ភាគ26:បកស្រាយអស់ហើយ,អង្វរគ្រប់យ៉ាងហើយអ្នកនៅតែយល់ខុសដដែលជុងហ្គុកអាន់ព្រីតន់...

624 54 12
                                        

ផឹប!!!
ភ្លើងបានបើកបំភ្លឺឡើងដោយដៃរបស់មនុស្សចំណូលថ្មីទើបនឹងដើរចូលមកក្នុងបន្ទប់អម្បាញ់មិញនេះ។រាងក្រាសខ្ពស់សង្ហារឈរជ្រែងជើងស៊កដៃចូលហោប៉ាវខោប្រើក្រសែភ្នែកមុតស្រួចសម្លឹងមុខមនុស្សនៅចំពោះមុខឥតព្រិចមុននឹងដង្ហើយហៅសព្វនាមរបស់គេដោយសម្លេងស្រាលខ្ញាក÷
«ពូ!!!!»ស្នាមញញឹមផុសឡើងមួយរំពេចពេលដឹងថាខ្លួនមកនៅទីនេះព្រោះតែលោកពូរបស់គេជាអ្នកនាំមកហើយកាន់តែសប្បាយចិត្តដែលគេមកមើលខ្លួន។ប៉ុន្តែស្នាមញញឹមនឹងក្តីរំភើបទាំងអម្បាលម៉ានត្រូវរលប់វិញអស់ប្រៀបដូចជាគំនូរមួយផ្ទាំងដែលគូរហើយត្រូវបានគេលុបចោលគ្មានខុសបន្ទាប់អ្នកមាននាមជាពូបោះប្រយោគមួយឃ្លាមកកាន់គេ÷
«ដឹងខ្លួនល្អហើយប្រញាប់ទៅរើអីវ៉ាន់ចេញពីនេះទៅព្រោះយើងមិនចង់អោយមនុស្សសន្តានសត្វជាប់ឈាមជាកាកីនៅក្នុងផ្ទះនាំអោយចង្រៃទេ»នាយប្រើសម្តីមួយៗម៉ាត់ៗហាក់ដូចជាគ្មានចិត្តអាណិតអាសូរដល់ទ្រូងរបស់អ្នកដែលបានស្តាប់លឺ។មិចក៏និយាយបែបនឹង?គិតថាគេអាក្រក់ដល់ថ្នាក់នឹងមែនទេ?គេជាមនុស្សមានសាច់មានឈាមមានបេះដូងមានអារម្មណ៍ចេះឈឺចេះយំចេះគ្រាំគ្រាមិនខុសពីនាយឡើយ។
«ស្តាប់ពាក្យបកស្រាយអូនសិនពូ..អ្ហឹក...អូនមិនបានលួចផិតក្បត់នឹងពូឡើយអូនមិនដែលសូម្បីតែគិត..ពូជឿអូនទៅ..អ្ហឹកៗ...ណាពូណា...»ថេហ្យុងវាចេញពីកន្ទេលមកអោបជើងរាងក្រាសនិយាយអង្វរសុំអោយគេជឿដល់ខ្លួនចំណែកទឹកភ្នែកនៅតែបន្តហូរគ្មានថ្ងៃឈប់ដរាបណាបុរសដែលគេកំពុងអង្វរមិនព្រមជឿលើខ្លួន។
«ហ្ហឹស~យើងឃើញផ្ទាល់ភ្នែកប៉ុណ្ណឹងហើយឯងនៅចង់កុហកយើងទៀតមែនទេថេហ៍?ឯងគិតថាយើងល្ងង់ដូចសត្វក្របីមែនទេ?»
«ពូកុំចោទប្រកាន់អូននូវអ្វីដែលពូបានឃើញត្រឹមតែមួយជ្រុងបានទេ?ពូស្តាប់អូននិយាយសិនបានទេ?»មិនខ្វល់ថាជុងហ្គុកនិយាយបែបណាមើលងាយគេបែបណាគិតថាគេខុសបែបណាតែសុំម្យ៉ាងគេសុំបកស្រាយអោយអស់ចិត្តចង់បញ្ជាក់ភាពស្អាតស្អំអោយខ្លួនឯងរកយុត្តិធម៍អោយខ្លួនឯងព្រោះគេមិនបានធ្វើគេត្រូវមនុស្សប្រុសម្នាក់នោះបោកយកទៅធ្វើបាបគេបំពានរាងកាយគេវាយដុំឈឺស្ទើស្លាប់ហេតុអ្វីនាយមិនចាប់អារម្មណ៍?បែជាគិតថាគេនេះមានចិត្តផិតក្បត់ទៅវិញ។
«បានយើងទុកពេលអោយប្រាំនាទី»នាយឈរស្ងៀមរង់ចាំស្តាប់ថេហ្យុងបកស្រាយ។ព្រោះគេក៏ចង់ដឹងដូចគ្នាថាហេតុអ្វីក៏សុខៗថេហ្យុងទៅធ្វើបែបនោះ?
«មានអ្នកបម្រើមកប្រាប់ថាពូអោយអូនទៅជួបនៅក្រុមហ៊ុនហើយប្រាប់ថាមានអ្នកបើកមកទទួលអូនៗក៏មិនបានគិតច្រើនទើបសម្រេចចិត្តទៅរកពូនៅក្រុមហ៊ុនជាមួយនឹងបុរសម្នាក់នោះដែលគេបានអះអាងថាលោកពូជាអ្នកជួលគេអោយមកទទួលអូនប៉ុន្តែគេបែជានាំអូនទៅធ្វើបាបគេបំពានរាងកាយអូនគេវាយអូនពូពាក្យអូននិយាយសុទ្ធិតែជាការពិតពូជឿលើអូនណា»ថេហ្យុងនិយាយមួយៗកែវភ្នែកមូលក្លង់ដក់ដោយទឹកភ្នែកងើយសម្លឹងមើលលោកពូដោយទឹកមុខអង្វរ.កនឹងចង់បង្ហញប្រាប់ថាពាក្យគ្រប់ម៉ាត់ទាំងអស់ដែលគេបានបរិយាយគឺជាពាក្យពិតគេមិនបានប្រឌិតឬកុហកបោកប្រាសនាយទេ។
«អោយយើងជឿឯងបានយ៉ាងមិចថេហ្យុង?ព្រោះមនុស្សដែលធ្វើខុសមានអ្នកណាមកសារភាពទោសកំហុសរបស់ខ្លួននោះ?»ការបកស្រាយរបស់ថេហ្យុងនៅតែមិនអោយនាយជឿបាន។ព្រោះសកម្មភាពពេលថេហ្យុងនៅជាមួយហ្វារីតវាមិនដូចជាការបង្ខំសូម្បីតែបន្តិចតើអោយគេជឿបានយ៉ាងមិចទៅ?វាមិនអាចនោះទេព្រោះក្នុងចិត្តរបស់គេថេហ្យុងបានខុសតាំងពីពេលដែលថេហ្យុងឡើងឡានចេញទៅជាមួយហ្វារីតពីដំបូងម្លេះបាត់ទៅហើយ។
«បើពូមិនជឿអូនទេពូអាចសួរអ្នកបម្រើបាន»គេនៅតែមិនព្រមចាញ់យ៉ាងណាគេមិនបានខុសគេមិនព្រមទទួលដាច់ខាតគេនឹងជម្នះរកខុសត្រូវខ្លួនឯងអោយឃើញ។ជាពិសេសគេនឹងធ្វើអោយជុងហ្គុកដឹងថាគេស្មោះត្រង់ជាមួយនាយតែម្នាក់គត់។
..........
បន្ទាប់ពីបាននិយាយជាមួយថេហ្យុងរួចនាយក៏បាននាំរាងតូចចេញពីបន្ទប់មកជួបជុំគ្នានៅបន្ទប់ទទួលភ្ញៀវ។ក្នុងបន្ទប់នោះមានសមាជិកគ្រួសារទាំងអស់នឹងអ្នកបម្រើស្រីដែលបានឡើងទៅហៅថេហ្យុងកាលពីព្រឹកមិញនេះដូចគ្នាពេលនេះនាយនឹងសួរអោយដឹងច្បាស់ថាថេហ្យុងកុហកឬក៏និយាយការពិត។បើពាក្យដែលគេនិយាយទាំងអស់ជាមួយនាយក៏សប្បាយចិត្តហើយក៏សុំទោសតែបើកុហកនាយប្រហែលជាត្រូវស្អប់ថេហ្យុងអស់មួយជីវិតព្រោះតែគេបានយកក្តីស្រលាញ់ស្មោះត្រង់របស់នាយទៅជាន់ឈ្លី.......
«ឆាប់និយាយទៅ»កែវភ្នែកកំណាចសម្លឹងមុខរាងតូចដោយភាពប្រកដប្រជា។និយាយទៅនិយាយអ្វីដែលចង់និយាយហើយត្រូវតែនិយាយការពិតកុំកុហកអោយសោះ។
«គាត់បានប្រាប់ខ្ញុំថាពូអោយទៅជួបនៅក្រុមហ៊ុន»ថេហ្យុងនិយាយទាំងមើលមុខស្រីបម្រើម្នាក់នោះ។គេច្បាស់ណាស់គឺនាងបានប្រាប់ថាជុងហ្គុកខលអោយទៅជួបនៅក្រុមហ៊ុន។
«ជាការពិតទេនាងភីត?»អ្នកស្រីធំក៏ងាកមកសួរនាងភីតដែលជាអ្នកបម្រើ។ថេហ្យុងនិយាយជាការពិតឬកុហកវាអាស្រ័យលើនាងហើយពេលនេះ។
«មិនពិតទេចា៎ព្រឹកមិញនេះនាងខ្ញុំរវលើការងារដកឃ្លាមិនរួចផងមានពេលឯណាទៅប្រាប់អ្នកថេហ្យុងនោះ»នាងភីតនិយាយច្បាស់ៗបញ្ជាក់ការពិតអោយគ្រប់គ្នាបានដឹងថានាងមិនបានឡើងទៅប្រាប់ថេហ្យុងដូចអ្វីដែលថេហ្យុងបាននិយាយឡើយទាំងដែលការពិតពាក្យដែលនាងនិយាយនេះគឺសុទ្ធតែជាពាក្យមិនពិតទាំងអស់។
មូលហេតុដែលនាងភីតនិយាយបែបនេះព្រោះតែរ៉ូសនាងបានអោយលុយមួយចំនួនជួលនាងភីតអោយនិយាយកហុកបំភ្លើសដើម្បីមួលបង្កាច់ថេហ្យុងអោយកាន់តែកំហុសធ្ងន់ពេលនោះជុងហ្គុកនឹងស្អប់ថេហ្យុងតាមអ្វីដែលនាងចង់បាន។
«មិនពិតបងភីតកុហក..អ្ហឹកៗ...បងភីតកុហកទេលោកពូ»ថេហ្យុងយំសសឹកប្រាប់ទៅជុងហ្គុកដែលគិតតែពីអង្គុយស្ងៀមថ្មឹងមិនព្រមនិយាយស្តីអ្វីសោះកាន់តែធ្វើអោយបេះដូងតូចមួយកើតការភ័យខ្លាចៗថាលោកពូបេះដូងត្រជាក់ម្នាក់នេះនឹងកាន់តែយល់ខុសមកលើខ្លួនថែម។
«ខ្ញុំមិនបានកុហកកុំមកចោទខ្ញុំតែផ្តាសបែបនេះណាអ្នកប្រុសចាកចេញពីភូមិគ្រឹះទៅជាមួយប្រុសណាក៏មិនដឹងហើយខ្ញុំបានឃើញអ្នកប្រុសអោបថើបគ្នាជាប្រុសម្នាក់នោះទៀតផងប៉ុណ្ណឹងហើយអ្នកប្រុសនៅចង់កុហកចៅហ្វាយខ្ញុំដល់ពេលណាទៀត»នាងភីតនិយាយបន្តបន្ទាប់ពីថេហ្យុងនិយាយចប់។នាងប្រកែកដោយសម្តីកាចឆ្នាស់ថាខ្លួនមិនបានកុហកនៅមាននិយាយបំភ្លើសពីការពិតទៀតផង។ថេហ្យុងមិនអោបថើបគ្នាជាមួយហ្វារីតដូចដែលនាងបាននិយាយឡើយនេះជាពាក្យដែលរ៉ូសប្រាប់អោយនាងនិយាយប៉ុណ្ណោះ។
«ខ្ញុំមិនបានធ្វើទង្វើទាំងអស់នោះទេម្តេចក៏បងក៏និយាយបែបនឹងបងភីត?..អ្ហឹកៗ..»យំផងសួរផង។តើគេខុសអីទៅបានជាគ្រប់គ្នាព្យាយាមនិយាយអោយគេកាន់តែមានកំហុសទៅវិញ?រឿងខ្លះគេមិនបានធ្វើសោះក៏យកមកនិយាយយ៉ាងមិចចង់អោយប្រុសឈាមត្រជាក់អតីតជាម៉ាហ្វៀម្នាក់ដែលកំពុងអង្គុយស្ងៀមទឹកមាំបង្កប់ដោយកំហឹងនោះខឹងគេរហូតដល់សម្លាប់គេចោលទើបឈប់និយាយពាក្យមិនពិតទាំងអស់នេះមែនទេ?
«ថេហ៍ឯងនៅប្រឹងកុហកដល់ពេលណា?បងហ្គុកចាប់បានដល់កន្លែងទៅហើយឯងនៅសម្តែងធ្វើតួឯងទៀត?»រ៉ូសញញឹមញញែមនិយាយទាំងវៃចិញ្ចើមឌឺទៅកាន់រាងតូច។ហើយមិនបាច់ឆ្ងល់នោះទេថាហេតុអ្វីក៏នាងដឹងថាជុងហ្គុកតាមទាន់ថេហ្យុងឡើងគ្រែជាមួយហ្វារីតនោះព្រោះហ្វារីតបានខលមកប្រាប់នាងមុនទៅហើយ។ម្យ៉ាងទៀតជុងហ្គុកគេក៏បាននិយាយពីរឿងនេះប្រាប់អ្នកស្រីធំហើយអ្នកស្រីធំក៏យកមកប្រាប់នាងមួយតង់ទៀត។
«នាងទៅដឹងរឿងស្អី?បិទមាត់របស់នាងទៅខ្ញុំមិនបានធ្វើគ្រប់យ៉ាងដែលបងភីតនិយាយជាពាក្យកុហកទាំងអស់..អ្ហឹកៗ...ពូ..ច្បាស់ជាមានអ្នកចង់អោយពួកយើងបែកបាក់គ្នាហើយទើបគេធ្វើបែបនេះពូកុំស្តាប់សម្តីបងភីតពូកុំជឿអ្វីដែលពូបានឃើញបន្តិចនឹងអី...អ្ហឹកៗ...ណាពូណា...កុំជឿគេជាងអូនបានទេ?»តបនឹងរ៉ូសហើយក៏ប្រញាប់មកលត់ជង្គង់ក្រាបក្បាលលើភ្លៅមាំទាំងគូយំអង្វរសុំចិត្តរបស់នាយអោយជឿជាក់លើគេសុំកុំអោយជឿអ្នកផ្សេងកុំស្តាប់ពាក្យសម្តីចាក់រុករបស់ពួកមនុស្សអាក្រក់ទាំងអស់នោះដ្បិតអីពួកគេសុទ្ធតែចង់បំបែកខ្លួននឹងពនាយអោយនៅឆ្ងាយពីគ្នា។
«កុំយកខ្លួនស្មោគក្រោគជាប់ក្លិតអសោចរបស់ឯងមកប៉ះយើង»ថ្លើមប្រម៉ាត់បេះដូងធ្លាក់ជ្រុះដល់ដីខ្ទិចគ្មានសល់នៅពេលសម្តីវាយប្រល័យជីវិតហោះហើរកាត់ត្រចៀក។ថេហ្យុងដកក្បាលពីភ្លៅជុងហ្គុកសន្សឹមៗរំកិលខ្លួនចេញឆ្ងាយពីនាយរហូតបានសម្រេចកែវភ្នែកពណ៍ត្នោតស្រាលសម្លឹងមុខមនុស្សប្រុសម្នាក់ដែលនិយាយប្រយោគអប្បាញ់មិញនេះដោយការហួសចិត្តនឹកស្មានមិនដល់ថានាយនៅតែជ្រើសរើសយកការគិតចំពោះគេដដែល។មានន័យថាគេខំបកស្រាយចង់រយះបំពង់ កប៉ុន្មានម៉ោងវាគ្មានន័យសោះមែនទេ?..ហ្ហាសៗ..គួរអស់សំណើចណាស់។
«បកស្រាយអស់ហើយអង្វរគ្រប់យ៉ាងហើយអ្នកនៅតែយល់ខុសដដែលមែនទេជុងហ្គុកអាន់ព្រីតន់ញូខានេស?ក្នុងចិត្តរបស់បងអូនអស់តម្លៃអូនថោកទាបអូនផិតក្បត់ទៅតាមពាក្យសម្តីរបស់គេនឹងអុវីដែលបងមើលឃើញមែនទេ?»ថេហ្យុងអង្គុយបត់ជើងផ្ទាល់នឹងការ៉ូនិយាយទាំងទឹកភ្នែកហូរគ្មានសម្លេង។ឈឺណាស់លោកអើយត្រូវគេបំពានលូកលាន់រាងកាយហើយត្រូវមនុស្សជាស្រលាញ់មើលងាយមើលថោកមិនអោយតម្លៃទៀតតើអ្នកណាខ្លះអាចយល់ពីអារម្មណ៍របស់គេនៅពេលនេះបានទៅ?
«.......»ជុងហ្គុកមិនបានតបតែគេជ្រើសរើសការចកចេញជំនួសដ្បិតអីពេលនេះបេះដូងរបស់គេសែនស្អប់ៗថេហ្យុងពេញទីរហូតរកកន្លែងចន្លោះដាក់ក្តីស្រលាញ់ពីមុនគ្មានឡើយ។គេមិនចង់ឃើញមុខមិនចង់លឺសម្លេងចង់នៅអោយឆ្ងាយកាន់តែឆ្ងាយខ្លាំងកាន់តែល្អព្រោះមិនចង់អោយខួរក្បាលរំញោចដល់រឿងដែលគេបានឃើញពីព្រឹកមិញឡើយ។
«ហ្ហាសៗ...ហ្ហើយ..សមមុខហើយមានមួយមិនឆ្អែតឆ្អន់ចង់ស្រវាមួយទៀតឥឡូវយ៉ាងមិចដែរ?»គ្រាន់តែជុងហ្គុកចេញផុតរ៉ូសក៏សើចចំអកនិយាយឌឺដងផ្លែផ្កាបញ្ជួសរាងតូចមួយឆ្ងាញ់ដៃព្រោះពេលនេះគេលេងមានជុងហ្គុកជាខ្នងបង្អែកទៀតហើយដូច្នេះមិនចាំបាច់ខ្លាចថាមានអ្នកណាមកចេញមុខការពារហើយស្តីបន្ទោសអោយទេ។
«ហ្ហឹស~យើងធ្លាប់និយាយប្រាប់ឯងហើយថេហ្យុងថាឯងមានក្តីសុខតែមួយភ្លែតប៉ុណ្ណោះ»អ្នកស្រីធំក៏អន់ដែរញញឹមឌឺនិយាយឌឺរាងតូចខ្លាំងដៃណាស់ដែរ។
«សមចិត្តពួកអ្នកហើយមែនទេ?ពេលនេះគាត់ស្អប់ខ្ញុំហើយពួកអ្នកសប្បាយចិត្តអោយអស់ដៃចុះ»សើចសប្បាយចុះគេមិនហាមឃាត់ពួកអ្នកទេព្រោះគេដឹងថាគេចាញ់ហើយ។
.............
ងាកមកមើលជុងហ្គុកវិញគេចពីថេហ្យុងមកអង្គុយសំងំនៅក្នុងបន្ទប់តែម្នាក់ឯងទៅវិញ។ក្នុងខួរក្បាលពេលនេះគ្មាននឹកឃើញអ្វីដែលធ្លាប់ធ្វើជាមួយថេហ្យុងវានឹកឃើញតែរឿងដែលថេហ្យុងឡើងគ្រែជាមួយអ្នកផ្សេងបើបែបនេះតើអោយគេសម្រួលអារម្មណ៍ហើយមិនខឹងនឹងថេហ្យុងបានយ៉ាងមិច?ខួរក្បាលនេះវាមិនដំណើរការអោយគិតពីរឿងល្អៗដែលពួកគេធ្លាប់សាងជាមួយគ្នាផងហេតុអ្វីឃើញតែទង្វើអាក្រក់ៗទៅវិញ?
«បងស្អប់អូនណាស់ថេហ៍ស្អប់អូនខ្លាំងបំផុតស្អប់អូនដែលយកបេះដូងរបស់បងទៅញាំញីអោយប្រេះបែកខ្ទិចអស់ដោយស្នាដៃរបស់អូន»

The Cuntine 💕

By: JINNA

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Donde viven las historias. Descúbrelo ahora