«សឺត~ពូក៏ស្រលាញ់អូនដូចគ្នា»ពាក្យស្រលាញ់របូតចេញពីមាត់របស់លោកអគ្គនាយកផ្តល់ជូនចំពោះថេហ្យុងមនុស្សពិសេសដែលអាចឆក់យកបេះដូងរបស់ខ្លួនបាន។និយាយត្រង់ចុះនៅជាមួយថេហ្យុងពីរបីថ្ងៃមកនេះគេមានក្តីសុខខ្លាំងណាស់ហើយគេក៏បានដឹងពីជម្រៅចិត្តរបស់ខ្លួនមានចំពោះថេហ្យុងដូចគ្នា។វាមិនមែនជាអារម្មណ៍ស្រលាញ់ធម្មតាប៉ុន្តែវាជាអារម្មណ៍ស្រលាញ់បែបស្នេហាប្រុសស្រីមួយគូដែលមានផ្តល់អោយគ្នាទៅវិញទៅមកដោយចេញពីចិត្តមិនមែនជាការបោកប្រាស។
......
ថ្ងៃចាស់កន្លងផុតបាត់ថ្ងៃថ្មីក៏បានចូលមកដល់ ហើយអ្វីថ្មីៗក៏ចូលមកសម្រាប់មនុស្សគ្រប់គ្នាផងដែរមិនថាការងារ បញ្ហារ គ្រប់យ៉ាងគឺសុទ្ធតែអ្វីថ្មីៗទាំងអស់ដែលគ្រប់មនុស្សក្នុងសកលលោកត្រៀមនឹងទទួលយកវាទោះបីជាចង់គេចក៏មិនអាចគេចផុត....
+ចក្រភពអង់គ្លេស
*វិមានដូហ្វាសៀរ៍
វិមានមួយដែលមានពន្លឺពណ៍មាសភ្លឺភ្លែកចិញ្ចាំងចិញ្ចាចព្រៀបដូចជាពន្លឺព្រះអាទិត្យដែលកំពុងរះបញ្ចេញពន្លឺបំភ្លឺដល់លោកិយ។ក្នុងទីធ្លាខាងមុខវិមានបានបង្ហាញអោយវត្តមានរបស់ម្ចាស់វិមានកំពុងតែឈរអណ្តែតអណ្តូងមិនដឹងថាបណ្តែតអារម្មណ៍ទៅដល់ទីណានោះទេ....
«លោកម្ចាស់!!»សម្លេងស្រួចស្រេះដូចសារិកាកែវយំរបស់អ្នកជាភរិយាបានពញ្ញាក់អារម្មណ៍អោយលោកម្ចាស់ អាន់ព្រីតន់ញូខានេស ដូហ្វាសៀរ៍ ហៅលោកម្ចាស់ចន ទម្លាក់អារម្មណ៍អណ្តែតអណ្តូងទាំងអម្បាលម៉ានមុននេះចោលទាំងអស់រួចក៏ងាកមកសន្ទនាជាមួយនឹងភរិយា÷
«លោកជំទាវមានការអ្វីជាមួយបងមែនទេ?»ស្របនឹងសម្តីពោលចប់លោកម្ចាស់ចនក៏ដើរទៅក្បែរប្រពន្ធដោយញញឹមញញែមបិទមាត់មិនជិត។
«កូនប្រុសបងគេផ្ញើសំបុទ្រមក»លោកជំទាវផៀងហ្វាន ហុចសំបុត្រមួយច្បាប់ទៅអោយលោកម្ចាស់ គាត់ក៏ទទួលយកព្រមទាំងបើកអានភ្លាមៗព្រោះអន្ទះសារចង់ដឹងថាក្នុងសំបុត្រមួយច្បាប់នេះកូនប្រុសរបស់គាត់បានសរសេរអ្វីខ្លះ÷
+អន្ថន័យក្នុងសំបុត្រ
ខ្ញុំជុងហ្គុកអាន់ព្រីតន់ញូខានេស សរសេរសុំបុត្រមួយច្បាប់នេះជូនលោកប៉ាជាទីស្រលាញ់។ ជាដំបូងខ្ញុំចង់ប្រាប់លោកប៉ាថាខ្ញុំនៅទីនេះមានសុខភាពមាំមួនល្អណាស់មិនងាយឈឺស្កាត់នោះទេសូមលោកប៉ាកុំបារម្ភពីកូនប្រុសម្នាក់នេះអី។ចុះលោកប៉ាវិញតើសុខសប្បាយដែលទេ?នៅទីនោះតើត្រជាក់ខ្លាំងទេ?ប៉ាថែសុខភាពផងណាខ្ញុំបារម្ភពីប៉ាណាស់ ត្បិតពេលនេះប៉ាកូនយើងទាំងពីររស់នៅឆ្ងាយពីគ្នា មិនអាចនៅមើលថែគ្នាផ្តល់ភាពកក់ក្តៅអោយគ្នាដូចកាលពីមុនបានឡើយ។ ហ្ហឹម..មែនហើយប៉ាខ្ញុំមានដំណឹងពីរចង់ប្រាប់អោយលោកប៉ាបានដឹង តើប៉ាចង់ដឹងទេ? ហិ..ហិ...ប៉ាប្រហែលជាចង់ដឹងខ្លាំងហើយ អញ្ចឹងចាំខ្ញុំប្រាប់ចុះ ដំណឹងទីមួយ គឺខ្ញុំបានទទួលសំបុត្រពីម៉ាក់គាត់ថានឹងត្រឡប់មកវិញនៅពេលឆាប់ៗនេះ ប៉ាដឹងទេខ្ញុំសប្បាយចិត្តណាស់ហើយក៏បន់ស្រន់អោយគាត់ឆាប់មកវិញដូចគ្នាប៉ុន្តែប៉ាដឹងទេថាចុងបញ្ចប់នៃសំបុត្ររបស់ម៉ាក់គាត់សរសេរយ៉ាងមិច? ហ្ហឹស គាត់សរសេរថា ម៉ាក់បានរៀបចំគូស្រករអោយកូនរួចហើយ។ ហ្ហាសៗ អានចំខ្ញុំក៏សើច មិនមែនសើចសប្បាយចិត្តទេតែសើចព្រោះការខកចិត្តទៅវិញទេ គាត់នៅតែដដែលប៉ាគាត់នៅតែជាមនុស្សដែលយល់តែចិត្តខ្លួនឯងគាត់នៅតែបង្ខំខ្ញុំអោយខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ ខ្ញុំហត់ណាស់ប៉ាដឹងទេព្រោះនាពេលខាងមុខនេះខ្ញុំមិនដឹងថាខ្លួនឯងនេះត្រូវរស់នៅក្រោមការគាបសង្កត់អ្វីខ្លះពីម៉ាក់ទេ។ ដំណឹងទីមួយចប់ហើយ ស្តាប់មើលទៅវាពិតដូចជារឿងកំប្លែងមួយដែលនិទានឡើងអោយបានត្រឹមតែសប្បាយចិត្តចុងបញ្ចប់នៃសាច់រឿងវាក៏ប្រែជាការខកចិត្តទៅវិញ។ ចូរដល់ដំណឹងទីពីរវិញរឿងនេះអាចនឹងខ្លីតែក៏មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ។ ខ្ញុំបានជួបជាមួយនឹងក្មេងប្រុសម្នាក់ ប៉ាដឹងទេគេជាមនុស្សមាត់របិលរប៉ូចពូកែនិយាយពូកែញ៊ាំពូកែរករឿងងក់ងរ តែទោះបីជាគេមានចរឹកបែបនេះក៏ពិតមែនប៉ុន្តែគេជាមនុស្សម្នាក់ដែលបានចូលមកសង្រ្គោះជីវិតរបស់កូនអោយរួចផុតពីទីងងឹតនឹងអតីតកាលដែលធ្លាប់ធ្វើអោយខ្ញុំគិតថាលែងចង់អោយអ្នកណាមកក្បែរមិនប៉ងប្រាថ្នាមនុស្សណាម្នាក់ចូលមកក្នុងបេះដូងព្រោះតែខ្លាចពាក្យមួយម៉ាត់ថាឈឺចាប់ហើយនឹងបែកបាក់គ្រួសារដូចជាប៉ានឹងម៉ាក់នៅឆ្នាំនោះ។តែមិនដឹងហេតុអ្វីពេលបានជួបគេបេះដូងរបស់ខ្ញុំក៏ស្រាប់តែរបូតសោជ្រក់ធ្លាក់បាត់ទៅដល់បាតសមុទ្ររកមិនឃើញហើយទ្វារបេះដូងក៏បើកទទួលយកគេ។គេជាមនុស្សម្នាក់ដែលបានធ្វើអោយកូនមានក្តីសុខត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះគេបានផ្លាស់ប្តូរខ្ញុំច្រើនណាស់ ខ្ញុំចេះញញឹម ខ្ញុំរីករាយ ខ្ញុំលេងផ្តាច់ការ
ហ្ហាស..ហ្ហា..ខ្ញុំផ្លាស់ប្តូរច្រើនណាស់ប៉ា....។សំបុត្ររបស់ខ្ញុំសរសេរចប់ហើយ អគុណលោកប៉ាដែលចំណាយពេលអានវា មានតែប៉ាទេដែលចាំស្តាប់ពាក្យក្នុងចិត្តខ្ញុំតាមរយៈការសរសេរសំបុត្រ ប៉ាជាមនុស្សដ៏វិសេសវិសាលបំផុតសម្រាប់កូន កូនស្រលាញ់ប៉ា។

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....