ភាគ9:គូដណ្តឹង

870 75 2
                                        

សម្តីមួយៗស្រាលៗក៏ពិតមែនប៉ុន្តែធ្វើអោយអ្នកដែលស្តាប់លឺហើយក្អួតឈាមស្លាប់នឹងកន្លែងបាន។នេះហើយជុងហ្គុកអាន់ព្រីតន់ញូខានេសសម្តីត្រជាក់ដូចទឹកកកមុតដូចជាកាំបិតសម្លាប់មនុស្សមិនបាច់ប្រើអាវុធប្រើតែសម្តីក៏អាចធ្វើអោយពួកបញ្ញើក្អែកខ្លះលែងហ៊ានក្អកទៀតដែរ។

«ខ្ញុំ-»នាងក្រមុំបបូមាត់ក្រហមឆើតគាំងស្ញេញរកពាក្យតបមិនឃើញចេញតែពាក្យខ្ញុំហើយក៏ស្ងាត់ទៅវិញព្រោះខ្លួននាងផ្ទាល់ក៏មិនដឹងថាខ្លួនឯងមកទីនេះក្នុងនាមជាអ្វីដែរ។
«ឋានៈជាអនាគតគូដណ្តឹងរបស់ឯង»នាងឆ្លើយមិនចេញអ្នកស្រីធំក៏ជួយឆ្លើយជំនួសធ្វើអោយនាងដែលស្ងាត់មាត់ហើយមានទឹកមុខមិនល្អអម្បាញ់មិញនោះប្រែមកជាញញឹមញញែមបិទមាត់មិនជិតវិញភ្លាមព្រោះតែមានអ្នកស្រីធំជាខ្នងបង្អែក។
«គូដណ្តឹង?»សម្តីមុននេះវាបានធ្វើអោយបេះដូងរបស់ក្មេងប្រុសម្នាក់បេះដូងស្រាប់តែឈប់លោតហាក់បីដូចជាពេលវេលាកំពុងតែជាប់គាំងមិនអាចដើរទៅមុខបាន។តើគេស្តាប់ច្រឡំមែនទេ?ពូរបស់គេមានគូដណ្តឹងមែនទេ?អ្នកណាក៏បានដែរជួយមកនិយាយអោយគេស្តាប់ម្តងទៀតមក។
«មែនហើយខ្ញុំគឺជាអនាគតគូដណ្តឹងរបស់គាត់»នាងក្រោកឈរញញឹមញញែមនិយាយពេញៗមាត់ថាខ្លួនជាគូដណ្តឹងរបស់ជុងហ្គុកធ្វើអោយថេហ្យុងកាន់តែញ័រដៃញ័រជើងទន់អស់ខ្លួនប្រាណទប់លំនឹងអោយឈរមិនចង់ជាប់។
«មិនអាចទេ..អ្ហឹកៗ...មិនអាចមានរឿងបែបនឹងកើតឡើងទេ»ថេហ្យុងលើកដៃមកផ្ទប់មាត់កែវភ្នែកពណ៍ត្នោតស្រាលរេសម្លឹងមើលមុខលោកពូបណ្តូលចិត្តទាំងក្រវីក្បាលតិចៗទឹកភ្នែកក៏ស្រក់ចុះមកដោយគ្មានសម្លេងហាក់ដូចជាទាមទារអោយគេបកស្រាយពីរឿងនេះ។តើវាយ៉ាងវិញ?ពូមានគូដណ្តឹងហើយចឹងឬ?ចុះខ្ញុំវិញ?ខ្ញុំជាអ្វីទៅ?ជាក្មេងដែលពូរើសយកមកចិញ្ចឹមទុកគ្រាន់កំដរលេងពេលអផ្សុកមែនទេ?
«.......»ជុងហ្គកសម្លឹងមើលថេហ្យុងដោយកែវភ្នែកនឹកថឹងមើលមិនដឹងពីជម្រៅចិត្តរបស់គេពេលនេះ។នាងនិយាយថាជាគូដណ្តឹងគេក៏មិនប្រកែក ថេហ្យុងចង់អោយគេបកស្រាយក៏គេស្ងាត់មិនព្រមនិយាយតើនេះវាយ៉ាងមិច?សម្រេចមកថារឿងគ្រប់យ៉ាងវាបែបណាវិញ?តើរវាងនាងនឹងថេហ្យុងគេជ្រើសរើសម្នាក់ណាអោយប្រាកដ?
«ក្មេងតូចឯងជាអ្នកណា?ហើយមកនៅទីនេះបានយ៉ាងមិច?»និយាយគ្នាមួយសន្ទុះធំមកនេះអ្នកស្រីលីជុងមិនបានឃើញវត្តមានរបស់ថេហ្យុងទេទើបតែពេលដែលជុងហ្គុកងាកមុខសម្លឹងទៅគេទើបគាត់ចាប់អារម្មណ៍ថានៅក្នុងភូមិគ្រឹះនេះមានមនុស្សប្លែកមុខចូលមកនៅ។
«គេជាអ្នកណាមិនសំខាន់សម្រាប់ម៉ាក់ទេ»និយាយចប់គេក៏ដើរមករកថេហ្យុងដែលកំពុងឈរយំសស្រាក់សស្រាំព្រោះតក់ស្លុតជាមួយនឹងរឿងសម្តីរបស់អ្នកម៉ាក់ខ្លួនមុននេះ។រាងក្រាសមិននិយាយច្រើនចាប់ក្រសោបពរក្មេងដាក់ពីមុខរួចដើរឡើងទៅបន្ទប់បាត់ដោយមិនខ្វល់ពីក្រសែភ្នែកបីគូដែលត្របាញ់មើលទៅពួកគេទាំងពីរដោយការសង្ស័យនឹងការមិនពេញចិត្តជាខ្លាំង។
........
មកដល់បន្ទប់នាយក៏ដាក់ថេហ្យុងអោយអង្គុយលើពូកនៅចុងគ្រែហើយក៏អង្អែលក្បាលរបស់គេថ្នមៗចំណែកថេហ្យុងគិតតែពីយំងើយមុខសម្លឹងមុខជុងហ្គុកដោយក្រសែភ្នែកមួយបង្កប់នៅភាពសោកសៅជាខ្លាំង។
«ពូអាចបកស្រាយបានពីរឿង-»
«ពូចាត់ទុកខ្ញុំជាអ្វី?ជាល្បែងលេងកំដរអារម្មណ៍មែនទេ?»មិនអោយជុងហ្គុកនិយាយទាន់ថេហ្យុងរហ័សស្រែកសួរទៅនាយវិញខ្លាំងៗដោយទឹកភ្នែកស្រក់ចុះមកមិនឈប់។
«ពូសុំទោស!!!!»នាយទម្លាក់ទឹកមុខចុះពោលពាក្យសុំទោសទាំងដឹងកំហុស។សុំទោសដែលមិនបានប្រាប់ពីរឿងនេះសុំទោសដែលលាក់បាំងសុំទោសដែលធ្វើអោយឈឺចាប់។

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now