ្លួនសោះអីបន្តិចទេឬយ៉ាងមិចនឹង?
«ដេកស្រម៉ៃទាំងថ្ងៃ!!»ថេហ្យុងនិយាយតិចៗស្តាប់លឺតែខ្លួនឯងហើយក៏ជ្រើសរើសការដើរចេញមិនចង់នៅឈ្លោះជាមួយនាងទៀតទេហត់ណាស់កាន់តែនិយាយកាន់តែឈ្លោះកាន់តែវែងឆ្ងាយអ៊ីចឹងត្រូវបញ្ចប់ដោយការដើរចេញ។
«យើងអោយឯងគ្រាន់បើសិនចុះមិនយូរមិនឆាប់យើងនឹងកម្ចាត់ឯងចេញពីភូមិគ្រឹះអោយបាន»Roseក្តាប់ដៃជាប់តាមសម្លឹងមើលដំណើរមួយៗរបស់ថេហ្យុងក្នុងចិត្តមានពេញដោយកំហឹងរកអ្វីមកនិយាយប្រាប់មិនត្រូវដឹងត្រឹមតែម្យ៉ាងចង់អោយថេហ្យុងចាកចេញឆ្ងាយពីទីនេះជារាងរហូត។

The Cuntine 💕
សរសេរដោយ:ជីនណា

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now