ភាគបញ្ចប់

648 21 0
                                        

«បើចឹងបងមើលថែពួកគេអោយល្អខ្ញុំលែងចង់បានពួកគេទាំងពីរទៀតហើយ»សម្តីអេហ្វិនពញ្ញាក់អារម្មជុងហ្គុកអោយបែរទៅសួរគេម្តងទៀតព្រោះស្តាប់មិនសូវយល់ន័យ÷
«ឯងនិយាយថាមិច?»
«ខ្ញុំព្រមចាញ់បងហើយ ជុងហ្គុក»គេចាញ់ហើយចាញ់ដោយអស់ចិត្តបំផុត។
«........»ជុងហ្គុកញញឹមទឹកភ្នែករលីងរលោងរំភើបពេកឡើងភ្លេចខ្លួនអស់បណ្តាលអោយទឹកភ្នែកជាច្រើនដំណក់ស្រក់ចុះមកប្រដេញគ្នាមិនឈប់។
«បងយំ?»នាយកម្លោះចងចិញ្ចើមមិនយល់ឆ្ងល់ខ្លាំងម្តេចក៏យំ?យំធ្វើអ្វី?គេនិយាយអ្វីប៉ះពាល់ដល់អារម្មណ៍របស់នាយមែនទេ?
«រំភើបពេក»អេហ្វិនងើយក្បាលសើចកក្អឹកមិនស្មានថាបងគេនេះក៏ចេះកំប្លែងដែរ។ពួកគេទាំងពីរបន្តអង្គុយជជែកគ្នាលេងពីនេះពីនោះជាហូរហែររហូតដល់រាងតូចមកតាមត្រឡប់ទៅភូមិគ្រឹះវិញទើបឈប់និយាយគ្នា។
លុះនាំគ្នាមកដល់ភូមិគ្រឹះវិញពួកគេអង្គុយជុំគ្នាព្រោះអេហ្វិនមានរឿងខ្លះចង់និយាយអោយចប់ស្រេចបាច់ក្នុងថ្ងៃនេះតែម្តង.....
«បងថាមានរឿងចង់និយាយជាមួយអូននឹងកូនតើជារឿងអ្វី?»ថេហ្យុងចាប់សួរភ្លែតខណៈខួរក្បាលក៏នឹកឆ្ងល់ថាអេហ្វិនមានរឿងអ្វីននបានជាត្រូវតែនិយាយជុំគ្នាទើបបាន?
«បងចង់សុំទោសអូនរឿងដែលបងតាមរំខានអូនកន្លងមក»សុំទោសដែលរំខាន សុំដែលព្យាយាមបំបែកបំបាក់ សុំទោសរាល់កំហុសដដែលៗកន្លងមកហើយក៏សង្ឃឹមថានឹងទទួលបានចម្លើយមួយសមស្របនឹងអ្វីដែលខ្លួនរំពឹងទុកផងចុះ។
«សុំទោសអូនធ្វើអី?»មាឌល្អិតចងចិញ្ចើមខ្ញង់សម្លឹងមើលមុខមនុស្សនៅចំពោះមុខនឹកមិនយល់ថាហេតុអ្វីសុខៗក៏មកសុំទោសអីបែបហ្នឹង។
«ថេយ៍ច្រើនឆ្នាំកន្លងមកដែលបងរស់នៅជាមួយបងដឹងច្បាស់ថាអូនគ្មានបងក្នុងចិត្តអូនឡើយអូនទុកបងត្រឹមតែជាបងប្រុសម្នាក់ប៉ុណ្ណោះប៉ុន្តែបង..បងឆ្កួតខ្លួនឯងតែងតែចង់បានអូនចង់អោយអូនស្រលាញ់បងលើសពីពាក្យថាបងប្រុសហើយមានគំនិតចង់បំបែកអូនចេញពីមនុស្សដែលអូនស្រលាញ់ព្យាយាមទៅនិយាយចាក់រុកបង់កាច់បង្ខូចសាងរឿងមិនពិតលាបពណ៍អោយជុងហ្គុកដើមិបីអោយធីខេយ៍ស្អប់គេ បងខុសខ្លាំងណាស់បងខុសពិតមែនថេយ៍ទើបបងមកសុំទោសបងសារភាពកំហុសនឹងសុំការលើកលែងទោសពីអូនកូនក៏ដូចគ្នាធីខេយ៍»នាយរៀបរាប់ទាំងអួលដើម.ក។កែវភ្នែកផ្តលមស្រវាំងព្រោះកំបាំងទៅដោយដំណក់ទឹកថ្លាយង់ហៀបនឹងរំលិចហូរចុះមកកាត់ផែនថ្ពាល់របស់នាយ។ឯថេហ្យុងនឹងធីខេយ៍ពេលបាន់ដូច្នេះក៏ងាកមើលមុខគ្នារួចដកដង្ហើមធំបន្តិចមុននឹងនាំគ្នាខិតចូលទៅជិតអេហ្វិនរួចថេហ្យុងក៏និយាយ÷
«អូនមិនបានខឹងប្រកាន់ទោសពីបងទេ បងប្រៀបដូចជាអ្នកមានគុណម្នាក់ទៀតរបស់អូនបងមើលថែអូនគ្រប់យ៉ាងតាំងពីអូនឈឺរហូតដល់អូនជាសះស្បើយក៏បងមិនបោះបង់ចោលអូន អូនដឹងថាបងធ្វើនេះព្រោះស្រលាញ់នឹងបារម្ភពីអូនបងខ្លាចថាជុងហ្គុកគាត់នឹងធ្វើបាបអូនម្តងទៀតជម្រៅចិត្តរបស់បងចំពោះអូន អូនបានជ្រាបបានយល់ច្បាស់ណាស់»បាតដៃតូចដាក់អង្អែលលើខ្នងធំទូលាយថើរលួងលោមដោយសម្តីផ្អែមសែនមានន័យ។អោយគេខឹងបានយ៉ាងមិចកើតបើអេហ្វិនមានគុណលើគេយ៉ាងនេះជួយមើលថែផ្គត់ផ្គង់គេគ្រប់យ៉ាងបើគ្មានអេហ្វិនម្លេះហើយពេលនេះប្រហែលគ្មានវត្តមានមនុស្សឈ្មោះថេហ្យុងនៅអង្គុយត្រង់នេះទេ។
«មែនហើយប៉ា ប៉ាកុំបន្ទោសខ្លួនឯងអីប៉ាល្អណាស់ប៉ាមិនបានខុសកូនទេដែលខុសៗដែលមិនចេះរៀនទទួលយកការពិតបៀបចិត្តស្អប់កប់ជាប់ក្នុងទ្រូងមិនព្រមទទួលអនាគតនៅតែប្រឹងក្រសោបអតីតកាលជាប់ខ្លួនទាំងដែលកូនបានឃើញច្បាស់ថាគេកែប្រែហើយគេបារម្ភពីម៉ាក់គេស្រលាញ់កូនគេមើលថែកូនគ្រប់យ៉ាងកូនចង់បានអ្វីគេក៏ព្រមទៅទោះបីលំបាកក៏មិនប្រកែកពេលកូនអផ្សុកគេកំដរកូនលេងពេលកូនយំនឹកប៉ាគេក៏មកគេងអោបកូន ទោះបីជាពេលខ្លះគេឈ្លោះជាមួយកូនគេចង់ឈ្នះកូនតែទង្វើទាំងអស់គ្រាន់តែជាសម្បកខាងក្រៅរបស់គេទេ ពេលម៉ាក់គេងលក់គេតែងតែក្រោកមកគេងអោបកូនរាល់យប់កូនដឹងគ្រប់យ៉ាងតែកូនមិននិយាយព្រោះកូនចិត្តរឹងនៅតែគិតថាគេសម្តែងតែពេលនេះកូនទទួលស្គាល់ហើយគេល្អគេមិនអាក្រក់ដូចមុនទេប៉ាគេអាចមើលថែម៉ាក់នឹងកូនបានហើយ»ចាត់តាំងពីថ្ងៃជុងហ្គុកជាសះស្បើយពីជំងឺធីខេយ៍ក៏ទទួលបានការមើលថែថ្នាក់ថ្នមរហូតធ្វើអោយគេទទួលបានអារម្មណ៍មួយដែលកក់ក្តៅមិនធ្លាប់បានស្គាល់ពីមុន។អ្វីដែលធីខេយ៍មិនធ្លាប់មានជុងហ្គុកតែងតែផ្តល់អោយទង្វើនេះហើយធ្វើអោយគេចិត្តទន់បន្តិចម្តងៗដាក់ជុងហ្គុកប៉ុន្តែគេក៏នៅមានៈគិតថាខ្លួនឯងស្អប់ជុងហ្គុកមិនទាន់អាចទទួលយកគេបានតែពេលនេះម៉ោងនេះគេសូមសារភាពថាគេបានបើកចិត្តទទួលយកជុងហ្គុកតាំងពីថ្ងៃដែលគេបានបរិចាកឈាមរបស់គេទៅអោយជុងហ្គុកម្លេះគ្រាន់តែពេលនោះអារម្មណ៍ស្អប់នឹងអារម្មណ៍ស្រលាញ់វានៅលាយឡំជាមួយគ្នាទើបគេនៅតែបន្តសោះកន្តើយដាក់ជុងហ្គុកមកដល់សព្វថ្ងៃនេះ។
«បើអញ្ចឹងកូនត្រូវស្រលាញ់បា៉ហ្គុកអោយដូចស្រលាញ់ប៉ានឹងម៉ាក់យល់ទេ»
«ក៏ស្រលាញ់ស្រាប់ហើយតែអ្នកខ្លះមើលមិនដឹងខ្លួនឯង»អ្នកខ្លះនឹងគ្មានអ្នកណាក្រៅពីជុងហ្គុកទេ។ឪកូនគេនេះហៅគ្នាស្មើៗមើលតែពួកម៉ាកនឹងគ្នាទៅហើយ។
«ធីខេយ៍ ហៅប៉ាថាប៉ាមួយម៉ាត់បានទេប៉ាចង់ឮ»ជុងហ្គុកដែលស្ងាត់មាត់ជាយូរក៏ចាប់និយាយឡើងទៅកាន់កូន។តាំងពីថ្ងៃដែលបានជួបមុខកូនគេមិនដែលបានស្តាប់ឮពាក្យថា‹ប៉ា›ចេញពីមាត់ធីខេយ៍ទេគេឮតែធីខេយ៍ហៅអេហ្វិនថាប៉ាៗគេច្រណែនណាស់ទើបចង់អោយកូនហៅខ្លួនបែបនឹងដែរ។
«ប៉ាហ្គុក!!!»អាល្អិតសើចលិបភ្នែកហៅជុងហ្គុកថាប៉ាយ៉ាងពេញចិត្តគ្មានការបង្ខំពីអ្នកណាទេធ្វើអោយជុងហ្គុកញញឹមសប្បាយចិត្តឡើងយំ។
«.......»ជុងហ្គុករំភើបស្រក់ទឹកភ្នែកមិននឹកស្មានថាអ្វីៗប្រែជាល្អប្រសើត្រឹមមួយពព្រិចភ្នែក។អារម្មណ៍ពេលបានស្តាប់ឮពាក្យ‹ប៉ា›វាពិតជាប្លែកមានអារម្មណ៍ល្អខ្លាំងណាស់។
«ហិ..ហិ..ទីបំផុតអូនបានឃើញបងនឹងកូនត្រូវគ្នាមិនបាច់ហត់ចិត្តឃើញបងនឹងកូនឈ្លោះគ្នាទៀតទេ..យេ»ថេហ្យុងក្រោកឡើងស្រែកខ្លាំងសប្បាយអរកខិកខុបទីបំផុតគេបានស្រឡះខួរជាមួយឪកូនពីរនាក់នេះហើយលេងបានស្តាប់ពួកគេឈ្លោះគ្នាទៀតហើយពិតជាសប្បាយចិត្តណាស់។
«ហ្ហាសៗ!!!»អ្នកទាំងបីអង្គុយនឹងសាឡុងងាកមើលមុខគ្នារួចក៏សើច សើចដោយភាពរីករាយចេញពីចិត្តពិតប្រាកដមិនសម្តែងព្រោះនេះជាថ្ងៃល្អថ្ងៃដែលគ្រួសារតូចមួយធ្លាប់តែមានវិបិត្តរ៊ាំរៃប្រែជាមានភាពស្រស់បំព្រងម្តងទៀត។
............
ហាងអាហារ
ក្រោយបញ្ចប់ការសន្ទនាជាមួយអ្នកភូមិគ្រឹះអាន់ព្រីតន់រួចអេហ្វិនក៏បានលាពួកគេត្រឡប់ទៅភូមិគ្រឹះខ្លួនវិញតែថាមុននឹងទៅគេក៏ឈាងចូលមកហាងអារមួយកន្លែងដើម្បីកម្ម៉ង់ម្ហូបខ្ចប់យកទៅញ៊ាំនៅភូមិគ្រឹះណាមួយថ្ងៃនេះមានណាត់ជាមួយមនុស្សសំខាន់ម្នាក់គេក៏កំពុងរង់ចាំនាយនៅភូមិគ្រឹះឯណោះ។បន្ទាប់ពីខ្ចប់ម្ហូបរួចរាល់នាយកម្លោះក៏បើកឡានត្រឡប់ទៅភូមិគ្រឹះវិញ។ពេលមកដល់នាយស្ទុះស្ទាចុះពីឡានដើរតម្រងទៅក្នុងភូមិគ្រឹះញាប់ថ្មេរទាំងក្នុងដៃមានកាន់កញ្ចប់អាហារឡើងសំពោង។
«អៅ!!លោកមកដល់ហើយមែនទេ? ហើយទិញអ្វីមកច្រើនម្លេះ?»មីនជីដាក់ឯកសារពេទ្យចុះចោទសួររាងក្រាសទាំងភ្នែកបើកក្រឡោតសម្លឹងអីវ៉ាន់ក្នុងដៃអេហ្វិន។ក្នុងនឹងមានអ្វី?របស់ញ៊ាំឬរបស់ប្រើហើយទិញមកធ្វើអីច្រើនយ៉ាងនឹង?
«អឺ...គឺជាអាហារ ទិញមកញ៊ាំជាមួយគ្នាតែខ្ញុំយកវាទៅកម្តៅសិន»ឆ្លើយចប់ក៏ដើរទៅផ្ទះបាយបាត់បន្សល់ទុកតែលោកគ្រូពេទ្យសង្ហារឈរអេសក្បាលអស់សំណើចតិចៗម្នាក់ឯង។
មួយសន្ទុះក្រោយម្ហូបអាហារត្រៀបត្រាលើកជាបន្តបន្ទាប់មកដាក់លើតុសុទ្ធតែជាម្ហូបឆ្ងាញ់នឹងមានតម្លៃខ្ពស់កប់ពពកដែលជាហេតុនាំអោយលោកគ្រូពេទ្យកម្លោះបើកភ្នែកធំៗតាមសម្លឹកមើលអាហារក្នុងចានពីមួយមុខទៅមួយឥតព្រិចភ្នែកសោះ។
«លោកទិញម្ហូបទាំងនេះមកច្រើនម្លេះញ៊ាំអស់ដែលឬ?»មីនជីបូញមាត់សួរខណៈម្ចាស់ភូមិគ្រឹះមិនខ្ចីខ្វល់គិតតែពីជញ្ជូនម្ហូបចេញពីផ្ទះបាយមកដាក់លើតុញាំងអោយដែលសួរគេអម្បាញ់មិចខាំបបូមាត់សម្លក់នាយថ្លែនេះមិនប្រាប់ក៏ដឹងថាអន់ចិត្តទៀតហើយ។
«នេះខ្ញុំទិញសម្រាប់លោកនោះអី»ឃើញមីនជីប្តូរទឹកមុខនាយទាញដឹងភ្លែតមុខជាលួចអន់ចិត្តនឹងនាយដែលមិននិយាយរកច្បាស់ណាស់ទើបគេខំកែប្រែស្ថានណាទាញយកបាច់ផ្កាកុលាបក្រហមឆ្អិតមួយបាច់ធំហុចប្រគល់ទៅអោយមីនជី។
«សម្រាប់ខ្ញុំ?»រាងល្អិតបើកភ្នែកក្រឡង់ ភ្ញាក់ផ្អើលជាខ្លាំងដែលសុខៗមនុស្សប្រុសឆ្កួតនេះទិញផ្កាមកជូនដូច្នេះនេះដូចមិនមែនជាចរឹករបស់គេទេព្រះអើយតើគេមានលេបថ្នាំខុសទេ?
«អឹម!!»នាយក្រហ្ហឹមខណៈដៃនៅតែហុចផ្កាទៅកាន់រាងតូចដដែល។
«អ..អគុណ»ទទួលយកផ្ការួចក៏ពោលពាក្យអគុណយ៉ាងវេតនាចេញមក។មិនមែនពិបាកនិយាយអីទេគ្រាន់តែមិនទម្លាប់មាត់សព្វដងពួកគេទាំងពីរនិយាយគ្នាមិនដែលត្រូវមួយឆ្វេងមួយស្តាំចេញមកគឺប្រឆាំងមិនចេះស្របអញ្ចឹងហើយពាក្យល្អៗពួកគេកម្រនិយាយដាក់គ្នាណាស់។
«ទុកការងារចោលសិនបានទេខ្ញុំណាត់មកញ៊ាំបាយមិនមែនណាត់មកធ្វើការ»អេហ្វិននិយាយទាំងមានការឃ្នាស់ចិត្តនឹងមីនជីមិនស្ទើ។ទឹកមុខប្រែជាក្រម៉ូវមិនពេញចិត្តជាមួយទង្វើមីនជី គេហៅមកញ៊ាំបាយតែមើលមីនជីទៅបែជាយកការងារមកអង្គុយធ្វើយ៉ាងប្រងើយមិនក្រែងចិត្តនាយអីបន្តិចសោះ។
«អូហ៎ សទោស!!»ងើបមុខឡើងសើចស្ញេញដាក់រាងក្រាស។នាយមិនបាននិយាយអ្វីបន្តទេគ្រាន់តែដកដង្ហើមធំក្រវីក្បាលតិចៗបែបហួសចិត្តរួចក៏ដើរចូលទៅផ្ទះបាយលាងសម្អាតដៃនឹងត្រឡប់មកវិញដើរទៅអង្គុយក្បែរមីនជីដើម្បីញ៊ាំអាហារជុំគ្នា។
«ខ្ញុំមានរឿងចង់ប្រាប់»អេហ្វិនស្តីឡើងខណៈរាងស្តើងអង្គុយស្ងៀមចាំស្តាប់នាយ។
«ខ្ញុំធ្វើបានហើយ»សម្តីកំបុតក្បាលកំបុតកន្ទុយបបួលអោយមីនជីក្បួចចិញ្ចើមសម្លឹងមុខនាយភ្លឹសៗ។ស្អី?ធ្វើបានស្អីនិយាយអីអោយងាយយល់ជាងនេះបានអត់?
«ធ្វើស្អី?»នាយតូចសួរវិញឯអេហ្វិនក៏ទម្លាក់ស្លាបព្រាបាយចុះងើបមុខឡើងឆ្លើយនឹងសំនួរមីនជី÷
«កាត់ចិត្តពីថេហ្យុង»
«ល្អណាស់អញ្ចឹង»
«តែខ្ញុំក៏នៅពិបាកចិត្ត»ទឹកមុខប្រែជាស្រពោនភាពក្រៀមគ្រំវាយលុកមកកាន់ផ្ទៃមុខសង្ហារភ្លាមៗបបួលអោយមនុស្សម្ខាងទៀតបានហើយចាប់ចិត្តព្រួយបារម្ភឡើងភ្លែតទើបរហ័សសួរនាំ÷
«រឿងអ្វី?ហើយអ្នកណាធ្វើអោយពិបាកចិត្ត?»មិនដឹងភាពក្លាហានមកពីណាជម្រុញចិត្តអោយគេហ៊ានសួរដោយមិនញញើតរឹតតែមិនយល់ពីខ្លួនឯងម្តេចក៏ចង់ដឹងចងឮរឿងប្រុសម្នាក់នេះម្លេះ?
មិនមែនខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍គេទេឬ?>•_•<
«ខ្ញុំបានលួចស្រលាញ់មនុស្សម្នាក់ ស្រលាញ់គេតាំងពីពេលណាក៏មិនដឹងហើយខ្ញុំកំសាកមិនហ៊ាននិយាយសារភាពប្រាប់គេទេលោកជួយគិតទៅមើលវាគួរអោយអស់សំណើចឬអត់?»ស្នាមញញឹមស្រស់សង្ហារបង្ហាញឡើងដាក់រាងល្អិតរៀបរាប់ទាំងខ្មាស់អៀនព្រោះខ្លួនជាប្រុសម្នាក់ខ្វះភាពក្លាហានសូម្បីតែសារភាពប្រាប់មនុស្សដែលខ្លួនស្រលាញ់ក៏មិនហ៊ានចំជាមនុស្សប្រុសឆ្កួតមែន។
«រឿងអញ្ចឹងគ្មានភាពក្លហានដល់ពេលរឿងដណ្តើមប្រពន្ធគេវិញហ៊ានហួសប្រមាណ»រាងតូចពោលកោកៗចំអករាងក្រាស បបួលអោយគេមុខស្អុយប៉ែព្រោះខ្មាស់មែនទែនដែលបណ្តោយអោយលោកគ្រូពេទ្យស្រស់ស្អាតម្នាក់នេះមកស្តីថាអោយឥតរអៀសមាត់។
«រឿងពីរផ្សេងគ្នាទេកុំយកមកប្រៀបធៀប»នាយខាំមាត់សម្លក់មីនជីមនុស្សស្អីខំនិយាយប៉ុណ្ណឹងនឹងហើយនៅមិនដឹងមិនយល់ពីន័យរបស់គេហើយថែមទាំងតបត្បកវិញនូវពាក្យសម្តីចុកៗច្រាលឈាមមកវិញទៀត។
«ឆាប់ញ៊ាំទៅម្ហូបត្រជាក់អស់ហើយ»រាងតូចដួសម្ហូបដាក់ចានឈ្ងោកមុខញ៊ាំយកៗឯទឹកមុខក៏មិនសូវស្រស់បស់សោះតាំងពីអេហ្វិននិយាយរឿងនោះមក។ចំណែកអេហ្វិនក៏ស្ងាត់លែងនិយាយគិតតែពីញ៊ាំដូចគ្នា។
ការញ៊ាំអាហារពេលយប់បានបញ្ចប់ទៅដោយភាពស្ងប់ស្ងាត់បំផុតម្នាក់ៗមិនព្រមនិយាយរកគ្នាសោះមិនដឹងថាមកពីមូលហេតុអ្វី? មីនជីក្រោយញ៊ាំរួចក៏ចេញទៅអង្គុយយោលទោងលេងនៅខាងក្រៅបណ្តែតអារម្មណ៍តាមខ្យល់ត្រជាក់បក់បោកនាំយកមកពីទិសនារតី។រង្វង់មុខមូលក្រឡង់ដូចខែពេញបូរមីបាត់អស់នូវភាពរីករាយមានតែភាពសោកសង្រែកពុំបានដឹងពីមូលហេតុច្បាស់លាស់។មីនជីមុខឈ្ងោកចុះសម្លឹងមើលម្រាមជើងខ្លួនឯងភ្លឹះៗដូចជាមនុស្សកំពុងតែបាត់បង់ស្នេហាមិនខុស....
(ហេតុអ្វីខ្ញុំមានអារម្មណ៍ថាឈឺត្រង់នេះម្លេះ?)រាងតូចនឹកគិតក្នុងចិត្ត ដៃខាងស្តាំលើកស្ទាបទ្រូងខាងឆ្វេងមានអារម្មណ៍ថាឈឺស្ពឹកស្រពន់អស់លេងចង់ដំណើរការតើមកពីអ្វីទៅ?គេមិនយល់ទេហេតុអ្វីអារម្មណ៍របស់គេថ្ងៃនេះច្របូកច្របល់យ៉ាងនឹង?តើអារម្មណ៍មួយនេះវាជាអ្វីទៅ?មានអ្នកណាដឹងទេជួយប្រាប់អោយខ្ញុំបានស្គាល់ពីអារម្មណ៍របស់ខ្លួនឯងផង។
«ឬខ្ញុំស្រលាញ់គេហើយ?»ក្រោយអង្គុយគិតមួយស្របក់ ស្ទាប់ស្ទង់មើលពីចិត្តរបស់ខ្លួនអស់ចិត្តរាងល្អិតក៏លាន់មាត់ផឹបទាំងបើកភ្នែកធំៗបែបភ្ញាក់ផ្អើល។តើគេពិតជាស្រលាញ់អេហ្វិនមែនឬ?បើបែបនឹងកេត្រូចចិត្តគ្រាំទ្រូងស្លាប់ហើយព្រោះមនុស្សដែលខ្លួនកំពុងស្រលាញ់គេក៏មានមនុសន្សដែលគេស្រលាញ់ទៅហើយ។
«ឆ្កួតមែន អាបេះដូងឡប់សតិឯងខ្វះមនុស្សស្រលាញ់ណាស់មែនទេ?»ដៃតូចគក់ទ្រូងឌឹបៗខឹងវាខ្លាំងណាស់ស្រលាញ់អ្នកណាមិនស្រលាញ់បែជាទៅស្រលាញ់របស់មានម្ចាស់ទៅកើត។
«យប់ហើយម្តេចមិនចូលគេង មកអង្គុយហាលសន្សើមធ្វើអ្វី?»រាងក្រាសឈរមើលពីចម្ងាយឃើញមនុស្សមាឌល្អិតអង្គុយធ្វើមុខជូរនៅកណ្តាលវាលហាលសន្សើមក៏ដើរមកសួរព្រមទាំងបានយកអាវក្រៅធំរបស់គេមកដណ្តប់លើប្រាណតូចបបួលអោយមនុស្សតូចងើយមើលមុខគេភ្លឹសទាំងអារម្មណ៍រំភើបចម្លែក។
«មិនទាន់ងងុយទេ»គេរហ័សទាញស្មារតីមកវិញបញ្ឈប់អារម្មណ៍ឆ្កួតរបស់ខ្លួនហើយតបទាំងព្យាយាមគេចមុខពីរាងក្រាស។
«ម្តេចក៏ចេះតែគេចមុខពីខ្ញុំអញ្ចឹង?»ឆ្ងល់តាំងពីយូរហើយតែមិនហ៊ានសួរប៉ុន្តែបើមិនសួរទេមុខជាស្ទះដើមទ្រូងស្លាប់មិនខាន។
«គ្មានអ្វីទេ»គេប្រកែកបបួលអោយអេហ្វិនកាន់តែចង់ដឹងខ្លាំងលើាដើមទើបចាប់បង្ខំចម្រិតសួរយកតែមែនទែន÷
«កុហក ខ្ញុំដឹងថាលោកមុខជាអន់ចិត្តនឹងខ្ញុំរឿងអ្វីមិនខានទោះបីខ្ញុំស្គាល់បានត្រឹមរយៈពេលតិចតួចក៏ដោយតែខ្ញុំក៏អាចស្មានពីចិត្តលោកបាន»នាយចាប់បង្វែមុខតូចមកប្រឈមជាមួយនឹងនាយរួចក៏និយាយទាំងក្រសែភ្នែកកាចៗដាក់រាងតូចញាំងអោយចិត្តរបស់គេចាប់ផ្តើមភ័យខ្លាច ខ្លាចតែប្រាប់ការពិតទៅគេសើចចំអកខ្លួន។
«ប្រាប់ហើយថាគ្មានអ្វីទេលោកគិតតែខ្លួនឯង លោកមិនបានធ្វើអ្វីខុសឯណារឿងអីខ្ញុំត្រូវអន់ចិត្ត»មាត់ខុសពីចិត្ត ខំប្រឹងកុហកលាក់ការពិតតែទឹកមុខមិនសហការណ៍ជាមួយគិតថាអេហ្វិនគេនឹងជឿមែនទេ?កុំសង្ឃឹមអី!!
«មើលមកខ្ញុំ ហើយនិយាយការពិត»ម្តងនេះនាយចាប់គេអោយក្រោកឡើងឈរទល់មុខជាមួយខ្លួនប្រាប់ដោយសម្តីផ្អែមល្ហែមលួងលោមរាងតូចអោយនិយាយការពិត។
«ខ្ញុំ...ខ្ញុំ....ហ្ហឹកៗៗៗ»និយាយមិនទាន់ចេញផងទឹកភ្នែកវាដណ្តើមហូរចេញមកមុនបាត់ចង្រៃមែនបើបែបនឹងនិយាយមិចរួចទៅចេញតែសម្លេងត្រហូរយំសឹងតែបែកក្រដាសត្រចៀករាងក្រាសទៅហើយ។
«ខ្ញុំអោយលោកនិយាយមិនមែនអោយយំទេ»អេហ្វិនហួសចិត្តនឹកស្មានមិនដល់មនុស្សនេះប្លែកខុសពីគេមែនអោយនិយាយមិននិយាយផ្ទុយទៅវិញបែរជាយំសស្រាក់សស្រាំធ្វើដូចនាយនេះបង្ខំអោយទៅស្លាប់។
«ខ្ញុំភ័យ!!»យល់អារម្មណ៍ភ័យទេ?ភ័យគឺនិយាយមិនចេញនិយាយមិនចេញគឺចេញទឹកភ្នែកនឹងហើយល្ងង់ម្លេះ?
«អារៗ!!កុំយំ..ឈឹង»នាយទាញរាងតូចមកអោបលួងលោមព្រោះមិនចង់ឃើញគេយំទេពេលយំមុខហើបភ្នែកក្រហមអាក្រក់មើលណាស់:(
«ហ្ហឹកៗ»មីនជីពេលបានគេអោបក៏កាន់តែយំថែមទាំងបន្លំជូតសម្បោរនឹងអាវរាងក្រាសមានតម្លៃខ្ទង់ពាន់ដុល្លាទៀត។
«ឥឡូវប្រាប់បាននៅថាកើតអីមេចក៏គេចមុខពីខ្ញុំ?»ឃើញរាងតូចស្បើយការយំនាយក៏សួរតទៀតយ៉ាងណានាយត្រូវតែដឹងចម្លើយអោយបាន។
«ខ្ញុំមិនបានអន់ចិត្តនឹងលោកទេ..អ្ហឹក..តែខ្ញុំអន់ចិត្តនឹងខ្លួនឯងដែលទៅស្រលាញ់មនុស្សមិនគួរស្រលាញ់ ស្រលាញ់មនុស្សដែលគេមានមនុស្សគេស្រលាញ់ហើយ»និយាយទាំងខ្មាស់ ខ្មាស់ប្រុសម្នាក់កំពុងឈរអោបក្រសោបខ្លួននេះហើយ។
«ហើយទៅស្រលាញ់អ្នកណា?»អេហ្វិនភ្ញាក់ដូចគេទះមួយកំភ្លៀង។ស្អីគេទៅលួចស្រលាញ់អ្នកណាតាំងពីកាលម្តេចក៏គេមិនដឹង?
«គឺអម្បាញ់មិញនេះឯង»
«ស្អី???»ឆ្ងល់ៗៗ សញ្ញាសួរលោតពេញក្បាល។ទៅចួបគ្នាជាមួយអាម្សៀលណាទៅបានជាឃើញភ្លាមស្រលាញ់ភ្លាមនឹង បើក្នុងភូមិគ្រឹះមានតែគេនឹងរាងតូចប៉ុណ្ណោះ?
«គឺ..ខ្ញុំ..ខ្ញុំ..ខ្ញុំស្រលាញ់លោក»កាត់កេរ្តិ៍កាត់ខ្មាស់មនុស្សតូចចិត្តធំហើបបបូរមាត់ស្តើងពណ៍សុីជម្ពូសារភាពត្រង់ៗមិនលាក់លៀមទៅកាន់មនុស្សឈរទល់មុខខ្លួន។
«មុននេះនិយាយថាមិច?»ស្តាប់មិនសូវបានឮមិនសូវច្បាស់សង្ស័យត្រចៀកមានបញ្ហារហើយសូមអង្វរនិយាយម្តងទៀតបានទេចង់ស្តាប់ឮម្តងទៀតអោយប្រាកដក្នុងចិត្តថាគេមិនបានស្តាប់ច្រឡំ។
«ខ្ញុំស្រលាញ់លោក»ម្តងនេះមិនមែននិយាយធម្មតាតែស្រែកជំទាលដាក់ត្រចៀកអេហ្វិនយកម៉ង។
«.......»រាងក្រាសញញឹមស្រស់សប្បាយចិត្តក្រៃលែងពេលឮពាក្យថាស្រលាញ់ចេញពីមាត់រាងតូចតែភ្លាមនោះមីនជីបែជានិយាយឡើងធ្វើអោយគេឃ្នាស់ចិត្តមិនពេញចិត្ត÷
«តែលោកមានមនុស្សដែលលោកស្រលាញ់ទៅហើយ ខ្ញុំទៅសង្ឃឹមអីទៅ?ក្រៅពីលួចស្រលាញ់លោកហើយឈរមើលលោកនឹងមនុស្សដែលលោកស្រលាញ់នៅជាមួយគ្នានោះ»ពីមុនគេមិនយល់ពីអារម្មណ៍អេហ្វិនទេថាការស្រលាញ់គេតែម្នាក់ឯងវាយ៉ាងមិចទើបចេះតែនិយាយអោយគេកាត់ចិត្តពីថេហ្យុងផុយៗហីៗមិនខ្វល់ដល់ឥឡូវនេះដល់វេនខ្លួនទើបយល់ច្បាស់ថាវាពិបាកធ្វើចិត្តណាស់ដូចយកដៃចាប់ហែងទ្រូងខ្លួនឯងអញ្ចឹង។
ឈឺណាស់ ឈឺលើសពីការគិតមិនធ្លាប់ដឹងពីមុន!!!
«អឹម!!»អេហ្វិនសម្លឹងមុខមីនជីបានបន្តិចរួចក៏ទម្លាក់បបូមាត់ក្រាសរបស់ខ្លួនប្រថាប់លើបបូរមាត់តូចច្រមិចបឺតជញ្ជក់ក្រេមយកជាតិផ្អែមដូចទឹកឃ្មុំរហូតទាល់តែលេចចេញក្លិនឆ្អាបឈាមលើបបូមាត់តូចទើបនាយពន្លែងមាត់ចេញមកវិញហើយក៏និយាយ÷
«មនុស្សដែលបងលួចស្រលាញ់គឺជាអូននឹងហើយមីនជី»មនុស្សដែលគេនិយាយដល់ថាស្រលាញ់ក្តែងកាលប៉ុន្មានម៉ោងមុនគឺជាមនុស្សចំពោះមុខគេនេះហើយ។គេមិនដឹងទេថាខ្លួនឯងស្រលាញ់មីនជីតាំងពីពេលណាតែដឹងត្រឹមថាគ្រប់ពេលគេខូចចិត្តតែងតែមានមីនជីនៅក្បែររហូតក្លាយជាទម្លាប់បាត់មុខមិនបានហើយអារម្មណ៍ល្អៗក៏ចេះកើតមានឡើងមកពេលនោះទើបគេដឹងថាខ្លួនគេបានស្រលាញ់មីនជីបាត់ទៅហើយទើបបានជាគេទៅដោះស្រាយរឿងថេហ្យុងជាមួយជុងហ្គុកអោយចប់នឹងអាលមកសារភាពស្នេហ៍មីនជីនោះអី។
«ស្រលាញ់ខ្ញុំ?»មីនជីនិយាយផ្អើលៗរំភើបផងភ័យផងខ្លាចតែនាយម្នាក់នេះបោកប្រាស់ទេ។
«ត្រូវហើយបងស្រលាញ់អូន»
«អ្ហឹកៗ..អាប្រុសឆ្កួតម្តេចមិនឆាប់និយាយលឿនជាងនេះមកអោយខ្ញុំមកអង្គុយខូចចិត្តឈ្លោះជាមួយបេះដូងខ្លួនឯងទៅកើត»មីនជីលើកដៃគក់ទ្រូងមាំតិចៗ មាត់ជេប្រទិចរាងក្រាសម៉ាត់ព្រោះខឹងស្អប់ពេកដែលធ្វើអោយខ្លួនយល់ច្រឡំអស់។
«សុំទោស មកពីបងខ្លាចអូនមិនព្រមទទួលក្តីស្រលាញ់របស់បង»គេដេកគិតមិនឈប់ខ្លាចរាងតូចមិនទទួលយកក្តីស្រលាញ់របស់គេតែការពិតខុសពីការគិតរាងតូចក៏ស្រលាញ់គេថែមទាំងសារភាពមុននាយទៀតជារឿងសប្បាយសើចណាស់។
«ឆ្កួត រង់ចាំតែអោយលោកសារភាពនឹងហើយ»
«ចុះឥឡូវនេះសារភាពហើយតើ»
«...ហិ..ហិ..»
សើចហើយក៏ផ្អែកក្បាលកើយលើទ្រូងមាំរបស់អេហ្វិនចំណែករាងក្រាសក៏ក្រសោបរាងតូចអិបយ៉ាងណែនមុននឹងទម្លាក់បបូមាត់ថើបលើសក់ក្បាលទន់រលាស់តលោងមួយខ្សឺតយ៉ាងវែង។
«មែនហើយបងមានដំណឹងមួយប្រាប់អូន»
«ដំណឹងអ្វី?»
«សប្តាហ៍ក្រោយបងប្រុសនឹងថេហ្យុងរៀបការហើយ»
«មិនមែនឬ?»
«បាទ!!»
«ល្អណាស់ តែប៉ុននេះអូនអស់បារម្ភជាមួយជុងហ្គុកទៀតហើយ»រាងតូចញញឹមឡើងសប្បាយចិត្តជួយអរជំនួសជុងហ្គុក។ទីបំផុតការរង់ចាំរបស់គេក្លាយទៅជាការពុតហើយ។រយៈបេល15ឆ្នាំគេបានរង់ចាំថេហ្យុងយ៉ាងវេតនាស្ទើតែគ្មានដង្ហើមដក បើមិនមានគេចាំមើលថែទេម្លេះហើយជុងហ្គុកមិនដឹងទៅដល់ទីឋានណាទេ។
«បងក៏សប្បាយចិត្តពេលឃើញថេហ្យុងមានក្តីសុខ»អេហ្វិនក៏ញញឹមរីករាយទទួលយកអ្វីដែលជិតនឹងកើតឡើង។
«គ្មានអ្វីល្អជាងការដោះលែងហើយក៏គ្មានអ្វីមានក្តីសុខជាងការដែលយើងបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ទេថាទៅអូននិយាយត្រូវទេ?»
«អឹម គឺត្រូវបើបងមិនដោះលេងពេលនេះបងកើតឆ្កួតដោយសារស្រលាញ់គេតែម្ខាងដូចអូននិយាយបាត់ហើយ»
«ជាសំណាងបងហើយបានចួបអូន..ហិ..ហិ..»
«បងក៏គិតបែបនឹង»
..........
មួយសប្តាក្រោយមកអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏ចូលមកជាពិសេសគឺម្ចាស់សមីខ្លួនទាំងពីរដែលត្រៀមខ្លួននឹងកាន់ដៃគ្នាចូលពិធីមង្គលការយ៉ាងអធឹកអធមនៅពេលបន្តិចទៀតនេះ។
«ម៉ាក់ៗរបស់ធីខេយ៍ស្អាតណាស់ថ្ងៃនេះ»ថេហ្យុងគ្រោងឈុតពណ៍ស.មានស្បៃចងជាប់ជាមួយសក់ខាងក្រោយទឹកមុខស្រស់បំព្រងស្អាតពីធម្មជាតិបន្ថែមការតុបតែងតិចៗពីលើកាន់តែមើលឃើញស្រស់ស្រទន់ស្អាតគ្មានគូរប្រៀបទើបធ្វើអោយអាល្អិតពោលសរសើពីសម្រស់របស់គេមិនឈប់។
«កូនប្រុសរបស់ម៉ាក់ក៏សង្ហារដែរថ្ងៃនេះ»ថេហ្យុងច្បិចថ្ពាល់កូនប្រុសបែបខ្នាញ់។កូនគេនេះកាន់តែមើលកាន់តែដូចឪវាគ្មានខុសពិសេសពេលស្លៀកពាក់ខោអាវបែបនេះកាន់តែសង្ហារដូចអត់ឥតខ្ចោះគ្មានខុសសូម្បីតែបន្តិច។
«អគុណម៉ាក់ដែលសរសើហើយក៏អគុណប៉ាធំដែលខំផលិតកូនចេញមកអោយមុខដូចគាត់»អាល្អិតបានសម្តីនិយាយញោះម៉ែវាអោយអៀនឡើងក្រហមមុខអស់។កូននេះវានិយាយមិនចេះខ្មាស់អ៊ុំៗជាងផាត់មុខសោះមើលចុះគេនាំគ្នាអស់សំណើចលាន់។
«កូនឯងនេះអ្នកបង្រៀនអោយនិយាយបែបនឹងហ្ហា៎»ថេហ្យុងខ្នាញ់សែនខ្នាញ់កាត់តែមុខមិនអស់នៅកាត់ចរឹករពិលរពូចខូចខិលទៅរកឪវាទៀតខ្យល់ចាប់ស្លាប់មិនខានបានកុនមួយមហាវេតនាចិត្តតាំងពីនៅក្នុងពោះរហូតចេញមកក្រៅក៏នៅតែវេតនាទៀតក្បាលរឹងពិបាកនិយាយតែម្តង។
«កូននិយាយតាមការមើលឃើញពីDNAនៅលើមុខរបស់កូនមើលក៏ដឹងថាប៉ាធំប្រើកម្លាំងខ្លាំងៗដែរ»អាល្អិតនិយាយប្រាប់ខ្សឹបៗបបួលអោយរាងតូចខឹងបែកផ្សែងអាកូនមួយនេះវាខូចជាងឪវាឆ្ងាយណាស់ទ្រាំមិនបានទេ÷
«ផាច់ៗ....កូននេះ»ពីដៃស្រាលៗវាយទៅលើស្មាកូនប្រុសអៀនផងខឹងផងដែលកូននិយាយញោះយ៉ាងដូច្នេះ។
«ហ្ហាសៗ...!!»ធីខេយ៍សើចខ្លាំងៗមិនខ្ចីឈឺបន្តិចទើបរាងតូចងរង៉ក់មុខក្រម៉ូវដើរតាំងៗទៅរកប្តឹងជុងហ្គុកដែលនៅក្នុងបន្ទប់តែងខ្លួនមួយទៀត។
«ថេយ៍អូនធ្វើអីបែបនឹង?»រាងក្រាសឃើញមុខប្រពន្ធម៉ូវក៏ប្រញាប់ចូលទៅសួរចង់ដឹថាកើតអីបានមុខមិនរីកក្នុងថ្ងៃពិសេសរបស់ខ្លួនអញ្ចឹង។
«កូនប្រុសបងនឹងហើយ »និយាយទាំងវាសដៃរាងក្រាសចេញពីដៃខ្លួន។នេះលេងខឹងមួយដោយទាំងអស់អញ្ចឹងឬ?
«កូនបងខុសអី?»ជុងហ្គុកអត់យល់ន័យថេហ្យយងនិយាយនឹកស្មានថារាងតូចសម្តៅលើកូនប្រុសក្នុងខោរបស់ខ្លួនទើបខំសួរទាំងសម្លឹងមើលកូនរបស់ខ្លួនទាំងមិនយល់។
«មិនមែនកូននឹងទេគឺកូនប្រុសដ៏មហាលោតផ្លោះរបស់ឯនោះទៅវិញទេដែលធ្វើអោយអូនខឹង»ថេហ្យុងស្រែកកំហគខ្លាំងៗដៃចង្អុលទៅធីខេយ៍។ជុងហ្គុកងាកមើលតាមដៃរាងតូចឃើញថាកូនកំពុងឈរសើចស្ញេញដាក់ខ្លួនទើបគេដឹងថាអាល្អិតនឹងញោះវាអោយខឹងទៀតហើយ។
«បានហើយៗកុំខឹងនឹងកូនអីថ្ងៃនេះថ្ងៃល្អរបស់ពួកយើងកុំធ្វើមុខចឹងអីណាបងសុំទៅចុះ»ជុងហ្គុកក្រាបក្បាលលើភ្លៅរាងតូចទតូចអង្វរអោយឈប់ខឹង។
«ឆឹស!!»ពេបមាត់រុញជុងហ្គុកចេញធ្វើមិនដឹង។
«ជុប៎!ធ្វើមុខចឹងលែងស្អាតហើយមើលចុះមុខជ្រួញអស់»គេថើបមាត់តូចមួយជុប៎សឹមនិយាយឡើងបបួលអោយថេហ្យុងរហ័សក្រោកឡើងដើរទៅឆ្លុះកញ្ចក់មើលរួចក៏លាន់មាត់÷
«ស្លាប់ៗមុខខ្ញុំ...អ្ហឹកៗ..ប្តីមុខអូនជ្រួញ»ពេបមាត់យំកិកុងដាក់ប្តីភ្លាមអាពេលគេលួងអោយបាត់ខឹងមិនព្រមបាត់ដល់បាក់សម្រស់ធ្វើឯងដើរតួរកម្សត់ ខ្ញុំជ្រេញយើងណាស់កាថេយ៍ ^..^
«ជុបៗៗ..ស្អាតហើយលែងអីហើយ»ជុងហ្គុកចូលទៅចាប់ថើបក្រញិចគ្រប់សព្វកន្លែកលើរង្វង់មុខប្រពន្ធសឹមនិយាយឡើងអោយថេហ្យុងសប្បាយសើចលិបភ្នែកអស់ដាក់ខ្លួន។
ពេលវេលាចាប់ផ្តើមកម្មវិធីក៏មកដល់ ទីលានសួនផ្កានៅខាងក្រោយភូមិគ្រឹះបានរៀបចំឡើងក្លាយជាពិធីមង្គលការយ៉ាងស្អាតល្អប្រណិតគ្មានពីរ។ភ្ញៀវកេត្តិយសទាំងតុចទាំងធំបានមកចូលរួមត្រៀមត្រាដើម្បីជូនពរដល់គូរស្វាមីភរិយានៅក្នុងថ្ងៃនេះ។ហើយថ្ងៃនេះក៏មានវត្តមានប៉ាជុងហ្គុកនឹងម៉ាក់អេហ្វិនរួមជាមួយអ្នកស្រីធំនឹងប្តីចុងរបស់គាត់មកជាមួយផងដែរ ចំណែកឃីយ៉ូជាមួយសុងខ្យូក៏មកចូលរួមដូចគ្នា។
ជុងហ្គុកឈរលើវេតិការរង់ចាំថេហ្យុងចេញមកដើម្បីចាប់ផ្តើមការប្រារព្ធពិធី។ ថេហ្យុងធ្វើដំណើរពីក្នុងបន្ទប់តែងខ្លួនមកឈរនៅចំកម្រាលព្រំពណ៍.សដោយមានកូនប្រុសនៅឈរអមជាមួយ។ធីខេយ៍ងាកមើលមុខថេហ្យុងព្រមទាំងហុចដៃខាងស្តាំទៅអោយថេហ្យុង។រាងតូចញញឹមស្រាលដាក់កូនប្រុសរួចលើកដៃខាងឆ្វេងដាក់លើដៃកូនប្រុសដើម្បីអោយកូនប្រុសដឹងដៃបណ្តើរលើព្រំ.សឆ្លងទៅរកកូនកម្លោះនៅលើវេតិការ។
«ប៉ា!!»ដឹងដៃថេហ្យុងដល់មុខឆាកអាល្អិតក៏ស្រែកហៅប៉ារបស់ខ្លួន។រាងក្រាសយល់ន័យរបស់កូនប្រុសក៏រហ័សដើរមកខាងមុខបន្តិចដើម្បីទទួលយកកូនក្រមុំឡើងមកលើវេតិការជាមួយគ្នា÷
«ហុចដៃមកប្រពន្ធសម្លាញ់»រាងក្រាសពោលទៅរាងតូច។ថេហ្យុងញញឹមបន្តិចសឹមហុចដៃតាមពាក្យបង្គាប់របស់ប្តី។ជុងហ្គុកចាប់ដៃថេហ្យុងនឹងប្រើដៃម្ខាងទៀតក្រសោបចង្កេះតូចមួយក្តាប់របស់ថេហ្យុងអោបគេជាប់ទាញតាមកម្លាំងមាំរបស់ខ្លួនត្រឹមមួយភ្លែតថេហ្យុងក៏មកដល់លើឆាកបាត់។
«ពេលនេះកូនកម្លោះនឹងកូនក្រមុំបានមកចួបគ្នាហើយអញ្ចឹងកម្មវិធីនឹងប្រារព្ធឡើងបានហើយណា»លោកអាច្ចារ្យ។
«បាទ!!»ពួកគេឆ្លើយព្រមគ្នា។
«សូមសួរថាតើលោកជុងហ្គុកអានព្រីតន់ញូខានេសព្រមទទួលយកគីមថេហ្យុងធ្វើជាភរិយាដែលឬទេ?»លោកអាចារ្យសួរទៅរាងក្រាស។
«បាទខ្ញុំយល់ព្រម»ជុងហ្គុកឆ្លើយដោយឥតមានការទាក់ទើក្នុងចិត្តត្បិតអីគេបានទទួលយកថេហ្យុងចូលមកក្នុងជីវិតរបស់គេតាំងពីថ្ងៃដែលបានជួបជាមួយគេដំបូងម្លេះ។
«ចុះគីមថេហ្យុងយល់ព្រមទទួលយកលោកជុងហ្គុកអានព្រីតន់ញូខានេសធ្វើជាស្វាមីទេ?»
«ខ្ញុំគីមថេហ្យុងពេញចិត្តនឹងទទួលយកជុងហ្គុកអាន់ព្រីតន់ញូខានេសធ្វើជាស្វាមី»ថេហ្យុងរលីងរលោងនិយាយទាំងអួលដើម.ក។គេពេញចិត្តណាស់ពេញចិត្តនឹងទទួលយកជុងហ្គុកមិនថាអតីតកាលរបស់គឹយ៉ាងមិចធ្លាប់ធ្វើបាបគេយ៉ាងណាក៏គេមិនខ្វល់មិនគិតព្រោះអ្វីពេលនេះជុងហ្គុកគេបានកែប្រែខ្លួននឹងមាននាមជាស្វាមីដ៏ល្អម្នាក់សម្រាប់គេហើយគេគ្មានអ្វីត្រូវព្រួយបារម្ភទៀតទេ។
«បើអញ្ចឹងពេលនេះអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់ហើយ»លោកអាចារ្យ។
ហ៊ូរ..ផាច់ៗៗ
សម្លេងហូរកញ្ច្រៀវសម្លេងទះដៃលាន់កងរំពងពេញកម្មវិធីពីសំណាក់ភ្ញៀវទាំងអស់ដែលមកចូលរួម។ពួកគេរំភើបមិនខុសពីកូនក្រមុំនឹងកូនកម្លោះទេទម្រាំតែពួកគេបានជោគជ័យឈានជើងមកដល់ជីវិតគូនៅពេលនេះពួកគេបានចួបទុក្ខលំបាកច្រើនណាស់ដូច្នេះពេលបានឃើញពួកគេមានក្តីសុខរស់នៅចួបជុំគ្រួសារមានតែជួយអរជួយរំភើប។
ក្នុងចំណោមភ្ញៀវទាំងអស់កំពុងតែសប្បាយអររំភើបក្នុងនោះក៏មានអ្នកស្រីធំផងដែរ គាត់ស្រក់ទឹកភ្នែកតក់ៗចំពោះមុខបណ្តាជនជាច្រើននឹងចំពោះអតីតប្តីរបស់គាត់។គាត់យំប្រោះរំភើបពេលឃើញកូនមានក្តីសុខគាត់យំព្រោះដឹងកំហុសដែលពីមុនគាត់តែងតែធ្វើបាបកូនបញ្ជាកូនអោយធ្វើតាមខ្លួនគ្រប់យ៉ាងយល់តែចិត្តខ្លួនឯងព្យាយាមតាមបំបែកបំបាក់ស្នេហាពួកគេរហូតធ្វើអោយកូនប្រុសបង្កើតរួមទាំងជីវិតក្មេងប្រុសម្នាក់តៀតដែលមិនខ្យល់អ្វីសោះវីសនឹងបាត់បង់ជីវិតទៅហើយ។
«ជុងហ្គុក ថេហ្យុង..!»គាត់ដរតិចៗទៅឈរនៅមុខឆាករួចបន្លឺសម្លេងហៅមនុស្សទាំងពីរនាក់ដែលនៅលើឆាកបណ្តាលអោយពួកគេងាកមករកគាត់ព្រមគ្នា។
«ម៉ាក់/អ្នកស្រីធំ»ពួកគេហៅគាត់ព្រមគ្នារួចក៏នាំគ្នាចុះទៅរកគាត់។ជុងហ្គុករលីងរលោងទឹកភ្នែកស្ទុះវឹងអោបម្តាយទាំងក្តីនឹករលឹក។ទទួលស្គាល់ថាគេអាក្រក់ធ្លាប់ប្រើសម្តីមិនល្អជាមួយគាត់តែទំហំចិត្តដែលមានចំពោះគាត់គឺធំធេងណាស់គេពិតជានឹកដល់គាត់គ្រប់ពេលតែងតែចង់ចួបគាត់មករហូតតែគាត់មិនដែលមកលឹងឬមកមើលគេសោះក្នុងកំឡុងពេលដែលគេធ្លាក់ខ្លួនឈឺតែយ៉ាងគេមិនស្អប់មានតែស្រលាញ់នឹងចង់ពោលពាក្យខ្លះៗថា÷
«កូនប្រុសម្នាក់នេះសុំទោសដែលធ្លាប់ធ្វើអោយម៉ាក់ពិបាកចិត្ត»គេរៀបរាប់ស្របពេលទឹកភ្នែកក៏ហូរមក។អ្នកស្រីធំលើលដៃជូតទឹកភ្នែកកូនចេញហើយក៏តបទៅវិញ÷
«ម៉ាក់ទេដែលត្រូវសុំទោសកូន សុំទោសដែលម៉ាក់តែងតែតាមបំបែកពួកឯងម៉ាក់សុំទោសៗពិតមែនបើពេលនោះម៉ាក់បើកចិត្តព្រមទទួលយកស្នេហារបស់កូនពួកឯងទាំងពីរក៏មិនបាច់មកព្រាត់ប្រាសគ្នារស់នៅវេតនារាងខ្លួនអញ្ចឹងទេ»កាយចាស់ជរាចាប់ញ័រទទ្រើងលើកដៃសំពះសុំទោសកូនប្រុសបបួលអោយជុងហ្គុកស្លុតចិត្តប្រញាប់លើកដៃទៅក្រសោបដៃម្តាយមកដាក់អឹបនឹងថ្ពាល់បង់បោសអង្អែលលើខ្នងដៃម្តាយថ្នមៗ។
«ថេហ្យុងម៉ាក់សុំទោសអត់ទោសអោយម៉ាក់ផងបានទេ?»គាត់ដកដៃមកវិញរួចក៏លើកដៃសំពះសុំការអត់អោនទោសពីដេហ្យុងម្តង។
«ខ្ញុំមិនដែលខឹងឬស្អប់នឹងគិតថាយកទោសពីអ្នកស្រីទេដូច្នេះកុំសំពះសុំការអត់ទោសពីខ្ញុំអី»ថេហ្យុងញញឹមចេញពីចិត្តប្រាប់តាមត្រង់រាល់គំនិតរបស់គេមាន។គេមិនដែលខឹងស្អប់ឬគិតថាចង់ទាមទារពាកកយសុំទោសពីអ្នកស្រីធំទេហើយគេក៏មិនចង់បានការសំពះនេះដែរ។
«អ្ហឹកៗ»គាត់យំហើយក៏អោបថេហ្យុង។មកដល់ពេលនេះទើបគាត់បានដឹងថាថេហ្យុងជាមនុស្សល្អមិនមែនមនុស្សល្អគេមនុស្សគួរអោយគោរព។
«ធីខេយ៍មកនេះមក»ថេហ្យុងបក់ដៃហៅកូនអោយមកក្បែរខ្លួនដើម្បីណែនាំអោយលោកយាយរបស់គេបានស្គាល់។
«សំពះលោកយាយទៅ»ថេហ្យុងបង្គាប់ធីខេយ៍ក៏ធ្វើតាម÷
«លោកយាយ»អាល្អិតសំពះរួចក៏ដង្ហើយហៅអ្នកស្រីធំថាយាយ។គាត់ញញឹមហើយទាញចៅមកអោបយ៉ាងណែនចំណែកធីខេយ៍ក៏អោបតបទាំងញញឹមមានក្តីសុខ។គេនៅសហរដ្ឋអាមេរិកបានចួបតែលោកតានឹងលោកយាយម្នាក់ទៀតតែគេមិនដែលបានជួបអ្នកស្រីធំនោះទេចឹងហើយពេលបានចួបបានអោបបែបនេះវាកក់ក្តៅខុសប្លែកពីអោបលោកតាលោកយាយនៅសហរដ្ឋអាមេរិកណាស់។
«ខ្ញុំគិតថាពួកយើងអោយកូនកម្លោះកូនក្រមុំបញ្ចប់កម្មវិធីលើឆាកបន្តិចសិនតើល្អទេ?»អេហ្វិនស្រែកឡើងបង្វែអារម្មណ៍ភ្ញៀវគ្រប់គ្នាអោយមកចាប់អារម្មណ៍នឹងសម្តីរបស់គេជាពិសេសគឺកូនកម្លោះកូនក្រមុំនឹងឯង។
«នៅមានកម្មវិធីអីទៀត?»ថេហ្យុងសួរឡើងទាំងឆ្ងល់។តាមគេដឹងឮមកគឺកម្មវិធីដែលនៅសល់មានតែញ៊ាំអាហារនឹងច្រៀងរាំលេងតែប៉ុណ្ណោះអត់មានអីពាក់ព័ន្ធជាមួយកូនក្រមុំកូនកម្លោះទៀតទេ។
«ចៅហ្វាយនឹងអ្នកប្រុសអត់ទាន់បានថើបគ្នាទេ»ឃីយ៉ូស្រែកប្រាប់បបួលអោយថេហ្យុងញញឹមអៀនភ្លែត។ថើបគ្នាកណ្តាលហ្វូងមនុស្សច្រើនសន្ធឹកសន្ធាប់អញ្ចឹងមែនទេ?
«ឆាប់ឡើងទៅប៉ាថើបម៉ាក់ទៅកូនចង់ឃើញប៉ាម៉ាក់ថើបគ្នា»ថាភ្ញៀវទៅគេចង់ឃើញចុះកូនឯងនេះវាចង់ឃើញអីដែរ???
«ថើបទៅៗៗៗ»សម្លៀងភ្ញៀវទាំងអស់គ្នាស្រែកឡើងខណៈជុងហ្គុកក៏កំពុងតែក្រសោបចង្កេះប្រពន្ធអោបជាប់ផ្អឹមនឹងខ្លួនស្អិតណែនដូចស្កតាំងម៉ែរួចក៏÷
«បបូរមាត់ទាំងពីរបានប៉ះគៀកកើយគ្នាថើបជញ្ជក់បឺតយកជាតិផ្អែមពីគ្នាទៅវិញទៅមក។ជុងហ្គុកថើមផងខាំផងបង្កជាភាពឈឺចាប់នៅលើបបូរមាត់តូចតែក៏មិនមែនជាបញ្ហារអ្វីដែលព្រោះថេហ្យុងគេមិនបានចង់បញ្ឈប់មានតែចង់បន្តការថើបបែបនេះ។
«បងស្រលាញ់អូន»ក្រោយថើបឆ្អែតជុងហ្គុកក៏ពន្លែងមាត់តូចអោយមានសេរីភាពរួចពោលពាក្យស្រលាញ់ចេញពីក្រអៅបេះដូងប្រាប់បញ្ជាក់ទៅថេហ្យុងនឹងមនុស្សគ្រប់គ្នានៅទីនេះអោយបានដឹង។
«អូនក៏ស្រលាញ់បងដូចគ្នា»ថេហ្យុងស្រាក់ដៃលើ.ករាងក្រាសក្រាបក្បាលលើទ្រូងមាំបង្ហើសំនៀងផ្អែមត្រជាក់ដាក់ជុងហ្គុក។
«អគុណដែលអូនផ្តល់ឱកាសអោយបង»
«អូនក៏អគុណបងដែលកែខ្លួនដើម្បីអូននឹងកូន»
ពួកគេឈរអោបគ្នាមានក្តីសុខនៅខាងមុខឆាក។ស្នេហាមួយនេះទីផុតក៏ទទួលបានជោគជ័យបានដើរមកដល់កោះត្រើយហើយក្រោយពីជួបទុក្ខលំបាករាប់មិនអស់មក។
«ប៉ា!!»វត្តមានធីខេយ៍លេចឡើងចំកណ្តាលរវាងពួកគេទាំងពីរ។ថេហ្យុងបើកភ្នែកភ្លឹសៗមើលមុខកូនមិនដឹងថាមកធ្វើអីប្តីប្រពន្ធគេកំពុងតែផ្អែមល្ហែមជាមួយគ្នាផងដាច់ចង្វាក់អស់។
«មានការអីមែនទេកូនពូជប៉ា»
«កូនចង់បានប្អូន សុំភ្លោះស្រីណាប៉ា»អាល្អិតនិយាយប្រាប់ជុងហ្គុកឯថេហ្យុងបានឮហើយក្តៅចិត្តឆេវគិតទៅអាកូនម្នាក់នេះវារកកន្លែងអោយម៉ែដើរលេងរួចឃើញហើយតើ។
«ធីខេយ៍ឆាប់បញ្ឈប់គំនិតកូនភ្លាមទៅ»ថេហ្យុងលើកដៃចង្អុលមុខកូនខឹងញ័រសាច់ទទ្រើងមួយថ្ងៃនេះមិនដឹងថាគេត្រូវខឹងកូនប្រុសនេះប៉ុន្មានដងទេបើវាចេះតែបង្ករឿងអោយខឹងជាហូរហែអញ្ចឹង។
«ហិ..ហិ.»ធីខេយ៍សើចស្ញេញរួចក៏ខ្សឹបប្រាប់ថេហ្យុង÷
«ប្អូនពីរតិចពេកសុំបួនមកបង្កើតក្រុមបាល់ទាត់»
«អាធីខេយ៍អាកូនចម្រុងចម្រើន»
ថេហ្យុងគ្រឺតពេកស្រែកវ៉ាសជេកូនប្រុសនឹងរត់ដេញវាយកូនពេញកម្មវិធីបង្កើតជាផ្ទាំងទស្សនីយភាពមួយយ៉ាងកំប្លែកជូនដល់ភ្ញៀវកិត្តយសបានទស្សនា។
«មិនថាថ្ងៃទៅមុខមានរឿងអ្វីកើតឡើងទេបងនឹងស័្មគ្រមើលថែអូននឹងកូនដល់ដល់ដង្ហើមចុងក្រោយរបស់បង»ជុងហ្គុកឈរមើលប្រពន្ធជាមួយកូនប្រុសរត់ដេញប្រលែងជាមួយគ្នាទាំងញញឹម។គេពិតជាមានក្តីសុខណាស់ចំពោះវត្តមានរបស់មនុស្សទាំងពីរនាក់នេះហើយគេក៏សន្យាជាមួយខ្លួនឯងថានឹងការពារម់លថែប្រពន្ធកូនអោយដល់ដង្ហើមចុងក្រោយរបស់គេ។
គ្រួសារមួយមានសុខភមង្គលទាល់តែចេះផ្តល់តម្លៃអោយគ្នាទៅវិញទៅមកចេះយកយល់អាធ្យាស្រ័យមិនជឿសម្តីអ្នកដ៏ទៃនឹងការមើលឃើញតែមួយផ្នែកតូចដែលមិនជាក់លាក់ច្បាស់លាស់។ចំពោះស្នេហាវិញតែងតែមានការលះបង់នឹងទទួលយកហើយវាគឺស្ថិតលើខ្លួនយើងផ្ទាល់ថាចង់ទទួលវាឬលះបង់វាប៉ុណ្ណោះក្រោមហេតុផលមួយដែលសមស្រប។

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now