«សុំទោសផងVបងប្រហែលជាស្រលាញ់អូនលើសពីពាក្យថាប្អូនហើយ»នាយញញឹមខ្សោះគ្មានជាតិសម្លឹងមើលរាងតូចក្នុងចិត្តសោកសៅបំផុត។បេះដូងរបស់គេបានប្រាប់គេថាគេបានស្រលាញ់ប្អូនចិញ្ចឹមដែលឈរបែរខ្នងនៅចំពោះមុខគេនេះបាត់ទៅហើយតើគួរធ្វើបែបណាទៅ?ជ្រុលចិត្តបាត់ទៅហើយចង់ដកចិត្តវិញរឹតតែពិបាកនឹងធ្វើវា តើមានវិធីណាអាចអោយគេគេចចេញពីផ្លូវដ៏សែនរញ៉េរញ៉ៃនេះបានទេ?
«អេហហ្វិនបងមើលនោះ!!!»រាងតូចស្រែកប្រាប់ខណៈម្រាមដៃតូចៗចង្អុលទៅសត្វអំពិលអំពែកហោះបញ្ចេញពន្លឺស្រស់ស្អាតព្រោងព្រាតកណ្តាលវាលស្មៅធំមហិមារ។រាងក្រាសបោះជំហ៊ានជើងទៅរករាងតូចដែលកំពុងឈ្វក់វង្វេងជាមួយសត្វអំពិលអំពែក គេដើរទៅកាន់តែគៀកទើបបញ្ឈប់ដំណើរនឹងនិយាយឡើង÷
«អូនចូលចិត្តទេ?»នាយសួរហើយVក៏ញញឹមងក់ក្បាលបញ្ជាក់ថាចូលចិត្តហើយក៏ចូលចិត្តខ្លាំងទៀតផង។
«បើចូលចិត្តនៅទីនេះនៅជាមួយបងរហូតអូននឹងបានឃើញវារាល់ថ្ងៃរាលើយប់»ដៃមាំក្រសោបប្រាណមកអោបយ៉ាងស្នុតស្នាលស្របពេលមនុស្សមាឌល្អិតក្នុងរង្វង់ដៃបើកភ្នែកធំសម្លឹងមើលមុខនាយព្រោះមិនយលើសម្តីរបស់នាយចង់បានន័យថាមិច?
«នៅទីនេះ?អត់ទេVមិននៅទេVចង់ទៅប្រទេសកូរ៉េចង់ទៅជួបលោកពូជុងហ្គុកវិញVនឹកគាត់ណាស់»រាងតូចបំបេះដៃមាំចេញពីចង្កេះស្តួចស្តើងរបស់ខ្លួនពេលបានសម្រេចក៏ឈររៀបរាប់ទាំងរលីងរលោងទឹកភ្នែកប្រាប់អេហ្វិនបបួលអោយនាយអន់ចិត្តស្តូងសឹងតែគ្មានកម្លាំងនឹងងើបមុខនិយាយចំៗជាមួយរាងតូចផង។
«បងមិនល្អត្រង់ណា?ម្តេចអូននឹកចងចាំតែគេ?ហេតុអ្វីក្នុងការចងចាំរបស់អូនគ្មានបងសោះអ៊ីចឹង?»អេហ្វិនញញឹមស្រាលសួរស្របពេលទឹកភ្នែកហូរព្រោះឈឺគ្រាំទ្រូងខ្លាំងពេក។Vឃើញបែបនោះក៏គាំងថ្មឹងធ្វើមុខឡេលឺៗមិនដឹងគួរធ្វើខ្លួនបែបណាអោយត្រូវនឹងស្ថានភាពនាពេលនេះទើបសម្រេចចិត្តថាស្ងាត់នឹងជ្រើសរើសការចាកចេញមិនឆ្លើយតបជាមួយសំណួររបស់អេហ្វិន។
«បងស្រលាញ់អូន អូនស្តាប់បានអត់ បងសុំទោសដែលមិនអាចហាមចិត្តខ្លួនឯងបានតែបងជ្រុលហើយបងពិតជាសុំទោសពិតមែនបងមិនអាចធ្វើចិត្តបានទេប្រសិនអូនបានទៅចួបនឹងបងប្រុសវិញ»នាយស្រែកក្តែងៗជង្គង់លត់ចុះដល់ស្មៅទន់ល្មើយមិនបង្កជាការឈឺចាប់ដល់សាច់ស្បែកតែផ្ទុយទៅវិញដុំសាច់មួយដុំដែលលោតដុកដាក់ៗនៅក្នុងទ្រូងខាងឆ្វេងទៅវិញទេដែលឈឺ។ឈឺព្រោះគេមិនឆ្លើយឈឺព្រោះគេនៅតែនឹកអ្នកចាស់ឈឺព្រោះគេដើរចេញស្ងាត់ៗសូម្បីស្រែកប្រាប់សារភាពពីអារម្មណ៍ពិតដែលមានទៅលើគេក៏គេមិនខ្វល់ជាមួយគេនៅតែដើរទៅៗទាំងមិនងាកក្រោយសោះ។
«សុំទោសផងអូនមិនអាចស្រលាញ់បងទេព្រោះបេះដូងអូនបានប្រគល់អោយគេអស់ហើយ»សម្តីអេហ្វិនស្រែកបន្លឺមុននេះមិនមែនរាងតូចស្តាប់មិនឮប៉ុន្តែគេមិនចង់ឃើញទឹកភ្នែកមនុស្សប្រុសល្អម្នាក់ស្រក់ចុះព្រោះខ្លួនឡើយ។ដើរចេញមិនមែនខឹងតែមកពីខ្មាស់ៗដែលខ្លួនឯងជាបន្តុកជាចំណែកធ្វើអោយនាយខូចចិត្តត្បិតអីបេះដូងមួយនេះបានឆ្លាក់ឈ្មោះរបស់ជុងហ្គុកអាន់ព្រីតន់ជាប់ទៅហើយមិនអាចលុបវាចោលឆ្លាក់ឈ្មោះអ្នកផ្សេងជំនួសទេ។
+ភូមិគ្រឹះ
ពេលត្រឡប់មកដល់ភូមិគ្រឹះវិញVក៏រហ័សរត់ខ្ទប់មុខយំសស្រាក់ស្រាំឡើងទៅបន្ទប់ ពេលមកដល់ក៏បើកទ្វារចូលនឹងបិទទ្វារវិញតិចៗហើយសម្រូតខ្លួនអង្គុយយំផ្អែកខ្នងនឹងទ្វារ÷
«អ្ហឹក...អុឺៗៗៗ»រាងតូចជ្រប់មុខនឹងក្បាលជង្គុកស្រែកយំយកៗ ហេតុអ្វីៗក៏គេទាំងបីត្រូវប្រឈមមុខជាមួយនឹងស្នេហាបែបនេះ?បងប្អូនពីរនាក់មកស្រលាញ់មនុស្សតែម្នាក់បែបនេះមែនទេ?លេងសើចពេកទេដឹង?
«សុំទោសផងអេហ្វិនអូនសុំទោស!!!»ក្រៅពីពាក្យពីរម៉ាត់នេះគេគ្មានអ្វីត្រូវនិយាយទៅកាន់អេហ្វិនឡើយ។ដឹងថាវាមិនមែនកំហុសរបស់ខ្លួនឯងតែយ៉ាងណាក៏មានចំណែកធ្វើអោយមនុស្សប្រុសម្នាក់ខូចចិត្តដោយមិនដឹងខ្លួន។
«លោកពូហា៎ អូននឹកលោកពូណាស់អូនចង់ចួបលោកពូអូនមិនអាចរង់ចាំបានទៀតទេ?»រាងតូចហើបមាត់និយាយម្ហបៗកែវភ្នែកមូលក្រឡង់ដក់ដោយទឹកភ្នែកពាសពេញសម្លឹងមើលដួងច័ន្ទតាមចន្លោះបង្អួចនាំចិត្តអោយនឹកដល់មនុស្សនៅសែនឆ្ងាយពីខ្លួនចង់ឆ្កួត នឹកម្តងៗតែងតែយំបោកខ្លួនរហូតដល់សន្លប់ក៏មាន។គេមិនអាចរង់ចាំបានទៀតទេគេចង់ទៅចួបលោកពូរបស់គេណាស់។
«ស្អែកនេះអូននឹងនាំកូនទៅចួបលោកពូ ពូចាំអូនណា»គេញញឹមយ៉ាងស្រស់ស្អាតខណៈទឹកភ្នែកហូរមករហមមិនដាច់។
.........
ពេលVត្រឡប់មកវិញអេហ្វិនក៏ត្រឡបើមកដូចគ្នា។នាយសំងំនៅក្នុងបន្ទប់អង្គុយផ្អែកខ្នងជាមួយជុងគ្រែដៃម្ខាងកាន់ដបស្រាម្ខាងទៀតកាន់ស៊ុបរូបថតជុងហ្គុកសម្លក់សម្លឹងមើលចុះមើលឡើងសើចផងយំផងដូចឡប់ឡែ....
«ខ្ញុំមិនយល់សោះហេតុអ្វីគេបំភ្លេចបងមិនបាន?ទាំងដែលបងបានធ្វើរឿងអាក្រក់គ្រប់យ៉ាងទៅលើគេ?»នាយដកស្រាផឹកមួយផ្អឹក ផឹកហើយក៏រអ៊ូរងូវៗជាមួយរូបថតជុងហ្គុក។
«ភាពកក់ក្តៅដែលខ្ញុំផ្តល់អោយគេនឹងកូន ក្តីស្រលាញ់ ភាពស្មោះត្រង់ ធ្វើជាមិត្តជាប៉ាជាម៉ាក់ជាបងចាំលួងលោមគេពេលគេខូចចិត្តទង្វើល្អៗទាំងអស់នេះៗនៅតែមិនអាចយល់ឈ្នះបងបានដដែលព្រោះគេនៅរែចងចាំបងៗគឺលេខមួយក្នុងបេះដួងរបស់គេ 15ឆ្នាំដែលខ្ញុំរស់នៅជាមួយគេមើលថែគេឃំនួសបងចាគ្មានន័យអ្វីទេតែ....តែខ្ញុំក៏សប្បាយចិត្តទោះបីវាជាអារម្មណ៍រែម្ខាងក៏ដោយ»និយាយបណ្តើរយំបណ្តើររៀបរាប់អោយមនុស្សក្នុងរូបថតបានដឹងថាចនថេហ្យុងដែលគេហៅថាVជាមនុស្សដែលគេបានលួចស្រលាញ់គឺមិនបានស្រលាញ់គេវិញឡើយព្រោះគេស្រលាញ់មនុស្សប្រុសក្នុងេូបនេះខ្លាំងដល់ថ្នាក់មិនអាចបើកទ្វារបេះដូងអោយនរណាបានចូលទៅជំនួសតំណែងរបស់គេឡើយ។
ឌឹបៗៗ!!!
«ខ្ញុំស្អប់បងណាស់ ស្អប់ៗៗៗស្អបើបងបំផុតជាងគេលើលោកនេះហេតុអ្វីក៏ទេវតាកំណត់អោយខ្ញុំមកស្រលាញ់មនុស្សម្នាក់ដែកជាកម្មសិទ្ធរបស់បងហេតុអ្វីក៏បងស្គាល់គេមុនខ្ញុំ?»អេហ្វិនដាល់រូបថតជុងហ្គុកទាល់តែបែកកញ្ចក់ខ្ចាយបណ្តាលអិយមយតដៃចេញឈាមមករហាមតែវាមិនឈឺទេសូមុបីបន្តិចក៏គ្មានដែរព្រឡបេះដូងនឹងខួរក្បាលរបស់គេស្ពឹកស្រពន់ឈឺឡើងលែងដឹងឈឺទៅហើយ។
+ថ្ងៃថ្មី!!
រាងតូចក្រោកពីប្រលឹមរៀបចំសម្លៀកបំពាក់ខ្លួន៉ងនឹងកូនដាក់ចូលក្នុងវ៉ាលិសរួចរាល់ជាស្រេចសឹមដើរទៅដាស់កូនប្រុសនៅបន្ទប់មួយទៀតអោយក្រោកងូតទឹកស្លៀកពាក់រៀបចំខ្លួនដើមុបីចេញដំណើរទៅកន្លែងដែលពួកគេគួរទៅ។
«ម៉ាក់ពួកយលងទៅណា?ហើយប៉ាទៅដែលទេ?»ធីខេយ៍ធ្វលមុខម៉ក់ៗសួរទៅរាងតូចដែលគិតតែពីអូសដៃរបស់គេចុះទៅជាន់ខាងក្រោមមិនខ្ចីស្រដីអីមួយម៉ាត់។ប្រាប់ថាទៅណាក៏មិនប្រាប់សួរច្រលនដងហើយក៏មិនឆ្លើយមិនដឹងថាកើតអ្វីនោះទេចង់ប្រាប់ថាកូនប្រុសម្នាក់នេះស្មានចិត្តមិនត្រូវសោះ។
«ទៅចួបប៉ាៗរបស់កូន»Vអង្ងែកក្បាលកូនប្រាប់គេអោយគេដឹង អាល្អិតស្តាប់ឮហើយក៏ឆ្ងល់ភ្លាមទើបសួរ÷
«ប៉ា??ចុះក្រែងរាល់ថ្ងៃនេះអូនចួបប៉ាអេហ្វិនរាល់ថ្ងៃហើយតើ»ដោយសាររាងតូចមិនដែលវាបប្រាប់នោះទេថាធីខេយ៍ជាកូនជុងហ្គុកទលបធ្វើអោយធីខេយ៍យលើច្រឡំមករហូតថាអេហ្វិនជាប៉ាបង្កើតរបស់ខ្លួនក៏សួរទៅVបែបនឹង។
«ធីខេយ៍ កូនស្តាប់ម៉ាក់ណា ប៉ារបស់កូនគឺជុងហ្គុកអាន់ព្រតន់ញូខានេស៍មិនមែនបា៉អេហ្វិនដែលកូននៅជាមួយរាល់ថ្ងៃនេះទេ»មាឌល្អិតក្រសោបមុខកូនប្រុសប្រើម្រាមដៃមេអង្អែលលើថ្ពាល់ទន់ៗថើៗនិយាយប្រាប់រឿងដែលលាក់បាំងអស់15ឆ្នាំអោយកូនប្រុសបានដឹង។
«ម៉ាក់និយាយពីអី? អ្នកណាគេជុងហ្គុក?កូនមិនស្គាល់ទេកូនស្គាល់តែប៉ាៗអេហ្វិនម្នាក់គត»អាល្អុតវាសដៃប៉ាៗតូចចេញពីថ្ពាល់ស្រែកគំហកដាក់រាងតូចយ៉ាងខ្លាំង។គេខឹងៗដែលរាងតូចនិយាយថាអេហ្វិនមិនមែនជាប៉ារបស់គេ តើអោយគេជឿយ៉ាងមិចបើតាំងពីគេកើតមកគេរស់នៅជាមួយអេហ្វិន អេហ្វិនមើលថែទាំគេគ្រប់យ៉ាងមិនដែលអោយទាស់ចិត្តហើយសុខៗមកនិយាយថាមិនមែនប៉ាកូននឹងគ្នាតើអ្នកណាជឿ?
«Vអូនគិតនាំកូនទៅណា?»ខណៈពេលនោះអេហ្វិនក៏ចុះមកទាន់ ឃើញរាងតូចកានើវ៉ាលិសរផបចំខ្លួនស្អាតបាត់រួមទាំងកូនប្រុសចិញ្ចឹមតាំងពីបាតជើងក្រហមនោះទៀតនេះគិតនាំគ្នាទៅណាមិនប្រាប់អោយគេដឹងផងទេឬ?
«ប៉ាៗ!!!»ធីខេយ៍េរត់បំបុករាងតូចហួសទីរកអេហ្វិត៉រាងក្រាសឃើញកូនរតើមកក៏លាតដៃត្រដាងរង់ចាំកូនជាស្រេច។
«ធីខេយ៍មករកម៉ាក់វិញមកម៉ាក់នាំកូនទៅជួបជាមួយប៉ាបង្កើតរបស់កូន»ថេហ្យុង(ហៅឈ្មោះដើមវិញ)និយាយទាំងមុខមាំបង្កជាភាពភ័យព្រួយដល់អ្នកដែលកំពុងអោបកូនក្នុងដៃឮហើយចង់ស្ទះទ្រូងនេះគុតចង់នាំយកធីខេយ៍ចាកចេញទៅទាំងមិនអាល័យពីនាយសូម្បីបន្តិចអ៊ីចឹងមែនទេ?
«អូននិយាយអី?»នាយដើរមកកាន់តែគៀកស្ទំកញ្ឆក់.កដៃតូចឡើងមួយទំហឹងស្រែកសួរដោយកម្រោល ចំណែកថេហ្យុងពេបមាតើរលីងរលោងទឹកភ្នែកឈឺផងភ័យផងនេះជាលើកទីមួយដែលអេហុវិនកោងកាចដាក់គេបែបនេះ។
«លេងដៃ ខ្ញុំនាំកូនរបស់ខ្ញុំទៅចួបប៉ារបស់គេវិញ»
«ប៉ា!?មានប៉ាឯណាទៀតបងនេះហើយជាប៉ារបស់កូនអូន»
«បានហើយ ឈប់កុហកឈប់បោកប្រាសកូនទៀតទៅអេហ្វិន អូនអង្វរទៅចុះ»ស្រែក!!។
«.......»រាងក្រាសស្ងាត់មាត់ងាកមុខចេញពីរាងតូចព្យាយាមទឹកភ្នែកកុំអោយហូរ។ពេលវេលាដែលគួរអោយខ្លាចបំផុតសម្រាប់នាយគឺពេលនេះហើយពេលដែលថេហ្យយងទ្រាំលេងបានហលយសម្រេចចិត្តចាកចេញទៅដោយយកទាំងបេះដូងប្រម៉ាត់របស់គេទៅជាមួយដូចគ្នា។
«អោយខ្ញុំទៅចួបប្តីខ្ញុំវិញទៅ ខ្ញុំនឹកគាត់15ឆ្នាំហើយដែលខ្ញុំឃ្លាតឆ្ងាយពីគាត់ ខ្ញុំពិតជាមិនអាចរស់នៅជាមួយបងបានពិតមែនទោះបីជាបងល្អយ៉ាងណាតែអូនសុំទោសអូនមិនទទួលយកក្តីស្រលាញ់របស់បងបានទេព្រោះអូនស្រលាញ់តែជុងហ្គុកម្នាក់គត់»ថេហ្យុងគក់ទ្រូងរៀបរាប់រឿងក្នុងចិត្តទាំងអម្បាលម៉ានចេញមកអោយអស់អោយអេហ្វិនបានដឹងនៅថ្ងៃនេះ។បើទោះបីជាប្រឹងអោបក្រសោបគេទុកយ៉ាងណាក៏វាគ្មានន័យដែរ ដោះលែងគេទៅគេនឹកប្តីគេចង់ចួបជុំគ្នាជាមួយប្តីរបស់គេវិញគួរតែអណិតដល់ដើមទ្រូងរបស់គេផងដឹងអតើថាវាឈឺប្រេះបែកជាចម្រៀកអស់ទៅហើយ។
«គាត់អាក្រក់ដាក់អូនយ៉ាងនេះអូននៅចង់ត្រឡប់ទីរកគាត់ទៀតមែនទេ?»
«ក្តីស្រលាញ់ស្មោះស្ន័គ្រចេញពីចិត្តឬឡបីមនុស្សដែលយើងស្រលាញើអាក្រក់ខ្លាំងប៉ុណ្ណាក៏ចិត្តមួយនេះមិនដែលស្អប់នីតែស្រលាញ់ខួរក្បាលនវក៏មិនដែលនឹកចងចាំពីទង្វើអាក្រក់របស់គេគ្រប់យ៉ាងគឺមានតែរឿងល្អៗលេចវបំផុសក្នុងខួរក្បាលបង្កើតបានជាចំណងខ្សែនៃស្នេហាអោយមានជាប់មិនចេះរលុបទៅណាឡើយ»ថេហ្យុងត្រហូរយំប្រាប់អេហ្វិន។វាជាការពិតទាំងអសើនូវអ្វីដែកគេបានបកស្រាយព្រោះតែស្រលាញ់ខ្លាំងជាងស្អប់ភ្នែកខ្វះមើលមិនឃើញពីចំណុចអាក្រក់ដែលគេធ្លាបើធ្វើដាក់មើលឃើញតែចំណុចល្អៗរបស់គេនឹកឃើញតឺអនុស្សារីយ៍មិនអាចបំភ្លេចអស់មួយជីវិតបើបែបនឹងតើគេម្តេចនឹងអាចភ្លេចជុងហ្គុកបាន?ហើយកាន់តែមិនអាចចង់រសើនៅឆ្ងាយពីគេ។
«បានបងនឹងអោយអូនទៅតែចាំបងរួចដៃជាមួយការសិនបថនឹងជូនអូនទៅដោយផ្ទាល់»
«ចាំ?តើអោយខ្ញុំចាំដល់ពេលណា? កាលពី13ឆ្នាំមុនអូនសុំបងទៅបងថាចាំអូនជាដាច់ពីជំងឺរង់ចាំការចងចាំអោយវិលមកល្អទាំងស្រុងសិនអូនក៏ព្រមចាំៗរហូតគ្រប់ថ្ងៃគ្រប់ខែដែលកំណត់អូនមកសួរបង បងក៏ថាអោយចាំទៀតចាំកូនធំដឹងក្តីចាំទៅអូនចាំទៀតអូនតែងតែចាំបងជានិច្ចអេហ្វិនតែបងមិនដែលគោរពពាក្យសម្តីបងឡើយបងនិយាយវាតើដៃខ្នងដៃជាមួយអូនរហូត»អ្នកអានអាណិតម្នាក់ណាដែរ? ថេហ្យុង ជុងហ្គុក អេហ្វិនពួកគេទាំងបីមួយណាជាជម្រើសអ្នកអាន? បើខ្ញុំវិញអាណិតធីខេយ៍🥺🙂.....

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....