ភាគទី17:កូនឆ្កែដែលមានសំណាងជាងអ្នកខ្លះ

664 47 2
                                        

«បាច់ស៊ីបាច់ចុកអីទេកូនមាត់ឪឯងវាប្រពៃពេកទើបចំណីរត់គេចបាត់»ភ្នែកសម្លឹងមើលកូនប្រុសដែលងើបឆ្ងក់ទល់ក្នុងខោទាំងសើចហួសចិត្ត។ក្រឡាបានភ្លក់បង្អែមលាងមាត់ពេលយប់ហើយតែមាត់ចង្រៃញោះអោយគេខឹងឥឡូវអត់លិឌទាំងឪទាំងកូនចឹងចុះ។
«អាស្ហ៎...!!»ណ្ហើយបើក្មេងខឹងហើយមានតែដោះទុក្ខដោយខ្លួនឯងប៉ុណ្ណោះមិនអ៊ីចឹងទេច្បាស់ជាស្ទះផ្ទុះស្លាប់មិនខាន។ជុងហ្គុកងើបចេញពីកៅធ្វើការដើរទៅរកបន្ទប់ទឹកមួយទៀតដើម្បីបញ្ចេញពិសនាគរាជក្នុងខ្លួន។
........
មួយសន្ទុះក្រោយមកថេហ្យុងក៏ចេញពីបន្ទប់ទឹកភ្នែកមួយគូរេសម្លឹងរកមើលវត្តមានរាងក្រាសតែមិនឃើញទើបចាប់ជ្រួញចិញ្ចើមនឹកឆ្ងល់ក្នុងចិត្ត÷
(ទៅណាបាត់ហើយ?)មិនយល់បាត់ទៅណាលឿនម្លេះខំទៅងូតទឹកលាបលេបាញ់ទឹកអប់អោយក្រអូបប្តូរសម្លៀកបំពាក់អោយសិចស៊ីដើម្បីអោយមានអារម្មណ៍ល្អបង្កាត់ភ្លើងស្នេហ៍តែពេលមកដល់បាត់ស្រមោលមនុស្សឈឹង។
«ហ្ហឹម~»រកមនុស្សមិនឃើញកម្លោះតូចក៏ដកដង្ហើមធំដោយក្តីធុញទ្រាន់ហើយក៏កញ្ឆក់កញ្ឆេងខ្លួនដើរចុះមកខាងក្រោមដើម្បីរកអីញាំវិញល្អជាងប៉ុន្តែពេលចេញពីបន្ទប់គេបានលឺសម្លេងមួយចេញពីបន្ទប់ក្បែរនោះទើបទុចដំណើរងក់រួចក៏ឈរស្ងៀមចាំលបស្តាប់÷
«អាស្ហ៎..សឺត..អាស្ហ៎ៗ»សម្លេងថ្ងូររហឹមអត់កេរ្តិ៍របស់អ្នកណាមិនដឹងទេលាន់ចេញពីខាងក្នុងបន្ទប់អោយអ្នកដែលលួចស្តាប់លឺហើយក្រញែងខ្លួននឹកឃើញរូបភាពអាក្រក់ឡើងមកមួយរំពិចពេញខួរក្បាល។
«ហ្ហើយ~មីក'ថេហ៍ឈប់ស្រមៃរូបភាពភ្លាមអញទះវៀចថ្គាមឡុវហើយ»រាងតូចទះមុចខ្លួនឯងតិចៗក្រវីក្បាលញាប់ៗបណ្តេញរូបភាពអាសអាភាសដែលស្រមៃជាប់ក្នុងខួរក្បាលចេញអោយអស់។
ចំមែនហើយចេះមកនឹកឃើញរឿងចឹងទៅកើតដែរអាខួរក្បាលឡប់នេះ។
*ក្រាក!!
បម្រុងនឹងដើរចុះទៅក្រោមហើយតែទ្វារបន្ទប់ក៏របើកបង្ហាញអោយឃើញវត្តមនរបស់លោកពូដែលមានតែកន្សែងពោះគោរុំបិទបាំងផ្នែកខាងក្រោមមួយកំណាត់លើគឺទទេស្អាតបណ្តាលអោយក្មេងខ្លះឈរភ្លឹកមើលសាច់ដុំក្បាលពោះកង់ៗដើមទ្រូងហាប់ណែនដើមដៃសុទ្ធតែសាក់ពីលើដល់ចុងម្រាមសាកសមជាមនុស្សដែលមានអំណាចពិតៗ....
តក់..តក់..!!
សម្លេងអី?..ហ្ហាស៎ៗ..គឺសម្លេងទឹកតក់ទឹកពណ៍ក្រហមហូរចេញពីច្រមុះថេហ្យុងស្រក់តក់ៗឥតឈប់។ហីយ៉ាក្មេងនេះសម្លឹងមើលរបស់គេឡើងឈាមច្រមុះខ្លួនឯងប្រហែលឃើញហើយក្តៅក្នុងខ្លាំងទើបបានជាអ៊ីចឹង។
«ច្រមុះអូនឈាមហើយ»មាត់និយាយដៃក៏លើកមកជូតឈាមអោយក្មួយថ្នមៗឯថេហ្យុងក៏ភ្ញាក់ស្មារតីមកវិញសឹមលើកដៃមកខ្ទប់ច្រមុះរត់ចូលទៅបន្ទប់វិញយ៉ាងលឿនដើម្បីគេចពីកម្លោះចាស់រូបសង្ហារឈ្មោះថាជុងហ្គុកបើនៅទៀតអាចនឹងឡើងកម្តៅស្ទះចរន្តសរសៃឈាមផ្ទុះចេញមកក្រៅមិនខានទេ។
«ហ្ហឹស~»ជុងហ្គុកអស់សំណើចជាមួយនឹងចរឹកមិនចេះធំរបស់ថេហ្យុងអាយុ21ឆ្នាំហើយតែកុំមើលមិនខុសអីពីក្មេងពីរបីខួបទេ។
«ហ្ហើយ..ឆ្កួតមែនហើយមិចក៏មកហូរឈាមចឹងមើលមិនទាន់ឆ្អែតផង»ស្តាយណាស់គយគន់សាច់ដុំពោះរបស់លោកពូមិនទាន់ឆ្អែតភ្នែកផងបែជាមកឈាមច្រមុះទៅវិញមិនងាយបានឃើញទេណាសូម្បីតែសាក់ក៏ដូចគ្នាធ្លាប់តែឃើញនៅចុងម្រាមដៃមិនដែលដឹងទេថារាងក្រាសសាក់ដល់ដើមដៃហួសទៅដល់ស្មាទៀត។
«ឈប់សិនលោកពូចេញពីក្នុងបន្ទប់?អ៊ីចឹងសម្លេងនោះ??»រវល់តែអរភ្លេចគិតពីរឿងនោះអោយឈឹង។សម្លេងថ្ងូរលឺចេញពីក្នុងបន្ទប់ជាមួយគ្នានឹងបន្ទប់ជុងហ្គុកនៅហើយចុះសម្លេងនោះវិញ?ថេហ្យុងហាមចិត្តមិនអោយគិតតែក៏មិនហ៊ានរំពឹងថាមិនមែនជាសម្លេងជុងហ្គុកដែរ។
«ច្រមុះឈប់ឈាមនៅ?»សម្លេងធំក្រលរបន្លឺសួរកាត់ផ្តាច់ការគិតអស់អោយងាកបែរទៅរកលោកពូសង្ហារហើយក៏តប÷
«វានឹងហូរមកទៀតបើពូមិនពាក់អាវ»ប្រាកដណាស់ថាវានឹងឈាមម្តងទៀតបើនាយនៅតែបន្តដើរដោះអាវបង្ហាញរាងស្វាហាប់អោយគេឃើញ។
«.....»មិនមាត់តែក៏ដើរទៅយកអាវក្នុងទូមកពាក់រួចក៏ដើរមកដាក់បង្គុយក្បែរថេហ្យុងវិញ។រាងតូចដោយកើតការសង្ស័យនឹងជុងហ្គុកពីសម្លេងដែលគេស្តាប់លឺទើបអង្គុយសម្លក់សម្លឹងរាងក្រាសឥតព្រិចភ្នែកបបួលអោយម្ចាស់សមីខ្លួនកើតការឆ្ងល់÷
«សម្លក់ស្អី?»
«សម្លក់ពូនឹងហើយ»
«ថីបានសម្លក់?»
«ពូធ្វើស្អីនៅក្នុងបន្ទប់នោះ?»
«មិនបានធ្វើស្អីទេ»
«កុហក»
«មិនបានកុហក»
«អូនបានលឺសម្លេងមនុស្សថ្ងូរពូគិតថាអូនភ្លើមែនទេ?ឆាប់ប្រាប់មកថាទៅធ្វើស្អីនៅក្នុងបន្ទប់នឹង?»ចង់កុហកគេមិនបានទេព្រោះគេបានលឺពេញត្រចៀកមិនច្រឡំឡើយដូច្នេះឆាប់បកស្រាយអោយលឿនទាន់ភ្លើងមិនទាន់ឆេះក្តៅខ្លាំង។
«ក៏ដោះទុក្ខអោយខ្លួនឯងនឹងហើយ»ណ្ហើយក្មេងចាប់បានហើយខ្ជិលលាក់ទៀតប្រាប់តែម្តងទៅមិនអ៊ីចឹងយប់នឹងនៅរំងូចសួរមិនឈប់ឥឡូវហើយ។
«ស្អីគេដោះទុក្ខនឹង?ពូនិយាយអោយងាយយល់បន្តិចទៅមើល»មិនបានធ្វើពើតែល្ងង់ពិតមែនស្តាប់មិនយល់ភាសាដែលជុងហ្គុកនិយាយឡើយទើបសុំអោយគេនិយាយអាពាក្យណាដែលងាយយល់ងាយចាប់បានជាងនឹងមក។
«បើមិនយល់មិនបាច់ចង់ដឹងទេ»ខ្ជិលប្រាប់ខ្ជិលបកស្រាយគិតមិនយល់ក៏មិនបាច់ដឹង។តបចប់ក៏ឡើងទៅគេងលើពូបាត់ទុកអោយថេហ្យុងអង្គុយធ្វើមុខស្អុយនឹកគិតស្វះស្វែងយល់ពីពាក្យរបស់លោកពូចាស់រូបសង្ហារតែម្នាក់ឯងតែគិតយ៉ាងណាក៏នៅតែគិតមិនចេញ។
«ស្អីគេវីមិនយល់ទេដេកវិញល្អជាង»គិតមិនចេញមានតែដេកៗឆ្អែតភ្ញាក់ឡើងចាំគិតទៀត..ហិហិ..។
......
+មួយខែក្រោយមក
ថ្មិចបើកៗក៏រំលងផុតទៅមួយខែហើយវាមិនខុសពីរាល់ដងទេខែថ្មីថ្ងៃថ្មីចូលមកអ្វីគ្រប់យ៉ាងក៏ថ្មីប៉ុន្តែសម្រាប់ក្មួយក្រៅខោមិនជាប់សាច់ឈាមនឹងគ្នាសោះមិនមានអ្វីដែលថ្មីជាមួយនឹងពេលវេលាទេ។រាងក្រាសតែងតែចេញទៅធ្វើការដូចសព្វដងរាងតូចនៅភូមិគ្រឹះមានតួនាទីគេងញ៊ាំរត់លេងគ្មានអ្វីដែលប្លែកឡើយរសជាតិដដែលៗគេចង់ចេញដើរលេងចង់ចេញទៅមើលពិភពលោកខាងក្រៅខ្លះមិនមែននៅតែក្នុងភូមិគ្រឹះមួយថ្ងៃៗដូចឆ្កែចាំផ្ទះអ៊ីចឹងទេ.....
«មានអារម្មណ៍ថាខ្លួនឯងមិនខុសពីឆ្កែមួយក្បាលចាំផ្ទះអោយម្ចាស់ទេ»ហាមចិត្តមិនអោយគិតបែបនឹងដែរប៉ុន្តែហាមមិនជាប់ព្រោះរាល់ថ្ងៃជុងហ្គុកអោយគេនៅតែក្នុងភូមិគ្រឹះថ្ងៃខ្លះធ្វើការភ្លេចត្រឡប់មកវិញទុកគេចោលអោយនៅឈ្លោះជាមួយមនុស្សពិសពុលក្នុងភូមិគ្រឹះក៏មាន។
«ខ្ញុំចង់មានសេរីភាព!!»អាយុច្រើនតែចរឹកមិនធំដូចអាយុទេគេចង់មានសេរីភាពដើរហើរសេរីដូចជាពេលមុនណាស់ចង់ទៅណាក៏បានមិនបាច់មានអ្នកហាមឃាត់ចាំស្តីបន្ទោសប៉ុន្តែជីវិតបែបនោះវាលំបាកណាស់ព្រោះវាជាជាវិតក្មេងអានាថានោះអី។មានសេរីភាពតែគ្មានផ្ទះនៅគ្មានអ្នកហាមព្រោះម៉ែឪបំបោះបង់ចោលយកទៅលក់នៅផ្ទះស្រីបនគ្មានអ្នកស្តីបន្ទោសព្រោះជីវិតមានតែពាក្យថាខ្លួនមួយតែឯងរស់ពឹងលើខ្លួនទាំងស្រុងបាក់ទឹកចិត្តក៏ខ្លួនឯងជាអ្នកលួងប្រាប់ខ្លួនឯងថាមិនអីជីវិតមានន័យទម្រាំរស់ដល់សព្វថ្ងៃវាមិនងាយទេដូច្នេះត្រូវថែរក្សាជីវិតខ្លួនឯងអោយល្អបំផុត។
«អ្នកម៉ាក់មើលចុះមានកូនឆ្កែមួយក្បាលកំពុងអង្គុយយោលទោងរង់ចាំម្ចាស់វាទៀតហើយ»អារម្មណ៍កំពុងមិនល្អមានពួកប្រែតមកតាមយាយីទៀតបើមិនបានតបទៅវិញស្ទះខ្យល់មិនខាន÷
«ឆ្កែដែរតែឆ្កែមានសំណាងបានទាំងអោបទាំងថើបម្ចាស់ភូមិគ្រឹះពេញទីមិនដូចអ្នកខ្លះបានត្រឹមតែដេកស្រម៉ៃ»លឺអត់?អ្នកប្រដូចគេទៅនឹងកូនឆ្កែប៉ុន្តែគេមិនខឹងអ្នកទេព្រោះគេជាកូនឆ្កែដែលមានសំណាងៗខ្លាំងបំផុតអាចទទួលបានការថ្នាក់ថ្នមពីម្ចាស់ភូមិគ្រឹះបានអោបបានថើបតាមចិត្តមិនដូចជានាងបានត្រឹមស្រម៉ៃនឹងច្រណែនកូនឆ្កែតូចម្នាក់នេះ។
«ឯងអាចមានសំណាងត្រឹមរយៈពេលខ្លីតែយើងអាចមានសំណាងជានិរន្តិ៍»មិនអោយចាញ់ចិត្តក៏តបទៅវិញនឹងញញឹមឌឺបង្កប់ទៅដោយពិសពុលដ្បិតអីពាក្យដែលនាងនិយាយចេញមកវាអាចក្លាយជាការពិត។ចិត្តច្រណែនឈ្នានីសចិត្តដែលចង់បានជុងហ្គុកបានបញ្ជាខួរក្បាលរបស់នាងអោយមានគំនិតទុកសម្រាប់នឹងកម្ចាត់ថេហ្យុងចោលរួចស្រេចទៅហើយ។
«មេឃនៅបើកថ្ងៃនៅឡើយទេគួរតែបើកភ្នែកសម្លឹងមើលខ្លះផងកុំបិទភ្នែកសំងំស្រមើលស្រម៉ៃជ្រុលពេកប្រយ័ត្នឆ្កួតមុនសម្រេចបំណង»ពាក្យសម្តីនាងនិយាយចេញមកមិនបានធ្វើអោយថេហ្យុងឈឺចុកចាប់អីបន្តិចទេមានតែតបឌឺដោយសម្តីផ្អែមល្ហែមពិរោះទៅវិញហុចផលអោយអ្នកស្រីធំឈរលេងស្ងៀមញ័រអស់សព្វប្រាណកើតចិត្តស្អប់ខ្ពើមចំពោះថេហ្យុងកាន់តែខ្លាំងលើសដើម÷
«ក្មេងសុំទានគួរអោយស្អប់ដូចជាឯងកុំសង្ឃឹមថានឹងបានធ្វើធំនៅទីនេះអោយសោះដរាបណាយើងនៅរស់យើងនឹងធ្វើអោយឯងនៅមិនបានសុខរហូតចាកចេញពីទីនេះដោយខ្លួនឯង»មិននិយាយលេងសើចទេគាត់ស្អប់ថេហ្យុងណាស់បើជុងហ្គុកគិតចង់យកថេហ្យុងធ្វើជាប្រពន្ធដូចសម្តីគេបាននិយាយមែនគាត់មិនព្រមដាច់ខាតគាត់នឹងរកគ្រប់វិធីធ្វើបាបថេហ្យុងទាល់តែគេជាអ្នកចាកចេញពីទីនេះដោយខ្លួនឯង។
«ខ្ញុំជូនពរអោយសម្រេចបានដូចបំណងដែលអ្នកស្រីប៉ងផងចុះ»មិនខ្លាចមិនរអាមានតែញញឹមជូនពរពីចម្ងាយអោយបានដូចចិត្ត។គេជាមនុស្សមានដៃមានជើងមានសតិញាណល្អគ្រប់គ្រាន់បើធ្វើបាបគេៗក៏តបទៅវិញជេគេៗក៏ជេវិញគ្មានអ្វីដែលថេហ្យុងអនាគតប្រពន្ធជុងហ្គុកអាន់ព្រីតន់ញូខានេសធ្វើមិនបានទេសូមជម្រាមអោយអស់លោកអ្នកស្រីទាំងពីរនាក់នេះបានដឹងផងចុះ។
«ឯងអាងមានបងជុងហ្គុកជាខ្នងបង្អែកមែនទេ?»
«ខ្ញុំមិនបានយកលោកពូមកធ្វើជាខ្នងបង្អែកសម្រាប់តតាំងជាមួយនាក់ទាំងពីរតែខ្ញុំអាងលើខ្លួនឯងក្នុងនាមខ្ញុំជាប្រុសខ្ញុំមិនបណ្តោយអោយអ្នកណាមកធ្វើបាបខ្ញុំបានងាយទេ»
«ល្អ-យើងនឹងចាំមើលថាក្មេងដូចជាឯងអាចទ្រាំបានយូរប៉ុណ្ណា»
«ដល់ថ្ងៃដែលនាងក្អួតឈាមស្លាប់នោះអី»ត្រង់សម្តីនេះថេហ្យុងដើរមកជិតរ៉ូសរួចក៏ខ្សឹបដាក់ត្រចៀករបស់នាងដោយស្នាមញញឹមរីកស្រស់ដូចផ្កាត្រូវសន្សើមពេលព្រឹកបង្កជាហេតុអោយអ្នកដែលបានស្តាប់លឺចាប់ក្តៅឆួលពេញដើមទ្រូងខឹងបែកផ្សែងហ៊ុយតាមត្រចៀកចេញមកក្រៅ។
«លាហើយអ្នកម៉ាក់ក្មេក»ងាកមកញញឹមដាក់អ្នកស្រីធំក៏មិនភ្លេចបន្សល់ទុកនៅពាក្យប៉ុន្មានម៉ាត់អោយគាត់ស្ទះខ្យល់ផងដែរ។
«អ្នកម៉ាក់មើលសម្តីរបស់វាចុះ»រ៉ូសទម្រាំជើងពេបមាត់រកយំទូលពិតប្រាប់អ្នកស្រីធំទាំងដែលគាត់បានលឺបានឃើញគ្រប់យ៉ាងអស់ទៅហើយគាត់ឈរនៅត្រង់នេះជាមួយនាងថេហ្យុងនិយាយអីឌឺដងផ្លែផ្កាយ៉ាងមិចក៏គាត់ដឹងគាត់មិនបានខ្វះមិនបានថ្លង់ទេចាំបាច់ទូលពិតធ្វើស្អី?
«ចិត្តច្រជាក់សិនទៅកូនរ៉ូសយ៉ាងណាវាគង់តែចាកចេញពីនេះទេ»គាត់អង្អែលក្បាលរ៉ូសថ្នមៗលួងលោមអោយនាងស្ងប់ចិត្ត។ថ្ងៃនេះថ្ងៃស្អែកថ្ងៃទៅមុខទៀតថេហ្យុងច្បាស់ជានៅលេងសុខព្រោះគាត់ចេញមុខជួយដល់រ៉ូសហើយច្បាស់ជាលេងឈុតធំមិនខាន។
........
«ហ្ហើយ~ធុញណាស់ជីវិតខ្ញុំមិចក៏ជួបតែបញ្ហាមិនចេះចប់មិនចេះហើយចឹង?»បញ្ហាតែងតែរត់ចូលមកក្នុងជីវិតរាងរាល់ថ្ងៃឥតស្បើយស្រាកស្រាន្តសោះដឹងទេថាគេក៏ហត់នឹងការរកដំណោះស្រាយដែរតើពេលណាទៅទើបបញ្ហាទាំងអស់នោះចេញឆ្ងាយពីជីវិតរបស់គេ?ឬរង់ចាំអោយគេប្រេះទ្រូងស្លាប់សិន?
ទីង!!!
ថេហ្យុងស្រវាយកទូរស័ព្ទមកមើលព្រោះតែបានលឺសម្លេងសារលោតមក។ស្នាមញញឹមស្រស់ស្អាតក៏លេចចេញមកបន្ទាប់ពីបានដឹងថាម្ចាស់សារផ្ញើមកជាអ្នកណា÷
[ថេហ៍ល្ងាចនេះពូមិនបានត្រឡប់ទៅវិញទេអូនមិនបាច់ចាំផ្លូវពូទេ]អានសារចប់ទឹកមុខរីករាយក៏រលាយរលត់អស់ប្រៀបដូចជាខ្យល់ដែលបក់មកមួយវឹបហើយក៏ស្ងប់ទៅវិញ។មិនមកភូមិគ្រឹះវិញទៀតហើយ?បីថ្ងៃហើយដែលទុកគេចោល?ដឹងទេថាគេឯកា?គេនឹកចង់ជួបចង់គេងអោប?
«បីថ្ងៃហើយណាពូ?ពូទុកអូនចោលអូនពិបាកនៅណាស់ពូមកវិញតើបានទេ?»ដៃតបខណៈទឹកភ្នែករលីងរលោងកលចង់យំហើយក៏យំមែនបន្ទាប់ពីសារមួយទៀតលោតមក÷
[ពូរវល់ការងារណាស់ថេហ៍កុំរករឿងពូពេកបានទេ?]ទឹកភ្នែកហូរដូចបាក់ទំនប់ពេលអានសារចប់។គេគ្រាន់តែចង់បានភាពកក់ក្តៅពីនាយដូចមុនគេគ្រាន់នឹកគ្រាន់តែអន់ចិត្តចង់អោយនាយមកអោបលួងលោមប៉ុន្តែនាយគិតថាគេកំពុងរករឿងអ៊ីចឹងមែនទេ?មិនអីទេបើគិតបែបនឹងគេសម្របតាមគេនឹងឈប់រវល់ឈប់ខលឈប់សួរនាំឈប់អង្វរអ្នកអោយមកវិញទៀតហើយ។
«បាទ!!»ចុចតបសារអ្នកជាពូរួចក៏ទម្លាក់ទូរស័ព្ទចុះជ្រុបមុខនឹងក្បាលជង្គង់យំហូ៊សសឹកអណ្តឺតអណ្តកដកចង្កាមាន់លាន់ត្រហឹងពេញបន្ទប់។សម្រាប់អ្នកផ្សេងនិយាយអ្វីប៉ះពាល់ដល់គេៗមិនដែលយំមិនដែលគិតថាខូចចិត្តតែងតែរឹងមាំជានិច្ចប៉ុន្តែសម្រាប់ជុងហ្គុកពាក្យសម្តីរបស់នាយពិតជាមានឥទ្ធិពលណាស់ចំពោះគេដូចជាពេលនេះអញ្ចឹងគ្រាន់តែនាយតបសារមកមួយឃ្លាមុននោះធ្វើអោយគេយំរហាមកើតអារម្មណ៍អន់ចិត្តភ្លាមមិនចាំដល់ស្អែក។
«ពូកាន់តែប្លែកហើយជុងហ្គុក..អ្ហឹក...ពូសន្យាថាមិនធ្វើអោយខ្ញុំយំដោយសារពូប៉ុន្តែពេលនេះពូក្បត់សន្យាហើយ..អ្ហឹកៗ...ត្រង់នេះឈឺខ្លាំងណាស់ពូអើយពូមានដឹងទេ..អ្ហឹក..អ្ហុឺៗ...ខ្ញុំប្រេះទ្រូងស្លាប់ឥឡូវហើយពូដឹងទេខ្ញុំពិបាកណាស់ពេលដែលពូទុកខ្ញុំចោលបែបនេះ»
The Cuntine 💕

By: JINNA

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now