«ស្រីដូចជានាងមិនសមនឹងទទួលបានការលើកលែងទេរ៉ូសនាងធ្វើអោយមនុស្សជាច្រើននាក់រងទុក្ខដោយសារនាងទោះបីជីវិតនាងមួយក៏សងមិនអស់ដែរ»នាយច្របាច់ថ្ពាល់ក្រពុំខ្លាំងៗតាមកំហឺងមានក្នុងទ្រូងធ្វើអោយរ៉ូសមានការឈឺចាប់ថែមមួយកម្រិតទៀត។
«បើអ៊ីចឹងសម្លាប់ខ្ញុំទៅ»ជាមួយសម្តីនឹងទឹកមុខអង្វរក សុំសេចក្តីស្លាប់ត្បិតអីនាងពិតជាទ្រាំជាមួយទារុណរបស់ជុងហ្គុកលែងបានមែន។
«នាងគង់តែបានស្លាប់ទេតែវាមិនមែនពេលនេះ»ជុងហ្គុកនៅតែញញឹមស្រស់ដាក់រ៉ូសដៃក៏មិនព្រមលែងចេញពីថ្ពាល់របស់នាងនៅបន្តច្របាច់ខ្លាំងឡើងៗដល់ថ្នាក់លេចចេញស្នាមក្រហមជាំនៅលើថ្ពាល់របស់នាង។
«អ្ហឹកៗ...!!!»ចម្លើយរបស់គេនាងពិតជាមិនអាចទទួលយកបានទេ។បន្ទាប់ពីត្រូវគៀបដៃនឹងទ្វារនៅវិនាទីបន្ទាប់ទៀតតើនាងត្រូវជួបនឹងទារុណកម្មអ្វីខ្លះ?
ជុងហ្គុកចុចបញ្ជាទ្វារអោយបើកឡើងវិញស្របពេលដៃរបស់រ៉ូសគាបជាប់នឹងទ្វារបានបាក់លានឆ្អឹងចេញមកក្រៅស្បែកច្រងាកៗខណៈម្ចាស់ដៃស្រែកថ្ងួចថ្ងូរហូរទឹកភ្នែកព្រោះឈឺខ្លាំងពេកចំណែកជុងហ្គុកមិនអាណិតគិតពីសើចចំអកមិនខ្វល់ថានាងឈឺប៉ុណ្ណាខ្វល់ត្រឹមម្យ៉ាងគឺភាពវេតនារបស់នាងជាក្តីសុខរបស់គេ។
«ដៃនាងបាក់ហើយចាំយើងជួយភ្ជាប់វិញណា»ជុងហ្គុកចាប់ក្តោបដៃតូចៗស្រោចឈាមក្រហមឆ្អិនឡើងមក។នាយចាប់ឆ្អឹងដែលលានចេញក្រៅសង្កត់មួយទំហឹងញាត់ចូលទៅក្នុងសាច់ដៃវិញបង្កជាការឈឺចាប់ខ្លាំងសម្រាប់រ៉ូស។វិនាទីបន្ទាប់នាយបានយកដែកគោលនឹងញញួរចេញពីក្រោមថតតុក្បែរដៃរួចក៏យកដែកគោលនោះទៅដំពីលើឆ្អឹងដែលកំពុងទប់កាន់លានសន្ធឹកពេញបន្ទប់អមជាមួយសម្លេងស្រែករបស់រ៉ូសដូចគ្នា÷
«អាយ...បានហើយ..អ្ហឹកៗ..ប៉ុណ្ណឹងបានហើយ»នាងប្រកាច់ក្រាញននៀលប្រឹងលើកដៃម្ខាងទៀតចាប់ដៃជុងហ្គុកឃាត់មិនអោយបន្តសកម្មភាពគេឈឺខ្លាំងឡើងអស់កម្លាំងពីខ្លួនទៅហើយពេលនេះ។
«វានៅមិនទានជាប់ទេ»ចប់សម្តីនាយដកដែកគោលបីដើមដំបញ្ចូលក្នុងសាច់របស់រ៉ូសទាំងអស់យ៉ាងព្រៃផ្សៃគ្មានក្តីមេត្តាអាណិតស្រណោះស្រណោកនាងអីបន្តិច។
ជុងហ្គុកបន្តធ្វើទារុណកម្មពីមួយតង់ទៅមួយតង់រហូតទាល់តែនាងសន្លប់ស្តូងស្តឹងគួរអោយសង្វេកបំផុត។ដៃបាក់ដំដែកគោលភ្ជាប់ជើងស្រឡូនទាំងគូរសុទ្ធតែស្នាមកញ្ចក់ឆូតជាចម្រៀកៗដូចគេវះសាច់ត្រីប្រលាក់អំបិល ផ្ទៃមុខហើមជាំបែកវល់មើលលែងដឹងថាជាអ្នកណាបំពង់.កមានស្នាមដេភ្ជាប់(ជុងហ្គុកអា.ករបស់នាងរួចដេភ្ជាប់វិញ)ញឹកស្អេក។សភាពនាងវាធ្ងន់ធ្ងរពិបាកនឹងរស់ណាស់ប៉ុន្តែជុងហ្គុកមិនសម្លាប់នាងទេបែជាទុកជីវិតអោយនាងរស់នៅជាមួយរូបរាងកាយអាក្រក់ពីក្បាលដល់ចុងជើងបែបនេះទៅវិញ។ជុងហ្គុកបានខលហៅកូនចៅបួនប្រាំនាក់មកនាំយករ៉ូសទៅកាន់មន្ទីពេទ្យនឹងបានដាក់បញ្ជាអោយប្តឹងប៉ូលីសមកចាប់នាងពីបទសម្លាប់មនុស្សបន្ទាប់ពីនាងព្យាបាលជា គេក៏បានអោយវីឌីអូរជាមួយភស្តុតាងទាំងអស់ទៅកាន់កូនចៅយកទៅអោយប៉ូលិសដូចគ្នា។
«សម្លាប់នាងទៅក៏គ្មានប្រយោជន៍ទុកអោយនាងរស់នៅសងកម្មពាដែលនាងបានធ្វើទៅចុះហើយខ្ញុំ...ក៏ដូចគ្នា»និយាយដល់ត្រឹមនេះជុងហ្គុកញញឹមហើយទម្លាក់ទឹកមុខចុះ។ដល់ពេលហើយដែលគ្រប់យ៉ាងត្រូវបញ្ចប់ បញ្ចប់ទាំងគ្មានន័យជីវិតរបស់នាយហាក់ស្ថិតនៅក្នុងភ្នក់ភ្លើងឆេះសន្ធូរសន្ធៅពោពេញដោយផ្សែងខ្មៅអួរអ័ព្ទរកច្រកចេញពុំឃើញ។កាឈឺចាប់ភាពវេតនាគ្រាំទ្រូងរីងរៃុដែលថេហ្យុងធ្លាប់មានពេលនេះបានធ្លាក់មកលើនាយហើយដូចពាក្យគេថាកម្មអ្នកណាអ្នកនោះជាអ្នកទទួល។
ជីវិតមនុស្សមើលមិនឃើញថ្ងៃនេះសប្បាយស្អែកកើតទុក្ខខាងស្អែកជួបជាមួយនឹងអ្វីទៀតក៏មិនដឹង....។

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....