«ក្មេងស្អីប្រដៅមិនចេះតាមហាមមិនចេះស្តាប់និយាយទៅក្បាលរឹងដូចដែកយូរៗទៅវាធ្វើដូចឯ
ងជាមនុស្សគ្មានរូបរាងចង់ទៅណាមកណាស្រេចចិត្តលេងប្រាប់អស់ហើយគួរអោយខឹងណាស់»ប្រាប់អោយដឹងតែបន្តិចក៏អស់ចិត្តមិនសមធ្វើបែបនឹងដាក់នាយទេយ៉ាងណានាយក៏មានឈ្មោះជាពូទោះពូចិញ្ចឹមក៏ដោយ។
«ចៅហ្វាយ»មកដល់ភូមិគ្រឹះភ្លាមក៏ប្រញាប់ចូលទៅរកជុងហ្គុកដើម្បីជម្រាបប្រាប់ពីកន្លែងដែលថេហ្យុងទៅ÷
«អ្នកប្រុសតូចទៅផ្ទះតូចមួយនៅឆ្ងាយពីភូមិគ្រឹះជិតមួយគីឡូដី»
«ហេតុអីមិននៅជាមួយគេឯងត្រឡប់មកវិញធ្វើអី?»
«អ្នកប្រុសអោយមកប្រាប់ថារសៀលចាំទៅទទួលគាត់ត្រឡប់មកវិញ»
«ដឹងថាគេទៅទីនោះធ្វើអីទេ?»
«មិនដឹងទេគាត់មិនបានប្រាប់គ្រាន់តែទៅដល់ក៏ដេញអោយមកវិញភ្លាម»
«ហ្ហឹម~ចេញទៅ»ពេលទទួលដឹងចម្លើយហើយក៏បក់ដៃដេញអោយកូនចៅចេញ។
«បាទ!!»ឃីយូអោនគំនាមគោរពដល់ចៅហ្វាយបន្តិចសឹមចាកចេញទៅដោយមិនភ្លេចទាញទ្វារបន្ទប់បិទអោយវិញដូចគ្នា។
«ទៅធ្វើអីនៅទីនោះ?»តាំងចិត្តថាមិនឆ្ងល់តែក៏ហាមមិនបានចង់ដឹងខ្លាំងណាស់ថាទៅធ្វើអីមានអ្វីនៅទីនោះមែនទេ?
តុក..តុក...
ឃីយូចេញផុតមិនទាន់បានប៉ុន្មានសម្លេងគោះទ្វារបន្ទប់ក៏បន្លឺស៊ូរឡើងម្តងទៀតធ្វើអោយជុងហ្គុកក្រពុលមុខជាខ្លាំងបម្រុសនឹងសម្រាកទៅហើយបែរជាមានអ្នកណាមកគោះទ្វាររំខានទៅកើត÷
*ក្រាក!!!
បើកទ្វារភ្លាមឃើញមុខអ្នកគោះអស់អារម្មណ៍ចង់ដេកស្វាងចេសដូចត្រូវគេទះដប់កំផ្លៀងដ្បិតអីមនុស្សដែលឈរនៅចំពោះមុខខ្លួនជាមនុស្សខ្លួនស្អប់ដល់ឆ្អឹង÷
«នាងមកគោះទ្វារបន្ទប់ខ្ញុំមានការស្អី?»ជុងហ្គុកបានសួរទៅរ៉ូសដោយសម្លេងមាំមុខស្មើ។ដូចដែលបានដឹងមនុស្សដែលគេមិនចូលចិត្តគេមិនចង់មើលមុខផងចុះទម្រាំរ៉ូសមនុស្សស្រីដែលគេស្អប់គេកាន់តែមិនចង់ឃើញមិនចង់ជ្រលក់មាត់ជាមួយបើមិនយល់ដល់មុខម៉ាក់របស់គេទេគេបិទ្វារបន្ទប់បាត់មិននិយាយជាមួយទេ។
«អ្នកម៉ាក់អោយមកតាមបងទៅជួបគាត់ប្រាប់ថាមានរឿងចង់និយាយជាមួយ»
«បន្តិចទៀតខ្ញុំទៅ»
«បងជុងឈប់សិន»នាងចូលទៅចាប់ដៃរបស់គេជាប់ចង់ឃាត់គេកុំអាលបិទទ្វារព្រោះនាងនៅមិនទាន់និយាយជាមួយគេអស់ចិត្តផង។ដ្បិតថារស់នៅផ្ទះក្រោមដំបូលតែមួយពិតមែនប៉ុន្តែជុងហ្គុកមិនដែលនិយាយរកនាងទេសូម្បីតែមុខក៏មិនមើលផងអ៊ីចឹងថ្ងៃនេះជ្រុលជាមកដល់មុខបន្ទប់ហើយក៏ចង់សំណេះសំណាលគ្នាលេងខ្លះ។
«មានការអី?»នាយបំបេះដៃរបស់នាងចេញហើយក៏សួរទាំងមុខម៉ូវ។គេមិនចូលចិត្តមនុស្សស្រីបែបនេះទេចូលមកចាប់ដៃចាប់ជើងប្រុសដល់បន្ទប់មិនសមតម្លៃជាកូនលោកឧកញ៉ាទាល់តែសោះ។
«គឺអូនគ្រាន់នឹកដល់បងចង់ជួបចង់និយាយលេងជាមួយអោយបាត់នឹកបងកំដរអូនជជែកគ្នាលេងបន្តិចទៅ»ស្រីក្រមុំមិនព្រមចាញ់នៅតែសសៀរខ្លួនចូលទៅគៀកកើយរាងក្រាសពោលពាក្យអូនបងផ្អែមល្ហែមឥតចេះខ្មាស់មាត់បបួលអោយរាងក្រាសមានការស្អប់ខ្ពើមជាងមុនទ្វេដងទ្រាំមិនបានក៏រុញច្រានកាយស្តើងមួយទំហឹងចេញពីខ្លួន÷
«ចេញអោយឆ្ងាយទៅ»នាយហារស្តីពាក្យដេញពេញៗមាត់មិនក្រែងចិត្តរួចក៏បិទទ្វារមួយទំហឹងតាមអារម្មណ៍ខឹងពុះកញ្រ្ជោលក្នុងចិត្ត។
«អាយ~»រូ៉សទន្រ្ទាំជើងស្រែកចាចខឹងចិត្តដែលខំឡើងមកអោយដៃជុងហ្គុកដល់បន្ទប់ហើយគេនៅមិនខ្វល់ទៀត។
.........
«ម៉ាក់អោយគេទៅតាមខ្ញុំលឺប្រាប់ថាមានរឿងនិយាយជាមួយជារឿងអ្វីទៅ»ជុងហ្គុកដើរចូលមកក្នុងបន្ទប់អ្នកស្រីធំភ្ជាប់ជាមួយនឹងសំនួរយ៉ាងវែងអន្លាយផងដែរ។
«អង្គុយចុះសិនមក»គាត់លើកតែមកក្រេវយករសជាតិបន្តិចសឹមប្រាប់អោយកូនប្រុសបណ្តូលចិត្តអង្គុយចុះ។ក្នុងបន្ទប់នេះមិនមែនមានតែជុងហ្គុកនឹងអ្នកស្រីធំទេរ៉ូសនាងក៏នៅក្នុងនោះដែរមិនដឹងថារឿងដែលអ្នកស្រីចង់និយាយមានអ្វីពាក់ព័ទ្ធជាមួយនឹងពួកគេទាំងពីរឬអត់ទេ។
«យប់នេះមានកម្មវិធីដេញថ្លៃគ្រឿងពេជ្រម៉ាក់គិតថាចង់នាំកូននឹងកូនរ៉ូសទៅជាមួយដើម្បីអោយគេបានស្គាល់បានដឹងថាពួកកូនទាំងពីរជាគូដណ្តឹងនឹងគ្នា»អ្នកស្រីធំក៏ស្រដីឡើងទាំងញញឹមបិទមាត់មិនជិតខុសអីតែជុងហ្គុកអង្គុយថ្មឹងធ្វើមុខងាប់ដូចអ្នកតាឆ្លាក់ខុស។គេមិនយល់សោះហេតុអ្វីក៏ម៉ាក់របស់គេព្យាយាមចាប់នាយផ្សំផ្គុំជាមួយនឹងរ៉ូសយ៉ាងហ្នឹង?ក្រែងដឹងហើយមែនទេថាគេមិនបានស្រលាញ់នាង។
«ខ្ញុំមិនទៅទេ»ជុងហ្គុកតបហីៗមិនខ្វល់ថាអ្នកស្រីធំចង់ខឹងចង់ស្អប់អីទេគេមិនពេញចិត្តគេមិនទៅដាច់ខាតហើយបើទៅជាមួយនឹងរ៉ូសទៀតទោះយកដំរីមកចងខ្សែរអូសក៏គេមិនទៅដែរព្រោះគេមិនចង់អោយមានការជាប់ពាក់ព័ន្ធជាមួយស្រីម្នាក់នឹងទេ។
«កូនត្រូវតែទៅនេះជាបញ្ជា»បញ្ជា?ទៀតហើយប្រើពាក្យនឹងមកលើគេទៀតហើយមែនទេ?គេជាមនុស្សមិនមែនគន្លឹះយន្តសម្រាប់អោយបញ្ជាតាមចិត្តទេ។ឬគិតថាគេជាកូនគ្មានសិទ្ធសោះសូម្បីតែប្រកែក?
«ខ្ញុំមិនខ្វល់ខ្ញុំមិនពេញចិត្តនឹងទៅអ្នកណាក៏បង្ខំខ្ញុំមិនបានដែរ»ជុងហ្គុកក្រោកឈរអស់កម្ពស់ស៊កដៃចូលហោប៉ាវខោងាកមកឆ្លើយតបទៅអ្នកស្រីដោយសម្តីច្បាស់ៗពីមុនអ្នកអាចបញ្ជាគេបានប៉ុន្តែពេលនេះអត់ទេគេមិនមែនក្មេងបៀបដៃចាំតែស្តាប់បញ្ជារបស់អ្នកស្រីទេគេធំហើយគេមានសិទ្ធសម្រេចចិត្តគ្រប់យ៉ាងចំពោះខ្លួនឯង។
«កូនជុង!!»គាត់បានត្រឹមតែស្រែកហៅឈ្មោះរបស់រាងក្រាសដ្បិតអីគេបានចាកចេញពីបន្ទបើនេះបាត់ទៅហើយ។
«ខ្ញុំមិនយល់ទេអ្នកម៉ាក់ហេតុអ្វីក៏បងជុងហ្គុកគាត់ស្អប់ខ្ពើមខ្ញុំម្លេះ?»រ៉ូសទម្លាក់ទឹកមុខសម្តែងធ្វើជាតួកំសត់ភ្លាមធ្វើអោយអ្នកស្រីធំបានឃើញនឹងស្តាប់លឺកើតចិត្តអាណិតដល់រូបនាងជាពន់ពេក។
«កុំកើតទុក្ខអីកូនស្រីជុងហ្គុកត្រូវតែទៅចូលរួមកម្មវិធីជាមួយកូន»គាត់អង្អែលស្មានាងថ្នមៗជាការលួងចិត្តទោះយ៉ាងណាជុងហ្គុកត្រូវតែទៅចូលរួមកម្មវិធីល្ងាចនេះជាមួយនឹងនាងទោះបីជាគេប្រកែកក៏គាត់បង្ខំអោយទាល់តែបាន។
.......
ថ្ងៃបាក់រសៀលព្រះអាទិត្យចាប់ផ្តើមបង្អន់កាយចុះម្តងបន្តិចរហូតរលត់ពន្លឺបាត់ជំនួសអោយព្រះច័ន្ទរះឡើងបំភ្លឺលោកានាពេលរាត្រីជំនួសវិញ។ស្មើនេះគឺម៉ោងប្រាំពីរជាងទៅហើយប៉ុន្តែថេហ្យុងដែលចេញពីភូមិគ្រឹះបាត់តាំងពីប្រលឹមមកទល់ពេលនេះមិនទាន់ឃើញត្រឡប់មកវិញទេឃីយូទៅទទួលនៅកន្លែងចាស់ក៏មិនបានឃើញវត្តមានរបស់គេធ្វើអោយជុងហ្គុកអត់នឹងបារម្ភមិនបានពិតមែន។
«អូនទៅណាថេហ៍?បងបារម្ភណាស់ដឹងទេ?»នាយដើរទៅវិញទៅមកៗទន្ទឹងរង់ចាំមើលផ្លូវរបស់ថេហ្យុងត្រឡប់មកវិញ។កាន់តែចាំកាន់យូរទៅទ្រនិចនាឡិកាវិលបានមួយជុំទៀតហើយពេលវេលាក៏ដើរទៅមុខមិនឈប់យប់កាន់តែជ្រៅមេឃថ្ងៃនេះធ្លាក់ភ្លៀងមានផ្គរន្ទះផងមិនដឹងថារពិសដើរទៅដល់ទីណាទេ។
«ចៅហ្វាយ...»ឃីយូរត់ផងស្រែកផងទាំងត្រហេបត្រហបដកដង្ហើមមិនចង់ដល់គ្នាព្រោះប្រញាប់យកដំណឹងថេហ្យុងមកប្រាប់អោយគេបានដឹង។
«ហើយវាស្អីឯងអាឃ្យូ?»នាយបានត្រឹមតែឆ្ងល់មិនដឹងថាមានរឿងអីបានជាកូនចៅរបស់គេឆ្លេឆ្លាស្លន់ស្លោដល់ថ្នាក់នឹង។
«គឺអ្នកប្រុសថេហ្យយងមកហើយនៅ-»មិនរង់ចាំអោយកូនចៅនិយាយចប់ទាន់ទេជុងហ្គុកប្រញាប់រត់ចេញទៅក្រៅទៅរកមើលមនុស្សក្បាលរឹកប្រដៅមិនចេះស្តាប់ដែលរត់ចោលគេតាំងពីព្រឹកមកទល់ស្មើនេះទើបត្រឡប់មកវិញទាំងអារម្មណ៍ខឹងលាយបារម្ភ។
«មកពីណា?ម្តេចទើបតែត្រឡប់មកវិញ?អូនមានមើលម៉ោងទេថាម៉ោងប៉ុន្មានហើយ?»នាយសម្លុតសួរខ្លាំងៗបបួលអោយកាយតូចច្រឡឹងដែលរងារញ័រញាក់ឈរអោបខ្លួនអង្អែលស្មាទាញយកកម្តៅពីបាត់ដៃបំបាត់ភាពរងារចាប់ផ្តើមងើបមុខសម្លឹងមើលអ្នកដែលស្រែកសម្លុតសួរមកខ្លួនអម្បាញ់មិញមុននឹងនិយាយតប÷
«ពូអូនរងារណាស់»មិនបានតបជាមួយសំនួរខាងលើផ្ទុយទៅវិញបែរជាឆ្លើយចាកប្រធាន។មិនបាននិយាយលេងសើចទេគេរងារណាស់រងារឡើងរឹងខ្លួនចង់កកស្លាប់នឹងកន្លែងទៅហើយហត់ក៏ហត់អស់កម្លាំងជើងក៏ចុករោយព្រោះការធ្វើដំណើរថ្មើរជើងជិតមួយគីឡូដីឯណោះ។
ដោយសារតែពេលឃីយូទៅទទួលគេកាលពីរសៀលនេះគេបានគេងលក់នៅក្នុងផ្ទះទើបឃីយូរកមិនឃើញបន្ទាប់ពីភ្ញាក់គេមើលម៉ោងក៏ឃើញថាល្ងាចណាស់ទៅហើយទូរស័ព្ទក៏មិនយកជាប់តាមខ្លួនទៀតទើបគ្មានអ្វីខលប្រាប់ជុងហ្គុកអោយគេមិទទួលម្តងទៀតក៏សម្រេចចិត្តដើរត្រឡប់មកភូមិគ្រឹះវិញតែម្តងទៅ។
«មកនេះមក»ឃើញសភាពក្មួយហើយមិនអាណិតមិនកើត។ដៃមាំក្រសោបកាយតូចមកអោបជាប់ទ្រូងផ្តល់ភាពកក់ក្តៅអោយគេប្រហែលមួយនាទីក្រោយគេក៏លើកបីថេហ្យុងឡើងទៅបន្ទប់បាត់មិនខ្វល់ពីរ៉ូសនឹងអ្នកស្រីធំដែលកំពុងអង្គុយនៅលើសាឡុងតាមសម្លឹងមើលថេហ្យុងដោយការស្អប់ខ្ពើមរកអ្វីមកប្រៀបមិនបាន។
«ពូកែមាយាណាស់ប្រហែលចង់ទាក់បងហ្គុកហើយអ្នកម៉ាក់»រ៉ូសនិយាយទាំងពេបមាត់ជ្រេញសែនជ្រេញនឹងចរឹករបស់ថេហ្យុងគិតថាគេមាយាចង់ទាក់ជុងហ្គុកប៉ុន្តែតាមពិតពួកគេទាំងពីរនាក់នោះមានទំនាក់ទំនងជាមួយគ្នាស្រាប់ទៅហើយមិនចាំអោយអ្នកណាទាក់អ្នកណាទេ។
«ឆាប់ទៅៗកូនកុំអោយខកខានកម្មវិធីថ្ងៃនេះគេមិនទៅចាំលើកក្រោយក៏បាន»អ្នកស្រីធំនិយាយក្នុងការដាស់តឿនអោយនាងស្រូតប្រញាប់ឡើងឡានព្រោះត្រូវចេញទៅកម្មវិធីធំក្នុងយប់នេះ។តាមពិតគាត់បាននិយាយលួងលោមអង្វរជុងហ្គុកអោយទៅជាមួយដែរតែគេអះអាងដដែលៗថាមិនព្រមទៅដាច់ខាតទើបគាត់គ្មានជម្រើសព្រមសម្របតាមជុងហ្គុកម្តងទៅចុះព្រោះបង្ខំឡើងហត់ហើយ។
ងាកមកមើលជុងហ្គុកនឹងថេហ្យុងវិញឡើងមកដល់បន្ទប់នាយក៏បានដាក់ថេហ្យុងអោយអង្គុយនៅលើពូករួចប្រញាប់ទៅលាយទឹកក្តៅដាក់អាងអោយថេហ្យុងងូតដើម្បីកាត់បន្ថយភាពត្រជាក់ក្នុងខ្លួនអោយគេខ្លះ។
«ត្រជាក់ខ្លាំងទេ?»
«ហ្ហឹម!!»
«ម៉ោះពូនាំទៅត្រាំទឹកក្តៅ»និយាយចប់ក៏លើកបីកាយស្តើងចូលទៅក្នុងបន្ទប់ទឹក។គេបានដាក់ថេហ្យុងអោយឈរនៅក្បែរអាងសឹមចាប់ដោះសម្លៀកបំពាក់របស់គេចេញអស់សល់តែកាយអាក្រាតបង្ហាញពេញៗភ្នែករបស់នាយ។ជុងហ្គុកចាប់ផ្តើមមានអារម្មណ៍មិនស្រួលចេះតែក្តៅមុខក្តៅមាត់ភាយៗរកប្រាប់មិនត្រូវហើយក៏ព្យាយាមគេចមុខចេញមិនហ៊ានសម្លឹងមើលរាងកាយដ៏ស្រស់ស្អាតទាក់ទាញរបស់ថេហ្យុងទេ÷
«ចូលទៅត្រាំទឹកទៅ»និយាយទាំងងាកមុខចេញរួចក៏ដើរចេញពីក្នុងបន្ទប់ទឹកមកខាងក្រៅបាត់ខ្លាចនៅយូរបន្តិចទៀតទប់អារម្មណ៍មិនជាប់អាចនឹងជ្រុលខ្លួនធ្វើបាបថេហ្យុងក៏ថាបាន។
«ពូកុំទៅអីអូនត្រូវការពូណាស់»គេរត់ទៅអោបនាយពីក្រោយផ្អែកក្បាលនឹងខ្នងធំទូលាយសុំអង្វរកុំអោយគេចាកចេញទៅ។សារភាពតាមត្រង់ចុះពេលនេះគេត្រូវការនាយចង់អោយនាយនៅក្បែរមិនចង់ឃ្លាតឆ្ងាយពីនាយឡើយ។
«!!!!!»ជុងហ្គុកមិនមាត់តែក៏បើកដៃអោយគេអោបនឹងសន្សឹមបែខ្លួនងាកមករកថេហ្យុងវិញ។ដៃមាំលើកស្រសោបផ្ទៃមុខតូចៗអង្អែលថ្នមៗដោយការក្តីស្រលាញ់កែវភ្នែករបស់ពួកគេទាំងពីរកំពុងតែត្របាញ់រកគ្នាដោយក្រសែភ្នែកចម្លែកមួយគ្មានអ្នកណាម្នាក់អាចស្មានដល់។
«អឹម-»ថេហ្យុងក្មេងក្លាហានហ៊ានប្រហើនឆ្មក់ថើបបូមាត់របស់ជុងហ្គុកមុនដោយមិនប្រាប់នាយទុកជាមុន។គេថើបផងបឺតជញ្ជក់ផងឯជុងហ្គុកហាក់គាំងថ្មឹងជាមួយនឹងការថើបរបស់ថេហ្យុងលើកនេះគេហ៊ានណាស់ហ៊ានលើសពីការគិតទុករបស់នាយទៅទៀត។
«អូនស្រលាញ់ពូអូនចង់បានពូជាកម្មសិទ្ធរបស់អូន»ពាក្យស្រលាញ់ចេញបបូមាត់តូចស្តើងពណ៍ផ្កាឈូកស្រាលវាជាពាក្យពិតមិនប្រឌិតធ្វើអោយអ្នកដែលបានស្តាប់លឺហើយសែនរំភើបក្រៃលែង។
«អូននិយាយពិតទេ?»
«ហ្ហឹម!!!»ថេហ្យុងងក់ក្បាលផ្ងក់ៗបញ្ជាក់អោយដឹងកាន់តែច្បាស់ថាពាក្យដែលគេនិយាយមុននោះគឺសុទ្ធតែជាពាក្យពិតទាំងអស់ចង់អោយគេវះទ្រូងខ្វេះបេះដូងបញ្ជាក់ក៏បានបើសិនជានាយមិនជឿ។
«អឹម!!»ទទួលបានចម្លើយហើយនាយក៏ក្រសោបមុខតូចអោយខិតមកជិតគៀកនឹងមុខរបស់គេហើយទម្លាក់បបូមាត់ថើបញីញក់បឺតជញ្ជក់ខ្លាំងៗលើបបូរមាត់តូចម្តងទៀតដែលលើកនេះគឺគេជាអ្នកចាប់ផ្តើមមុន។ថេហ្យុងបិទភ្នែកសំងំទទួលយកការថើបដ៏ផ្អែមល្ហែមមួយនេះយ៉ាងមានក្តីសុខដៃលើកតោង.ករាងមាំជាប់មិនរបេះកាន់តែធ្វើអោយជុងហ្គុកបានដៃថើបបឺតក្រញិចលេងតាមចិត្តដែលប៉ងប្រាថ្នាមកជាយូរឯដៃទាំងពីរក៏មិនទុកអោយទំនេរលូកស្ទាបអង្អែលសព្វប្រាណរបស់ថេហ្យុងគ្មានចន្លោះ....
«សឺត..»ជុងហ្គុកដកបបូមាត់ពីការថើបងាកមកស្រង់ក្លិនខ្លួនក្រហូបផ្អែមជាប់ច្រមុះពីកញ្ចឹង.កសខ្ចីញេញដូចសំឡីបង្កជាភាពស្រើបស្រាលដល់រាងតូចយ៉ាងខ្លាំង។
«ហ្ហឹម~អាស្ហ៎...»ថេហ្យុងថ្ងូររហ្ហឹមក្នុងបំពង់.កទាំងមានក្តីសុខនៅពេលដឹងដល់អណ្តាតទន់ក្តៅសើមរបស់រាងក្រាសកំពុងតែគាស់គៀងប្រលែងលេងជាមួយនឹងកូនដំរីតូចរបស់គេ។
«អាស្ហ៎...អាស្ហ៎..ពូ..ស្រៀវណាស់»The Cuntine 💕
By: JINNA

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....