48:ហៅប៉ារបស់ឯងត្រឡប់មកវិញ

721 79 7
                                        

«អាស្ហ៎ៗៗ....អ្ហឹកៗ..ឈឺណាស់..អាប្រកាច់..អាស្ហ៎»ដោយឈឺខ្លាំងពេកឃាត់ក៏មិនព្រមស្តាប់តាមឃីយ៉ូថ្ងូរផងស្រែកជេផងតាមចិតខឹង។មនុស្សស្អីល្មោភហួសប្រាប់ថាឈឺអោយធ្វើយឺតៗហើយនៅតែខំដោលបុកកប់ៗលឿនញាប់ដូចម៉ាស៊ីនដេរតើអោយគេទប់កំហឹងមិចបាន។
«ផ្លាច់ៗ...ជេមួយម៉ាត់គុណថែមបីរទឹក»នាយញោចស្នាមញញឹមឌឺដងបាតដៃក្រាសក្តៅគគុកទះកំបះគូទរាងស្តើងផ្លាច់ៗក្នាញ់ណាស់ឈឺប៉ុណ្ណឹងហើយនៅឆ្លៀតជេកើតទៀតឥឡូវគុណថែមបីទឹកដាក់អោយដើរលេងរួចមួយខែតែម្តងចាំមើលនៅមាត់ខ្លាំងទៀតអត់។
«អាស្ហ៎..អត់ទេបានហើយខ្ញុំទៅលេងរួចហើយបង..អឹស្ហៗ..នេះ15ទឹកហើយណា»និយាយលេងសើចអីពួកគេទាំងពីរមិនមែនទើបតែចាំផ្តើមទេបើរាប់ពីសម្មតផលដែលជោគជ័យបាន15ដងហើយបើរាប់ទាំងអានេះទៀតគឺ16ហើយបើគុណថែមបីទៀតចូល19ទើបឃីយ៉ូពេបមាត់រកយំប្រកែកដាច់ខាតអត់អោយខ្វាងយ៉ុងលុកលុយរាងកាយមួយនេះទៀតទេគេឈឺឆ្កៀបពេញទាំងខ្លួនអស់ហើយនៅត្រង់កន្លែងចំណុចផ្សារផ្ជាប់នោះទៀតក្រហល់ក្រហាយឈឺពើតដូចគេយកកាំមកជ្រៀកជាបំណែកបោះអោយសត្វក្រពើស៊ីអ៊ីចឹង។
«អឹស្ហ៎!!»សមនលេងថ្ងូរមួយអឹស្ហ៌ចុងក្រោយស្រែកឡើងព្រមគ្នា ឃីយ៉ូដេកកន្រ្តាក់ខ្លួនញាប់ៗដង្ហក់ខ្យល់ចង់ស្ទះព្រោះហត់ពេកចំណែកខ្វាងយ៉ុងនៅសំងំដោលកូនប្រុសយឺតៗកន្រ្តាក់ខ្លួនតិចដើម្បីអោយពិសកូនដង្កូវយក្សរបស់ខ្លួនជ្រាបចូលទៅក្នុងខ្លួនឃីយ៉ូអស់សិនទើបគេបញ្ឈប់ចលនាក្រាបខ្លួនផ្តេកក្បាលគេងកើយលើដើមទ្រូងមានសាច់ពើងតិចៗគេក៏ហត់ប៉ុន្តែមានក្តីសុខច្រើនជាងនៅពេលអ្វីៗគ្រប់យ៉ាងមិនថាចិត្ត បងដូង នឹងរាងកាយដែលគេកំពុងអើបថើបគេងកើយត្រូវបានក្លាយជាកម្មសិទ្ធរបស់គេទាំងអស់។
«សឺត-បងថាលេងទេអ្នកណាដាច់ចិត្តធ្វើបែបនឹងដាក់អូនកើត»នាយវែងសក់ធ្លាក់បាំងមុខស្រស់ស្អាតទម្លាក់បបូរមាត់លើថ្ងាសរលោងស្រិលមួយខ្សឺតយ៉ាងវែងមើលចុះបែកញឹសជោគខ្លួនប៉ុណ្ណឹងហើយក្លិនឡើងក្រអូបឈ្ងុយជាប់ចុងច្រមុះតែម្តងជាពិសេសអាមុខខឹងអាក្រហមព្រឿងដូចម្ទេសទុំនេះតែម្តងឃើញហើយគ្រឺតចង់តែខាំហែកអោយណាណីទេ ហីបើគួរអោយស្រលាញ់យ៉ាងនឹងអ្នកណាដាច់ចិត្តធ្វើបាបកើតទៅគ្រាន់និយាយគម្រាមអោយគេខ្លាចតើ។
«ហ្ហឹស-កុំប៉ះដកកូនដង្កូវឆ្កួតនោះចេញពីខ្លួនខ្ញុំផងនៅត្រាំដល់ណាទៀត»ពេលដឹងដល់កម្តៅបាតដៃក្តៅឧនៗលូកស្ទាបអង្អែលសាច់ត្រគៀកខ្លួនភ្លាមមនុស្សធំតែមាឌស្រែកចាចវៃដៃរវាមដូចមឹងនោះកុំអោយប៉ះកុំអោយស្ទាបនឹងបញ្ជាទាំងសម្លេងកាចៗប្រាប់អោយដកកូនដង្កូវចេញគេហត់គេចង់សម្រាកហើយក៏ដឹងច្បាស់ថាបើបណ្តោយអោយនៅក្នុងខ្លួនរបស់គេបែបនេះតែបួនប្រាំនាទីទៀតនាយច្បាស់ជាធ្វើរឿងនោះម្តងទៀតនៅពេលណាក៏មិនដឹងមនុស្សល្មោភសិ*យ៉ាងនេះទុកចិត្តមិចបានត្រូវតែការពារមុន។
«អត់ អត់ចង់ដកចង់នៅក្នុងខ្លួនអូនកក់ក្តៅស្រួលខ្លួនណាស់»មិនងាយទេសម្រាំសុំបានចឹងហើយនៅអោយយូរតិចម្យ៉ាងនៅក្នុងខ្លួនឃីយ៉ូធ្វើអោយគេមានអារម្មណ៍ថាល្អមិនចង់ដកកូនប្រុសរបស់ខ្លួនចេញទាល់តែសោះចង់នៅបន្តគេងបែបនេះរហូត។
«មើស-ធ្ងន់ណាស់ក្រោកទៅ»អស់ពីដេញអោយដកកូនដង្កូវចេញឥឡូវដេញអោយងើបចេញពីខ្លួនគេម្តង។ខ្លួនមាឌធំដូចដំរីចេះមកដេកសង្កត់ពីគេមាឌតូចកម្លាំងទន់ខ្សោយទៅកើត។
«ហ្ហឹស!!»ខ្វាងយ៉ុងសើចតិចៗរួចប្រាសខ្លួនងើបចេញពីឃីយ៉ូតែមិនទៅណាឆ្ងាយទេគេទម្លាក់ខ្លួនគេក្បែរឃីយ៉ូសឹមទាញកាយតូចមកអោបជាត់ទ្រូងពោពេញទៅដោយក្តីស្រលាញ់ដែលមិនធ្លាប់មានផ្តល់អោយនរណាម្នាក់ពីមុនមក។
«ខ្ញុំមិនយល់ ហេតុអ្វីក៏បងស្រលាញ់ខ្ញុំៗមានអី្វល្អទៅ?»ឃីយ៉ូងើយមើលមុខសង្ហារបើកភ្នែកភ្លឹសៗរកចាំស្តាំចម្លើយ ចម្ងល់មួយនេះឆ្ងល់យូរហើយបើមិនបានសួរគឺនៅមិនសុខ។
«ស្រលាញ់អូនជាអូននោះអី?»
«ដៃខ្ញុំប្រលាក់ឈាមមនុស្សច្រើនណាស់ត្រង់នឹងក៏ស្រលាញ់ដែរមែនទេ?»គេលើកដៃទាំងទ្វេរមកមើលនិយាយទាំងទម្លាក់ទឹកមុខចុះ ដៃមួយគូរនេះបានសម្លាប់មនុស្សអស់ច្រើននាក់ណាស់រហូតដល់ថ្នាក់រាប់លេងអស់។
«ដៃបងក៏មិនស្អាតប៉ុន្តែបេះដូងរបស់ស្អាតបរិសុទ្ធហើយបេះដូងនេះបងប្រគល់ជូនអូនម្នាក់គត់-សឺត»នាយញញឹមទាញប្រអប់ដៃស្រឡូនមកថែលថ្នមៗ។ដៃមួយគូរនេះទោះបីវាមិនស្អាតស្អំធ្លាប់មានប្រវត្តិសម្លាប់មនុស្សក៏គេមិនបានខ្វល់ព្រោះគេក៏មិនមែនជាមនុស្សត្រឹមត្រូវដៃរបស់គេក៏ធ្លាប់ប្រលាក់ឈាមថែមទាំងជាឈាមមនុស្សល្អបរិសុទ្ធទៀតផងវាខុសពីឃីយ៉ូដែលតែប្រលាក់ឈាមពួកមនុស្សអាក្រក់សមនឹងស្លាប់ ប្រៀបធៀបត្រង់ចំណុចនេះអ្នកណាអាក្រក់ជាងអ្នកណាក៏ដឹងដែរ។ទោះបីដៃមិនស្អាតតែបេះដូងរបស់គេស្អាតស្អំណាស់មិនធ្លាប់មានអ្នកណាម្នាក់ទទួលបានក្តីស្រលាញ់ពីនាយទេឃីយ៉ូនេះហើយជាមនុស្សទីមួយក៏ជាមនុស្សចុងក្រោយដូចគ្នា។
«......»អាល្អិតខ្ចឹមមាត់លួចញញឹមក្បែរទ្រូងរាងក្រាស។សម្តីរបស់គេមួយម៉ាត់ណាក៏ធ្វើអោយគេអៀនរឹងខ្លួនដែរពិតជាគួរអោយស្អប់មែន។
«អូនអៀនមែនទេ?»ខ្វាងយ៉ុងយកម្រាមដៃចង្អុលចុចលើថ្ពាល់ក្រពុំក្រហមតិចៗមើលក៏ដឹងថាអៀនតែសួរព្រោះចង់ញោះក្មេង។
«កុំមកញោះនាំរឿងប្រយ័ត្នធាក់បាក់ចង្កេះ»ឃីយ៉ូខាំមាត់និយាយទាំងសម្លក់ស្តាប់តាមសម្តីនេះក៏ដឹងដែរថាចង់ញោះអោយមានរឿងឈ្លោះនឹងអាងបានតាមលួងពេលលួងហើយក៏សុំនេះនុះទៀតតែសុំទោសអូនមិនមែនក្មេងបៀមដៃទេបាទអត់ចាញ់ល្បិចដាច់ខាត។
«គ្រាន់តែសួរសោះមិនបានញោះផង»
«សួរក៏មិនបានដែរ ហើយដៃឆាប់ដកចេញភ្លាមអាមួយក្នុងគូ*ខ្ញុំនឹងក៏ដកចេញដែរប្រយ័ត្នខ្ញុំអត់មិនបាននាគវាត់កន្ទុយទាំងកណ្តាលថ្ងៃ»រាងរូចស្រែកញ៉ែតៗបញ្ជាសព្វគ្រប់ហើយត្រូវតែស្តាប់តាមបើមិនចង់ឈឺខ្លួនទទេៗ។
«ហ្ហឹស!!»ខ្វាងយ៉ុងពេបមាត់ដកដៃចេញពីចង្កេះតូចស្តើងនឹងកូនប្រុសខ្លួនទាំងចិត្តមិនដាច់អាល័យតែបលហ៊ានជំទាស់បញ្ជាមេខ្លាច្បាស់ណាស់បើមិនងាប់ក៏ពិការដែបើលែងសុទ្ធតែនាគវាត់កន្ទុយហើយ។
........
+សហរដ្ឋអាមេរិក
✨ភូមិគ្រឹះអេហ្វិន
ដំណើរញាប់ៗដូចជាមានការប្រញាប់របស់អ្នកកម្លោះអេហ្វិនដើរសម្តៅទៅកាន់បន្ទប់សំងាត់ជាន់លើបង្អស់យ៉ាងតក់ក្រហល់ព្រោះទទួលបានដំណឹងពីលោកគ្រូពេទ្យថាអ្នកជំងឺមានអាការៈមិនស្រួល....
«លោកដុងទ័រ គេកើតអ្វី?»អេហ្វិនចូលមកដល់ក៏សួរភ្លែតខណៈពេលលោកដុងទ័រនឹងគ្រូពេទ្យបួនប្រាំនាក់ទៀតកំពុងឆ្លេឆ្លារត់ខ្វាត់ខ្វែងដើម្បីសង្រ្គោះអ្នកជំងឺ។
«បេះដូងរបស់គេឈប់លោតពេលនេះកំពុងធ្វើការឆក់អោយបេះដូងដំណើរការវិញ»មាត់តបភ្នែកសម្លឹងមើលអ្នកជំងឺដៃកាន់ឧបករណ៍ឆក់បេះដូង(ខ្ញុំមិនដឹងទេថាអានឹងគេហៅអ្វីបើហៅខុសសុំអាធ្យាស្រ័យទុកជាមុន)ធ្វើការឆក់លើដើមទ្រូងអ្នកជំងឺ។
«ហេតុអ្វីទៅជាបែបហ្នឹង?»មិនយល់ម្សិលមិញគេមកមើលឃើញថាអ្នកជំងឺម្នាក់នេះនៅល្អជាធម្មតាសោះហេតុអ្វីក៏បេះដូងឈប់ដំណើរ?គ្រូពេទ្យធ្វើការធ្វេសប្រហេសធ្លោះធ្លោយកន្លែងណាមួយទេដឹង?
«លោកដុងទ័របេះដូងមិនដំណើរការទេ»លោកគ្រូពេទ្យក្រោយពីសង្កេតឃើញចង្វាក់បេះដូងនៅតែលោតខ្សែបន្ទាត់ត្រង់ដដែលក៏ប្រញាប់ជូនដំណឹងដល់គាត់។
«ម្តងទៀត កម្លាំងឆក់300»
«មិនដំណើរការទេ»
«កម្លាំង400»
«លោកដុកទ័រកម្លាំងនេះខ្លាំងពេកហើយរាងកាយអ្នកជំងឺខ្សោយខ្លាំងខ្លាចថាមានបញ្ហាអ្វីកើតឡើងច្បាស់ជាយ៉ាប់ក្នុងការកែស្ថានភាព»លោកគ្រូពេទ្យប្រកែកក្នុងន័យដាស់តឿននឹងផ្តល់យោបល់មិនមែនអាងតែពេទ្យចេះតែធ្វើអ្វីទៅដោយមិនគិតពីរាងកាយនឹងកម្លាំងអ្នកជំងឺទេ។
«វាចាំបាច់ឬចង់អោយគេស្លាប់?»លោកដុកទ័រងាកទៅសួរលោកគ្រូពេទ្យ។គាត់ក៏មិនចង់តែស្ថានការណ៍តានតឹងចាំបាច់ត្រូវតែប្រើកម្លាំងដើម្បីឆក់អោយបេះដូងដំណើរការវិញគាត់មិនអាចអោយអ្នកជំងឺម្នាក់នេះស្លាប់បានទេ។
«ធ្វើអីក៏ប្រញាប់ធ្វើទៅហាមដាច់ខាតកុំអោយគេស្លាប់»អេហ្វិនស្រែកបញ្ជាតឹងសរសៃ.កផ្អឹសប្រាប់គ្រូពេទ្យនឹងដុកទ័រ។ចំណែកក្រុមគ្រូពេទ្យនឹងលោកដុកទ័រក៏រហ័សរហួនជួយសង្រ្គោះជីវិតអ្នកជំងឺតាមបញ្ជារបស់គេប៉ុន្តែស្លាប់រស់មិនអាចកំណត់បាន ពួកគេអស់សម្ថភាពពេលណាគឺពេលនោះហើយព្រោះគ្មានអ្នកណាម្នាក់អាចបង់ឃាំងការស្លាប់បានទេ។
អេហ្វិនចាកចេញពីបន្ទប់ដ៏រញ៉េរញ៉ៃឆ្ពោះមកកាន់បន្ទប់មួយទៀត។នាយដើរយឺតៗដោយកែវភ្នែកក្រហមព្រាលៗព្រោះកលទឹកភ្នែកចង់យំ ដំណើរស្វាហាប់ឈប់ងក់នៅពីមុខទូកញ្ចក់ធំមួយដែលមានកូនកែវដាក់ទារកតូចដែលគេហៅថាកូនចិញ្ចឹមក្នុងកែវមុននឹងលន់តួពោលសុំអង្វរ÷
«ហៅប៉ារបស់ឯងមកវិញ កុំអោយគេទៅអីសុំអង្វរហៅគេត្រឡប់មកវិញគឺកូនតែម្នាក់គតដែលជាកម្លាំងចិត្តធំបំផុតរបស់គេ»នាយសម្លឹងកូនទារកតូចលើកដៃសំពះសម្រក់ទឹកភ្នែកម៉ាត់ៗ។ក្រៅពីកូនទារកនេះគេមិនដឹងថាទៅពឹងពាក់អ្នកណាបានទៀតទេព្រោះគេជាកូនរបស់អ្នកជំងឺនោះកូនតែងតែត្រូវការម្តាយចិញ្ចឹមមើលថែពេលគេគ្រប់អាយុនឹងកើតដូច្នេះទើបនាយសាកល្បងមកអង្វរកូនជួយស្រែកហៅចង្វាក់បេះដូងប៉ាៗរបស់គេអោយត្រឡប់មកវិញ។
ងាកមកមើលស្ថានភាពក្នុងបន្ទប់អ្នកជំងឺវិញ គ្រូពេទ្យដុកទ័រគ្រប់គ្នាហត់គឃូតព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយបេះដូងអ្នកជំងឺដំណើរការមកវិញប៉ុន្តែ...
«នៅដដែលបេះដូងរបស់អ្នកជំងឺមិនដំណើរការនោះទេ»លោកគ្រូពេទ្យគ្រប់គ្នាទម្លាក់ទឹកមុខចុះម្នាក់ៗខំអស់ហើយលទ្ធផលនៅតែមិនជោគជ័យពួកគាត់ពិតជាខឹងនឹងខ្លួនឯងណាស់ដែលមិនអាចជួយសង្រ្គោះជីវិតអ្នកជំងឺម្នាក់នេះបាន។
«ចាំខ្ញុំទៅនិយាយជាមួយអេហ្វិន»លោកដុកទ័រសុំខ្លួនជាអ្នកទៅនិយាយប្រាប់រឿងនេះអោយអេហ្វិនបានដឹងដោយផ្ទាល់។ថាចប់គាត់ក៏បានដើរទៅរកអេហ្វិននៅក្នុងបន្ទប់ដាក់កូនទារកតូច....
«អេហ្វិន»សម្លេងស្អកៗរបស់លោកពញ្ញាក់អារម្មណ៍អេហ្វិនភ្ញាក់ព្រើត។ដៃមាំលើកមកវាសទឹកភ្នែកចេញសឹមបែរងាកមកអ្នកហៅខ្លួនអម្បាញ់មិញ។
«យ៉ាងមិចហើយ?»
«......»គាត់ក្រវីក្បាលរួចឈ្ងោកមុខចុះមិនចង់ឃើញទឹកមុខសោកសៅរបស់អេហ្វិនទេ។ឯអេហ្វិនបានត្រឹមឈរគាំងហារស្តីលែងចេញស្របពេលដំណឹងដែលចង់បានមិនសមដូចបំណងសោះ។
«ឯងដាច់ចិត្តណាស់ ដាច់ចិត្តអោយប៉ារបស់ឯងចាកចេញទៅទាំងមិនទាន់បានឃើញមុខឯងអ៊ីចឹងមែនទេ?ហេតុអ្វីឯងមិនជួយឃាត់គេឯងមិនស្រលាញ់ប៉ារបស់ឯងទេឬ?»អេហ្វិនញញឹមជូរចត់ទឹកភ្នែកស្រក់ចុះគ្មានសម្លេងងាកមកស្តីបន្ទោសទៅកាន់កូនទារកតូចនៅក្នុងកែវកំពុងលូតលាស់ហាក់មិនបានដឹងឡើយថាពេលវេលានេះគេបានបាត់បង់ប៉ាដែលជាអ្នកពពោះគេទេ។
«សុំទោស ខ្ញុំអសម្ថភាពជួយគេមិនបានធ្វើអោយលោកខកបំណងហើយ»គាត់ខំប្រឹងហើយតែមិនសម្រេចគ្មានអីក្រៅពីពាក្យសុំទោសនោះទេគាត់ក៏ចង់អោយអ្នកជំងឺរស់រានមានជីវិតតែការស្លាប់សួរថាអ្នកណាអាចកំណាត់បាន?បើអាយុត្រូវអស់វាក៏អស់ទៅតាមច្បាប់ធម្មជាតិគ្មានអ្នកណារស់នៅជាជីវិតអមតៈមិនចេះឈឺមិនស្លាប់ទេបើមានមែនមានតែក្នុងរឿងនិទានប៉ុណ្ណោះ។
«ខ្ញុំចង់ដឹងថាហេតុអ្វីសុខៗទៅជាបែបនេះទាំងដែលគេនៅល្អជាសោះកាលពីម្សិលមិញ»រឿងនេះនៅតែមានចម្ងល់ដដែលដូចជាមិនចង់ជឿសោះបើប្រាប់ថាបេះដូងឈប់លោតភ្លាមៗចឹង។
«គ្រូពេទ្យប្រាប់ថាឃើញអ្នកជំងឺដឹងខ្លួនហើយក៏ព្យាយាមដោះបំពង់អុកស៊ីសែនចេញគាត់ឃាត់ដែរតែមិនទាន់អ្នកជំងឺក៏ដកអុកស៊ីសែនចេញបានទើបសម្ពាធបេះដូងនឹងខ្យល់ដង្ហើមស្ទះធ្វើអោយបេះដូងគាំងលេងលោតដំណើរការ»នេះជាមូលហេតុនៃដើមរឿង។ហើយវាក៏ជាកំហុសមួយយ៉ាងធំដែលគាត់បណ្តោយអោយអ្នកជំងឺនៅតែម្នាក់ឯងព្រោះគិតថាអ្នកជំងឺសន្លប់ហើយមិនដឹង ដឹងខ្លួននៅថ្ងៃណាទើបប្រហេសធ្វើអោយកើតមានរឿងធំឡើងមក។
«.......»គេបិទភ្នែកដកដង្ហើមមួយៗបន្ធូអារម្មណ៍កុំអោយខឹង។ចង់បន្ទោសពេទ្យទាំងស្រុងក៏មិនត្រូវគួរបន្ទោសនាយដែលមិនចេះចាត់ចែងរឿងរកអ្នកមកមើលថែទាំអ្នកជំងឺអោយបានល្អគិតតែពីរឿងការងារពេកភ្លេចខ្លួនថាក្នុងផ្ទះមានមនុស្សឈឺធ្ងន់។
«លោកដុកទ័រ ប្រញាប់ទៅបន្ទប់អ្នកជំងឺជាបន្ទាន់»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now