ភាគ37:កូនក្នុងពោះឯងជាកូនរបស់អ្នកណា...

804 67 6
                                        

«អូនមានសិទ្ធពពោះកូនរបស់បងតែម្នាក់គត់ថេហ្យុង»និយាយចប់គេក៏បានអង្គុយញញឹមតែម្នាក់ឯងញញឹមសប្បាយចិត្តពេលឃើញពីភាពវេតនារបស់ថេហ្យុងនៅពេលនេះ។
មួយសន្ទុះក្រោយម៉ែដោះនឹងគ្រូពេទ្យបួនប្រាំនាក់នាំគ្នារត់ឆ្លេឆ្លាស្លន់ស្លោរចូលទៅបន្ទប់ថេហ្យុងយ៉ាងលឿន....
«ឆាប់ឡើងអ្នកជំងឺមិនស្រួលហើយ»គ្រូពេទ្យម្នាក់បាននិយាយឡើង។ម៉ែដោះកាលបើបានលឺគ្រូពេទ្យនិយាយដូច្នេះគាត់ស្ទើតែទន់ជង្គង់ដួលសន្លប់ទៅហើយ។នេះមានរឿងស្អីទៅ?ថេហ្យុងនៅមិនទាន់ជាស្រួលទេទើបតែចេញពីបន្ទប់សង្រ្គោះបន្ទាន់បានពីរសប្តាហ៍ឥឡូវមកត្រូវរស់នៅក្នុងស្ថានភាពមិនស្រួលទៀតមែនទេ?
«ចង្វាក់បេះដូងលោតញាប់ខុសពីធម្មតាជីពចចុះខ្សោយខ្លាំងខ្លាចតែ.....»ពេលពិនិត្យមើលអការៈថេហ្យុងគ្រូពេទ្យប្រុសម្នាក់ទៀតបាននិយាយឡើងហើយក៏បង្អាក់ទៅវិញព្រោះពាក្យដែលចង់និយាយអាចប៉ះពាល់ដល់អារម្មណ៍មនុស្សចាស់ដូចជាម៉ែដោះបាន។
«តែអ្វី?»ជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ភ្លែត។មនុស្សកំពុងតែរង់ចាំស្តាប់ដំណឹងមកបង្អាក់សម្តីកណ្តាលទីទៅកើតខូចអារម្មណ៍អស់រលីង។
«គ្មានអ្វីទេលោកគ្រូពេទ្យបញ្ជូនអ្នកជំងឺទៅបន្ទប់សង្រ្គោះបន្ទាន់»ឆ្លើយថាគ្មានអីពិតមែនតែមិនមែនគ្មានដូចចម្លើយទេប៉ុន្តែខ្ជិលចង់និយាយទោះនិយាយទៅក៏ជុងហ្គុកគេមិនខ្វល់ដដែល។លោកគ្រូពេទ្យកម្លោះនឹងគ្រូពេទ្យផ្សេងទៀតនាំគ្នាស្រូតដៃស្រូតជើងផ្លាស់ប្តូរថេហ្យុងទៅបន្ទប់សង្រ្គោះបន្ទាន់សារជាថ្មីម្តងទៀត។
«អ្នកប្រុសធ្វើអីអ្នកប្រុសថេហ៍?»ក្រោយពេលគ្រែពេទ្យរបស់ថេហ្យុងបានរុញចេញទៅផុតម៉ែដោះក៏ងាកមកសួរទៅជុងហ្គុក។គាត់ដឹងថាប្រាកដជាមកពីជុងងហ្គុកមិនចឹងមិនមែនសុខៗថេហ្យុងទៅជាបែបនឹងទេ។
«ខ្ញុំធ្វើអី?»នាយឆ្លើយធ្វើពើដូចជាមិនដឹងអីថែមទាំងលេងទឹកមុខភ្លើៗដាក់ម៉ែដោះទៀតអត់នឹងអោយគាត់មានចិត្តស្អប់មិនបានមនុស្សប្រុសស្អីធ្វើបាបគេមិនលើកលែងសូម្បៅតែគេដេកលើគ្រែពេទ្យអាក្រក់អីក៏អាក្រក់យ៉ាងនេះលោក។
ម៉ែដោះក្រវីក្បាលបន្តិចក៏សម្រេចចិត្តដើរចេញទៅតាមមើលថេហ្យុងនៅមុខបន្ទប់សង្រ្គោះបន្ទាន់ត្បិតអីខ្លាចនៅយូរឈ្លោះគ្នាជាមួយជុងហ្គុកបែកផ្សែងឥឡូវហើយ។
......
+ភូមិគ្រឹះអាន់ព្រីតុន
យប់ស្ងាត់ស្មើណាស្មើណីមនុស្សម្នាគេចូលសម្រាកអស់ហើយក៏ជាពេលវេលាល្អសម្រាប់រ៉ូសបើកផ្លូវអោយហ្វារីតនាំគ្នារបស់គេចូលមកប្លន់ទ្រព្យសម្បិត្តតាមពាក្យសន្យារបស់នាង។ថ្ងៃនេះអ្នកស្រីធំជាមួយលោកជេដុងហូនាំគ្នាទៅដើរលេងកម្សាន្តនៅឯជេជូពីរបីថ្ងៃក្នុងផ្ទះមានតែនាងនឹងអ្នកបម្រើបួនប្រាំនាក់ប៉ុណ្ណោះចំណែកម៉ែដោះក៏រវល់នៅមើលថែថេហ្យុងនៅមន្ទីពេទ្យជុងហ្គុកវិញតាំងពីកើតរឿងថ្ងៃនោះមកក៏មិនដែលចូលផ្ទះគេទៅសម្រាកនៅខុនដូរ។
«ឆាប់ចូលមកហើយប្រមូលយករបស់ណាដែលមានតម្លៃទៅ»ស្តាប់លឺរ៉ូសនិយាយបែបនឹងហ្វារីតជាមួយគ្នាបីបួននាក់ក៏សម្រុកចូលប្រមូលយករបស់ដែលមានតម្លៃទាំងប៉ុន្មានដាក់ចូលក្នុងកាបូបនឹងឆ្លៀតយកលុយមួយចំនួនពីទូដែកនៅក្នុងបន្ទប់អ្នកស្រីធំទៅផងដែរ។មិនបាច់ឆ្ងល់ទេថាហេតុអ្វីក៏ពួកគេអាចចូលបន្ទប់នឹងបើកទូដែកអ្នកស្រីធំបាននោះមកពីអ្នកស្រីធំទុកចិត្តរ៉ូសនឹងបានប្រគល់សោបន្ទប់ព្រមទាំងប្រាប់លេខកូដសម្ងាត់ទូរដែកអោយនាងបានដឹងទៀតផង។
ទុកចិត្តមនុស្សខុសមើលចិត្តមនុស្សមិនធ្លុះចុងក្រោយវិនាសតែខ្លួនឯង....!!!
«យកបានហើយក៏ឆាប់ទៅវិញទៅប្រយ័ត្នមានអ្នកមកទាន់»នាងនិយាយទាំងភ័យៗខ្លាចមានគេមកឃើញហើយបើម្នាក់នោះជាជុងហ្គុកវិញច្បាស់ជាងាប់គ្មានដីកប់មិនខានទេ។
«បាទ!សឺត»មុននឹងទៅហ្វារីតក៏មិនភ្លេចបន្សល់ស្នាមថើបលើថ្ពាល់ក្រពុំស្រស់មួយខ្សឺតដែលជាហេតុនាំអោយនាងខឹងច្រឡោតស្រែកដេញគេខ្លាំងៗទាំងភ្លេចខ្លួន÷
«ចេញទៅ»
«ហ្ហឹស!!»ហ្វារីតញញឹមចុងមាត់ហើយក៏ស្ពាយកាបូបមានលុយនឹងរបស់មួយចំនួនទៅជាមួយចាកចេញទៅបាត់ទុកអោយរ៉ូសនៅឈរក្តាប់ដៃខាំបបូរមាត់ខឹងនឹងនាយចង់ឆ្កួត។
«ពេលនេះឯងនៅមានប្រយោជន៍យើងមិនទាន់សម្លាប់ឯងទេរង់ចាំពេលយើងប្រើឯងជាឧបករណ៍អស់ចិត្តយើងនឹងសម្លេសឯងចោលភ្លាមអាហ្វារីត»នាងឈររអ៊ូៗតិចៗស្តាប់លឺតែខ្លួនឯងស្របនឹងកែវភ្នែកតាមមើលឡានដែលបើកចេញទៅទាំងកំហឹង។ដរាបណានាងសម្លាប់ថេហ្យុងមិនទាន់បាននាងក៏មិនទាន់កម្ចាត់ហ្វារីតដូចគ្នាព្រោះគេប្រៀបដូចជាអាវក្រោះដែលនាងយកមករងគ្រាប់កាំភ្លើងជំនួសនឹងជាមនុស្សម្នាក់ដែលនាងអាចបង្វិលក្បាលតាមចិត្តបាន។
........
ងាកមកមើលថេហ្យុងវិញពេលនេះក៏មានសុវត្ថិភាមនឹងប្តូរមកបន្ទប់អ្នកជំងឺរបស់គេវិញហើយដែលមានម៉ែដោះនៅចាំមើលថែក្នុងនោះក៏មានជុងហ្គុកផងដែរ.....
«ម៉ែដោះទៅសម្រាកចុះទុកអោយខ្ញុំជាអ្នកមើលថែគេ»និយាយហំហានណាស់តែដឹងធ្វើដូចសម្តីឬអត់ទេ?
«!!!!»ម៉ែដោះបើកភ្នែកធំៗភ្ញាក់ផ្អើលជាមួយសម្តីជុងហ្គុក។នៅមើលថែ?គាត់មិនសូវជឿទេតែបើប្រាប់ថានៅចង់អង្គុយចាំអោយថេហ្យុងដឹងខ្លួននឹងអាងរករឿងគាត់ជឿជាង។
«មិនអីទេអ្នកប្រុសត្រឡប់ទៅវិញចុះ»គាត់និយាយប្រាប់ស្របដៃកំពុងតែមមាញឹកនឹងការរៀបចំសម្លៀកបំពាក់ថេហ្យុងម្តងមួយៗបត់ដាក់ក្នុងកាបូបសម្លៀកបំពាក់។
«ខ្ញុំមិនធ្វើអីគេទេ»នាយនៅតែចចេសតម្អូញងូចៗមិនព្រមត្រឡប់ទៅវិញថែមទាំងអះអាងថានឹងមិនធ្វើអីរាងតូចដើម្បីអោយម៉ែដោះទុកចិត្ត។
«ខ្ញុំទុកចិត្តបានយ៉ាងមិចទៅ?បើអ្នកប្រុសចូលមកមិនទាន់បានប៉ុន្មានផងថេហ្យុងក៏ជួបសភាពបែបនេះទៅហើយខ្ញុំមិនណ្តោយទៀតទេអ្នកប្រុសទៅវិញចុះ»
«បើខ្ញុំចង់សម្លាប់គេខ្ញុំសម្លាប់យូរហើយកុំខ្លាចគេស្លាប់ពេក»គេស្មានដឹងពីការគិតរបស់ម៉ែដោះទើបនិយាយដាក់ទៅវិញផាំងៗ។ទោះគេខឹងស្អប់ប៉ុណ្ណាក៏បានត្រឹមតែធ្វើបាបប៉ុន្តែបើអោយសម្លាប់គេក៏ធ្វើមិនបាន។
«......»គាត់មិនមាត់តបអ្វីទាំងអស់ក៏កញ្ឆក់កាបូបរួចចាកចេញទៅបាត់ទាំងមិនចង់។គទ់ពិតជាចង់នៅថែថេហ្យុងណាស់តែស្ថានភាពមិនសូវស្រួលគាត់ត្រូវតែដកខ្លួនចេញ។សម្តីជុងហ្គុកអម្បាញ់មិញវាស្តាប់មើលទៅធម្មតាៗតែការពិតមិនធម្មតាដូចជាគេនិយាយទេក្នុងចិត្តមិនដឹងថាទប់កំហឹងកុំអោយច្រឡោទដាក់ម៉ែដោះប៉ុណ្ណាឡើយ។
បន្ទាប់ពីម៉ែដោះចេញផុតគេក៏មិនបានធ្វើអីទៅលើថេហ្យុងដូចសម្តីរបស់គេគ្រាន់តែគេអង្គុយនៅលើសាឡុងរង់ចាំមើលអាការៈថេហ្យុងប៉ុណ្ណោះ។ពិបាកណាស់ស្មានចិត្តជុងហ្គុកមិនដឹងម្តងល្អម្តងអាក្រក់ម្តងស្អប់ម្តងស្រលាញ់ពេលខ្លះបារម្ភពេលខ្លះក៏មិនខ្វល់តាមមិនទាន់ពិតមែន។
........
កន្លងផុតទៅបីថ្ងៃហើយថេហ្យុងនៅតែដដែលគេមិនទាន់ដឹងខ្លួនប៉ុន្តែអការៈក៏ធូស្រាលបានច្រើនមុខរបួសនៅស្បែកគ្រៀមរបកអស់នៅសល់តែស្លាកស្នាមតិចតួចលើស្បែកប៉ុណ្ណោះ។
«ហ្ហឹម!!»សម្លេងក្រហ្ហឹមដើម.កលឺឡើងល្វើយៗស្តាប់សឹងមិនលឺតែជុងហ្គុកមនុស្សត្រចៀកវ័យនៅតែចាប់សម្លេងនោះបានហើយក៏ដឹងថាមនុស្សដែលដេកសន្លប់អស់ជាច្រើនថ្ងៃមកនោះបានដឹងខ្លួន។
«ដឹងខ្លួនហើយមែន?»កាយក្រាសងើបពីសាឡុងដើរតាំងៗឈរក្បែរគ្រែអ្នកជំងឺជញ្ជក់មាត់សួរតិចៗតែល្មមអោយក្មេងដេកលើគ្រែស្តាប់បានដែរ។
«!!!»ថេហ្យុងបើកភ្នែកព្រឹមៗសម្លឹងមុខជុងហ្គុកទាំងមិនច្បាស់ត្បិតគេទើបតែដឹងខ្លួននាយក៏ដើរមកសួរភ្លែតទើបរកពាកតបឆ្លើយមិនទាន់បានត្រឹមស្ងផមស្ងាត់ហើយខំបើកភ្នែកអោយស្វាងស្រឡះមើលឃើញច្បាស់។
«ពូ!!»បបូរមាត់គ្រៀមស្វិតដាច់របកហើបម្ហបៗហៅសព្វនាមអ្នកនៅចំពោះមុខភ្លាមៗនោះស្នាមញញឹមខ្សោះរបស់គេក៏លេចឡើងមក។ដឹងទេគេរំភើបណាស់នៅពេលបើកភ្នែកមកឃើញមនុស្សជាទីស្រលាញ់របស់ខ្លួនមុនគេវាជាកម្លាំងចិត្តធំបំផុតអោយគេមានកម្លាំងព្រឹសនឹងប្រឹងក្រោងឡើងស្រវាអោបរាងក្រាសយ៉ាងណែនពេញដៃ។
«អូនសប្បាយចិត្តណាស់អូនស្មានថាពូមិនមកមើលអូនទេ»ជុងហ្គុកស្ងាត់ឈរស្ងៀមអោយក្មេងខ្លះអោបរឹតតាមចិត្តហើយក៏មិនបានខ្វល់ជាមួយសម្តីរបស់ថេហ្យុងដែលនិយាយមិញដែរអ្វីដែលសំខាន់ក្នុងចិត្តរបស់គេពេលនេះគឺចង់ដឹងរឿងកូនគេចង់សួរថេហ្យុងអោយច្បាស់ថាកូននេះជាកូនអ្នកណាអោយប្រាកដ?
«ថេហ៍!!!»សូរសៀងផ្អែមល្ហែមដែលនាយខាតលឺជាយូរពេលនេះគេក៏បានស្តាប់ម្តងទៀតហើយ។ជុងហ្គុកហៅគេដោយសម្លេងស្រាលផ្អែមស្រទន់ស្តាប់ហើយចង់ស្តាប់ទៀត។
«បាទ!!»អាច្រម៉ក់ងើបមុខឡើងឆ្លើយតបទាំងញញឹម។
«យើងមានរឿងចង់សួរឯង?»
«រឿងអីទៅពូ?»
«កូនក្នុងពោះរបស់ឯងជាកូនអ្នកណា?»នាយដកខ្លួនឆ្ងាយពីថេហ្យុងបន្តិចប្រើក្រសែភ្នែកមុតមាំមើលទៅថេហ្យុងភ្ជាប់ជាមួយនឹងសំនួរមួយដែលបបួលអោយអ្ន្ម្ខាងទៀតធ្វើមុខឆ្ងល់មួយរំពិច÷
«កូន?»គេបានត្រឹមបន្ទពាក្យកូនទាំងឆ្ងល់។កូនអ្វីទៅគេមិនដឹងអីទេសុខៗមកសួរអញ្ចឹងអោយឆ្លើយយ៉ាងមិចទៅ។
«ឆាប់និយាយមក»នាយព្យាយាមនិយាយទាំងទប់កំហឹងកំអោយច្រឡោតរង់ចាំចម្លើយពីមាត់ថេហ្យុងតែទៅរាងតូចរបស់យើងចុះគេធ្វើភ្នែកភ្លឹះៗមុខស្លេកៗបង្ហាញពីភាពមិនយល់បង្កើតកំហឹងអោយជុងហ្គុកទ្រាំតទៀតលែងបានក៏ស្រែកដាក់គេ÷
«ឯងឆាប់ប្រាប់មកកូនក្នុងពោះនេះជាកូនរបស់អាម្សៀរនោះមែនទេ?»សម្រែកដូចរាជសីរបស់ជុងហ្គុកចោទសួរទៅមនុស្សកំពុងតែដេកនៅលើគ្រែពេទ្យអោយគេភ័យញ័រញាក់អស់។គេទើបតែដឹងខ្លួនក្រោកឡើងនៅមិនទាន់បាត់ភ័យតក់ស្លុតជាមួយរឿងកាលពីយប់នោះផងឥឡូវនាយកម្លោះចាស់យល់តែចិត្តខ្លួនឯងម្នាក់នេះមករករឿងបន្ថែមភាពភ័យខ្លាចអោយគេថែមទៀត។
«ពូនិយាយពីអី?កូនស្អីរបស់ពូ»ថេហ្យុងបើកភ្នែកព្រឹមៗមើលមុខអ្នកមាននាមជាពូក្រៅខោទាំងមិនយល់ពីសម្តីដែលគេនិយាយមកកាន់ខ្លួន។
«ឯងនៅធ្វើពើមិនដឹងខ្យល់អីទៀត?អរឬមួយក៏ឯងចង់លាក់យើងព្រោះខ្លាចយើងសម្លាប់កូនឯងជាមួយអាប្រុសថោកទាបនោះមែនទេ?»
«ខ្ញុំមិនយល់ទេពូនិយាយពីស្អីទៅ?»កាន់តែនិយាយកាន់តែវល់ក្បាលឈឺចង់ផ្តុះស្មុគស្មាញគិតច្រើនរកឆ្កួតម្តងៗហើយមិចក៏មកនាំរឿងឈ្លោះអោយគេស្រ្តសថែមទៀតធ្វើអី?និយាយមួយសន្ទុះហើយលឺតែពាក្យកូនតើកូនអ្នកណាហើយអ្នកណាមានកូនជាមួយអ្នកណា?គេមិនយល់គេមិនដឹងអ្វីសូម្បីតែបន្តិចផង។
«យើងនិយាយពីកូនក្នុងពោះឯងនឹងហើយទៅសាហាយជាមួយអាប្រុសណាខ្លះបានជាដល់ថ្នាក់មានកូន?»នាយចូលទៅថេហ្យុងចាប់ក្របួចកអាវគេឡើងហើយយកដៃទៅខ្ញាំពោះរាងតូចខ្លាំងបង្កអោយថេហ្យុងចាប់ផ្តើមឈឺរមួលក្នុងពោះប្លែកចម្លែកខុសពីធម្មតា។
«អូយពូអូនឈឺ..អ្ហឹក..អូនឈឺណាស់.»ថេហ្យុងយំសសឹកប្រើកម្លាំងដៃដែលមានចាប់បំបេះដៃរាងក្រាសចេញពីពោះតែហាក់មិនបានផលសោះមើលទៅគេដូចជាមិនរង្គោះរង្គើឬក៏របើកដៃចេញពីពោះគេទេមានតែខ្ញាំខ្លាំងលើសដើម។
«យើងមិនអោយឈាមថោកទាបរបស់ឯងនឹងអាប្រុសម្នាក់នោះកើតចេញមកទេវាត្រូវតែងាប់ក្នុងថ្ងៃនេះ*ប្រូស!!!»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now