ភាគ22:ម៉ូតៃនៅទីនេះហើយmommyសុំពេលលួងdadyកូនបន្តិច

588 52 2
                                        

«ខ្ញុំមិនដឹងថាខ្ញុំទៅធ្វើអ្វីអោយបងមិនពេញចិត្តនោះទេទើបបានជាបងធ្វើបែបនេះប៉ុន្តែខ្ញុំចង់ប្រាប់បងថាខ្ញុំនឹងលោកពូពួកយើងស្រលាញ់គ្នាខ្លាំងណាស់មិនថាមានឧបសគ្គឬអ្នកណាមករេរាំងពួកយើងទេពួកយើងនឹងជម្នះរហូតដល់ថ្ងៃក្ស័យជីវីក៏មិនព្រមបោះបង់គ្នាដែរ»ពាក្យសម្តីពិតចេញពីបេះដូងបរិយាយអោយអ្នកជំពោះមុខបានដឹង។ក្តីស្រលាញ់មួយនេះវារឹងមាំជាងថ្មមានអំណាចជាងមេឃដីទោះបីប្រឹងបំបែកយ៉ាងណាក៏ពួកគេមិនព្រមបញ្ចប់នៅតែប្រឹងត្រដរក្រោកដើរទៅមុខទោះដឹងថាគ្មានអ្នកណាពេញចិត្តគ្មានណាចង់អោយពួកគេស្រលាញ់គ្នាក៏ដោយ។
«ខ្ញុំបារម្ភពីចៅហ្វាយទើបធ្វើបែបនេះ»
«បងខ្លាចខ្ញុំធ្វើអោយគាត់ខូចចិត្ត?»
«ទេ!!»
«ចុះហេតុអ្វីក៏ធ្វើបែបនេះ?បើលោកពូដឹងគាត់ខកចិត្តប៉ុណ្ណានៅពេលដែលបងយកអាថ៍កំបាំងរបស់គាត់មកលាតត្រដាងអោយខ្ញុំដឹង?»ថេហ្យុងស្តីថាអោយឃីយូផាំងៗមិនបាត់មួយម៉ាត់ធ្វើអោយអ្នកម្ខាងទៀតដែលស្តាប់លឺហើយមានអារម្មណ៍ថាខុសនឹងចៅហ្វាយជាខ្លាំង។
«ខ្ញុំ...!»បានត្រឹមតែពាក្យខ្ញុំមួយម៉ាត់ហើយក៏ស្ងាត់ទៅវិញព្រោះគ្មានពាក្យត្រូវបកស្រាយ។ឃីយូជ្រុបមុខចុះក្រោមគេអៀនខ្មាសនឹងថេហ្យុងណាស់ជាមនុស្សចាស់មានអាយុច្រើនហើយតែធ្វើអ្វីមួយមិនចេះគិតទាល់តែសោះ។
«ខ្ញុំមិនយករឿងនេះប្រាប់អោយលោកពូអោយដឹងទេកុំបារម្ភអី»ទោះបីគេខឹងប៉ុណ្ណាក៏គេមិនយករឿងនេះប្រាប់អោយជុងហ្គុកបានដឹងដែរហើយសង្ឃឹមថាឃីយូគេនឹងយល់ពីបំណងល្អមួយនេះរបស់ខ្លួនទៅចុះ។
«អគុណអ្នកប្រុសដែលមិនយកទោសពៃ»ដឹងថាខុសទើបសុំទោសហើយក៏គិតថាខ្លួនឯងល្ងង់បំផុតចិត្តចង្អៀតហួសហេតុគ្រាន់តែរឿងតិចតួចបង្កអោយកើតជារឿងធំទៅកើត។
«មិនអីទេ»ថេហ្យុងញញឹមតបទៅវិញចេញពីចិត្ត។មិនបានខឹងគ្រាន់តែអន់ចិត្តដែលដឹងថាឃីយូមានចិត្តស្អប់ខ្លួនតែមិនអីទេគេនឹងព្យាយាមធ្វើខ្លួនអោយល្អបំផុតសម្រាប់ខ្លួនឯងនិងជុងហ្គុកចង់អ្នកណាស្អប់គេក៏ស្អប់ទៅចុះសំខាន់អោយតែមានជុងហ្គុកម្នាក់ស្រលាញ់គេទៅគឺគ្រប់គ្រាន់ហើយ។
«ឈរនិយាយគ្នាពីរឿងអីនឹង?»សម្លេងមាំគ្រលររបស់ជុងហ្គុកបានកាត់ផ្តាច់អោយពួកគេឈប់សម្លឹងមុខគ្នាហើយងាកទៅរកនាយយ៉ាងលឿន÷
«គ្មានអីទេពូបងគាត់សួរថាទៅណាហើយអូនជជែកលេងជាមួយគាត់តែប៉ុណ្ណឹងឯង»ថេហ្យុងដើរមកអោបដើមដៃរាងមាំរកលេសនិយាយកុហកកុំអោយជុងហ្គុកគេសង្ស័យទាន់ឯឃីយូវិញក៏ញឹមៗមិនសមរួមដៃគ្នាសម្តែងបោកចៅហ្វាយអោយជឿមួយគ្រាសិន។
«ច្បាស់ទេ?លឺសម្លេងតូចធំដាក់គ្នាផងដែរមិញនេះ»នាយមិនសូវជាទុកចិត្តកូនចៅនឹងក្មួយក្រៅខោម្នាក់នេះទេ។មុននាយចុះមកក៏បានលឺពួកេស្រែកដាក់គ្នាដែរហើយមកប្រាប់ថាគ្រាន់តែជជែកគ្នាលេងដូចមិនចង់ជឿ។
«គឺខ្ញុំឃើញដង្កូវកូនដង្កូវវារលើស្មារបស់អ្នកប្រុសទើបខ្ញុំស្រែកប្រាប់គាត់»ឃីយូនិយាយទាំងកាយវិការច្រងេងច្រងាងប្រឹងកុហកអោយដូចជាការពិតព្រោះមិនចង់អោយជុងហ្គុកចាប់បានថាគេនឹងថេហ្យុងមានអ្វីលាក់បាំងនឹងគេ។
«មែនហើយៗអូនខ្លាចដង្កូវពេលលឺបងឃីយូប្រាប់អូនក៏ស្រែកមកពីអូនភ័យ»ថេហ្យុងងក់ក្បាលញាប់ៗប្រញាប់និយាយបកស្រាយមុននឹងជុងហ្គុកចាប់បានតែថាទោះបីប្រឹងកុហកយ៉ាងណាក៏ជុងហ្គុកគេមិនជឿដែរតែសុខចិត្តធ្វើល្ងង់អឺអើតាមពួកគេទៅចុះ÷
«អឹម-ចឹងឆាប់ទៅៗ»ជុងហ្គុកក្រសោបចង្កេះតូចមួយក្តាប់បណ្តើរចូលឡានប្លុកហើយក៏បើកចេញទៅបាត់។នៅពេលនេះសល់តែឃីយូម្នាក់ឯងប៉ុណ្ណោះដែលឈរកើតទុក្ខបុកម្នេញត្រម៉ង់ត្រម៉ោចដូចប្រម៉ាត់ប្រម៉ងគេធ្វើពីចំបើងមកតាំងនៅមុខផ្ទះ....
«មិនគួរទេអាឃីយូអើយ»គេទះក្បាលខ្លួនឯងមួយដៃ។ការខឹងមួយពេលធ្វើអោយខួរក្បាលនឹកឃើញតែរឿងឆ្កួតៗសំណាងហើយដែលថេហ្យុងជាមនុស្សមានសន្តានចិត្តល្អមិនចេះខឹងគុំគួនបើមិនចឹងទេច្បាស់ណាស់ថាបានដេកវត្តឬតាមចិញ្ចើមផ្លូវមិនខានព្រោះចៅហ្វាយដេញចេញពីភូមិគ្រឹះ។
.........
+ផ្ទះលក់សត្វចិញ្ចឹម
ជុងហ្គុកនឹងថេហ្យុងបានបើកឡានមកឈប់នៅខាងមុខផ្ទះលក់សត្វចិញ្ចឹមមួយកន្លែង។គ្រាន់តែឡានឈប់ងក់ថេហ្យុងស្រវាចុះពីឡានភ្លាមមិនចាំអោយជុងហ្គុកចេញមកបើកទ្វារអោយដូចសព្វដងទេ។
«ថេហ៍ប្រយ័ត្នដួលដើរមួយៗទៅគ្មានអ្នកណាមកដណ្តើមទិញទេ»ជុងហ្គុកស្រែកប្រាប់អោយក្មេងក្បាលខូចឈប់រត់ព្រោះបារម្ភណាមួយផ្លូវចូលទៅខាងក្នុងសុទ្ធតែគ្រួសបើដួលដឹងតែខ្ទក់សាច់ល្អមើលមិនខាន។
«មិនអីទេពូអូនធំហើយមិនស្លាក់ស្លើងដើរអោយដួលទេ»ថេហ្យុងងាកក្រោយតបមករាងក្រាសវិញក្នុងសម្តីឌឺដង។ជើងស្រលូនខ្លីៗរត់ត្រុយចូលទៅក្នុងផ្ទះលក់សត្វចញ្ចឹមរកតែលោកជាពូហាមឃាត់មិនទាន់។
«សួរស្តីបាទ!»ម្ចាស់ហាងញញឹមទទួលរាក់ទាក់យ៉ាងគួរសមមកកាន់ថេហ្យុងរាងតូចក៏ញញឹមតបទៅវិញហើយដើរចូលទៅក្នុងហាងដោយអារម្មណ៍រំភើបរីករាយព្រោះបានឃើញកូនឆ្កែស្អាតជាច្រើនមានគ្រប់ពូជតែម្តងឃើញហើយអត់នឹងញ័រចង់ទិញមិនបានទើបប្រញាប់រត់ទៅគៀកដៃជុងហ្គុកអូសដើរមើលជាមួយគ្នា÷
«ពូអាមួយនោះស្អាតណាស់អូនចង់បាន»ថេហ្យុងអង្រួនដើមដៃរាងក្រាសសម្លឹងមុខនាយម៉ក់ៗចង្អុលទៅកូនឆ្កែពណ៍ស.ក្បុរមួយក្បាលក្នុងទ្រុងដោយការចង់បានជាខ្លាំង។ជុងហ្គុកយល់ពីចិត្តក្មួយក៏ក្រសោបដៃតូចអូសទៅរកឆ្កែមួយក្បាលនោះហើយងាកទៅនិយាយជាមួយនឹងម្ចាស់ហាង÷
«មួយនេះតម្លៃប៉ុន្មានដែរ?»
«100$ជាពូជឆ្កែប៉មចា៎!!»
«អូនស្រលាញ់មួយនឹងមែនទេ?»ទទួលបានចម្លើយពីអ្នកលក់ហើយជុងហ្គុកក៏ងាកមកសួរថេហ្យុងដែលកំពុងអង្គុយអង្អែលក្បាលកូនឆ្កែគួរអោយស្រលាញ់ក្នុងទ្រុងវិញម្តង។
«បាទ!!អូនស្រលាញ់អូនចង់បាន»គេចង់បានណាស់ចង់បានឡើងញ័រខ្លួនហើយ។វាស្អាតទាក់ភ្នែកឃើញហើយចាប់អារម្មណ៍ខុសពីឆ្កែដ៏ទៃទោះស្អាតប៉ុណ្ណាក៏គ្មានអារម្មណ៍ចង់បានដែរ។
«ចឹងយកមួយនេះមក»គ្រាន់តែជុងហ្គុកនិយាយចប់ភ្លាមអ្នកលក់ក៏ក្រញាប់យកកូនឆ្កែដែលថេហ្យុងចង់បានទៅរៀបចំដាក់ជាមួយនឹងកាតាបស្ពាយសម្រាប់ដាក់កូនឆ្កែដើម្បីសុវត្ថិភាពរបស់វា។
........
បន្ទាប់ពីទិញបានកូនឆ្កែហើយពួកគេទាំងពីរក៏វិលត្រឡប់មកភូមិគ្រឹះវិញ។ថេហ្យុងបីកូនឆ្កែក្នុងដៃដើរញញឹមញញែមបិទមាត់មិនជិតធ្វើអោយអ្នកខ្លះដែលដើរតាមពីក្រោយចាប់ផ្តើមក្រពុលមុខកើតរោគច្រណែនកូនឆ្កែ÷
«ខ្វល់តែពីកូនឆ្កែមិនគិតខ្វល់ពីពូខ្លះទេ??»ជុងហ្គុកឈរអោបដៃបង្ហាញទឹកមុខអាក់អន់ចិត្តអោយអ្នកម្ខាងទៀតដែលកំពុងអោបឆ្កែថើបខ្សឺតៗមិនខ្ចីខ្វាយខ្វល់ពីរូបនាយបានឃើញ។បើដឹងថាទិញអោយហើយនាយប្រែជាគ្មានតម្លៃសម្រាប់គេអ៊ីចឹងនាយមិនទិញអោយទេ..ហ្ហឹស។
«ហិ..ហិ..ហីយ៉ាលោកពូកូនឆ្កែក៏អូនខ្វល់លោកពូក៏អូនស្រលាញ់ដូចគ្នាចេះច្រណែនទៅកើតដែរ»រាងតូចសើចស្ញេញដើរតម្រង់មកស៊កដៃអោបចង្កេះរាងក្រាសកុំអោយខឹងងរងក់។គេស្រលាញ់ទាំងពីរស្រលាញ់ស្មើៗគ្នាមិនអោយលើសខ្វះទេកុំបារម្ភ។
«មិនជឿទេ»
«មិចក៏មិនជឿ?»
«បើអូនស្រលាញ់ពូមែនអូនថើបពូដែលហើយមែនថើបតែឆ្កែនឹងទេ»មិននិយាយតែមាត់ទេដៃមាំក៏លើកទៅអង្អែលក្បាលកូនឆ្កែថ្នមៗដោយការអាក់អន់ចិត្តផងដែរ។មិនបានខឹងអីទេគ្រាន់តែច្រណែនឆ្កែប៉ុណ្ណោះមកដល់មិនទាន់ដឹងអីផងរាងតូចអោបថើបថ្នាក់ថ្នមបាត់ទៅហើយចំណែកនាយវិញមើលថែគេចិញ្ចឹមគេអោយលុយចាយផ្គាប់ចិត្តគ្រប់យ៉ាងនៅមិនទាន់ទទួលបានភាពកក់ក្តៅពីថេហ្យុងពេញលេញផងគិតមើលទៅគួរអន់ចិត្តឬមិនគួរ?
«អូននឹងថើប-សឺត-ត្រង់នេះទៀត-សឺត-ហើយក៏ត្រង់នេះ-ជុប៎...យ៉ាងមិចគ្រប់គ្រាន់ទេ?»មិនអោយចាញ់ប្រុសចាស់ក្មេងជើងខ្លីដៃអោបឆ្កែជាប់ជំទើតជើងថើបថ្ពាល់របស់នាយរួចក៏ថើបថ្ងាសបន្ទាប់មកក៏ថ្ពាល់មួយចំហៀងទៀតហើយចុងក្រោយក៏ជាបបូរមាត់មានមន្តស្នេហ៍ទន់ផ្អែមដូចជាចាហួយថើបហើយក៏ឆ្លៀតសួរទៀតខ្លាចថាគេមិនពេញចិត្តមិនទាន់គ្រាន់តែជុងហ្គុកមិនតបគិតតែពីឈរថ្មឹងរក្សាទឹកមុខស្ងប់ស្មើមិននិយាយអ្វីទាំងអស់កាន់តែធ្វើអោយថេហ្យុងមិនស្រួលចិត្តទើបប្រញាប់អូសដៃលោកពូឡើងទៅបន្ទប់ទាំងតក់ក្រហល់មិនដឹងថានាំទៅធ្វើអីទេបានប្រញាប់យា៉ងនឹង។
........
បន្ទប់...
«ម៉ូតៃហ្ហា៎កូននៅក្នុងនេះសិនទៅmommyសុំពេលលួងdadyរបស់កូនបន្តិច»ថេហ្យុងក្រសោបឆ្កែហៅថាកូនពេញមាត់ព្រោះអីចិត្តស្រលាញ់ចំពោះម៉ូតៃគឺជាកូនពិតមែន។គេដាក់កូនឆ្កែនៅក្នុងកាតាបរួចយកទៅទុកនៅជ្រុងម្ខាងលើតុធ្វើការរបស់ជុងហ្គុកសឹមងាកមកឈរច្រត់ចង្កេះពាក់មុខយក្សដាក់កម្លោះចាស់ដែលអង្គុយកងអន្ទាក់ខ្លាជក់បារីងើយក្បាលបង្ហុយផ្សែងលើអាកាសធ្វើក្រងើយ។ពិតជាគួរអោយស្អប់ខ្លាំងណាស់មនុស្សចាស់ស្អីពូកែងរងក់ជាងក្មេងទៀត។
ថេហ្យុងសសៀរខ្លួនមកក្បែរហើយក៏អោបវឹបទម្លាក់ក្បាលផ្អែកលើស្មាមាំបិទភ្នែកសំងំស្រង់ក្លិនក្រអូបភាពជាបុរសពេញលក្ខៈរបស់លោកពូ។ថេហ្យុងសំងំស្ងៀមនឹងកាន់តែអោបណែនដៃឡើងទ្វេដងពេលបានអោបនៅក្បែរនាយគេមានអារម្មណ៍ថាកក់ក្តៅយ៉ាងចម្លែក។
«ពូ!!»
«ហ្ហឹម!!»
«ពូស្រលាញ់អូនទេ?»
«អត់!!»មួយម៉ាត់គ្មានក្បាលកន្ទុយបន្លឺឡើងរួចក៏ជក់បារីបន្តធ្វើមិនដឹង។ថេហ្យុងគ្រាន់តែលឺសម្តីនាយក៏ស្ទុះងើបក្បាលពីស្មាមាំដៃដែលអោបនាយអម្បាញ់មិញក៏ដកមកវិញរួចក៏÷
«មិនស្រលាញ់អូនចឹងអូនទៅរកប្រុសថ្មីហើយ..ឆឹស»
«អូនហ៊ាន?»
«ស្អីក៏ថេហ្យុងខ្ញុំនេះហ៊ានដែរ»
«ចឹងទៅៗ»
«ហ្ហឹស-ចាំមើលណាអូនទៅរកប្រុសក្មេងស្អាតៗហើយមានជាងពូអោយចិញ្ចឹមអូនវិញមិននៅជាមួយលោកពូពូកែងរងក់ចឹងទេ»
«មុខដូចត្រីឆ្លូញចឹងក្រៅពីពូគ្មានប្រុសណាគេប៉ែតីទេ»
«ពូដៀលអូន»ថេហ្យុងពេបមាត់ច្រវាបៗអណ្តឺតអណ្តកចង់រកយំ។ដេញអោយទៅដូចជាមិនសូវឈឺទេព្រោះចិត្តចង់ទៅមែនប៉ុន្តែពាក្យថា ‹មុខដូចត្រីឆ្លូញ›គេមិនអាចទទួលយកបានទេលោកអើយលោកមុខគេស្អាតណាស់ស្រស់ស្រទន់មានមន្តស្នេហ៍អ្នកណាឃើញក៏ច្រណែនចុះម្តេចប្រុសចាស់នេះមកដៀលថាមុខដូចត្រីឆ្លូញចឹង?...អ្ហា៎ៗៗ..មិនសុខចិត្តទេ។
«អត់បានដៀលទេមុខអូនចឹងមែនពូនិយាយតាមការពិត»ដឹងថាថេហ្យុងកំពុងខឹងមាត់នឹងមិនខ្ចីលួងលោមមិនព្រមប្រាប់ថាគ្រាន់ចំអន់លេងមានតែញោះថែមអោយក្មេងពេបមាត់រលីងរលោងអណ្តឺតអណ្តកដកចង្កាមាន់ហើយទីបំផុតក៏យំហ៊ូ÷
«អ្ហឺៗៗៗ..អ្ហា៎..»កាយតូចទម្លាក់ខ្លួនព្រូសអុកគូទញាច់នឹងការ៉ូស្រែកយំយកៗផ្អើលដល់អ្នកបម្រើនៅជាន់ខាងក្រោមឆោឡោភ្លេចអស់ការងារសម្រុកនាំគ្នាមកឈរក្បែរកាំជណ្តើដក.កដូចកុកចាំផ្ទៀងត្រចៀកស្តាប់ពូក្មួយមួយគូនេះឈ្លោះគ្នា។
«យំទៅគិតថាពូខ្វល់?»មិនខ្ចីលួងមិនប្រាប់អោយបាត់យំរាងមាំខ្ពស់សង្ហារឈរស៊កដៃនឹងហោប៉ាវខោសើចតិចៗស្រដីដាក់ក្មេងក្បាលខូចធំប៉ុណ្ណាណីហើយនៅយំដូចក្មេងយំសុទ្ធតែទធាក់ដៃជើងទៀតមិនធម្មតាទេ។
«អ្ហា៎ៗៗៗៗ»លឺសម្តីនាយហើយថេហ្យុងកាន់តែយំខ្លាំងលើសដើម។ហេតុអ្វីមិនលួង?ហេតុអ្វីឈរសើច?សប្បាយណាស់មែនពេលញោះគេអោយទឹកភ្នែករហាមចឹង?មនុស្សនេះប្រម៉ាត់ខ្មៅឈាមក៏ខ្មៅដែលមើលទៅបានជាចិត្តដាច់ឈរមើលមិនខ្ចីលួងមិនខ្ចីប៉ះពាល់អោបអោយបាត់យំសោះ។
«ម៉ូតៃកូនមើលmommyកូនចុះធំហើយនៅយំដូចក្មេងទៀត»ជុងហ្គុកងាកទៅនិយាយជាមួយម៉ូតៃដែលកំពុងអង្គុយមើលមកពួកទាំងពីរ។អាណិតដែរទើបតែទិញយកមកនៅផ្ទះបានមួយថ្ងៃសោះបានឃើញទិដ្ឋភាពចម្លែកៗរបស់ឪម៉ែខ្លួនបាត់ទៅហើយ។
«អ្ហឹក..ពូ..អ្ហឹកៗ..មិនលួងអូនៗនឹងបោកក្បាលអោយងាប់ម៉ងចាំមើលណា»ថេហ្យុងដាក់ខ្លួនដល់លើការ៉ូដេកននៀលប្រកាច់ៗកន្រ្តាក់ដៃកន្រ្តាក់ជើងយំផងនិយាយផងតាមិនលួងបោកក្បាលនឹងជើងគ្រែអោយមើលម៉ង។
«បោកទៅបើគិតថាក្បាលនឹងមាំ-»
*ភូសៗ
«នាងកាថេហ៍!!!»

The Cuntine 💕

By: JINNA

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now