ភាគ51:កូនពូកាត់ទៅរកពូគ្មានខុស

857 79 18
                                        

«Vកូននិយាយលេងតើអូនងរកូនធ្វើអី?ឈប់ងរទៅ»
«អត់ អូនចង់ងរ»
«ម៉ាក់ចាស់ហើយនៅងរដូចក្មេងទៀត»
«កុំចេះ ចាស់ក៏ងរកើតដែលអោយតែចង់»Vខាំមាត់សម្លក់កូន កូនងរបានរឿងអីគេជាម៉ាក់ងរមិនបាន?
«បងសំពះអូនចុះឈប់ងរទៅ»រាងក្រាសដល់ថ្នាក់លើកដៃប្រណមអង្វររាងតូច ងរពេលណាក៏បានតែពេលម៉ោងបាយសុំទៅចុះមិនអ៊ីចឹងបាយនឹងមិនបានញ៊ាំទេរវល់លួងរាងតូចនឹងឯង។
«.....»Vមិនស្រដីតបអង្គុយអោបដៃងាកមុខចេញធ្វើចរិកខ្មើតខណៈឪពុកកូនពីរនាក់អង្គុយសើចនឹងចរិកក្មេងមិនចេះធំរបស់V។
«ធីខេយ៍ញ៊ាំបាយទៅកូនមិនបាច់លួងអ្នកខ្លះទេ»នាយធ្វើមុខកាចបក់ដៃហៅកូនមកអង្គុយក្បែរមិនខ្ចីលួងលោមVទុកអោយគេអង្គុយងរង៉ក់ម្នាក់ឯងទៅចុះ។
«បាទបា៉»ធីខេយ៍រត់មកអង្គុយក្បែរអេហ្វិនខណៈVខាំមាត់ណែនលួចដៀងភ្នែកសម្លឹងពួកគេ។គេខឹងហើយមិនគិតលួងទេ?
«មិនលួងខ្ញុំមែនឬ?»Vធ្វើមុខជូរៗដូចឈឺពោះសួរទៅកាន់កំពូលមនុស្សទាំងពីរស្របពេលពួកគេងើបមុខឡើងរួចក្រវីក្បាលព្រមគ្នាបញ្ជាក់ថាអត់លួងទេខ្ជិលអត់ល្បីផង😅។
«អាហ្ហឹក...អឹ្ហកៗ»រាងតូចយំរំអួយគ្មានទឹកភ្នែកទាមទារចំណាប់អារម្មណ៍ពីរាងក្រាសនឹងកូនតែពួកគេនៅមិនខ្វាយខ្វល់ដដែលចង់យំអីយំទៅសំខាន់ឃ្លានត្រូវការញ៊ាំចម្អែតក្រពះសិន។
«ប៉ាញ៊ាំបាយរួចកូនចង់ដើរផ្សារទិញរបស់លេងប៉ាជូនកូនទៅបានទេ?»ធីខេយ៍ញ៊ាំបាយបានមួយម៉ាត់ក៏ងើបមុខសួរទៅអេហ្វិន។ថ្ងៃនេះជាថ្ងៃសម្រាកគេចង់ដើរផ្សារព្រោះខាតដើរយូរហើយមកពីគ្មានអ្នកណាជូនទៅVរវល់មើលការខុសត្រូវកម្មករនៅឯចម្កាចំណែកអេហ្វិនរវល់ការងារក្រុមហ៊ុនអ្នកបម្រើផ្សេងៗក៏រវល់បើនិយាយពីវីរីសប្រើមិនបានពឹងអិយជូនទៅលើកណាប្រកែកយកលេសថារវល់រហូតតទើបថ្ងៃនេះគិតចង់អោយអេហ្វិនជូនគេដើរផ្សារបានម្តងព្រោះសុទ្ធតែទំនេរដូចគ្នា។
«អឹម!!មានអីចាំប៉ាជូនទៅ»នាយអង្អែលក្បាលកូនថ្នមៗឆ្លើយយល់ព្រមមិនទាក់ទើចំណែកVពេលឮថាអេហ្វិននាំកូនទៅដើរផ្សារក៏ស្ទុះមកជិតនាយធ្វើភ្នែកភ្លឹសៗទឹកមុខអង្វរចង់សុំទៅជាមួយទៅទិញ skincare ។
«អូនសុំទៅផង អស់ Skincare ប្រើហើយ»រាងតូចពេបមាត់ដៃស្រឡូនចាប់ជាយអាវរាងក្រាសតិចៗជាការអង្វរ។
«ប៉ាម៉ាក់ថាថ្ងៃនេះមិនស្រួលខ្លួនវិលមុខចង់ក្អួត បើប៉ាយល់ព្រមមុខជាលំបាកដល់ម៉ាក់ហើយ»ធីខេយ៍កាលបើឃើញបែបហ្នឹងដឹងច្បាស់ថាលោកប៉ាចិត្តទន់យល់ព្រមអោយម៉ាក់ទៅជាមួយមិនខានហើយបើម៉ាក់ទៅរបស់ដែលគេចង់បានគឺមិនបានតែម្តងទើបនិយាយញុះញុងអេហ្វិនមិនអោយយល់ព្រម។
«នេះអូនមិនស្រួលខ្លួនមែនទេV?»រាងក្រាសយកដៃស្ទាបថ្ងាសតូចបន្តិចដោយក្តីបារម្ភ ពេលស្ទាបដឹងពីកម្តៅខ្លួនរបស់គេនាយក៏លាន់មាត់÷
«មិនឃើញមានអ្វីផង»អេហ្វិនជ្រឹមភ្នែកខ្ញាំងចិត្តឆ្ងល់កម្តៅក្នុងខ្លួនធម្មតាភ្នែកក៏មិនក្រហមទឹកមុខស្រស់បស់ល្អជាទេតើចុះមិចក៏ធីខេយ៍ថាម៉ាក់គេឈឺ?
«អូនមិនបានឈឺ អាកូនកំហូចរបស់បងមិនចង់អោយអូនទៅព្រោះគេខ្លាចទារទិញអីមិនបាន»គេសម្លក់មុខកូនល្បិចរាក់ៗចឹងគិតថាគេតាមមិនទាន់មែនទេ?កុំភ្លេចណាកូន កូនកើតចេញពីពោះម៉ែៗមើលថែកូនតាំងពីកូនកើតមកចរឹកកូនយ៉ាងមិចម៉ែដឹងច្បាស់ជាងគេ។
ហីបើធីខេយ៍ខូចម្លឹងៗចឹងបានរាងតូចឧស្សាហ៍ឈ្លោះជាមួយណាស់😅...
«អត់ទេអតើដឹងអីផង»ពេលត្រូវបានម៉ាក់តាមទាន់ជាន់កែងធីខេយ៍ក៏ប្រកែកញាប់មាត់លាដៃក្រវីចុះឡើងបញ្ជាក់ថាអ្វីក៏គេមិនដឹងដែរតែតិចក៏អត់មានផង។
«កុំមកថាមិនដឹង ស្ទាយដដែលៗប្តូរចេញខ្លះទៅលោកកូន»គេខាំមាត់ស្តីផាំងៗទៅកាន់កូនខណៈរាងក្រាសអង្គុយសើចរឹកពោះអស់សំណើចជាមួយប៉ាកូនគេនេះដូចសម្បូររឿងទាស់ទែងគ្នាដល់ហើយ។
«បា៉/បងសើចអី?»សម្តីសួរស្រែកព្រមគ្នារាងក្រាសក៏ឈប់សើចមួយរំពេចប្រែទឹកមុខមកជាមាំវិញសឹមចាប់ផ្តើមញ៊ាំបាយបន្តចំណែកVនឹងធីខេយ៍ក៏ចូលរួមញ៊ាំជាមួយ។
បាយពេលព្រឹកបញ្ចប់ទៅយ៉ាងរលូន។បន្ទាប់ពីញ៊ាំអាហាររួចពួកគេទាំងបីក៏នាំគ្នាទៅផ្សារដើរ Shopping ទិញនេះទិញនោះដែលមានអេហ្វិនជាអង្គរក្សដើរកាន់អីវ៉ាន់អោយពួកគេទាំងពីរ។ក្រោយពេលទិញរបស់ដែលខ្លួនចង់បានអស់ហើយពួកគេក៏នាំគ្នាមកភូមិគ្រឹះវិញដើម្បី unboxing របស់។
+ក្នុងបន្ទប់
ពីនាក់ប៉ាកូនអង្គុយកណ្តាលបន្ទប់មានរបស់របរជាច្រើនជាមួយនឹងសម្បកថង់ច្រកអីវ៉ាន់អាចកប់ពួកគេទាំងពីរបាន។Vអង្គុយហែងកញ្ចប់ Skincare ធីខេយ៍អង្គុយរើអីវ៉ាន់មានរបស់លេងរបស់សិក្សាចំណែកអេហ្វិនអង្គុយញីស្នៀតផ្កាមើលពួកគេទាំងក្រពុលមុខ។
«ចេញដើរផ្សារម្តងៗកាត់ខ្មៅពីរទប់មិនចង់ឈ្នះអោយតែយ៉ាងៗនឹងដឹងរលាយហើយអញ»នាយអង្គុយរអ៊ូខណៈដៃញីសៀតផ្កាមិនឈប់ងងឹតមុខនឹងពូរនាក់ប៉ាកូននេះណាស់សង្ស័យថ្ងៃទៅមុខក្ស័យធន់អស់ទេ។
«យូរៗចេញដើរម្តងរអ៊ូអីរអ៊ូម្លេះ?»រាងតូចខាំមាត់សម្លក់ ខានដើរផ្សារជិតមួយខែហើយទើបតែចេញម្តងសោះរអ៊ូធ្វើមើលតែចេញដើររាល់ថ្ងៃគួរខឹងចិត្តណាស់។
«មែននឹង!!»លោកកូនបន្ទោពីក្រោយ
«អូនទិញច្រើនពេក មើលចុះរបស់ទាំងនេះអាចកប់ខ្លួនអូនមួយទាំងមូលបាននៅសល់ទៀតផង»នាយនិយាយមិនខុសទេអីវ៉ាន់ទាំងនេះអាចកប់ថេហ្យុងបានថែមទាំងសល់ទៀតមិនអោយនាយរអ៊ូម្តេចនឹងបាន?
«អូននៅផ្ទះមើលកូនមើលកម្មករនៅចម្ការមើលអ្នកបម្រើក្នុងផ្ទះរៀបចំបាយម្ហូបអោយបងរាល់ថ្ងៃអូនចាយលុយតិចតួចបងអង្គុយរអ៊ូ-ហ្ហឹស-អន់ចិត្តណាស់បើពិបាកពេកអូនឈប់ចាយលុយបងហើយ»Vពេបមាត់កល់រកយំអន់ចិត្តអន់ថ្លើមនឹងរាងក្រាសគិតតែពីរអ៊ូនិយាយរំលើកមិនឈប់បើគ្រាន់តែចំណាយលុយប៉ុណ្ណឹងធ្វើអោយទើសទាល់ណាស់ថ្ងៃក្រោយលេងសុំលុយចាយហើយ។
«Vមិនមែនអ៊ីចឹងទេបងគ្រាន់តែស្តាយរបស់ អូនទិញមកខ្លះក៏ប្រើខ្លះក៏ទុកចោលអីវ៉ាន់ចាស់ក៏ប្រើមិនទាន់អស់ដែរ»នាយនិយាយមិនមែននាំរឿងឈ្លោះរកាំរគោះអីទេតែនាយស្តាយរបស់។Vចូលចិត្តរបស់ណាស់តែទិញមកខ្លះទុកចោលមិនប្រើ អោយយកទៅចែកក្មេងៗអ្នកខ្វះខាតក៏មិនយកទៅសុខចិត្តទុកចោលគដូចភ្នំពេលគេនិយាយក៏ខឹងថាគេបែបនេះបែបនោះទៅវិញ។
«អរ បងចង់បន្ទោសអូនថាជាមនុស្សខ្ជះខ្ជាយមែនទេ?»នាយតូចខាំមាត់ក្តាប់ដៃរលីងរលោងទឹកភ្នែកពេលត្រូវនាយស្តីបន្ទោសទោះវាមិនចំត្រឹមន័យបញ្ឆិតបញ្ឆៀងក៏រាងខូចចិត្តខ្លះដែរ។របស់គេទិញមកវាមិនថ្លៃណាស់ណាទេទិញមកសុទ្ធតែមានផលប្រយោជន៍ទុកទៅថ្ងៃក្រោយទៀតបើគ្មានប្រយោជន៍គេក៏មិនទិញយកមកទុកដែរចំណែករឿងយកទៅចែកចាយដល់អ្នកអត់គេក៏ចែករំលែកដែរគ្រាន់តែអេហ្វិនមិនដែលដឹង គេធំចាស់អាយុចាស់គំនិតហើយមិនក្មេងបៀមដៃធ្វើអីមិនដឹងខុសត្រូវទេ។
«ហ្ហឹម!!!»នាយដកដង្ហើមធំយ៉ាងវែងឈ្ងោកមុខចុះដោយភាពហត់នឿយ។និយាយដូចមិនចូលគ្នាសោះស្ងាត់ហើយបញ្ចប់ឈប់និយាយជាជម្រើសល្អបំផុតប្រសើជាងបន្តនិយាយយកឈ្នះចាញ់បងហកជាបញ្ហាធំឡើងមកទេ។
........
យប់ស្ងាត់បានចូលមកដល់រាងតូចនៅក្នុងបន្ទប់ធីខេយ៍អង្គុយផ្អែកខ្នងជាមួយក្បាលគ្រែក្នុងដៃកាន់សៀវភៅអានរឿងនិទានបំពេកូនប្រុសបណ្តូលដួងចិត្តអោយគេងលង់លក់ទៅ កម្លោះតូចអានបណ្តើរដៃអង្អែលក្បាលកូនប្រុសបណ្តើរ..។
«សឺត!!»ឃើញថាកូនគេងលក់ហើយVប្រញាប់ប្រញាល់ចុះពីលើគ្រែទាញយកភួយមកដណ្តប់អោយកូនប្រុសនឹងទម្លាក់បបូរមាត់តូចលើសក់ខ្មៅក្រិបរបស់កូនមួយខ្សឺតយ៉ាងវែង។
នាយតូចសម្លឹងមុខរបស់កូនកាន់តែមើលកាន់តែដូចគឺដូច....
«ជុងហ្គុកអាន់ព្រីតន់ កូនពូកាន់ទៅរកពូគ្មានខុសសោះ»នាយតូចញញឹមបន្តិចខណៈទឹកភ្នែកក៏ហូរចុះមកយ៉ាងស្ងៀមស្ងាត់ដោយមិនបានត្រៀមទុកមុននៅពេលរំលឹកដល់ឈ្មោះបុរសម្នាក់នោះ។រាល់ថ្ងៃនេះគេតែងតែនឹកដល់ជុងហ្គុកចង់នាំកូនត្រឡប់ទៅរកជុងហ្គុកវិញណាស់តែអេហ្វិនគេថារវល់នេះរវល់នោះអោយគេរង់ចាំៗពេលគេទំនេរគេនឹងនាំខ្លួនត្រឡប់ទៅកូរ៉េវិញប៉ុន្តែចាំយូរទៅកាន់តែយូរទៅចាំតាំងពីមួយឆ្នាំរហូតដល់15ឆ្នាំនៅតែគ្មានពេលវេលាបានទៅជួបមនុស្សប្រុសកំពូលស្នេហ៍របស់ខ្លួនដដែល។
«ចាំអូនបន្តិចទៀតណាមិនយូរទេអូននឹងនាំកូនទៅចួបបងជុងហ្គុក»នាយតូចដើរទៅបើកទ្វារទាញយករូបថតជុងហ្គុកដែលលួចយកពីភូមិគ្រឹះរបស់លោកម្ចាស់ចនកាលពីប៉ុន្មានឆ្នាំមុនដែលអេហ្វិនបាននាំទៅលេង។ហើយចាត់តាំងពីពេលនោះមកទើបគេដឹងថាជុងហ្គុកគឺជាបងប្រុសរបស់អេហ្វិនហើយអេហ្វិនក៏បានដឹងដូចគ្នាផងដែរនឹងស្គាល់ជុងហ្គុកកាន់តែច្បាស់តាមការរៀបរាប់របស់Vហើយក៏ស្អប់ជុងហ្គុកពេលដឹងថាVធ្លាក់ក្នុងសភាពស្លាប់រស់ជាស្នាដៃរបស់ជុងហ្គុកនាមជាប្រុសឪពុកតែមួយ។
«កូនគេងហើយមែនទេ?»សម្លេងមាំបន្លឺឡើងដាស់អារម្មណ៍រាងតូចអោយរហ័សងាកទៅរកម្ចាស់សម្លេងយ៉ាងលឿន។Vញាត់រូបថតចូលក្នុងកន្លែងដើមបិទទ្វារទូរវិញនឹងដើរទៅរកអេហ្វិន÷
«ទើបតែគេងមិញនេះទេ»មាត់និយាយភ្នែកសម្លឹងមើលកូនមិនដាក់ ខណៈពេលនអេហ្វិក៏ក្រសោប.កដៃតូចអូសចេញមកក្រៅបន្ទប់យ៉ាងលឿនរកតែរាងតូចសួរនាំសិនមិនទាន់។
«អេហ្វិនបងនាំអូនទៅណា?»នាយតូចដើរតាមពីក្រោយរាងក្រាសញាប់ជើងមាត់ក៏សួរមិនដាច់តែរាងក្រាសហាក់ដូចមិនឮមិនពហរមឆ្លើយតបទាល់តែសោះ។ទាល់តម្រិះនាយតូចក៏ស្ងាត់មាត់ព្រមដើរទៅជាមួយអេហ្វិនយ៉ាងស្ងៀមស្ងាត់បង្កប់ទៅដោយចម្ងល់សែនចង់ដឹងពេញខួរក្បាលតែណ្ហើយចុះសួរក៏គេមិនឆ្លើយដដែលបន្តឆ្ងល់តែម្នាក់ឯងទៀតក៏បាន។
អេហ្វិនអូសដៃVមកដល់កន្លែងមួយដែលស្ថិតនៅព្រៃខាងក្រោយភូមិគ្រឹះ។គេនឹងVដើរឆ្លងកាត់ព្រៃធំមួយទើបមកជិតដល់កន្លែងដែលគេចង់អោយVឃើញនាយក៏ឈប់ហើយងាកមករកVរួចក៏និយាយ...
«បងសុំបិទភ្នែកអូនសិន»ថាហើយក៏យកក្រណាត់ពណ៌សមួយផ្ទាំងតូចល្មមបាំងភ្នែកនាយតូចជិតមកចងបិទបាំងភ្នែកទាំងគូរជាប់សឹមបន្តកាន់ដៃតូចទន់រលោងដើរទៅរហូតមកដល់ក្រោមដើមឈើធំមួយនឹងមានវាលស្មៅពណ៍ប៉ៃតងផ្កាស្មោះចម្រុះពណ៍គ្នាយ៉ាងធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។ដើមឈើពណ៍ស្វាយរីកដុះលូតលាស់កណ្តាលវាលស្មៅស្រស់ស្អាតលាក់កំបាំងខ្លួនក្នុងព្រៃគ្មានអ្នកណាដឹងគឺមានតែអេហ្វិនម្បាកើប៉ុណ្ណោះដែលរកទីនេះឃើញព្រោះគេជាអ្នកដាំវាដោយផ្ទាល់ដៃទុកសម្រាប់Vជាពិសេស។
«ឈប់ធ្វើអី?ឬក៏ដល់ហើយ?»ឃើញថាអ្នកនាំផ្លូវឈប់រាងតូចក៏សួរ អេហ្វិនញញឹមបន្តិចរួចក៏តប÷
«បាទ! ចាំបងស្រាយអោយ»នាយតបខណៈដៃក៏លូកទៅស្រាយចំណងខ្សែចងភ្នែកនោះចេញ។
«.....»ពេលក្រណាត់ត្រូវបានដក់ចេញVបើកភ្នែកមកឃើញវាលស្មៅស្រស់ស្អាតនឹងដើមឈើយ៉ាងធំរីកមែកសាខាមានពណ៍ស្វាយជាទីគួរចាប់អារម្មណ៍ក្រៃលែង។រាងតូចឈានជើងទៅមុខកែវភ្នែកមូលខ្លង់ពេញដោយភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាមានវាសនាបានឃើញកន្លែងស្រស់ស្អាតដូចឋានសួគ៌អ៊ីចឹងទេ។
«បងដាំវាជូនអូនជាពិសេស»នាយសើរតិចៗស៊កដៃអោបចង្កេះតូចដាកើចង្កាលើស្មារបស់មនុស្សមាឌល្អិតខ្សឹបប្រាប់គេតិចៗនៅក្បែរត្រចៀកឯអ្នកស្តាប់ឮក៏ព្រឺសម្បុរខ្ញាក់ព្រោះនាយមិនត្រឹមតែនិយាយទេថែមទាំងប្រូសខ្យល់ឧនៗចេញមកប៉ះជាមួយសាច់របស់ខ្លួនផងដែរ។
«អឹម!ស្អាតណាស់»គេលានើមាត់សរសើរួចក៏បំបេះដៃអេហ្វិនចេញពីចង្កេះខ្លួននឹងដើរទៅមុខគយគន់ទេសភាពនារាត្រីកាលដ៏សែនស្រស់ស្អាតនេះបន្តទៀត។ចំណែកអេហ្វិនក៏មិនរំខានរាងតូច នាយឈរលួចញញឹមតិចៗតាមមើលរាងតូចពីក្រោយជាប់មិនដាក់ភ្នែក។
«សុំទោសផងVបងប្រហែលជាស្រលាញ់អូនលើសពីពាក្យថាប្អូនហើយ»

តាមទាន់សាច់រឿងអត់អ្នកអាន?អត់មានវង្វេងឬភ្លាវអីណាហី🥺!? បើវង្វេងអាចប្រាប់បានណាខ្ញុំនឹងកែសម្រួល🙏💐

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Donde viven las historias. Descúbrelo ahora