ភាគទី15:ពួន.!!

527 47 2
                                        

ថេហ្យុងពរនាងតូចវ៉ាន់ស៊ីចូលមកដល់បន្ទប់ក៏ដាក់អោយគេចុះដើរដោយខ្លួនវិញបន្ទាប់មកគេក៏ដើរទៅអង្គុយនៅកន្លែងតុធ្វើការរបស់ជុងហ្គុកដោយទឹកមុខអាក្រក់មើលពិបាកស្មានជាខ្លាំងថាកើតអ្វី។
«បងស្រីស្អាតតើកើតអីមែនទេ?»វ៉ាន់ស៊ីឃើញថាទឹកមុខបងស្រីស្អាតរបស់គេមិនស្រស់បស់កើតការព្រួយបារម្ភក៏ចូលមកសួរ។ថេហ្យុងពេលលឺសំនួនក្មេងសួរហើយទោះមិនចង់ឆ្លើយក៏ពិបាកមានតែប្រាប់តាមអារម្មណ៍ពិតកំពុងមានក្នុងចិត្តអោយវ៉ាន់ស៊ីនាងបានដឹង÷
«បងគ្រាន់តែបារម្ភពីរឿងតិចតួចប៉ុណ្ណោះ»រឿងតិចតួចមែនតែធ្វើអោយគេខ្វល់ចិត្តកើតទុក្ខបុកម្និញពេញទ្រូងដេកគិតអង្គុយគិតៗគ្រប់នាទីគិតខ្លាចថាមានថ្ងៃដែលជុងហ្គុកប្រួលប្រែលេងស្រលាញ់ឈប់ថ្នាក់ថ្នមហើយក៏ស្អប់បើអ្វីដែលគេកំពុងគិតកើតមានឡើងនៅថ្ងៃណាមួយទ្រូងរបស់គេគ្រាំស្លាប់មិនខាន។
«បងស្រីកុំគិតច្រើនពេកអីរឿងខ្លះបើកាន់តែគិតកាន់តែធ្វើអោយយើងមិនស្រួលក្នុងចិត្តតែបើយើងលះបង់វាចោលវានឹងធូស្បើយ»ក្មេងមាឌតូចតែសម្តីចេះដឹងដូចមនុស្សចាស់អ្វីដែលគេនិយាយប្រាប់ថេហ្យុងសុទ្ធតែជាពាក្យដែលម៉ាក់របស់គេធ្លាប់និយាយហើយខ្លួនក៏ចងចាំបានប៉ុន្តែដោយសារខ្លួននៅតូចមិនសូវយល់ន័យពីប្រយោគនេះទេតែយ៉ាងណាក៏អាចយកមកនិយាយអោយថេហ្យុងបានស្បើយក្នុងចិត្តខ្លះដែរ។
«ឆ្លាតណាស់នាងល្អិតខ្លួនតូចញិបទេតែសម្តីដូចអ្នកចេះប្រាជ្ញ»ថេហ្យុងចាប់ច្បិចចុងច្រមុះវ៉ាន់ស៊ីលេងតិចៗក្មេងអីគួរអោយស្រលាញ់ម្លេះថែមទាំងឆ្លាតទៀតផង។
«បងស្រីស្អាតរបស់អូនក៏ឆ្លាតហើយស្អាតដូចគ្នា»វ៉ាន់ស៊ីស៊កដៃអោបថេហ្យុងពេញៗដៃប្រៀបដូចជាកូនកំពុងតែអោបម្តាយ។ថេហ្យុងក៏មិនប្រកែកអោបតបទៅវិញដោយការថ្នាក់ថ្នមគេមានអារម្មណ៍ថាមាននិស្ស័យជាមួយនឹងវ៉ាន់ស៊ីណាស់ឃើញហើយស្រលាញ់បីដូចជាកូនរបស់ខ្លួនឯងបង្កើត។
........
+ចក្រភពអង់គ្លេស
*វិមានដូហ្វាសៀរ៍
លោកម្ចាស់ចនអង្គុយលើកៅអីយោលប៉ាក់ប៉ើកៗដូចជាកំពុងតែទន្ទឹងរង់ចាំមើលអ្វីមួយ។ទឹកមុខរបស់លោកបង្កប់ទៅដោយការភ័យព្រួយរកប្រាប់មិនត្រូវ ដ្បិតមួយរយៈក្រោយមកនេះគាត់ពុំទាន់ទទួលបានសំបុត្រឆ្លើយតបពីជុងហ្គុកវិញសោះឡើយ.....
«លោកម្ចាស់អ្នកប្រុសអេហ្វិនមកលេងទាន»អ្នកបម្រើប្រុសចំណាស់ម្នាក់បានមកប្រាប់អំពីវត្តមានកូនប្រុសម្នាក់ទៀតរបស់លោកអោយបានជ្រាបដឹងលឺ។
«អេហ្វិនមកអ៊ីចឹងឬ?»លោកម្ចាស់ឧទានឡើងស្របនឹងភាពឆ្ងល់ក៏ផុសឡើងមកជាមួយ។សុខៗកូនប្រុសទោលម្នាក់ទៀតជាមួយប្រពន្ធក្រោយស្រាប់តែមករកដោយពុំបានប្រាប់អោយដឹងដំណឹងបានមុនសោះ។
អេហ្វិនដូហ្វាសៀរ៍ជាកូនប្រុសម្នាក់ទៀតរបស់លោកម្ចាស់ចន។បន្ទាប់ពីរៀបការរួចបានមួយឆ្នាំអ្នកស្រីផៀងហ្វានក៏មានទម្ងន់លុះដល់ពេលសម្រាលអេហ្វិនរួចអ្នកស្រីផៀងហ្វានក៏បានអោយកូនទៅលោកប៉ាអ្នកម៉ាក់របស់គាត់នៅសហរដ្ឋអាមេរិកជាអ្នកមើលថែចិញ្ចឹមបីបាច់ជំនួសព្រោះគាត់នឹងលោកម្ចាស់ត្រូវមានធុរៈកិច្ចមមាញឹកក្នុងការចេញចូលក្នុងក្រៅប្រទេសគ្មានពេលសម្រាប់អេហ្វិនឡើយ។រហូតមកដល់សព្វថ្ងៃនេះអេហ្វិនគឺរស់នៅសហរដ្ឋអាមេរិកយូរៗទើបបានមកលេងលោកទាំងពីរម្តង។
«លោកប៉ា»អេហ្វិនចូលមកអោបនឹងហៅសព្វនាមលោកប៉ាទាំងញញឹមសប្បាយអរព្រោះខានឃើញមុខលោកយូរនឹកអើយសែននឹក។
«ស្មានថាឯងលេងមកជាន់ទីនេះហើយតើ»លោកម្ចាស់អោបតបតែក៏មិនភ្លេចនិយាយចំអន់កូនប្រុសលេងដែរ។សាកគិតទៅមើលគេខានមកលេងគាត់ជិតមួយឆ្នាំទៅហើយមិនអោយនិយាយបែបនឹងម្តេចបានទៅ។
«សុំទោសផងលោកប៉ាដោយសារតែមមាញឹកជាមួយនឹងការងារពេកទើបខ្ញុំមិនបានមកលេង»ព្រោះការងាររវល់ជាប់ដៃជាប់យើងគ្មានពេលទំនេរទើបបាត់ដំណឹងឈឹងមិនបានមកលេងតែពេលនេះក៏ទំនេរខំធ្វើដំណើរមកភ្លាមៗដោយមិនបានប្រាប់អោយដឹងមុន។
«ប៉ានិយាយលេងទេប៉ាដឹងថាឯងរវល់»ពាក្យសម្តីនិយាយនោះគ្រាន់តែជាការលេងសើចប៉ុណ្ណោះព្រោះគាត់ក៏បានដឹងថាកូនប្រុសរបស់គាត់មិនទំនេរ រវល់ជាប់ជាមួយការងារយ៉ាងណាហើយក៏មិនប្រកាន់ខឹងយកទោសពៃអ្វីដែលសំខាន់អោយតែគេចេះគិតឃើញនឹករលឹកមកលេងគាត់ទៅបានហើយ។
«បា៉សុខទុក្ខយ៉ាងមិចដែរ?»
«សុខកាយតែមិនសប្បាយចិត្ត»
«អ្នកណាធ្វើអោយប៉ារបស់ខ្ញុំកើតទុក្ខទៅ?»
«ហ្ហឹម-»មិនដឹងថាគួរប្រាប់បែបណាលោកម្ចាស់មានតែដកដង្ហើមធំជំនួសវិញដោយការតប.តបង្ហាញយ៉ាងច្បាស់អោយអេហ្វិនបានយល់ថាលោកប៉ារបស់គេពិបាកចិត្តរឿងអ្វី÷
«រឿងបងប្រុសមែនទេ?»អេហ្វិនគេមិនស្គាល់ជុងហ្គុកទេប៉ុន្តែអ្នកស្រីផៀងហ្វានតែងតែនិយាយពីជុងហ្គុកអោយគេបានដឹងហើយបង្គាប់អោយហៅជុងហ្គុកថាបងទើបគេស្តាប់នឹងធ្វើតាម។គេមិនដឹងថាទំនាក់ទំនងរវាងលោកម្ចាស់ចននឹងជុងហ្គុកមានរឿងរ៉ាវអ្វីខ្លះឡើយទើបបានជាជុងហ្គុកមិនអាចមកទីនេះមករកលោកម្ចាស់បាន ប៉ុន្តែអ្វីដែលគេដឹងនោះគឺលោកម្ចាស់តែងតែនឹករលឹកដល់ជុងហ្គុកជានិច្ចសូម្បីតែពេលនេះក៏ប្រហែលជាកំពុងខ្វល់ចិត្តនឹកដល់គេទៀតហើយ។
«គេមិនបានផ្ញើរសំបុត្រមកប៉ាច្រើនថ្ងៃហើយ»តាំងពីថ្ងដៃដែលគាត់បានទទួលសំបុត្រជុងហ្គុកនោះក៏ជាសំបុត្រចុងក្រោយដូចគ្នាព្រោះលោកមិនដែលទទួលបានសំបុត្រឆ្លើយតបពីអ្នកនៅខាងនោះឡើយ។
«គាត់ប្រហែលរវល់ លោកប៉ាកុំបារម្ភពេកអីថ្ងៃណាមួយគាត់គង់តែផ្ញើសំបុត្រត្រឡប់មកវិញទេ»អេហ្វិននិយាយលួងលោមលោកម្ចាស់គេមិនចង់ឃើញគាត់គិតច្រើនពីរឿងនេះពេកទេព្រោះមួយរយៈនេះលឺម៉ាក់គេនិយាយប្រាប់ថាសុខភាពរបស់គាត់មិនសូវជាល្អដូចមុនឡើយ។
«ប៉ាសង្ឃឹមថាបែបនឹងទៅចុះ»លោកម្ចាស់មិនចង់គិតអ្វីដែលអវិជ្ជមានចំពោះជុងហ្គុកទេហើយក៏សូមអោយអ្វីដែលអេហ្វិននិយាយជាការពិតទៅចុះ។
.........
+កូរ៉េខាងត្បូង
រសៀលម៉ោងប្រាំល្ងាចជុងហ្គុកធ្វើដំណើរត្រឡប់មកភូមិគ្រឹះវិញគេជិះកាត់ហាងនំខេកមួយកន្លែងគ៏ទិញទិញនំខេករសជាតិស្រ្តប៊ឺរីមកផ្ញើថេហ្យុងផងដែរ....
«ថេហ៍ពូមកវិញហើយនៅឯណាឆាប់ចេញមកពូមានរបស់ផ្ញើដែលណា!!»មកដល់ភូមិគ្រឹះអ្វីដែលនាយនឹកដល់មុនគេគឺថេហ្យុង។មិនបានជួបមុខមួយថ្ងៃនឹកណាស់លោកអើយតើពេលនេះបាត់ទៅណាម្តេចមិនចេញមកទទួលដួចសព្វមួយដង?ដឹងទេថាចង់ជួបចង់ឃើញចង់ថើបចង់អោបអោយរសាយចិត្តនឹកខ្លះតែម្ចាស់ឈ្មោះរឹកណាស់នាយហៅចង់បែកភូមិគ្រឹះទៅហើយនៅមិនទាន់ឃើញស្រមោលចេញមកទៀត។
«ទៅណាបាត់ហើយ?»ចម្លែកណាស់នៅទីធ្លាខាងមុខក៏មិនឃើញចូលមករកក្នុងបន្ទប់នៅតែមិនឃើញតើគេទៅណា?ដឹងទេថាលោកពូចិញ្ចឹមម្នាក់នេះបារម្ភណាស់។
«ម៉ែដោះមានឃើញថេហ្យុងទេ?»មិនអស់ចិត្តនាយក៏ចុះមកក្រោមសួរម៉ែដោះបន្ថែមក្រែងបានឃើញថេហ្យុងប៉ុន្តែចម្លើយដែលរំពឹងទុកថានឹងបានឃើញក៏រលាយអស់ព្រោះតែ÷
«មិនឃើញទេអ្នកប្រុស»ម៉ែដោះ
«ហើយគេបាត់ទៅណា?ចំមែនហើយចាំមើលពេលរកឃើញណាវៃអោយហើបគូទម្តង»ជុងហ្គុកឈរច្រត់ចង្កេះរអ៊ូរទាំម្នាក់ឯងទាំងក្រពុលមុខមិនដឹងថារពិសដើរលេងទៅដល់ណាទេចាំមើលពេលមកវិញនាយចាប់វៃអោយដឹងដៃម្តងមុនចេញទៅផ្តាំហើយផ្តាំទៀតថាកុំទៅណាកុំរពិសផ្តេសផ្តាសឥឡូវមកដល់បាត់មនុស្សសូន្យបាត់ទាំងអាតូណូកូនសំណព្វចិត្តរបស់ក្មេងខូចនោះទៀត។
មិនបង្អន់យូទេជុងហ្គុកប្រញាប់ចេញទៅតាមរកថេហ្យុងភ្លាមៗមិនចាំស្អែក រកទាំងខឹងលាយបារម្ភមិនដឹងថាទៅដល់ណាដល់ណីទេ។
«ហេតុអ្វីក៏ចូលចិត្តធ្វើអោយពូបារម្ភម្លេះថេហ៍?»នាយបើកឡានបណ្តើរសួរខ្លួនឯងបណ្តើរ ពិតជាមិនយល់ហេតុអ្វីក៏ចូលចិត្តធ្វើអោយគេបារម្ភម្លេះ?
.......
ងាកមកមើលកម្លោះតូចវិញតាមពិតគ្មានបាត់ទៅណាទេគេនៅក្នុងបន្ទប់នោះឯងគឺនៅក្រោមគ្រែ។ដោយការអាក់អន់ចិត្តជាមួយនាយកាលពីព្រឹកមិញនេះទើបគេរកនឹកគំនិតមួយឡើងមកគឺបំភ័យជុងហ្គុកអោយលួសប្រលឹងម្តង។ពេលជុងហ្គុកហៅគេក៏បានលឺតែមិនខ្ចីឆ្លើយស៊ូពួនសំងំនៅក្រោមគ្រែអោយមូសខាំហើយរង់ចាំអោយជុងហ្គុកចេញទៅបាត់ទើបលូនចេញពីក្រោមគ្រែមកវិញទាំងសើចកក្អឹកហក់លោតពេញពូកព្រោះបានបោកលោកពូចាស់ដាច់ដាបអោយភ័យដើររកខ្លួនពេញភូមិគ្រឹះឥឡូវចេញទៅរកខាងក្រៅទៀត។
«ហ្ហាសៗ...មិនដឹងថាបារម្ភពីខ្ញុំយ៉ាងណាទេ??»មាត់សើចខួរគិតៗថាលោកពូបារម្ភប៉ុណ្ណាទៅបានស៊ូដើររកគ្រប់កន្លែងបែបនឹង ហិហិ។
បន្ទាប់ពីសើចអស់ចិត្តកាយតូចក៏បោះជំហ៊ានចុះមកខាងក្រោមដើរអោបអាតូណូកូនសម្លាញ់ចិត្តយ៉ាងរំភើយសម្តៅទៅទោងនៅខាងមុខភូមិគ្រឹះតែគាប់ជួនពេលនោះម៉ែដោះមកបានឃើញក៏ឃាត់បង្អាក់ដំណើរដើម្បីសួរនាំ÷
«អ្នកប្រុសទើបតែមកពីណា?ដឹងទេថាអ្នកប្រុសជុងហ្គុកដើររកចង់ក្រឡាប់ភូមិគ្រឹះហើយ»គាត់រៀបរាប់ប្រាប់ថេហ្យុងហើយគេក៏សើចរួចតប÷
«ខ្ញុំដឹងតើម៉ែដោះ»
«ដឹង? ដឹងហើយតែមិនចេញមកបែជាបណ្តោយអោយគាត់ដើររកបែបនឹង?»
«ក៏គ្រាន់តែលេងបិទពួនជាមួននឹងគាត់ទេម៉ែដោះ»
«ស្លាប់ហើយ!!»អស់ពាក្យនឹងថ្លែកមិនដឹងថាគួរតបរបៀបណាមានតែយកដៃរឹតទ្រូងព្រោះចង់ខ្យល់ចាប់ដោយសារក្មួយក្រៅខោរបស់អ្នកប្រុសខ្លួន។
«ខ្ញុំទៅជិះទោងលេងនៅខាងមុខភូមិគ្រឹះហើយ»និយាយចប់ក៏រត់ត្រុយទៅអង្គុយយោលទោងលេងធ្វើប្រងើយ។ចំណែកម៉ែដោះក៏ស្រវាទាញទូរស័ព្ទខលទៅរកជុងហ្គុកប្រាប់អោយត្រឡប់មកភូមិគ្រឹះវិញ។
+15នាទីក្រោយមក
គ្រាន់បានដឹងថារកឃើញក្មួយក្រៅខោហើយនាយក៏រហ័សបើកឡានត្រឡប់មកវិញយ៉ាងលឿនដើម្បីមកសួរនាំក្មេងខ្លះរពិសខ្លះថាបាត់ទៅណា?មកពីណា?ដឹងទេថានាយបារម្ភ?មកដល់ក៏ឃើញម្ចាស់ឈ្មោះមិនចាំយូរក៏ចុះពីឡានដើរសម្តៅទៅរកយ៉ាងលឿនដោយទឹកមុខមាំខុសពីរាល់ដងធ្វើអោយអ្នកដែលអង្គុយោលទោងសើចសប្បាយអម្បាញ់មិញចាប់ផ្តើមភ័យខ្លួន។
«ថេហ៍ទើបមកពីណា?ហេតុអីមិនស្តាប់សម្តីពូអ៊ីចឹង?»
«អូនមិនបានទៅណាទេអូននៅតែក្នុងបន្ទប់តើ»
«នៅក្នុងបន្ទប់?មិចក៏ពូរកមិនឃើញ?»
«អូនពួនពូនៅក្រោមគ្រែធ្វើម្តេចពូរកអូនឃើញ!!!?»
«អូនថាមិច?ពួន?»
«បាទ!!! គឺអូនពួនពូចង់បំភ័យពូនឹងណា...ហិ..ហិ»
«សប្បាយណាស់ទៅមែនទេ?»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now