ភាគទី8:កុំហៅខ្ញុំថាកូនព្រោះខ្ញុំមានប៉ាតែម្នាក់

1.3K 94 5
                                        

ថេយ៍យំខ្សឹមខ្សួលរៀបរាប់ពីចុងបញ្ចប់នៃសាច់រឿងដែលបានបញ្ចប់អោយគូស្នេហ៍របស់តួអង្គព្រាត់គ្នាម្នាក់ស្លាប់ម្នាក់រស់។ជុងហ្គុកកាលបើបានដឹងពីមូលហេតុដែលថេហ្យុងយំហើយខ្លួនក៏គាំងរកពាក្យអ្វីមកនិយាយមិនចេញដឹងទេថាមុននេះនាយភ័យប៉ុណ្ណាពេលដែលឃើញទឹកភ្នែកបណ្តូលចិត្តរបស់ខ្លួនគេភ័យឡើងភ្លេចការងារអស់តែពេលមកស្តាប់ចម្លើយគេចង់ស្រែករកពុទ្ធោ។
«បានហើយឈប់យំទៅអាក្រក់មើលណាស់»
«អ្ហឹកៗ...អូនអាណិតតួឯងប្រុសណាស់ពូរស់នៅវេតនាចិត្តយ៉ាងណាទៅបើមនុស្សជាទីស្រលាញ់ចាកឆ្ងាយបាត់ទៅហើយ»
«វាគ្រាន់តែជាប្រលោមលោកទេ»
«ចុះបើសិនជាប្រលោមក្លាយជាការពិតហើយការពិតនៅក្នុងសាច់រឿងនេះជាពួកយើងតើពូ-»សម្តីដែលរៀបនឹងនិយាយក៏ត្រូវលេបចូលពោះវិញអស់ព្រោះជុងហ្គុកបានប្រលម្រាមដៃចង្អុលសង្កត់លើបបូមាត់របស់ថេហ្យុងស្រាលៗនឹងក្រវីក្បាលតិចៗដោយទឹកមុខប្រាកដប្រជាហើយក៏និយាយ÷
«នឹកគ្មានរឿងនេះកើតឡើងឡើយ មិនថាក្នុងប្រលោមលោកឬក៏ជីវិតពិត យល់ដែលទេ?»
«ហ្ហឹម!!»
«ក្រោកមក»
«នាំថេយ៍ទៅណា?»
«ទៅសម្លាប់ចោលទេដឹង!!»
ផ្លាប់!!
«ហ្ហឹស~ពូនិយាយលេងទេ ប្រញប់តែខឹងមែន »បន្ទាប់ពីបានញោះក្មេងអោយខឹង ហើយទទួលបានមួយដៃផ្លាប់ កណ្តាលមាត់ទើបសុខចិត្ត ក្មេងមិនខឹងទៅញោះក្មេងដល់ក្មេងវៃតាំងថាក្មេងឈ្លើយ។
«ចាំមើលណាតាថ្ងៃក្រោយញោះអូនអោយខឹងទៀតអូនហក់ពុះកែងអោយបែកចិញ្ចើមខ្ទិចម៉ង»ថេហ្យុងពោលឡើងកាយវិការមិនក្បត់សម្តីដៃលើកបត់កែងច្រល៎ដាក់អ្នកជាពូចិញ្ចឹមអោយខ្លាចកុំអោយថ្ងៃក្រោយចេះតែហ៊ានញោះផ្តេសផ្តាស។
«អូយ ខ្លាចដល់ហើយ»ជុងហ្គុកយកដៃខ្ទប់មុខដូចជាជនរងគ្រោះកំពុងតែរងការវាយប្រហារពីជនបង្ករួចធ្វើជាស្រែកថាខ្លាច។ញោះថេហ្យុងអោយខឹងទៀតហើយ ដោយអត់មិនបានក្នក់ខ្នាញ់នឹងចរឹកពូកែញោះរបស់នាយពេកថេហ្យុងក៏ហក់តោង.កហើយច្រកគៀវជាប់នឹងចង្កេះបាវខ្សាច់របស់នាយជាប់ស្អិតដូចតុកកែបេះមិនចេញ ហើយដៃទាំងពីរក៏មិនទុកអោយទំនេរ ស៊កចូលសក់ក្បាលខ្មៅរលោងក្រិបអ្នកជាពូចិញ្ចឹមចាប់បោចយកកញ្ឆក់កញ្ឆែងសឹងតែក្បាលជុងហ្គុករបូតចេញពីស្មារទៅហើយ។
«អូយ..ថេយ៍ឈឺ...អូយបានហើយ..ពូចាញ់ហើយៗ»ថេហ្យុងបោចសក់នាយទាល់តែនាយលើកទង់.សសុំចុះចាញ់ទើបកម្លោះតូចឆ្នាស់ឆ្នើមដូចខ្ទួចហក់ចុះពីចង្កេះមាំមកវិញក៏មិនភ្លេចឆ្លៀតខាំមាត់សម្លក់នឹងញញឹមឌឺបែបជាអ្នកឈ្នះផងដែរ។
«ប៊ែក...»ថេហ្យុងលាតអណ្តាតឌឺហើយក៏រត់ត្រុយអោបសៀវភៅប្រលោមលោករបស់ខ្លួនឡើងទៅបន្ទប់បាត់ដោយទុកអោយជុងហ្គុកនៅឈរអង្អែលក្បាលទាំងមុខស្អុយម្នាក់ឯង។
«ដៃជើងតូចៗទេតែបោចសក់ឯងចង់ជ្រុះពីក្បាលអស់»ជុងហ្គុកឈររអ៊ូបន្តិចរួចក៏ប្រញាប់ដើរទៅប្រមូលរៀបចំឯកសារការងារនឹងកុំព្យូទ័រទុកដាក់ហើយក៏ដើរទៅតាមលោកក្មួយមហារលោតផ្លោះរបស់ខ្លួន។
.........
ឈានចូលមកដល់ថ្ងៃរសៀលបន្តិចជុងហ្គុកក៏បានធាក់កង់ឌុបថេហ្យុងដើរលេងលំហែរកាយនៅតាមផ្លូវសាធារណៈដែលមានដើមឈើតូចធំនឹងដើមផ្កាសាគូរ៉ាដែលរីកពេញដើមប្រហើរក្លិនយ៉ាងក្រអូបឈ្ងុយឈ្ងប់ធ្វើអោយអារម្មណ៍អ្នកខ្លះដែលជិះកង់អោបរាងក្រាសពីក្រោយកាន់តែស្រស់ស្រាយឡើងមួយកម្រិតទៀត....
«ពូឈប់កង់សិន»
ងុឺត!!
កង់ឈប់លឿនរហ័សទាន់ចិត្តដូចបំណង។រាងតូចស្រឡូនស្រឡៅស្រវាចុះពីលើកង់ដើរទៅអង្គុយនៅលើបង់ក្រោមដើមផ្កាសាគូរា៉ធំមួយហើយក៏មិនភ្លេចងាកមកបក់ដៃហៅពូចិញ្ចឹមខ្លួនអោយទៅអង្គុយជាមួយដូចគ្នា÷
«ពូមកនេះ មកអង្គុយក្បែរថេយ៍»
«បាទ!!ទៅឥឡូវហើយដាក់ជន្ទុលកង់សិន»ជុងហ្គុកដាក់ជន្ទុលកង់រួចរាល់ហើយ ក៏ដើរទៅអង្គុយជិតក្មួយសំណព្វ។ជុងហ្គុកអង្គុយសម្លឹងសម្លក់មុខក្មួយដោយលួចខ្នាញ់ក្នុងចិត្តមិនដឹងជាក្មេងប្រុសស្អីទេស្អាតឆ្លាតពូកែហើយថែមទាំងឆ្នាស់ឆ្នើមទៀត។
«ថេយ៌»
«បាទ??»
«ពូសុំរឿងមួយពីថេហ៍បានទេ?»
«រឿងអ្វី?»
«ទៅថ្ងៃមុខ មិនថាមានរឿងអ្វី អ្នកណានិយាយអ្វីក៏ដោយថេយ៌ត្រូវជឿជាក់លើពូ ស្តាប់សម្តីពូតែម្នាក់គត់ ហាមជឿគេ ហាមជឿលើអ្វីដែលថេយ៌មិនទាន់បានស្តាប់លឺចេញពីមាត់របស់ពូ តើយល់ទេ?»ស្របនឹងសម្តី កែវភ្នែកខ្មៅងិលមួយគូក៏សម្លឹងមុខតូចច្រមិចរបស់ក្មួយដោយភាពនឹងស្មើនឹងសម្តីស្មើប្រាកដប្រជាហ្មត់ចត់មិនលេងសើចដូចរាល់ដង។នេះជាការប្រកាទុកមុនព្រោះនៅថ្ងៃខាងមុខមិនដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះនោះទេ ជាពិសេសនៅពេលដែលវត្តមានរបស់អ្នកម៉ាក់គេនឹងឪពុកចុងដ៏គួរអោយស្អប់កប់ដល់បាត់់ឆ្អឹងវិលត្រឡប់មកវិញ។
«!!!»មិនឆ្លើយតែជំនួសដោយការងក់ក្បាល។ ជុងហ្គុកញញឹមស្រាលទាញក្បាលថេហ្យុងដាក់អោយផ្អែកនឹងស្មារបស់ខ្លួនហើយអង្អែលក្បាលគេថ្នមៗពេញដោយក្តីស្រលាញ់ុ។
ថ្ងៃរាងជ្រេបន្តិចពីរនាក់ពូក្មួយក៏នាំគ្នាត្រឡប់ទៅភូមិគ្រឹះវិញ។ពេលមកដល់ក៏បានឃើញឡានសេរីទំនើបពណ៍ក្រហមឆេះដូចឈាមមួយចតនៅពីមុខភូមិគ្រឹះ។រាងសង្ហារបណ្តើរកង់យកទៅទុករួចក៏ដើរមកវិញជាមួយនឹងក្រសែភ្នែកចម្លែកសម្លឹងមើលទៅឡានរួចងាកទៅសម្លឹងក្នុងភូមិគ្រឹះប្រៀបដូចជាបានដឹងមុនរួចទៅហើយថាអ្នកណាជាម្ចាស់ឡានមួយនេះ។
+តុអាហារ
នៅលើតុមានបាយម្ហូបត្រៀមត្រាសុទ្ធតែជារបស់ឆ្ងាញ់ៗត្រៀមសម្រាប់ទុកម្ចាស់ភូមិគ្រឹះគឺអ្នកស្រីលីជុងអាន់ព្រីតន់ញូខានេសឬហៅថាអ្នកស្រីធំ។គាត់ត្រឡប់មកវិញហើយតើនៅក្នុងភូមិគ្រឹះដែលធ្លាប់តែស្ងប់ស្ងាត់មានក្តីសុខនឹងប្រែក្លាយទៅជាមានរឿងល្អក់កករអ្វីខ្លះក្រោយពេលម្ចាស់ភូមិគ្រឹះធំពេញសិទ្ធត្រឡប់មកកាន់កាប់អំណាចវិញ?
«ពូហេតុអ្វីថ្ងៃនេះផ្ទះយើងមានមនុស្សច្រើនម្លេះ?»ចូលមកដល់ខាងក្នុងថេហ្យុងក៏សួរភ្លាមបន្ទាប់ពីឃើញវត្តមានរបស់មនុស្សស្រីពីរនឹងបុរសរាងចំណាស់ម្នាក់កំពុងអង្គុយនៅតុអាហារ។
ជុងហ្គុកងាកមកសម្លឹងមុខថេហ្យុងបន្តិចរួចក្រសោប.កដៃតូចអូសដើរចូលមកតុអាហាដោយទឹកមុខងាប់មិនរីកដូចទម្លាប់ពេលមិនទាន់មានវត្តមានរបស់ថេហ្យុងនៅក្នុងភូមិគ្រឹះមួយនេះ។
«ម៉ាក់មកវិញហើយ កូនមិនសប្បាយចិត្តខ្លះទេឬ?ហ្ហឹម?»ឃើញទឹកមុខរបស់កូនប្រុសមិនអំណោយផលគាត់ក៏សួរ ហើយជុងហ្គុកក៏តបតែតបបែបខលក្ខណៈចង់សម្លាប់ម្តាយឯងដោយសម្តីតែម្តង÷
«អត់ទេ!!»ពីរម៉ាត់យ៉ាងខ្លីគឺ អត់ទេ គេមិននឹករឹតតែមិនចង់អោយអ្នកត្រឡប់មកវិញ។ព្រោះអ្វីដឹងទេ?គឺមកពីអ្នកបានធ្វើអោយគេខ្លាចរអាជាមួយនឹងអ្នកខ្លាំងពេកហើយខ្លាចរហូតដល់ថ្នាក់គិតថាមិនចាំបាច់មានអ្នកចូលមកក្នុងជីវិតរបស់គេក៏គេអាចរស់នៅបានព្រោះរយៈពេលដែលអ្នកទុកគេចោលគឺបានបង្រៀនអោយគេរៀនរស់ដោយគ្មានអ្នកបាន។
«ឯងកាន់តែធំកាន់តែដុះស្លាបហើយកូនប្រុសប៉ា»
«កុំហៅខ្ញុំថាកូន ព្រោះខ្ញុំមានប៉ាតែម្នាក់ប៉ុណ្ណោះ»ជុងហ្គុកសម្លក់សម្លឹងលោកដុងជេហូដោយការស្អប់ខ្ពើមនឹងហាមប្រាបមិនអោយគាត់ហៅខ្លួនថាកូននោះឡើយព្រោះគេមានប៉ាតែម្នាក់ប៉ុណ្ណោះគឺលោកអាន់ព្រីតន់ញូខានេស ហើយអ្នកដែលហៅគេថាកូនអម្បាញ់មិញនេះត្រឹមតែជាសត្វប្រឡាំងកាសដែលតោងទាមអ្នកម៉ាក់គេប៉ុណ្ណោះគ្មានថ្ងៃដែលគេទទួលយកបុរសម្នាក់នេះធ្វើជាប៉ាដាច់ខាត។
«ផាំង*ជុងហ្គុក ឆាប់សុំទោសប៉ារបស់ឯងភ្លាមទៅ»អ្នកស្រីលីជុងទះតុមួយដៃលាន់សូរ*ផាំងនឹងស្រែកកំហគបង្គាប់អោយជុងហ្គុកសុំទោសប្តីរបស់ខ្លួនទាំងដែលគេមិនបានធ្វើអ្វីខុសសូម្បីតែបន្តិច តែគិតឬថាជុងហ្គុកគេព្រមគេមានតែស៊កសៀតសម្តីត្បកទៅវិញថែម÷
«ចាំបាច់ខឹងខ្លាំងដល់ថ្នាក់នឹង?គ្រាន់តែខ្ញុំនិយាយការពិតប៉ុណ្ណឹងសោះ?»ខឹងខ្លាំងម្លេះ? គេនិយាយការពិតតើបើគេមានប៉ាតែម្នាក់ពិតមែនហើយគេក៏មិនព្រមសុំទោសមនុស្សប្រុសដែលតោងស្រីស៊ីដូចជាលោកដុងជេហូម្នាក់នេះដែរ គ្មានថ្ងៃសូម្បីតែគិត។
«ជុងហ្គុកបងកុំហួសហេតុពេក»
«នាងជាអ្នកណា?ឋានៈជាអ្វីនៅក្នុងភូមិគ្រឹះនេះ?បានជាហ៊ានលូកមាត់ចេះដឹងរឿងរបស់យើង?»

សរសេរដោយ ជីនណា
The Cuntine 💕

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now