ភាគ4:ពូចិញ្ចឹមថេហ៍រស់ទេ?

1.3K 95 8
                                        

«ថាយើងដាច់ដាបក៏មិនត្រូវ បន្ទោសបបូមាត់ឯងដែលគួរអោយចង់បឺត បឺតម្តងៗចេះញៀនមិនចង់ឈប់»ដៃអោបរឹតចង្កេះតូចជាប់មិនលេងមាត់ក៏និយាយញោះក្មេងលេងអោយខឹង។តែពាក្យសម្តីទាំងអស់មុននេះគឺជាពាក្យពិតទាំងអស់អោយតែបានថើបបានបឺតជញ្ជក់មាត់ក្មេងនេះគេចេះតែញៀនញ៉ាមចង់តែថើមមិនពន្លែងទេតែអាណិតខ្លាចក្មេងខ្លះយំ។
«ហ្ហឹស!!»អោបដៃសម្លក់នាយបន្តិចរួចក៏ងាកមុខចេញខ្ពើមនិយាយរកប្រុសចាស់ខ្លះដែលកាយវិការរបស់គេបានធ្វើអោយជុងហ្គុកលួចអស់សំណើចនឹងចរឹករបស់គេជាខ្លាំង។
«តោះទៅដើរលេង!!»មិនចង់អូសបន្លាយពេលយូរជុងហ្គុកក៏ចាប់ពរថេហ្យុងត្រដៀតនឹងចង្កេះដូចឪពុកពរកូននាំទៅដាក់ក្នុងឡានដើម្បីជូនគេទៅដើរលេងតាមពាក្យសន្យាកាលពីយប់មិញ។
.....
ហាងទំនើប
ទីកន្លែងដែលជុងហ្គុកជូនថេហ្យុងមកមុនគេគឺហាងទំនើបដែលមានលក់របស់ប្រើប្រាសនឹងសម្លៀកបំពាក់គ្រប់ម៉ូតគ្រប់ម៉ាកទាំងអស់។ជុងហ្គុកដឹងដៃថេហ្យុងដើរផ្សារចូលពីកន្លែងមួយទៅកន្លែងមួយបើនិយាយពីអីវ៉ាន់ដែលទិញកាន់ឡើងជ្រែកខ្លួនអស់ហើយនៅតែមិនឈប់ទិញទៀតអោយតែថេហ្យុងស្រែកថាចង់បាននាយដឹងដៃចូលអោយរើសយកតាមចិត្តដូចជាពេលនេះអញ្ចឹង....
«ពូស្បែកជើងនេះស្អាតទេ?»គេយកស្បែកជើងប៉ាតាមួយគូរមានពណ៍ក្រហមស្រស់មកល៎មើលហើយក៏សួរជុងហ្គុក។
«អត់ទេលេចពេកមិនសាកសមនឹងថេហ៍ទេ?»នាយខាំមាត់សញ្ចឹងគិតបានបន្តិចក៏ក្រវីក្បាលរួចតប ពណ៍ក្រហមគឺឆើតពេកនាយមើលទៅគឺមិនសមនឹងថេហ្យុងទេ។
«អ៎រ!!»ថេហ្យុងស្រាប់តែទម្លាក់ទឹកមុខចុះភ្លាមៗហើយយកស្បែកយើងនោះទៅទុកកន្លែងដើមវិញ គេស្រលាញ់ស្បែកជើងនឹងណាស់ចង់បានណាស់តែបើជុងហ្គុកថាមិនសមគេក៏តាមជុងហ្គុកទោះធ្វើអោយខ្លួនឯងមិនស្បាយចិត្តក៏ដោយ។
«តោះពួកយើងទៅហាងផ្សេងទៀតទៅពូ!!»ថេហ្យុងអូសដៃនាយដើរចេញពីហាងស្បែងជើងដោយទឹកមុខគ្រៀមគ្រំត្បិតមិនចង់នៅក្នុងហាងនេះនាំតែចិត្តមិនដាច់ពីស្បែកជើងមួយគូរនឹងទើបរហ័សអូសទាញជុងហ្គុកដើរទៅហាងផ្សេងទៀត។
«ថេហ៍ចង់បានទេ?»នាយសួរព្រមទាំងចង្អុលទៅកាន់តុក្តាធំមួយដែលព្យួរនៅនឹងមុខហាងលក់របស់លេងនឹងតុក្តាជាច្រើន។ ថេហ្យុងញញឹមងក់ក្បាលផ្ងក់ៗអោយតែនាយទិញអោយគឺគេយកទាំងអស់មិនប្រកែកឡើយ។
«តោះចូលទៅ!!»មិនចាំយូរពីរនាក់ពូក្មួយដឹងដៃគ្នាដើរចូលហាងតុក្តាសម្តៅទៅរករបស់ដែលគេចង់ទិញជូនក្មេងរបិលរប៉ូច។ក្រោយទិញបានហើយក៏បណ្តើរគ្នាមកឡានវិញព្រោះដើរទិញរបស់ជិតអស់ពីហាងទៅហើយល្មមនឹងឈប់ទិញហើយ។ជុងហ្គុកយកអីវ៉ានរបស់ថេហ្យុងទៅដាក់គូទឡានហើយក៏ឡើងឡានបើកចេញទៅកន្លែងមួយទៀតដែលជាកន្លែងសួនកម្សាន្ត។
.......
ឡានឈប់ភ្លាមថេហ្យុងក៏បើកទ្វារភ្លែតរត់ចុះម្តៅទៅរកក្លោងទ្វាររកតែជុងហ្គុកស្រែកឃាត់មិនទាន់....
«ថេហ្យុងចាំពូផង»នាយរត់ទៅតាមពីក្រោយទាំងបារម្ភ ទីនេះមនុស្សច្រើនហ៊ានតែបណ្តោយដឹងតែវង្វេងគ្នាមិនខានទេដូច្នេះហើយនាយត្រូវតែនៅតាមជាប់ជាមួយថេហ្យុងដើម្បីជៀសវាងការវង្វេងនឹងការពារសុវត្ថិភាពគេផង។
«ពូថេហ៍ចង់ជិះសេះហោះនោះ»ថេហ្យុងអង្រួនដើមដៃរាងក្រាសតិចៗធ្វើមុខខ្យូតៗសុំនាយជិះសេះហោះព្រោះគេឃើញក្មេងៗជិះមើលទៅដូចទំនងសប្បាយក៏ចង់សាក។
«អានឹងសម្រាប់តែក្មេងទេថេហ៍ធំហើយជិះធ្វើអី?»មិនចម្លែកទេដែលនាយនិយាយបែបនឹង អាយុមិនតិចឯណា19ឆ្នាំហើយៗសេះហោះសម្រាប់តែក្មេងៗអាយុដប់ឆ្នាំចុះក្រោមសោះទៅរកទារជិះស្អីដែរចំមែនហើយ។
«តែថេហ៍ចង់ជិះ»និយាយហើយក៏ពេបមាត់រកយំធ្វើអោយជុងហ្គុកអត់អាណិតមិនបានក៏ព្រមតាម÷
«ក៏បាន តែមួយភ្លែតទេណា?»
«បាទ តែមួយភ្លែតទេ»
«ដើរទៅ!!»
«ហិហិ»ថេហ្យុងសើចសប្បាយអរ កខិកខុបរត់ត្រុយដូចជាកូនក្មេងទៅឡើងលើសេះហោះហើយក៏មានជុងហ្គុកជាអ្នកនៅចាំឈរមើលនឹងចេញលុយអោយ។
រាងក្រាសឈរសម្លឹងមើលរាងតូចជិះសេះហោះដោយលួចញញឹមតិចៗនៅពេលឃើញស្នាមញញឹមដ៏ស្រស់ស្អាតផុសឡើងនៅផ្ទៃមុខរបស់គេ នាយមិនធ្លាប់មានអារម្មណ៍ល្អដូចពេលនេះមិនធ្លាប់ចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯងមកខាតពេលអត់ប្រយោជន៍ជាមួយនឹងរឿងដើរលេងដើរផ្សារអីបែបនឹងទេហើយក៏ធុញថប់នៅពេលដែលស្ថិតនៅក្នុងទីប្រជុំជនមានមនុស្សច្រើនអីបែបនេះ។ប៉ុន្តែពេលនេះគេបែជាមានអារម្មណ៍ថាសប្បាយចិត្តនៅពេលមានពេលវេលាមួយដែលគេមិនធ្លាប់មានពីមុនមកនោះគឺគេបានធ្វើអោយមនុស្សម្នាក់មានក្តីសុខហើយពេលគេមានក្តីសុខនឹងស្នាមញញឹមខ្លួនឯងក៏បែបនោះដូចគ្នា។
+កាត់
បន្ទាប់ពីបាននាំថេហ្យុងដើរលេងទិញនេះទិញនោះសព្វគ្រប់អស់ហើយពួកគេទាំងពីរក៏នាំគ្នាត្រឡប់មកភូមិគ្រឹះវិញដោយម្នាក់ៗហត់ហេវអស់កម្លាំងរាងៗខ្លួន មកដល់បន្ទប់ក៏ផ្តួលខ្លួនផីងដេកលើពូកព្រមគ្នាតែម្តង....
«ហត់ណាស់ពូអើយ!!»ថេហ្យុងដកដង្ហើមញាប់ៗយកដៃរឹតទ្រូងតាមបែបមនុស្សហត់អស់កម្លាំង។
«ហត់អីតែថេហ៍ពូក៏ហត់ដែរ!!»មិនមែនហត់តែឯងទេគេក៏ហត់ៗនឹងរត់ដេញតាមក្មេងរពិសដូចជាថេហ្យុងនេះហើយ តិចរត់ទៅនោះតិចទៅនេះឯនាយវិញរត់តាមចង់ធ្លាក់អណ្តាតដល់ដីព្រោះបារម្ភខ្លាចបាត់វង្វេងគ្នាឬក៏ខ្លាចមានពួកក្មេងពាលអីធ្វើបាបទៀតតែក្មេងនេះរពិសជាងស្វាទៀតគ្មានខ្លាចស្អីទេរត់ដង្ហែរពេញសួនកម្សាន្តតែម្តង។
«ពូហ្ហា៎ឃ្លានទៀតហើយ»យកដៃអង្អែលពោះនិយាយទាំងមុខជូរដាក់ជុងហ្គុកហុចផលអោយអ្នកដែលគេងក្បែរនោះដកដង្ហើមធំមួយខ្សឺតមុននឹងចុះទៅខាងក្រោមចូលផ្ទះបាយរកមើលអីអោយថេហ្យុងញ៊ាំតែពេលមកដល់ក៏មិនមានម្ហូបអាហារអីនៅសល់នោះទេព្រោះរាងយប់ហើយខ្លួនក៏មិនបានអោយម៉ែដោះធ្វើអាហារទុកអោយទៀត។តែចេះសំណាងនៅមានមីពីរកំប៉ុកដែល នាយក៏ឆុងមីយកទៅអោយថេហ្យុងមួយហើយខ្លួនឯងមួយដែរ។
មួយសន្ទុះគេក៏ឡើងមកបន្ទប់វិញដោយមានកាន់មីពីរកំប៉ុងមកជាមួយផងដែរ។នាយដើរទៅជិតថេហ្យុងហើយក៏ហុចមីមួយកប៉ុងអោយទៅគេ ថេហ្យុងក៏ស្ទុះងើបពីពូកទទួលយកមីពីដៃជុងហ្គុកហើយក៏ចាប់ផ្តើមញ៊ាំតែម្តងព្រោះពេលនេះគឺគេឃ្លានខ្លាំងណាស់ទ្រាំមិនបានទេ។
«ញ៊ាំមួយៗទៅគ្មានអ្នកណាមកដណ្តើមទេ»
«ញ៊ាំមួយៗមិនបានទេឃ្លានណាស់ពូអើយ»
ជុងហ្គុកបានត្រឹមក្រវីក្បាលហួសចិត្តនេះឃ្លានៗដឹងតែពីឃ្លានមួយមុខនឹងទេឬ?
«ពូហ្ហា៎ ថេហ៍ញ៊ាំច្រើនយ៉ាងនេះតើពូមានលុយចិញ្ចឹមថេហ៍ទេ?ហើយពូនឹងបោះបង់ថេហ៍ចោលទេបើថ្ងៃមួយពូអត់មានលុយចិញ្ចឹមថេហ៍?»ញ៊ាំសុខៗក៏សួរៗទុកមុនព្រោះខ្លាចគេចិញ្ចឹមលេងរស់ហើយបំបោះបង់ខ្លួនចោលអោយដើរតែលតោទៀតមុខជាយ៉ាប់មិនខាន។
«អត់ទេគ្មានលុយចិញ្ចឹមក៏ពូអត់បោះបង់ថេហ៍ដែរ»អង្អែលក្បាលថេហ្យុងតិចៗ។ទោះថ្ងៃទៅមុខមានរឿងអ្វីកើតឡើងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះក៏នាយមិនបោះបង់ក្មេងម្នាក់នេះចោលដែល។ហើយបញ្ហាមិនមែនលុយប៉ុន្តែវាអាចជាបញ្ហាផ្សេងទៅវិញទេ។
«ចុះថេហ៍វិញបើសិនជាពូធ្លាក់ខ្លួនក្រលំបាកថេហ៍ព្រមនៅជាមួយពូទេ?»នាយសួរបកទៅវិញចង់សាកចិត្តរបស់គេលេងនឹងណាថាពេលខ្លួនក្រលំបាកក្មេងម្នាក់នេះនឹងព្រមនៅជាមួយខ្លួនដូចពេលនេះឬក៏អត់?
«មិនខ្វល់ថាពូធ្លាក់ខ្លួនឬក៏ក្លាយទៅជាអ្វីទេថេហ៍នៅជាមួយពូមិនរត់ចោលពូទេ»
«សន្យាបានទេ?»
«បាទ!សន្យា»ខ្ពក់ដៃម្តងទៀតជាមួយគ្នាជាការសន្យាថាមិនទៅណាចោលគ្នា។
តែបើថ្ងៃណាមួយមានអ្នកណាម្នាក់ខុសសន្យាតើវាមានរឿងអ្វីកើតទៅ?ហើយតើអ្នកណាដែលត្រូវឈឺចាប់ជាងគេ?
+ស្អែកថ្ងៃថ្មីដដែល
«ពូហ្ហា៎ អោយថេហ៍ទៅជាមួយពូដែលទៅថេហ៍មិនចង់នៅទីនេះតែម្នាក់ឯងទេ»ព្រឹកឡើងមិនទាន់ថេហ្យុងក៏រំអុករករឿងជុងហ្គុកសុំទៅក្រុមហ៊ុនជាមួយដែរ ប៉ុន្តែអ្នកខ្លះមិនព្រមដាច់ខាតព្រោះថ្ងៃនេះមានប្រជុំធំមិនចង់នាំទៅខ្លាចថាគេបង្កបញ្ហានៅក្រុមហ៊ុននាំអោយកើតមានរឿងមិនល្អឡើងមក។
«ថេហ៍ៗស្តាប់ពូនៅទីនេះនៅជាមួយម៉ែដោះយល់ទេពូទៅធ្វើការមិនមែនទៅដើរលេងទេ»នាយចាប់ស្មាថេហ្យុងជាប់ទាំងសងខាងព្យាយាមនិយាយពន្យល់អោយគេបានយល់តែថេហ្យុងមិនព្រមស្តាប់នៅទាមទារចង់ទៅជាមួយនាយដដែល÷
«អត់ទេមិននៅទេថេហ៍ចង់ទៅជាមួយពូ»និយាយត្រង់ចុះគេគ្មានអារម្មណ៍ថាមានសុវត្ថិភាពឡើយនៅពេលដែលឃ្លាតឆ្ងាយពីជុងហ្គុកបែបនេះហើយទើបគេសុំទៅតាមនាយ។
«កុំរឹងពេកបានទេពូមិនចូលចិត្តទេ!»នាយប្តូទឹកមុខប្តូរសម្តីពីការលួងលោមផ្អែមល្ហែមមកជាសម្តីធម្មតានឹងទឹកមុខស្មើថេងហាក់ដូចជាកំពុងតែខឹងនឹងថេហ្យុងដែលធ្វើជាមនុស្សមានចរឹករឹងរូសនិយាយមិនចេះតាមបែបនឹង។
«.....»ថេហ៍ឈ្ងោកមុខចុះលួចសម្រក់ទឹកភ្នែកចុះមកយ៉ាងស្ងៀមស្ងាត់ អត់ចិត្តណាស់ដែលនាយមិនអោយទៅជាមួយ។ថេហ្យុងបែក្រោយរត់ឡើងទៅបន្ទប់វិញទាំងទឹកភ្នែកទឹកសម្បោរហូររហាមចំណែកជុងហ្គុកក៏បានត្រឹមតែឈរក្រវីក្បាលហួសចិត្តនឹងមនុស្សធំចរឹកក្មេងដែលរត់ចេញទៅមុននេះ។
«ម៉ែដោះផ្ញើមើលថែគេផង ថ្ងៃនេះយប់បន្តិចទើបខ្ញុំមកវិញ»មុនចេញទៅក៏មិនភ្លេចផ្តែផ្តាំអោយម៉ែដោះជួយមើលថែថេហ្យុងជំនួសខ្លួនដែរ។
«ចា៎!កុំបារម្ភចាំម៉ែដោះមើលថែអ្នកប្រុសតូចអោយ»គាត់ញញឹមរីករាយនឹងការផ្តាំផ្ញើរបស់ជុងហ្គុក។
«ចៅហ្វាយជិតដល់ម៉ោងហើយបាទនៅផ្តែផ្តាំយូរទៀតទេ?»ឃីយូ
«អឺ យើងទៅហើយ»លឺសម្តីតឿនរបស់កូនចៅនាយក៏រហ័សឡើងឡានដោយមានឃីយូជាអ្នកបើកចេញដំណើរទៅ។
ងាកទៅមើលថេហ្យុងវិញមកដល់ក៏ឡើងទៅលើគ្រែរួចប្រាសខ្លួនគេងយំអណ្តឺតអណ្តកអោបតុក្តាដែលជុងហ្គុកបានទិញអោយខ្លួន....
«ពូជុងហ្គុកមិនស្រលាញ់យើងទេអាតូណូ!!»

សរសេរដោយ ជីនណា
The Cuntine 💕

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now