ភាគទី55:គេមិនមែនជាប៉ាខ្ញុំទេ!

404 18 0
                                        

«គាត់ឈឺអ្វី?»នៅពេលសម្រួលចិត្តតាំងអារម្មណ៍បានធូរស្បើយបន្តិចថេហ្យុងក៏រហ័សសួរនាំពីជំងឺជុងហ្គុកភ្លាម។
«ជំងឺបេះដូង»
«យូរប៉ុណ្ណាហើយ??»
«9ឆ្នាំហើយវាក៏ឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ខ្ញុំធ្លាប់និយាយអោយគេវះកាត់ប្តូរបេះដូងដែរប៉ុន្តែគេមិនព្រម»
«មូលហេតុអីទើបគាត់មិនព្រម?»
«គេរង់ថេហ្យុងគេនិយាយថាបើថេហ្យុងមិនត្រឡប់មកវិញគេមិនវះកាត់ដាច់ខាត»
«អ្ហឹកៗ..ប្រុសឆ្កួតៗបំផុតក្នុងលោក»រាងតល្អិតសើចតិចៗពេលទឹកភ្នែកកំពុងហូរ គេសសៀលខ្លួនចេញពីរង្វង់ដៃអេហ្វិនដើរគើមៗទៅក្បែរគ្រែសឹមដាក់បង្គុយចុះលើពូកជិតជុងហ្គុក។ថេហ្យុងលើកប្រអប់ដៃជុងហ្គុកឡើងក្រសោមថ្នមៗមកដាក់ផ្តិតជាប់ចុងច្រមុះថែលថើបបំបោសអង្អែលដោយក្តីនឹករលឹកជាពន់ពេកគ្មានអ្វីអាចកាត់ថ្លែងបាន។
«ខ្ញុំចង់នៅជាមួយលោកពូតែពីរនាក់តើបានទេ?»គេនិយាយទាំងមិនបានងាកមកមើលក្រោយព្រោះកែវភ្នែកដក់ដោយដំណក់ទឹកថ្លាៗកំពុងចាប់ថតយករូបភាពដ៏សោកសង្រែកនៅចំពោះមុខ។
«អឹម!!!»មីនជីក្រហ្ហឹមតប មុននឹងធ្វើភ្នែកជាសញ្ញាហៅអេហ្វិននឹងធីខេយ៍ទៅជាមួយ។
ពួកគេទាំងបីចាកចេញពីបន្ទប់ជុងហ្គុកយ៉ាងស្ងៀមស្ងាត់បំផុត ក្រោយពេលមនុស្សទាំងបីចេញផុតថេហ្យុងស្រាប់តែយំយកៗឡើងដង្ហក់ខ្យល់មុខចាប់ក្រហមងាំងទាំងចុងច្រមុះក៏ដូចគ្នានេះមិនដឹងថាខំទប់យ៉ាងណាទេ÷
«អ្ហឹកៗៗៗ»សម្លេងយំខ្សឹបខ្សួលរបស់ថេហ្យុងបបួលអោយអ្នកដេកសន្លប់អស់ពេលជាយូរបានដឹងខ្លួនឡើង។រាងក្រាសបើកភ្នែកសន្សឹមៗអោយសមជាមួយពន្លឺអំពូលភ្លើងដែលបើកចាំងព្រៀកចង់ខ្វាក់ភ្នែក នាយលើកដៃម្ខាងដែលមានសេរីភាពមកញីភ្នែកតិចៗហើយក៏មិនបានចាប់អារម្មណ៍ពីវត្តមានរបស់ថេហ្យុងកំពុងយំអោបដៃនាយទេនាយចាប់អារម្មណ៍តែម្យ៉ាងគត់គឺសម្លេងយំរបស់អ្នកណាមករំខានដំណេករបស់គេ÷
«អ្នកណាមកយំក្បែរត្រចៀកខ្ញុំ?»រាងក្រាសរអ៊ូតិចៗស្តាប់ឮតែឯកឯង មិនដឹងថាអ្នកមកយំបង្កអោយមានសម្លេងរំខានដល់នាយកំពុងតែគេងលង់លក់យល់សុបិន្តឃើញមុខមនុស្សព្រាត់អស់ជាច្រើនឆ្នាំពេលនេះបែរជាមកភ្ញាក់លេងបានឃើញមុខទៀតហើយមួម៉ៅខ្លាំងណាស់!!
«ពូ..អ្ហឹកៗ»ថេហ្យុងងើបមុខឡើងពីប្រអប់ដៃមាំពេញដោយសរសៃរវាមហៅសព្វនាមម្ចាស់បេះដូងទាំងញញឹមផ្អែមល្ហែមធ្វើអោយមនុស្សម្នាក់ដែលបានស្តាប់ឮហើយហាក់ចម្លែកចិត្តទើបងាកសន្សឹមៗបែរមករកប្រភពសម្លេងដែលហៅខ្លួនអម្បាញ់មិញ÷
«.......»នៅពេលបានឃើញម្ចាស់សំឡេងនាយបែរជានិយាយលេងចេញ កែវភ្នែកចាប់ផ្តើមចាប់ភ្លឹងនឹងទម្រង់មុខមូលតូចច្រឡឹងដែលកំពុងបង្ហូរទឹកភ្នែកអោយខ្លួនបានឃើញ។នាយលើកដៃយឺតៗបម្រុងនឹងប៉ះមុខរបស់រាងតូចទៅហើយស្រាប់តែដកចេញវិញនឹងពោលពាក្យយ៉ាងឈឺចាប់ទៅកាន់មនុស្សចំពោះមុខ÷
«ហេតុអ្វីបង្ហាញខ្លួនអោយបងឃើញតែក្នុងសុបិន្ត?ដឹងទេបងពិបាកធ្វើចិត្តណាស់អូនសម្លាញ់»វត្តមានរបស់ថេហ្យុងមិនបានបង្កជាភាពភ្ញាក់ផ្អើលដល់ជុងហ្គុកទេព្រោះគេគិតថាវាគ្រាន់តែជាស្រមោលនៃការចងចាំរបស់គេក្នុងសុបិន្តប៉ុណ្ណោះតែការពិតនេះគឺជាថេហ្យុងពិតប្រាកដមិនមែនជាក្តីស្រមើលស្រម៉ៃដូចដែលនាយធ្លាប់បានឃើញកាលកន្លងមកទេ។
«អ្ហឹកៗៗៗ...ពូនេះគឺអូន..គឺអូនពិតប្រាកដពូមិនបានយល់សុបិន្តទេ»ថេហ្យុងស្រវាដៃរបស់ជុងហ្គុកដែលទើបនឹងទម្លាក់ចុះមុននេះមកប៉ះផ្ទៃមុខរបស់ខ្លួនជាការបញ្ជាក់អោយជុងហ្គុកដឹងថានេះជាការពិតមែនយល់សប្តិ។គេត្រឡប់មកវិញហើយគេមករកម្ចាស់ជីវិតម្ចាស់បេះដូងរបស់គេវិញហើយ គេនឹកណាស់នឹកចង់ឆ្កួតពិបាកចិត្តស្ទើស្លាប់ពេលឃ្លាតកាយឆ្ងាយចិត្តពីមនុស្សធ្លាប់អោបធ្លាប់ថើបគេងរួមញ៊ាំរួមពីមុនមក។
«ថេហ្យុង....ជាអូនពិតមែនឬ?»នាយក្រសោបថ្ពាល់ដាបដោយទឹកភ្នែករបស់ថេហ្យុងអង្អែលថ្នមៗកែវភ្នែកភ្លឺស្រទន់មានអំណាចស្រាប់តែប្រែជាល្អក់.កករដក់ពេញទៅដោយសំណើមទឹកថ្លាៗហើយវិនាទីបន្ទប់ក៏ស្រក់ចុះមកជាមួយនឹងពាក្យសួរនាំបែបមិនចង់ជឿ។
«ហេតុអ្វីពូធ្វើបាបខ្លួនឯងយ៉ាងនេះ?ពូមិនអាណិតខ្លួនឯងទេអី?»ថេយ៍មិនបានឆ្លើយតបជាមួយនាយទេព្រោះរវល់ខឹងនឹងនាយ។គេខឹងណាស់ខឹងនឹងជុងហ្គុកដែលមិនចេះមើលថែខ្លួនឯងតែទោះបីខឹងខ្លាំងប៉ុណ្ណាក៏មិនអាចស្រែកស្តីថាក្រៅពីសួរនាំព្រោះបារម្ភណ៍។
«អឹប!!»ជុងហ្គុកច្រត់ដៃប្រឹងក្រោកអង្គុយដែលមានថេហ្យុងជាអ្នកចាំជួយលើកបន្ថែម។ពេលអង្គុយបានស្រួលបួលហើយដៃមាំក្រាសរហ័សកញ្ឆក់មនុស្សមាឌល្អិតមកអោបយ៉ាងណែនពេញដៃរាងល្អិតក៏មិនប្រកែកអោបតបទៅទាំងញញឹមស្រស់។
«បងសុំទោសណាថេហ្យុងបងសុំទោសដែលបងល្ងង់ខ្លៅជឿលើអ្វីដែលខ្លួនឃើញតែមួយជ្រុងមិនស្តាប់សម្តីអូនបងធ្វើបាបអូននឹងកូនកុំចាកចេញពីបងកុំដាក់ទោសបងដោយវិធីនេះ អត់ទោសអោយបងផងណា..អូនណា»ជុងហ្គុកនិយាយទាំងដឹងកំហុសអង្វរសុំការលើកលែងទោសពីថេហ្យុង។ចំណែករាងតូចមិនមាត់ស៊ូសំងំស្ងៀមស្ងាត់សម្រក់ទឹកភ្នែកម៉ាត់ៗក្នុងទ្រូងកក់ក្តៅរបស់មនុស្សប្រុសអាត្មានិយមម្នាក់នេះទៅវិញ។
«ប្រុសចាស់ឆ្កួតអូនមិនដែលខឹងបងទេទោះបងអាក្រក់អូនយ៉ាងណាក៏អូនមិនអាចស្អប់បងដែរព្រោះបងគឺជាដង្ហើមនឹងជាជីវិតរបស់អូនបើអូនស្អប់បងក្នុងចិត្តអូនម្តេចនឹងស្ងប់សុខទៅ»អោយគេខឹងស្អប់នាយគឺគេធ្វើមិនបានទេតាំងពីថ្ងៃដំបូងដែលបានស្គាល់ជុងហ្គុកគេបានដាក់ចិត្តថាស្រលាញ់ផ្ញើជីវិតលើនាយបាត់ទៅហើយបើទោះបីជាកាលពី15ឆ្នាំមុននាយបានធ្វើអំពើមិនគប្បីជាច្រើនមកលើគេក៏គេមិនអាចបញ្ជាចិត្តមួយនេះអោយស្អប់នាយបានដែរផ្ទុយទៅវិញមានតែនឹកស្រលាញ់លើសដើម។
«បងអាក្រក់យ៉ាងនេះអូននៅតែមិនខឹងទៀតអូនល្អចំពោះបងពេកហើយថេហ៍»ពាក្យសម្តីរបស់ថេហ៍ធ្វើអោយនាយរំជើបរំជួលចិត្តដល់ថ្នាក់ហូរទឹកភ្នែកមកម្តងទៀត។ស្តាយក្រោយណាស់ដែលនោះបណ្តោយខ្លួនធ្លាក់ចូលក្នុងរណ្តៅភ្លើងកំហឹងមិនចេះគិតគូធ្វើអោយបាត់បង់មនុស្សដែលស្រលាញ់ស្មើជីវិតតែពេលនេះគេត្រឡប់មកវិញហើយនាយនឹងមិនអោយកំហុសទាំងអស់នោះមកបំបែកបំបាក់ស្នេហារបស់ខ្លួននឹងថេហ្យុងម្តងទៀតឡើយ។
«មែនហើយអូនបាត់ទៅណា?ដឹងទេ15ឆ្នាំមកនេះបងតាមរកអូនស្ទើក្រឡាប់ផែនដីទាំងមូលនៅតែមិនទទួលបានដំណឹងអ្វីសោះពីអូនដឹងថាបងនឹកអូនប៉ុណ្ណាទេ?ដឹងថាបងភ័យខ្លាចទេ?ខ្លាចថាអូននឹងចាកចោលបងជារាងរហូត»នាយរៀបរាប់ពីអារម្មណ៍ពិតក្នុងចិត្តប្រាប់ថេហ្យុងអោយដឹងត្បិតអីការពិតត្រូវបានបង្ហាញនាយកើតមានការស្តាយក្រោយដេកមិនបានបាយមិនកើតព្រោះខូចចិត្តនឹងដំណឹងដ៏អាក្រក់កាលពី15ឆ្នាំមុនថាថេហ្យុងត្រូវគេយកទៅសម្លាប់នៅក្នុងព្រៃសូម្បីសាកសពក៏មិនបន្សល់ដានអោយតាមស៊ើប។
«អូននឹងបកស្រាយអោយបងស្តាប់ពេលក្រោយតែពេលនេះអូនមានមនុស្សចង់អោយពូស្គាល់»
«អ្នកណា?»
«មកតាមអូន»រាងល្អិតចាប់គ្រាជុងហ្គុកអោយក្រោកឈរនឹងបណ្តើរយឺតៗចុះទៅជាន់ខាងក្រោមដើម្បីជួបជាមួយមនុស្សម្នាក់។ជុងហ្គុកវិញទោះបីឆ្ងល់យ៉ាងណាក៏មិនហ៊ានសួរមានតែព្រមបោះជំហ៊ានជើងមាំទាំតែខ្សត់កម្លាំងគើបៗដែលមានរាងតូចនៅជួយចាំគ្រាទប់លំលឹងខ្លួនរបស់នាយ។
លុះចុះមកដល់ជាន់ខាងក្រោមថេហ្យុងបានដាក់ជុងហ្គុកអង្គុយនៅលើសាឡុងថ្នមៗមុននឹងដើរចេញទៅខាងក្រៅភូមិគ្រឹះហៅកូនប្រុសបណ្តូលដួងចិត្តកំពុងរត់ដេញប្រលែងគ្នាជាមួយអេហ្វិនអោយចូលមកក្នុង÷
«ធីខេយ៍មកនេះ»ថេហ្យុងឈរបក់ដៃហៅកូននៅខាងមុខភូមិគ្រឹះឯអ្នកកំពុងរត់ដេញគ្នាពេលបានឮសម្លេងម៉ាក់ហៅក៏ប្រញិបប្រញាប់រត់មករកយ៉ាងលឿនវីសតែដួលផ្ទប់មុខទៀត។
«ម៉ាក់ហៅកូនតើមានការអីមែនទេ?»អាល្អិតសើចស្ញេញសួរទាំងចង់ដឹង។ថេហ្យុងញញឹមស្រាលក៏ពុំបានឆ្លើយតបអ្វីដែរហើយក៏ក្រសោប.កដៃកូនប្រុសអូសតិចៗដើរចូលទៅខាងក្នុងជាមួយគ្នា។
«អង្គុយទៅ»គេបង្គាប់បញ្ជាប្រាប់អោយកូនអង្គុយក្បែរជុងហ្គុក ។ធីខេយ៍ដើរតិចៗដាក់បង្គុយក្បែរជុងហ្គុកតាមការស្តីប្រាប់របស់រាងតូចអាល្អិតនេះសម្លឹងមើលជុងហ្គុកលើក្រោមពេញដោយភាពមិនយល់ព្រោះសង្កេតយូរៗទៅក៏ចាប់អារម្មណ៍ថាមុខខ្លួនឯងនេះស្រដៀងជាមួយជុងហ្គុកណាស់ទើបដកក្រសែភ្នែកចេញពីជុងហ្គុកងាកមកសម្លឹងមុខថេហ្យុងរួចក៏សួរ÷
«គេជាអ្នកណាម៉ាក់?»
«ម៉ាក់????»
ពេលឮធីខេយ៍ហៅថេហ្យុងថាម៉ាក់ជុងហ្គុកជ្រួញចិញ្ចើមខ្ញង់ចូលគ្នាធ្វើមុខឆ្ងល់ភ្លាម។ម៉ាក់?ថេហ្យុងក្លាយជាម៉ាក់របស់គេពីពេលណា?ហើយចុះក្មេងនេះជាអ្នកណាម្តេចក៏មើលទៅដូចជាស្និតស្នាលនឹងថេហ្យុងសម្បើមម្លេះ?
«នេះហើយប៉ាពិតប្រាកដរបស់កូន»ថេហ្យុងនិយាយទាំងសម្លឹងមើលមុខពួកគេទាំងពីរ។
«អូនមានន័យថាមិចថេយ៍?»ជុងហ្គុកលាន់មាត់ម្តងទៀត កែវភ្នែកមុតមាំមួយគូក៏ត្របាញ់រកក្មេងប្រុសដែលអង្គុយក្បែរខ្លួនឯងមិនព្រមដាក់។តើមានន័យបែបណាវិញ?គេវង្វេងឆ្កួតស្លាប់មិនខានទេ!!!
«គេជាកូនប្រុសរបស់ពូជាមួយអូនគេឈ្មោះធីខេយ៍»ថេហ្យុងញញឹមវាចារប្រាប់ជុងហ្គុកអោយអស់នូវមន្ទិលសង្ស័យក្នុងចិត្តស្របពេលនោះធីខេយ៍ក៏ងាកទៅសម្លឹងជុងហ្គុកសាជាថ្មីទាំងទឹកមុខមាំកាចមុននឹងបោះសម្តីយ៉ាងចុកចាប់ទៅកាន់នាយ÷
«គេម្នាក់នេះមិនមែនជាប៉ាខ្ញុំទេខ្ញុំមានប៉ាតែម្នាក់គត់គឺប៉ាអេហ្វិន»អាល្អិតនិយាយទាំងមុឺងម៉ាត់ហើយខណៈពេលនោះអេហ្វិនឹងមីនជីក៏ចូលមកដល់ល្មមពេលធីខេយ៍ឃើញអេហ្វិនដើរចូលមកគេក៏ក្រោកងើបរត់ទៅអោបអេហ្វិនជាប់សាងការនឿយឆ្ងល់អោយអេហ្វិនមិនយល់ភ្លាមថាហេតុអ្វីសុខៗកូនរត់មកអោបដូចជាខ្លាចខ្លួនគេនេះទៅណាចោលអ៊ីចឹង។
«......»អេហ្វិនលើកដៃអង្អែលក្បាលកូនបន្តិចមុននឹងចោលក្រសែភ្នែកសម្លឹងមុខថេហ្យុងជុងហ្គុកឆ្លាស់គ្នាបំណងចង់ដឹងថាមុននេះនិយាយអីខ្លះបានមើលទៅទឹកមុខធីខេយ៍មិនសប្បាយចិត្តអីតិចសោះ។
«ប៉ាអេនាំកូនទៅវិញកូនមិនចង់នៅទីនេះទេ»ធីខេយ៍ងើយមើលមុខអេហ្វិនបើកភ្នែកភ្លឹះម៉ក់ៗទតូចរំអុកអោយអេហ្វិនជូនគេត្រឡប់ទៅភូមិគ្រឹះតូចរបស់នាយវិញគេមិនចូលចិត្តនៅទីនេះហើយអ្វីដែលកាន់តែមិនចូលចិត្តនោះគឺមនុស្សម្នាក់ឈ្មោះថាជុងហ្គុកនឹងតែម្តង។
«ធីខេយ៍!!»ថេហ្យុងស្ទុះវឹងមកកញ្ឆក់កូនមួយអស់កម្លាំងដៃគេខឹងធីខេយ៍ឡើងញ័រសាច់ដែលធ្វើអាកប្បកិរិយានឹងប្រើសម្តីមិនគួរអោយស្តាប់ដាក់ជុងហ្គុកថែមទាំចង់ត្រឡប់ទៅវិញមិនសុំការអនុញាតិពីគេទៀតកូននេះកាត់តែធំកាន់តែពិបាកប្រដៅហើយតើ។
«អួយ..អ្ហឹក»ធីខេយ៍កែវភ្នែករលីងរលោងភ័យខ្លាចនៅពេលថេហ្យុងសម្លុតខ្លួនដោយទឹកមុខកាចៗមិនធ្លាប់បានឃើញ ពីមុនមកទោះបីគេខុសធ្ងន់យ៉ាងណាក៏ថេហ្យុងមិនដែលធ្វើបែបនេះដាក់គេដែរនេះជាលើកទីមួយ។
«ថេហ៍លែងដៃកូនទៅ»ជុងហ្គុកឃើញស្ថានភាពមិនស្រួលក៏ប្រញាប់ចូលមកបំបែកដើម្បីកុំអោយមានរឿងកាន់តែវែងឆ្ងាយជាងនេះ។ថេយ៍មិនមាត់ក៏ព្រមពន្លែងដៃកូនវិញ ពេលទទួលបានសេរីភាពហើយធីខេយ៍ក៏រត់ចេញទៅបាត់ទាំងទឹកភ្នែករហាម ព្រោះគេខូចចិត្តដែលថេហ្យុងសម្លុតគេ។
«ធីខេយ៍!!!»ជុងហ្គុកស្រែកឃាត់នឹងស្រវាដៃកូនដែលតែពុំទាន់ព្រោះអាល្អិតរត់លឿនគ្រាន់បើទើបបណ្តាលអោយគេរត់ចេញទៅក្រៅបាត់ទាល់តែបាន។
«បងទៅមើលកូនអូននៅទីនេះជាបងប្រុសទៅ»អេហ្វិននិយាយចប់ក៏រត់ចេញទៅតាមធីខេយ៍ពីក្រោយ ចំណែកថេហ្យុងទឹកមុខមិនសូវល្អនាំរាងកាយស្តើងស្រាលខ្ញើករបស់ខ្លួនទៅអង្គុយលើសាឡុងធ្វើហីដូចជាមិនបានខ្វល់ពីឬដឹងកំហុសដែលខ្លួនបានសាងមកមុននេះសោះដែលទង្វើនេះធ្វើអោយជុងហ្គុកមានការភ្នាស់ចិត្តយ៉ាងខ្លាំង÷
«អូនមិនគួរទៅសម្លុតកូនអ៊ីចឹងទេ»រាងក្រាសស្រដីទាំងមុខមាំ។គេយល់ពីអារម្មណ៍កូនគេដឹងថាកូននៅមិនទាន់ទទួលយកការពិតបានទើបនិយាយមិនបានគិតណាមួយគេក៏នៅក្មេងខ្ចីគំនិតមិនទាន់ចាស់គិតអី្វចេញមកមិនដូចពួកខ្លួនជាមនុស្សធំទេ។
«អូនមិនបានតាំងចិត្ត»គ្រប់យ៉ាងពីកំហឹង កាយវិការរបស់គេចំពោះកូននេះមិនមែនជាការតាំងចិត្តតែមកពីកំហឹងជាអ្នកបញ្ជា។
«បើដឹងថាមិនបានតាំងចិត្តហេតុអ្វីមិនតាមទៅមើលកូនមកអង្គុយទីនេះធ្វើអី»រាងក្រាសលើកចិញ្ចើមសួរខណៈនោះថេហ្យុងងាកមកសម្លឹងមុខនាយខាំមាត់បង្ហាញទឹកមុខមិនពេញចិត្តចេញមកហើយក៏ពោលតបទៅវិញ÷
«អូនមិនខុសទេបងកុំកាន់ជើងកូន»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now