ភាគ24:កុំអោយដូចពូគិតអីថេហ៍

542 46 1
                                        

«សឺត-បងឃ្លានហើយសុំមួយមក»នាយស៊កដៃអោបចង្កេះរាងតូចស្រង់ក្លិនពីចន្លោះ.កសែនក្រអូបមួយខ្សឺតសឹបនិយាយប្រាប់ថាខ្លួនកំពុងត្រូវការអ្វីពីរាងតូច។
«សុំអី?»ថេហ្យុងបើកភ្នែកភ្លឹសៗខាំមាត់សម្លក់ទាំងអៀន។សុំស្អីគេគ្មានស្អីអោយទេប្រុសចាស់នេះចំមែនហើយ។
«សុំញ៊ាំអូន»
«អត់មិនអោយញ៊ាំទេ»
«អូរ!គេប្រហែលជាឈប់ស្រលាញ់យើងហើយ»
«អូននិយាយលេងតើ»
ឃើញទេពិតជាបានផលមែនគ្រាន់តែធ្វើខឹងបន្តិចក្មេងនេះចិត្តទន់បាត់ស្រួលបោកណាស់។ជុងហ្គុកមិនបង្អន់យូរបានក្មួយបើកភ្លើងខៀវអោយចឹងក៏ប្រញាប់មកលើកបីថេហ្យុងយកទៅដាក់លើពូកមុននឹងផ្តួលគេអោយដួលយឺតៗហើយមានគេទ្រោបនៅពីលើ។
សង្រ្គាមស្នេហ៍រវាងពូរក្មួយក៏ចាប់ផ្តើមឡើងនាពេលព្រឹកប្រលឹមរហូតដល់ថ្ងៃត្រង់ទើបឈប់។
ថេហ្យុងគេងកើយទ្រូងមាំដៃស្រាក់ជាប់នឹងចង្កេះរាងក្រាសអោបណែនក្តន់ពេញៗដៃមិនព្រមដក។ជុងហ្គុកវិញក៏មិនហាមឃាត់មានតែពេញចិត្តនឹងបើកដៃអោយគេអោបតាមអំពើចិត្តព្រោះរាងកាយរបស់គេគឺជារបស់ថេហ្យុងហើយ។
*វូសៗៗៗ
ម៉ូតៃព្រូសលឺៗហក់ឡើងទៅលើពូកដើរទៅដេកលើទ្រូងមាំរបស់ជុងហ្គុក។ទោះមកនៅបានត្រឹមមួយថ្ងៃប៉ុន្តែម៉ូតៃឆ្លាតហើយស្គាល់ម្ចាស់ទៀតផង។
«ម៉ូតៃមករកmommyមក»ថេហ្យុងដកដៃពីចង្កេះជុងហ្គុកស្រវាយកម៉ូតៃពីទ្រូងរាងក្រាសមកអោបថើបអង្អែលក្បាលលេងតិចៗព្រោះស្រលាញ់។
«បងមានក្តីសុខណាស់ពេលបាននៅក្បែរអូន»គ្រប់ពេលគ្រប់នាទីអោយតែបានក្បែរមនុស្សក្នុងរង្វង់ដៃក្តីសុខតែងតែលេចឡើងឥតស្រាកស្រាន្ត។កាន់តែក្បែរកាន់តែស្រលាញ់ងប់មិនចង់ទៅណាពេលបាត់មុខនឹកស្ទើដាច់ខ្យល់ដ្បិតអីស្រលាញ់ខ្លាំងពេកចង់លេបទុកក្នុងពោះហើយ។
«អូនក៏មានក្តីសុខនឹងកក់ក្តៅគ្រប់ពេលពូនៅក្បែរអូន-សឺត»ដៃម្ខាងអោបកូនដៃម្ខាងទៀតអោបពូដែលជាអនាគតប្តីនៅថ្ងៃខាងមុខ។រាងតូចញញឹមខ្ចឹបសម្លឹងមុខបុរសកំពូលស្នេហ៍សម្តីផ្អែមស្រទន់មុននឹងឆ្មក់ថើបថ្ពាល់មានស្នាមឆូតមួយខ្សឺតយ៉ាងវែង។
«សូមអោយបែបនេះរហូតទៅកុំក្បត់បងកុំធ្វើអោយបងខូចចិត្តព្រោះបងនឹងស្អប់អូន»ស្រលាញ់គឺហ៊ានលះបង់តែបើធ្វើអោយគេខកចិត្តគេស្អប់មិនស្រណោះអាល័យឡើយ។ថេហ្យុងងើបអង្គុយឆ្ងក់បែរខ្នងដាក់ជុងហ្គុកទឹកមុខស្រស់បស់ប្រែក្លាយជាទឹកមុខគ្រៀបស្រពោនព្រោះតែអន់ចិត្តនឹងសម្តីដែលជុងហ្គុកបាននិយាយ÷
«ពូមិនជឿជាក់លើអូនមែនទេ?»ជើងស្រលូនទម្លាក់ជាន់ដល់ឥដ្ឋការ៉ូនាំយករាងកាយអាក្រាតទៅឈរនៅមាត់បង្អួយបង្ហាញទឹកមុខពោពេញទៅដោយការអន់ចិត្តច្បាស់ៗ។
និយាយបែបនឹងមិនជឿជាក់លើខ្ញុំមែនទេ?ក្លាយខ្ញុំក្បត់ទាំងដឹងថាខ្ញុំមិនអាចស្រលាញ់អ្នកណាបានក្រៅពីពូម្នាក់!!
ជុងហ្គុកលួចសម្លឹងផែនខ្នងទទេស្អាតដែលមានស្នាមស្នេហ៍បន្សល់ទុកមុនបញ្ចប់សង្គ្រាមលើគ្រែរួចក៏ដកភ្នែកមកវិញហើយទាញយកដែកកេះមកអុចបារីជក់ដើម្បីកាត់ស្រ្តេស។
«បងជឿជាក់លើអូនគ្រប់យ៉ាង»ជុងហ្គុកចុះពីគ្រែដើរមកឈរពីក្រោយថេហ្យុង។គេស៊កដៃអោបចង្កេះតូចដាក់ចង្កានៅស្មាទន់រលោងស្រិលសិចស៊ីមួយនោះ។គេជឿជាក់នឹងទុកចិត្តថេហ្យុងគ្រប់យ៉ាងមិនដែលគិតថាមានមន្ទិលសង្ស័យជាមួយគេឡើយ។
«បើជឿជាក់ហេតុអ្វីក៏និយាយបែបនោះ?»ថេហ្យុងបែរខ្លួនមកឈរទល់មុខជាមួយនាយសួរអោយដឹងហេតុផល។មាត់និយាយថាជឿជាក់តែគេហាក់មានអារម្មណ៍ថាពាក្យនេះជុងហ្គុកនិយាយអោយតែរួចពីមាត់ប៉ុណ្ណោះព្រោះគ្មានអ្នកណាមកនិយាយពាក្យទាំងអស់នោះដាក់មនុស្សដែលខ្លួនទុកចិត្តទេ។
«និយាយព្រោះខ្លាចៗថាបាត់បង់អូនអោយទៅអ្នកផ្សេង»
«គ្មានអ្នកណាចង់បានខ្ញុំទេក្រែងពូជាអ្នកនិយាយមិនចឹង?»រាងតូចញញឹមស្ងួតបង្កប់ភាពឈឺចាប់នឹកដល់ពេលណាវាចាក់ពឺតដើមទ្រូងពេលនឹងដ្បិតសម្តីនោះជាការនិយាយលេងសើចរបស់ជុងហ្គុកតែវាបានប៉ះពាល់អារម្មណ៍របស់គេខ្លាំង។
«ហ្ហឹម!!!»នាយងើយក្បាលដកដង្ហើមធំខ្សាកលើកដៃច្បូតមុខឈ្លីចិញ្ចើមថ្នមៗអោយរសាយភាពតានតឹងខ្លះ។ផ្អែមល្ហែមល្អូកល្អើននឹងគ្នាសុខៗមកពាក់មុខយក្សដាក់គ្នាដោយសារសម្តីប៉ុន្មានម៉ាត់ទៅវិញគួរអោយអស់សំណើចណាស់។
«ពូសុំទោសដែលនិយាយបែបហ្នឹងថេហ៍កុំខឹងពូណា»ជុងហ្គុកក្រសោបប្រអប់ដៃតូចៗទាំងពីរផ្អោបចូលគ្នាមកប៉ះផ្ទៃមុខរបស់ខ្លួននឹងបានពោលពាក្យសុំទោសអង្វរកុំអោយក្មេងចំពោះរមុខខឹងដ្បិតអីដឹងថាពាក្យខ្លួននិយាយបានវាយប្រហារផ្លូវចិត្តរបស់គេអោយឈឺខ្ទិចខ្ទាំទើបទទួលកំហុសហើយក៏សុំទោស។
«អូនមិនបានខឹងអូនគ្រាន់តែមិនពេញចិត្តពាក្យសម្តីរបស់ពូប៉ុណ្ណោះ»និយាយចប់ក៏អោនរើសសម្លៀកបំពាក់ដែលជុងហ្គុកចាប់ហែកដាច់រដេករដាចកាលពីព្រឹកមិញទម្លាក់ចោលនៅក្បែរគ្រែយកមកពាក់ហើយក៏អោបម៉ូតៃដើរចូលទៅក្នុងបន្ទប់ទឹកបាត់រកតែជុងហ្គុកឃាត់មិនទាន់។
ពេលខ្លះលេងសើចជ្រុលពេកបារម្ភហួសហួសហេតុពេកដាស់តឿនដដែលៗពេកធ្វើអោយទំនាក់ទំនងរបស់យើងឆាប់ប្រេះបែកប្រៀបដូចជាកែវមួយដែលយកវាទៅចោលហើយនៅសុខៗក៏មានអ្វីមកប៉ះអោយធ្លាក់បែកខ្ចាត់ខ្ចាយអស់វាក៏មិនខុសពីពាក្យសម្តីរបស់មនុស្សដែរ។
រាងល្អិតឈរជ្រុបមុខនឹងជញ្ជាំងបិទភ្នែកលួចយំខ្សឹបខ្សួលមិនអោយអ្នកនៅខាងក្រៅបានដឹង។គេមិនយល់ពីខ្លួនឯងហេតុអ្វីឆាប់អន់ចិត្តម្លេះ?ហេតុអ្វីគ្រាន់តែសម្តីបន្តិចបន្តួចសោះក៏យកមកគិតនាំរឿងអោយកើតមានរឿងឈ្លោះទាស់ទែងមើលមុខគ្នាលេងត្រូវទៀតហើយ?ចង់សួរខ្លួនឯងថាចេះហត់អត់ឈ្លោះគ្នារាល់ថ្ងៃអត់លួសសោះ?
*ឈូ!!!!
សម្លេងទឹកផ្កាឈូកបន្លឺស្របពេលរាងកាយតូចសម្រូតខ្លួនអង្គុយចុះផ្អែកខ្នងនឹងជញ្ជាំងលើកដៃខ្ទប់មុខស្រែកយំខ្លាំងៗព្រោះមិនអាចឃាត់បានបើឃាត់ខ្លាចតែស្ទះទ្រូងស្លាប់....
«អ្ហឹកៗៗៗៗ»ទឹកភ្នែកស្រក់ប្រណាំងជាមួយនឹងដំណក់ទឹកធ្លាក់ចុះពីក្បាលផ្កាឈូងដៃជើងខ្សោះអស់កម្លាំងមិនចង់ជួបមុខអ្នកណាចង់ទៅអោយបាត់ឆ្ងាយពីទីនេះតែបើសួរថាមូលហេតុអ្វីទើបចង់ចេញ?ហើយហេតុអ្វីក៏មកអង្គុយយំតែម្នាក់ឯង?គេក៏មិនដឹងដូចគ្នាដឹងត្រឹមថាចង់នៅកន្លែងស្ងាត់ៗកន្លែងដែលអាចកប់ការឈឺចាប់ទាំងប៉ុន្មានមានក្នុងទ្រូងចោលអោយអស់។
............
តាំងពីថ្ងៃដែលទាស់សម្តីនឹងគ្នារហូតមកដល់ពេលនេះជិតមួយអាទិត្យហើយប៉ុន្តែថេហ្យុងនឹងជុងហ្គុកនៅតែមិននិយាយរកគ្នា។ចិត្តខ្លាំងរាងខ្លួនម្នាក់ចង់អោយម្នាក់តាមលួងឯម្នាក់ទៀតហត់លេងចង់ខ្វល់ព្រោះបានសុំទោសហើយទទួលកំហុសរួចហើយនៅតែខឹងទៀតក៏បណ្តោយតាមនឹង។
«ម៉ូតៃកូនឃ្លាននៅ?មិចក៏កូនស្ងាត់ដាក់mommyកូនខឹងនឹងmommyរឿងអីមែនទេប្រាប់mommyមក»ថេហ្យុងចាប់ម៉ូតៃមកដាក់លើក្បាលពោះរាបស្មើរបស់គេហើយក៏សួរទៅកូនសំណព្វចិត្តសព្វដងស្មើនេះអីយំទារកចំណីហើយចម្លែកអីថ្ងៃនេះមិនទាចំណីហើយក៏ស្រងូតស្រងាត់ខុសពីធម្មតាគេលេងជាមួយក៏មិនលេងជាមួយគេវិញមិនដឹងថាកូនក្រៅខោនេះខឹងគេរឿងអ្វីទេ។
«ឬក៏កូនខឹងmommyដែលមិននិយាយរកdaddyរបស់កូន?»ទោះដឹងថាម៉ូតៃមិនអាចឆ្លើយតបតែរាងតូចនៅតែនិយាយជាមួយនឹងកូនសួរនាំកូនរហូតមិនព្រមឈប់ទាល់តែសោះដល់ថ្នាក់ម៉ូតៃសន្សឹមខ្លួនហក់ចុះទៅក្រោមដើរទៅដេកកន្លែងផ្សេងវិញមិនប្រាប់ក៏អាចស្មានដឹងដែរថាធុញនឹងថេហ្យុង។
«ហ្ហឺ??មើលចរឹកវាចុះដូចឪវាគ្មានខុស»ថេហ្យុងខាំមាត់ទាំងខឹងគិតៗទៅអាម៉ូតៃនេះចរឹកគ្មានខុសពីឪវាប៉ុន្មានទេខឹងងរខឹងស្ងាត់ខឹងដើរចេញ-ហ្ហើយស្រេស្តខួរណាស់។
តុកៗ..តុក..
«អ្នកប្រុសថេហ៍នៅខាងក្នុងដែលទេ?»សម្លេងអ្នកបម្រើនៅខាងមុខបន្ទប់បានកាត់ផ្តាច់អារម្មណ៍ធុញថប់របស់ថេហ្យុងអស់អោយរហ័សក្រោកដើរមកបើកទ្វារទាំងមុខស្អុយប៉ែ÷
«មានការអីមែនទេបង?»
«គឺមានអ្នកខលមកប្រាប់ថាអ្នកប្រុសធំអោយអ្នកប្រុសថេហ៍ទៅជួបនៅក្រុមហ៊ុនចា៎!!»
«អឹម-អគុណហើយទៅវិញចុះ»ដេញអ្នកបម្រើអោយត្រឡប់ទៅវិញហើយខ្លួនក៏ដើរមកអង្គុយមុខកញ្ចក់ជ្រួញចញ្ចើមចូលគ្នានឹកឆ្ងល់មិនបាត់ពីរឿងនេះ។តាមធម្មតាជុងហ្គុកមិនដែលអោយទៅជួបនៅក្រុមហ៊ុនទេតែថ្ងៃនេះចម្លែកម្លេះ?
«ទៅសិនទៅអាថេហ៍ចាំសួរគាត់នៅក្រុមហ៊ុនចុះ»ប្រាប់ខ្លួនឯងរួចក៏ងើបដើរទៅរៀបចំខ្លួនហើយប្រញាប់ចុះទៅខាងក្រោម។
«អ្នកប្រុសឡានមកទទួលហើយចា៎!!!»អ្នកបម្រើដដែលបានរត់ញាប់ជើងមកប្រាប់ថេហ្យុងអោយដឹងថាមានឡានមកទទួលស្រាប់។ថេហ្យុងមិនបានតបអ្វីទេក៏ប្រញាប់ដើរចេញទៅហើយបានឃើញឡានពណ៍ខ្មៅមួយឈប់ចតនៅខាងមុខភូមិគ្រឹះចាំរួចជាស្រេច។
«សូមអញ្ជើញអ្នកប្រុស»បុរសឈុតខ្មៅមួយតួខ្លួនចុះពីឡានមកទ្វារអោយថេហ្យុង។រាងតូចឈររារេកចង់ចូលបន្តិចអត់បន្តិចព្រោះមនុស្សម្នាក់នេះគេមិនធ្លាប់ឃើញមុខនៅក្នុងភូមិគ្រឹះពីមុនមកទេហើយសុខៗបើកឡានមកទទួលអោយទុកចិត្តបានយ៉ាងមិច?
«អ្នកប្រុសកុំខ្លាចអីខ្ញុំឈ្មោះហ្វារីតជាអ្នកបើកឡានដែលចៅហ្វាយជួលអោយមកទទួលអ្នកប្រុស»ហ្វារីតញញឹមស្រាលៗប្រាប់ថេហ្យុងទាំងដែលពាក្យទាំងអស់សុទ្ធជាពាក្យកុហកបោកប្រាសដើម្បីអោយថេហ្យុងជឿទុកចិត្តដល់ខ្លួនប៉ុណ្ណោះ។ជុងហ្គុកមិនបានជួលគេអោយមកទទួលថេហ្យុងហើយជុងហ្គុកក៏មិនបានខលប្រាប់ថាអោយថេហ្យុងទៅជួបទាំងអស់នេះគឺជាល្បិចរបស់គេនឹងរ៉ូសរៀបចំឡើងបោកប្រាសថេហ្យុងយកទៅសម្លាប់នោះទេ។
«អឹម»ថេហ្យុងសម្លឹងមុខហ្វារីតបន្តិចក៏ងក់ក្បាលផ្ងក់ៗយល់ព្រមឡើងឡានចេញទៅជាមួយនឹងនាយដោយមិនស្ទាក់ស្ទើ។
ឡានបើករំកិលទៅមុខចេញឆ្ងាយផុតពីមុខរបងភូមិគ្រឹះប្រហែលជាបីទៅបួនម៉ែត្រឡានរបស់ជុងហ្គុកក៏បើកមកឈប់ពីមុខភូមិគ្រឹះ។គេបានឃើញថេហ្យុងឡើងឡានទៅជាមួយមនុស្សប្លែកមុខក៏ឈប់ឡានទម្លាក់ឃីយូអោយចុះហើយខ្លួនបើកទៅតាមព្រោះចង់ដឹងថាថេហ្យុងទៅជាមួយអ្នកណា?ហើយទៅធ្វើអ្វី?
«ឃីយូបងជុងហ្គុកទៅណា?ហេតុអ្វីមិនចូលមកក្នុង?»រ៉ូសប្រញាប់មកសួរទាំងភ័យព្រោះគេបានឃើញថាឡានរបស់ហ្វារីតទើបតែចេញឆ្ងាយបានបន្តិចប៉ុណ្ណោះខ្លាចតែជុងហ្គុកទៅតាមគម្រោងការសម្លាប់ថេហ្យុងខ្ទិចមិនខាន។
«អ្នកនាងសួរធ្វើអី?»
«យើងគ្រាន់តែចង់ដឹង»
«គាត់ទៅតាមអ្នកប្រុសថេហ្យុង»ដោយគិតថានាងគ្រាន់តែសួរចង់ដឹងធម្មតាទើបឃីយូប្រាប់ហើយក៏ដើរហួសទៅបន្ទប់របស់គេបាត់។
«ចប់ហើយ»ចប់ដោយគ្មានពាក្យនិយាយបរិយាយគួរធ្វើបែបណាទៅ?បើជុងហ្គុកតាមទាន់ហើយចាប់បានទាំងនាងនឹងហ្វារីតស្លាប់មិនខានទេ។
«រីតជុងហ្គុកគេតាមទៅពីក្រោយហើយរឿងសម្លាប់អាក្មេងនោះពន្យាពេលសិនទៅកុំអោយគេចាប់បាន»នាងចុចសារញាប់ដៃទាំងញ័រតតាត់ផ្ញើទៅហ្វារីតហើយក៏ទទួលបានសារតបពីហ្វារីតមកវិញ÷
(កុំភ័យបងមានវិធីមួយទៀតធ្វើអោយអាក្មេងនេះរស់វេតនាជាងស្លាប់ទៅទៀត)ស្នាមញញឹមខិលផុសឡើងស្របពេលដៃក៏ទម្លាក់ទូរស័ព្ទចុះក្រោយតបសារមនុស្សស្រីជាទីស្រលាញ់រួច។
ហ្វារីតបើកឡានរហូតទៅដល់សណ្ឋាគារមួយឯថេហ្យុងដែលអង្គុយស្ងាត់មាត់ជាយូរចាប់ផ្តើមភ័យហើយក៏សួរទៅហ្វារីត÷
«បងៗនាំខ្ញុំមកទីនេះធ្វើអី?ក្រែងប្រាប់ថានាំខ្ញុំទៅជួបលោកពូនៅក្រុមហ៊ុនអ៊ីចឹងឬ?»
«ចេះទេបាទមុននេះចៅហ្វាយផ្ញើសារមកថាអោយនាំអ្នកប្រុសមកទីនេះព្រោះគាត់មិនបាននៅក្រុមហ៊ុនទេគាត់រង់ចាំអ្នកប្រុសនៅទីនេះបាទ»
[ចម្លែកណាស់]ចម្លែកកាន់តែប្លែកខ្លាំងហាមចិត្តមិនអោយឆ្ងល់មិនបាន។ថេហ្យុងភ័យបុកពោះផឹបៗលួចគិតក្នុងចិត្តតែម្នាក់ឯងមិនអោយហ្វារីតបានដឹង។លោកពូរបស់គេមិនធ្លាប់មកទីនេះទេហើយក៏មិនដែលហៅខ្លួនអោយមកជួបជាមួយអីបែបនេះដែរ។
«ចុះមកចៅហ្វាយរង់ចាំយូរហើយ»
«អឹម»
ពួកគេទាំងពីរក៏ដើរបណ្តើរគ្នាចូលទៅក្នុងសណ្ឋាគារដែលមានជុងហ្គុកលួចដើរតាមពីក្រោយ។ទឹកមុខនាយកម្លោះចាស់ពោពេញទៅដោយកំហឹងនៅពេលបានឃើញថេហ្យុងបណ្តើគ្នាជាមួយប្រុសផ្សេងចូលសណ្ឋាគារទាំងថ្ងៃត្រង់។
«កុំអោយដូចអ្វីដែលពូគិតទៅចុះថេហ៍ព្រោះពូមិនអាចទទួលយកបានទេបើអូនធ្វើរឿងបែបនោះ»
The Cuntine 💕

By: JINNA

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Où les histoires vivent. Découvrez maintenant