ភាគ42:បងនឹកអូនណាស់ អូននៅឯណា??

837 75 6
                                        

(បើថេហ្យុងស្លាប់ហើយឯងក៏អស់ប្រយោជន៍សម្រាប់យើងដូចគ្នា)មនុស្សដែលមានប្រយោជន៍គេតែងតែចិញ្ចឹមទុកពេលអស់ប្រយោជន៍មុខជាគេកម្ចាត់ចោល។ហ្វារីតពេលនេះក៏ដូចគ្នាគេលេងមានសារៈសំខាន់សម្រាប់រ៉ូសទៀតរឿងអីដែលគេត្រូវចំណាយពេលវេលាចិញ្ចឹមមនុស្សអតើប្រយោជន៍ទុកនាំតែខាតបង់ធ្វើអី?
រ៉ូសងើបពីសាឡុងដើរសូសៀលខ្លួនយឺតៗទៅឈរពីក្រោយហ្វារីត។នាងសម្លឹងបំពង់.ករបស់គេឥតដាក់ភ្នែកមុននឹងញញឹមបន្តិច។នាងលូកដៃឈោងយកកាំបិទជិតផ្លែឈើនៅលើតុមកក្តាប់យ៉ាងណែនដៃមុននឹង÷
ឆ្វាច់!!!
បំពង់.ករាងក្រាសប៉ះនឹងកាំបិទមុតបាញ់ឈាមហូរឆ្វាចៗដូចទឹក។ដៃមាំលើកមកខ្ទប់ឈាមបើកភ្នែកក្រឡូងធំៗខំសម្លឹងមើលទៅកាន់មនុស្សស្រីជាទីស្រលាញ់ទាំងហួសចិត្តគិតមិនដល់សោះថានាងហ៊ានធ្វើទង្វើបែបនេះមកកាន់ខ្លួន...
«រ៉ូ..រ៉ូស!!!»នាយសង្ហារហលបមាត់ម្ហបៗហៅនាមស្រីស្រស់ឈរកាន់កាំបិទជាប់ដោយទឹកមុខកំណាចអប្រិយដូចជាចិត្តរបស់នាងមិនខុស។
«ហ្ហឹស!!ឯងមិនគួររស់ទៀតទេវាដល់ពេលរបស់ឯងហើយហ្វារីតអាល្ងង់»សមចិត្តនាងខ្លាំងណាស់។ពេលនេះអស់សត្រូវមករារាំងផ្លូវដើររបស់នាងហើយ។ថេហ្យុងក៏ស្លាប់ហ្វារីតក៏មកដល់ចំណុចបញ្ចប់គម្រោងការដែលនាងរៀបចំទុកពិតជាដើរបានយ៉ាងរលូនល្អណាស់។
«!!!!»មនុស្សដែលជិតដាច់ខ្យល់ស្លាប់បានតែដេកបង្ហូរទឹកភ្នែកស្តាយក្រោយមិនគួរលង់ខ្លួនចាញ់កលល្បិចស្រីពបស់ពេកដូចជារ៉ូស។ខំស្រលាញ់អស់ពីចិត្តស្មោះស្ម័គ្រមិនដែលគិតចង់គេចកែអោយធ្វើអ្វីក៏ព្រមធ្វើតាមគ្រប់យ៉ាងទោះបីរភងនោះខុសក៏មិនថុវីអោយតែនាងសប្បាយចិត្ត។គិតថានាងក៏ស្រលាញ់ចេញពីចិត្តតែចុងក្រោយនាងតបស្នងមកគេវិញខុសពីការរំពឹងទុករបស់គេទាំងស្រុង។នាងហ៊ានលើកដៃសម្លាប់គេទាំងស្នាមញញឹមនាងពិតជាចិត្តដាច់ណាស់។
«សុំទោសខ្ញុំក៏មិនចង់ធ្វើបែបនេះឯងតែបើមិនធ្វើវាទេខ្ញុំនេះហើយជាអ្នករងទុក្ខនៅថ្ងៃខាងមុខ»នាងនិយាយចាប់ទាញដៃហ្វារីតកំពុងខ្ទប់ឈាមនោះចេញមកបណ្តើរួចក៏ដាក់កាំបិតក្នុងដៃនាងផ្ទេទៅកាន់ហ្វារីតនឹងបានដកយកកិច្ចសន្យាខ្ចីលុយរាប់មុឺនដុល្លាដាក់លើតុដើម្បីរៀបចំឆុតឆាកឡើងបោកបញ្ឆោទភ្នែករបស់អ្នកណាដែលមកឃើញសាកសពហ្វារីតមុននោះគិតថាគេសម្លាប់ខ្លួនព្រោះគ្មានលុយសងម្ចាស់បំណុល។
«ខ្ញុំទៅហើយ!!!»នាងបែខ្នងដើរចាកចេញទៅមានមួកនឹងក្រណាត់ខ្មៅទទូលក្បាលបិទបាំងមុខមាត់ជិតឈឹងទុកអោយហ្វារីតដេកបើកភ្នែកដង្ហក់ខ្យល់ម្ហបៗហូរឈាមក្រហមស្រស់ស្រោចពេញខ្លួន។
........
កន្លងផុតទៅមួយសប្តាហ៍។រយៈពេលមួយសប្តាហ៍មកនេះជុងហ្គុកនឹងមីនជីនៅតែបន្តការតាមរកថេហ្យុងមិនព្រមឈប់ទឡបីជាគ្មានតម្រុយឬស្លាកស្នាមបន្តិចបន្តួចក៏ដោយ....
«ហេតុអ្វីក៏រកមិនឃើញ?មនុស្សម្នាក់សោះម្តេចក៏ពិបាកតាមរកម្លេះ?»មែនហើយមនុស្សម្នាក់សោះម្តេចពិបាករកម្លេះ?រកចង់ឆ្លួតរកឡើងសព្វប្រទេសកូរ៉េខាងត្បូងធ្លាយដល់បណ្តាប្រទេសនានាៗទៅហើយនៅមិនបានដំណឹងដឹងឮថាចួបនឹងវត្តមនថេហ្យុងសោះមិនអោយរាងក្រាសអង្គុយស្រេស្តបានយ៉ាងមិច។
«សុំទោស!!»អង្គុយសុខៗស្រាប់តែទាញយករូបថតថេហ្យុងដាក់តាំងនៅលើតុធ្វើការមកអោបហើយពោលពាក្យសុំទោសយ៉ាងក្តុកក្តួលក្នុងទ្រូង។មកដល់ពេលនេះទើបគេដឹងនឹងយល់ថាគេពិតជាមិនអាចរស់ខ្វះថេហ្យុងបានទេទង្វើកន្លងមកដែលធ្លាប់ធ្វើបាបវាកើតចេញពីការប្រច័ណ្ឌលាយឡំនឹងកំហឹងទើបអ្វីមិនចេះគិតមាត់តែងពោលពាក្យដេញចេញតែបេះដូងស្រែកឃាត់មិនអោយទៅព្រោះមិនអាចបាត់រូបម្ចាស់ស្នេហ៍បានប៉ុន្តែពេលនេះគេស្រាប់តែបាត់ទៅយ៉ាងស្ងាត់ស្ងៀមបំផុតមិនបន្សល់ដានទុកអោយតាមរកសោះឡើយដឹងទេថាទ្រូងរបស់នាយទាំងមូលក្តៅអន្ទះអន្ទែងដូចគេយកភ្លើងមករោលគ្មានខុស។
«អូននៅទីណា?បងនឹកអូនណាស់!!!»ដៃអោបក្រសោបរូបថតជាប់ទ្រូងយំស្រែកក្តែងៗថានឹកៗខ្លាំងណាស់នឹកចង់ដាច់ខ្យល់ស្លាប់ទៅហើយ។
.........
✨កោះជីជូរ
បុរសសង្ហារឃីយ៉ូហ្វារិចកំពុងអង្គុយលើកាណូតបណ្តែតនៅកណ្តាលសមុទ្រធំល្វឹងល្វើយតែម្នាក់ឯងដោយក្នុងដៃមានកាន់ដងទន្ទូចជាមួយនឹងសម្ភារៈរកត្រីនឹងសត្វនៅក្នុងសមុទ្រជាច្រើនប្រភេទទៀត។ចាត់តាំងពីថ្ងៃដែលគេមកដល់ទីនេះគេមិនដែលចេញផុតពីកោះនេះទេព្រោះខ្លាចចួបជាមួយនឹងជុងហ្គុកដោយចៃដន្យត្បិតអីនាយកម្លោះជាចៅហ្វាយបាននិយយថ្ងៃនោះថាមិនចង់ចួបមុខគេស្អប់គេខ្លាំងទៀតផងចំណែកទូរស័ព្ទដៃក៏នាយសង្ហាររូបនេះឈប់ប្រើប្រាស់និយាយរួមទៅគឺកាត់ផ្តាច់ទំនាក់ទំនងគ្រប់យ៉ាងដូច្នេះសូម្បីតែរឿងដែលថេហ្យុងបាត់ខ្លួនទៅក៏គេមិនដឹងដែរបើគេដឹងគេមិនអង្គុយចំណាយពេលវេលាមកអង្គុយស្ទូចត្រីលេងទេគឺចេញតាមរកថេហ្យុងបាត់ទៅហើយ។
«ខ្ញុំចាំបានថានៅក្នុងឆ្នាំមួយខ្ញុំនឹងចៅហ្វាយពួកយើងមកអង្គុយស្ទូចត្រីបែបនេះ-ពេលស្ទូចបានត្រីតូចៗចៅហ្វាយមិនយកទេតែងតែគប់វាចូលទឹកវិញរាល់លើក»ពេលត្រីស៊ីនុយជ័រក៏ចាប់ផ្តើមរង្គើរាងក្រាសទាញដឹងថាត្រីជាប់អន្ទាក់រហ័សអូសទាញខ្សែសន្ទូចរវៃវារហូតទាល់តែបានឃើញកូនត្រីតូចមួយជាប់នឹងផ្លែសន្ទូច។គេញញឹមថើៗដោះកូនត្រីប្រលែងចូលសមុទ្រវិញហើយទង្វើនេះបានធ្វើអោយគេនឹងដល់ជុងហ្គុកខ្លាំងព្រោះជុងហ្គុកចូលចិត្តស្ទូចត្រីយកតែធំៗទេបើតូចៗវិញគឺបោះចូលសមុទ្រវិញដូចនឹងទង្វើឃីយ៉ូធ្វើអ៊ីចឹង។
«រសៀលហើយអ្ហេះ???»លាន់មាត់និយាយ។ស្ទូចត្រីមួយកំណាត់ថ្ងៃរវល់តែអណ្តែតអណ្តូងនឹកឃើញអនុស្សាវរីយ៍ចាស់ៗជាមួយចៅហ្វាយគិតសុខៗក៏ជ្រុលខ្លួនដេកលក់ក៏មានពេលក្រោកមកវិញបន្តស្ទូចត្រីទៀតតែមិនបានត្រីសោះឥឡូវមេឃជ្រេបាក់រសៀលបាត់ទៅហើយ។នាយកម្លោះឃីយ៉ូរហ័សរៀបចំរបស់ទុកដាក់កន្លែងមានសុវត្ថិភាពនឹងបរកាណូតត្រឡប់មកកាន់ផ្ទះតូចជាទីកន្លឺងស្នាក់អាស្រ័យរបស់ខ្លួនវិញ។
លុះត្រឡប់មកដល់មាត់ឆ្នេរនាយចតកាណូតទុកអែបកៀនផ្ទះ(ផ្ទះសង់លើកោះតូចកណ្តាលសមុទ្រ)សឹមជញ្ជូនរបស់យកទៅទុកក្នុងផ្ទះនឹងត្រឡប់មកចងខ្សែកាណូតអោយជាប់ចៀសវាងមានខ្យល់ព្យុះឬធាតុអាកាសមិនល្អរបលកបោកបក់នាំយកកាណូតទៅទីឆ្ងាយពីកោះខ្លួន។
«ហ្ហឹម!!!»ធ្វើកិច្ចការរួចរាល់អស់នាយដើរមកទម្លាក់ខ្លួនអង្គុយប៉ុកនឹងសាឡុកដកដង្ហើមធំខ្សាកៗសែនហត់នឿយក្នុងចិត្ត។
«នឹកចៅហ្វាយណាស់!!តែមិនហ៊ានទៅចួបខ្លាចគាត់ខឹងលើសដើម-ហ្ហើយ!!!»បេះដូងប្រាប់ថានឹកចង់ចួបប៉ុន្តែខួរក្បាលនិយាយប្រាប់ហាមដាច់ខាតកុំទៅបើគ្មានបញ្ជាពីអ្នកខាងននុះអោយត្រឡប់ទៅវិញ។
គិតចុះគិតឡើងគិតខ្លាំងពេកមានតែឈឺក្បាលទើបសម្រេចចិត្តឈប់គិតស្ទុះងើបវឹងដើរឡើងទៅបន្ទប់ងូតទឹកសម្អាតខ្លួនរួចក៏ចូលសម្រាកបាត់។
+ព្រឹកថ្ងៃថ្មី
ថ្ងៃរះបញ្ចេញពន្លឺស្រស់ស្អាតបង្អួតសម្រស់អោយធម្មជាតិនឹងមនុស្សលោកបានឃើញ។មេឃពណ៍ក្រហមទុំនាពេលព្រឹកម៉ោងប្រាំមួយជាងជិតចូលម៉ោងប្រាំពីរព្រឹកខ្យល់អាកាសត្រជាក់ៗបក់ចូលតាមបង្អួចរំផើយៗបះជាមួយផ្ទៃមុខមាំសង្ហារ.សរលោងស្រិលដូចព្រិលជាដើមហេតុនាំអោយអ្នកកម្លោះចាប់ផ្តើមបើកត្របកភ្នែកមីៗតាមភាពអត់ងងុយតែក៏ត្រូវក្រោកព្រោះខ្យល់ត្រជាក់ចុះប៉ះផ្ទៃមុខដាស់អោយក្រោកទៅធ្វើការតាមតួនាទីរបស់ខ្លួន។
«ភ្លឺលឿនខ្លាំងណាស់ខ្ញុំមានអារម្មណ៍ទើបតែបិទភ្នែកគេងបានមួយភ្លែតប៉ុណ្ណោះ»ធ្លាប់អត់?ពេលហត់នឿយខ្លាំងអស់កម្លាំងខ្លាំងគ្រាន់តែទម្លាក់ខ្លួនដល់ពូកបិទភ្នែកគេងបន្តិចបើកមកវិញក៏ភ្លឺបាត់វាហាក់ដូចជាលឿនខ្លាំងណាស់ទាំងដែលមេឃទើបនឹងងងឹតសោះពេលនេះក៏ភ្លឺទៀតហើយ។
តុកៗ!!
រំពេចម៉សម្លេងគោះទ្វារផ្ទះបន្លឺសូរស័ព្ទឡើងទើបឃីយ៉ូប្រញាប់ងើបចុះចេញពីបន្ទប់ដើរទៅបើកទ្វារយ៉ាងលឿន។
«សួរស្តីបង!!»នាយញញឹមរាយមន្តស្នេហ៍ដាក់នាយកម្លោះដែលជាអ្នកគោះទ្វារ។
«ឆាប់ឡើងរៀបចំខ្លួនទៅទូកចេញដំណើរឥឡូវហើយ»ខ្វាងយ៉ុងបុរសសង្ហារថ្ពាល់ខួចទាំងសងខាងនិយាយដាសតឿនទៅឃីយ៉ូ។នាយជាកូនរបស់អ្នកជំនួញល្បីម្នាក់មានអាយុ28ឆ្នាំបងឃីយ៉ូតែពីរឆ្នាំទេនាយមាននាទីចុះពិនិត្យមើលតាមទូកឬនាវាធំៗដែលដឹងជញ្ជូនទំនិញនឹងគ្រឿងសង្ហារឹមផ្សេងៗនាំចេញទៅក្រៅប្រទេសនានាតាមរយៈផ្លូវទឹកហើយគេក៏មានតួនាទីមួយទៀតគឺចូលមកទទួលឃីយ៉ូរាល់ថ្ងៃដើម្បីអោយគេទៅជួយមើលការខុសត្រូវខ្លះៗនៅលើទូក។
«ចាំបន្តិចខ្ញុំទើបតែក្រោកទេបងចូលមកក្នុងសិនមកខ្ញុំសុំងូតទឹកប្តូរខោអាវមួយភ្លែត»ថ្ងៃណាក៏ដូចថ្ងៃណាមិនដែលចេះរៀបចំខ្លួនចាំអ្នកមកទទួលទេមនតែអោយអ្នកទទួលចូលមកអង្គុយចាំខ្លួនវិញ។
«.....»ខ្វាងយ៉ុងញញឹមថើៗក្រវីក្បាលនឹងចរឹកគួរអោយច្នាញ់របស់ឃីយ៉ូសឹមបោះជំហ៊ានចូលទៅខាងក្នុងដើរឡើងតាមជណ្តើរសម្តៅទៅរកបន្ទប់របស់ឃីយ៉ូដូចគ្នា។
«អៅ-អោយចាំខាងក្រោមបងឡើងមកធ្វើអី?»បម្រុងទាញទុវារបិទទៅហើយស្រាប់តែខ្វាយ៉ុងដាក់ឃាំងរួចនាំយកខ្លួនប្រាណហាប់ណែនសាច់ដុំធំចូលទៅអង្គុយលើពូកទាញបារីយកមកអុចជក់បង្ហុយផ្សែងយ៉ាងអើងហើយអត់ខ្វល់ពីក្បាលម្ចាស់បន្ទប់បើកភ្នែកម៉ក់ៗព្យាយាមសួរចង់អាយះបំពង់.កទេ។
«ឆាប់ទៅប្តូរខោអាវទៅខាតម៉ោងច្រើនហើយ»នាយមិនតបនឹងសំនួរបែជាដេញអោយអ្នកឈរសម្លក់ខ្លួនទៅប្តូខោអាវចេញ។ទុកត្រូវចេញដំណើរម៉ោង7:00ឥឡូវម៉ោង7ជាងជិតម៉ោង8:00ហើយបើរវល់តមាត់តសម្តីជាមួយគ្នាទំនិញជើងនេះខកខានមិនខានទេ។
«ឆឹស!!!»ឃីយ៉ូចូលបន្ទប់ផ្លាសខោអាវជាមួយដំណើរកាងៗស្រីមិនចំស្រីប្រុសមិនចំប្រុសកញ្ឆក់កញ្ឆែងដៃជើងយោលយោងតាមអារម្មណ៍មនុស្សខឹងមិនសុខចិត្តដែលគេមិនឆ្លើយ។ឆ្ងល់ដែរត្រូវជាស្អីនឹងគ្នារាល់ថ្ងៃនឹងបានហ៊ានឡើងមកដល់បន្ទប់ក្រែងត្រឹមជាអ្នកធ្វើការជាមួយគ្នាតើហី?
ឃីយ៉ូនឹងខ្វាងយ៉ុងបានចួបគ្នាដោយចៃដន្យនៅលើកោះថ្ងៃឃីយ៉ូមកកោះនេះ។កាណូតឃីយ៉ូអស់សាំងត្រូវជាប់គាំងនៅសមុទ្រទាំងយប់គម្បជួនអីពេលនោះទូកដឹងទំនិញរបស់ខ្វាងយ៉ុងក៏ត្រឡប់មកវិញពេលឃើញថាមានកាណូតតូចមួយកំពុងជួបទុកលំបាកក៏បរមកជិតនឹងបានសួរនិយាយគ្នាតិចតួចហើយខ្វាយ៉ុងក៏សម្រេចចិត្តជួយអូសកាណូតរបស់ឃីយ៉ូដោយអោយទូកខ្លួនជាអ្នកសន្តោងអូសនាំទៅកាន់ផ្ទះលើកោះ។ពេលអូសមកដល់ផ្ទះលើកោះហើយខ្វាងយ៉ុងក៏សុំឃីយ៉ូសម្រាកនៅផ្ទះគេមួយយប់ព្រោះមេឃវាយប់ជ្រៅណាស់ទៅហើយហើយឃីយ៉ូក៏គិតថាគេខំជួយខ្លួនដូច្នេះក៏ព្រមអោយគេគេងនៅជាមួយខ្លួនមួយយប់ចាត់ទុកថាជាការតមស្នងនឹងអគុណដែលគេបានជួយខ្លួន។ខ្វាងយ៉ុងបានទទួលឃីយ៉ូអោយចូលធ្វើការជាមួយ។ដំបូងៗក៏ជាអ្នកលីទំនិញដាក់ឃ្លាំងធំៗអោយភ្ញៀវដូចគេដូចឯងទេតែបានបីថ្ងៃក្រោយខ្វាយ៉ុងស្រាប់តែអោយឃីយ៉ូមកជួយមើលការខុសត្រូវលើពួកកម្មករនឹងទំនិញលើកាណូតវិញ។ចាត់តាំងពីពេលនឹងមកពួកគេក៏បានស្និតស្នាលនឹងគ្នាខ្លាំងទៅៗតែសួរថាទំនាក់ទំនងពួកគេជាអ្វីអោយប្រាកដចម្លើយនោះគឺ.....
មិនដឹងមិនយល់បើសូម្បីសមីខ្លួនក៏មិនដឹងថាពួកគេមានទំនាក់ទំនងអ្វីនឹងគ្នា។ចៅហ្វាយនឹងកូនចៅក៏មិនចំអ្នកស្គាល់គ្នារាប់គ្នាដូចពួកម៉ាកក៏មិនចំចុះបើក្នុងន័យស្នេហាវិញ?
The Cuntine 💕
By:jinna

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now