«ខ្ញុំស្មានថាមានតែឯងទេដែលគាំទ្រស្នេហារបស់ខ្ញុំនឹងថេហ្យុងមិនគិតថាអ្វីដែលខ្ញុំរពឹងទុកត្រឹមជាការខកចិត្តព្រោះឯងក៏ប្រឆាំងនឹងស្នេហារបស់ខ្ញុំដូចជាពួកគេ»ជុងហ្គុកខកចិត្តខ្លាំងណាស់ព្រោះគិតថាមានតែឃីយូម្នាក់គត់ដែលមិនជំទាស់រឿងស្នេហារបស់គេនឹងថេហ្យុងប៉ុន្តែពេលនេះគេក៏ដូចអ្នកគ្រប់គ្នានៅក្នុងភូមិគ្រឹះគេមិនពេញចិត្តគេមិនគាំទ្រអោយនាយនឹងថេហ្យុងស្រលាញ់គ្នាតើហេតុអ្វីទៅ?បើគ្រាន់តែគេស្រលាញ់គ្នាចង់រស់នៅជាមួយគ្នាហេតុអ្វីក៏គិតថាពួកគេមិនអាចលើសពីពាក្យថាពូនឹងក្មួយ?
ជុងហ្គុកងើបចេញពីកៅអីពាំនាំកាយហាប់ណែនស្រស់សង្ហារទៅឈរនៅមាត់បង្អួចកញ្ចក់សម្លឹងមើលទៅផ្ទៃមេឃធំល្វឹងល្វើយមុននឹងបន្តប្រយោគដែលចង់និយាយ÷
«ហ្ហឹស-ឯកសាកធ្វើជាខ្ញុំទើបឯងយល់ថាវាពិបាកកម្រិតណា»អារម្មណ៍របស់គេបែបមិចគ្មានអ្នកណាដឹងក្រៅពីគេឡើយសាកធ្វើជាគេទើបដឹងថាវាលំបាកប៉ុណ្ណា។រាល់ថ្ងៃប្រឹងសើចទាំងក្នុងចិត្តគ្រាំវេតនាស្ទើស្លាប់ព្រោះមិនដឹងថាថ្ងៃទៅមុខជីវិតរបស់គេនឹងថេហ្យុងជួបជាមួយបញ្ហាអ្វីឡើយបើផ្លូវដែលពួកគេកំពុងដើររួមគ្នាពោពេញទៅដោយបន្លានឹងអំបែកបាចផ្សាចគ្រប់កន្លែងគ្មានចន្លោះសម្រាប់ពួកគេទាល់តែសោះ។
«សុំទោស»បបូមាត់ក្រាសបូញពោលពាក្យសុំទោសព្រោះដឹងថាខ្លួនខុសដែលមិនគួរនិយាយពាក្យទាំងអស់នោះចេញមកធ្វើអោយចៅហ្វាយខ្លួនមិនសប្បាយចិត្ត។
«ចេញទៅ!!»
«!!!!»ឃីយូយល់ពីអ្វីដែលនាយត្រូវការគេអោនក្បាលគោរពជុងហ្គុកបន្តិចទើបចាកចេញទៅបាត់។
«ស្នេហាមួយនេះសម្បូរឧបសគ្គណាស់តើពួកយើងអាចទៅមុខរួចទេ?ឬត្រូវបញ្ចប់កណ្តាលទី?»ជុងហ្គុកញញឹមខ្សោះចោលសំនួរមួយប្រយោគប្រហើរតាមខ្យល់អោយបក់រសាត់ទៅឆ្ងាយគ្មានថ្ងៃត្រឡប់វិញ។តើគួរទៅមុខបន្តឬក៏ហាមចិត្តដាក់សញ្ញាខណ្ឌត្រឹមនេះ?
«ពេលនៅក្បែរអូនបងមានក្តីសុខពេលឃ្លាតពីអូនបងកើតទុក្ខបើបងព្រមបញ្ចប់មានន័យថាបងពន្លែងក្តីរបស់ខ្លួនឯងចោលហើយ»ជុងហ្គុក
..........
+ភូមិគ្រឹះអាន់ព្រីតន់
រាងតូចបន្ទាប់ពីបានញ៊ាំអាហារដែលជុងហ្គុកបានរៀបចំអោយហើយក៏បានចុះទៅអង្គុយលេងនៅក្រោមដើមផ្កាសាគូរ៉ាតែម្នាក់ឯង....
«ដើមផ្កាអើយអ្នកពិតជាស្រស់ស្អាតខ្លាំងណាស់មានដឹងទេ?»ក្មេងល្អិតសើចស្ញេញអង្គុយនិយាយជាមួយដើមផ្កាដែលជារុក្ខជាតិបានត្រឹមតែដុះមកដើម្បីលម្អរដល់សម្រស់គេហដ្ឋានឬតាមដងផ្លូវគ្មានសម្ថភាពអីអាចនិយាយឆ្លងឆ្លើយជាមួយបានតែក៏សប្បាយចិត្តនៅពេលបាននិយាយជាមួយនឹងវា។
«អ្នកដឹងទេមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានសម្រស់ស្អាតដូចជាអ្នកក្នុងចំណោមមនុស្សទាំងអស់នោះក៏មានខ្ញុំម្នាក់ដែរ..ហិ..ហិ..»សម្រស់តែងតែជាជម្រើសរបស់មនុស្សគ្រប់រូបសូម្បីតែគេផ្ទាល់ក៏ប៉ងប្រាថ្នាអោយខ្លួនឯងមានសម្រស់ស្អាតប្រៀបដូចជាស្រទាប់ផ្កាសាគូរ៉ាជាច្រើនមុឺនស្រទាប់ដែលរីកនៅលើដើមនោះអញ្ចឹង។ក្លិនក្រអូបទាក់ទាញអារម្មណ៍ហិតហើយចង់ហិតទៀតឥតចង់ដកច្រមុះចេញពណ៍ស្រាលៗប៉ុន្តែចាក់ជាប់កែវភ្នែកគយគន់យ៉ាងណាក៏មិនចេះឆ្អែតដើមធំខ្ពស់ត្រដែតកាន់តែចាស់កាន់តែបញ្ចេញសម្រស់ល្អឆើតគ្មានពីរចេញមកដឹងទេថាថេហ្យុងម្នាក់នេះក៏ចង់បានបែបនឹងដូចជាដើមផ្កាមួយដើមនេះដែរ។
«អ្នកប្រុសតូច»
«អ្នកណាហៅខ្ញុំ»ថេហ្យុងដកភ្នែកចេញពីដើមផ្កាងាកសម្លឹងរកមើលម្ចាស់សម្លេងដែលបានហៅគេតែបែរជាមិនឃើញទៅវិញទើបគេងាកមកវិញតែក៏ភ្ញាក់ព្រឺតនៅពេលឃើញឃីយូមកឈរពីក្រោយតាំងពីពេលណាក៏មិនដឹង÷
«អួយ!!បងឃីយូខ្ញុំភ័យលួសប្រលឹងស្លាប់ហើយ»មកអោយលឺតែសម្លេងរួចក៏បាត់ទៅវិញពេលងាកមកក៏ឃើញឈរនៅក្រោយខ្នងសួរថាអ្នកណាមិនភ័យស្មានថាខ្លួនឯងត្រូវខ្មោចលងទាំងថ្ងៃតើមិញនេះ។
«ចៅហ្វាយអោយយកមកអោយអ្នកប្រុស»ឃីយូបានហុចក្រអប់តូចមួយអោយទៅថេហ្យុងរាងតូចក៏មិនស្ទាក់ស្ទើលូកដៃទទួលយកយ៉ាងលឿនព្រោះបានស្តាប់លឺថាជារបស់លោកពូផ្ញើមកអោយនឹងប្រញាប់បើកមើលទាំងស្នាមញញឹមផុសឡើងមក÷
«វាជាស្អីបង?»ស្នាមញញឹមនៅលើមុខរលាយខ្សុលដូចខ្សែងជំនួសមកវិញដោយទឹកមុខឆ្ងល់ភ្លើៗដៃក៏ចាប់កាន់របស់ក្នុងប្រអប់លើកមកសួរឃីយូទាមទារអោយប្រាប់ព្រោះចង់ដឹង។
«យកទៅចាក់មើលខ្លួនឯងទៅបងក៏មិនដឹង»និយាយចប់ក៏ដើរចេញទៅបាត់ទុកអោយថេហ្យុងឈរសម្លឹងមើលផ្លាសមួយនោះទាំងមានលោតសញ្ញាសួរពេញខួរក្បាល។មិនចាំយូរព្រោះតែចិត្តចង់ដឹងចង់លឺជើងស្រលូនទាំងគូរហ័សបោះដំណើរឡើងទៅបន្ទប់ញាប់ស្មេរក្នុងដៃក៏ក្តាប់ផ្លាសជាប់យកទៅជាមួយផងដែរ។
«សុំទោសចៅហ្វាយដែលខ្ញុំធ្វើបែបនេះ»ឃីយូដែលពួនចាំមើលសកម្មភាពរបស់ថេហ្យុងនៅគៀនគុម្ពផ្កាធំមួយក៏បង្ហាញខ្លួនបន្ទាប់ពីថេហ្យុងចាកចេញទៅបាត់។ទឹកមុខសោកសៅបានផុសឡើងខណៈពេលដឹងថាអ្វីដែលគេកំពុងធ្វើគឺខុសតែបើមានជម្រើសពីរអោយរើសគេក៏ជ្រើសយកធ្វើបែបនេះដដែលព្រោះមានបំណងចង់អោយថេហ្យុងចាកចេញពីចៅហ្វាយរបស់គេ។
........
ឡើងមកដល់បន្ទប់ថេហ្យុងរួសរាន់ទាញកុំព្យូរទ័ររបស់ជុងហ្គុកមលដាក់លើភ្លៅហើយកផ្លាសដែលនៅក្នុងដៃទៅដោតជាមួយនឹងរុន្ធភ្ជាប់ជាមួយកុំព្យូទ័រដើមចាក់មើលអោយបានដឹងថាក្នុងផ្លាសនេះមានទុកអ្វីខ្លះទើបបានជាជុងហ្គុកផ្ញើមកអោយ។
ចំណាយពេលប្រហែលម្ភៃនាទីរូបភាពជាច្រើនសន្លឹកបានផុសឡើងនៅលើអេក្រង់កុំព្យូទ័រថេហ្យុងបើកភ្នែកធំៗសម្លឹងមើលរូបភាពមិនដាក់ភ្នែកនឹងបានអូសវាមើលម្តងមួយសន្លឹងៗរហូតដល់សន្លឹងចុងក្រោយដែលមានភ្ជាប់ជាមួយវីឌីអូមួយក្លីបផងដែរ។ថេហ្យុងមិនចាំយូរចុចចូលវីឌីអូចាក់មើលភ្លាមៗអោយអស់ការសង្ស័យក្នុងចិត្តដ្បិតអីរូបភាពដែលបានឃើញសុទ្ធតែព្រិលមើលមិនសូវច្បាស់ប៉ុន្តែវីឌីអូរនវិញច្បាស់ខ្នាតHDតែម្តង។
ក្នុងវីឌីអូរបង្ហាញអោយឃើញរាងក្រាសកំពុងតែអង្គុយកងអន្ទាក់ខ្លាជក់បារីបង្ហុយផ្សែងចោលទៅលើអាកាសយ៉ាងរំភើយព្រមទាំងក្នុងដៃមានកាន់កាំភ្លើងនឹងសងខាងមានកូនចៅជាច្រើនឈរអមផងដែរជាហេតុធ្វើអោយថេហ្យុងកាន់តែឆ្ងល់ឡើងមួយកម្រិតទៀត÷
«លោកពូ?ទេមិនអាចជាគាត់ទេខ្ញុំត្រូបតែមើលអោយច្បាស់»ថេហ្យុងប្រឹងពង្រីកចាប់យករូបភាពមនុស្សប្រុសមានអំណាចនៅលើកៅអីអង្គុយជក់បារីមើលអោយកាន់តែច្បាស់ព្រោះគេមិនជឿថានេះជាលោកពូរបស់គេទេប៉ុន្តែការពិតនៅតែជាការពិតនោះគឺជាជុងហ្គុកអតីតម៉ាហ្វៀឈាមរាវសម្លាប់មនុស្សមិនញញើតដៃឃោឃៅជាមនុស្សដែលចូលចិត្តប្រើហិង្សានឹងសម្លាប់មនុស្សជាការកម្សាន្តចិត្ត។
«ជាគាត់ពិតមែន!!»ម្តងនេះច្បាស់ហើយលេងគិតថាខ្លួនឯងមើលច្រឡំទៀតហើយ។មុខមាត់ស្នាមសាក់នៅលើម្រាមដៃនឹងស្នាមសន្លាកមួយឆ្នូតនៅលើមុខរបស់គេបានបញ្ជាក់អោយគេដឹងថានេះជាជុងហ្គុកលោកពូដែលស្រលាញ់ថ្នាក់ថ្នមគេរាល់ថ្ងៃ។
«គាត់សម្លាប់មនុស្ស»មិនចង់ជឿនៅអ្វីដែលបានឃើញពេលនេះវីឌីអូរនេះស្តែងៗពេកហើយ។ជុងហ្គុកលើកដៃបាញ់សម្លាប់មនុស្សមិនគ្រប់គ្រាន់នៅមានយកកាំបិទវះទ្រូងខ្វេះយកបេះដូងរបស់បុសម្នាក់នោះចេញមកទៀតទិដ្ឋភាពមួយនេះធ្វើអោយថេហ្យុងស្លន់ភ័យស្លេកមុខអស់ដល់ថ្នាក់មិនអាចបន្តមើលវីឌីអូរនោះបន្តទៀតបានទើបប្រញាប់ចុចបិទកុំព្យូទ័រហើយយកវាទៅទុកនៅកន្លែងដើមឯផ្លាសក៏មិនភ្លេចដកយកមកជាមួយដូចគ្នា។
«ចឹងតើបានស្នាមសាក់នៅលើដៃនឹងខ្នងរបស់គាត់មានអំណាចណាស់មកពីគាត់ជាមនុស្សបែបនេះមែនទេ?»ពីមុនធ្លាប់ឆ្ងល់ថាហេតុអ្វីក៏ជុងហ្គុកមានសាក់ពេញមួយតួខ្នងហើយនិងដើមដៃទៀតពេលនេះលេងឆ្ងល់ហើយព្រោះរូបភាពនឹងវីឌីអូរអម្បាញ់មិញបានបញ្ជាក់ការពិតអោយគេឃើញនឹងដឹងច្បាស់តែម្តង។
«ខ្ញុំមិនយល់ទេហេតុអ្វីក៏គាត់ផ្ញើវីឌីអូរនេះមកអោយខ្ញុំ?បើគាត់តាំងចិត្តលាក់បាំងខ្ញុំតាំងពីដំបូងមកម្លេះ?»បបូមាត់តូចច្រមិចខាំខ្ចឹបចូលគ្នានឹងមិនយល់ពីរឿងមួយនេះ។បើជ្រុលជាលាក់បាំងហើយហេតុអ្វីក៏មិនលាក់រហូតទៅចាំបាច់អីផ្ញើវាមកអោយមើលធ្វើអី?
.......
ងុឺត!!!
សម្លេងហ្រ្វាំងឡានបន្លឺឡើងទាញយកអារម្មណ៍មនុស្សម្នាក់ដែលកំពុងអង្គុយលេងជាមួយអាតូណូរហ័សក្រោករត់ទៅទទួលដោយញញឹមញញែមបិទមាត់មិនជិត÷
«ហិ..ហិ..លោកពូត្រឡប់មកវិញហើយថេហ៍នឹកលោកពូណាស់..សឺតៗ»ថេហ្យុងហក់កន្រ្ទោងលើកលើចង្កេះមាំចាប់ក្រសោបថែលថើមថ្ពាល់បុរសកំពូលស្នេហ៍ទាំងសងខាងខ្សឺតៗដោយក្តីនឹករលឹកជាខ្លាំងឯរាងក្រាសក៏ស៊កដៃទ្រកហមេងខិលខូចជាប់ព្រោះខ្លាចធ្លាក់រួចដើរចូលទៅក្នុងភូមិគ្រឹះរកកន្លែងដាក់បង្គុយចុះអោយស្រួលខ្លួនបន្តិច។
«ពូធ្វើការហត់ទេថកងៃនេះ?»រាងល្អិតលើកដៃជូតញើសនៅលើថ្ងាសអោយជុងហ្គុកព្រមទាំងសួរនាំដោយការបារម្ភ។
«ហត់ណាស់តែពេលមានអូននៅក្បែរបងលេងហត់ហើយ»ធ្វើការងារហត់នឿយយ៉ាងណាក៏មិនថ្វីដែរអោយតែមានក្មេងប្រុសម្នាក់នេះនៅក្បែរគេរហូតនោះចិត្តដែលហត់ទាំងប៉ុន្មានក៏នឹងរលាយទៅតាមខ្យល់អស់ដោយឯងៗមិនចាំបាច់ដេញ។
«ជុប៎ៗៗៗ»ថេហ្យុងញញឹមខ្ចឹបសមចិត្តជាមួយនឹងចម្លើយជុងហ្គុកយ៉ាងខ្លាំងទើបចាប់ថើបបបូមាត់មានមន្តស្នេហ៍ពូកែវោហារពាក្យផ្អែមល្អែមជារង្វាន់សម្រាប់នាយ។
«ចង់បានអី?»មកយល់ចិត្តអោបថើបចាំទទួលបែបនេះដឹងច្បាស់ណាស់ថាមុខជាចង់បានអីមិនខានទើបរាងក្រាសពោលសួរមិនចាំបាច់អោយថេហ្យុងរំអុកសុំទាន់។
«អូនចង់បានកូនឆ្កែមួយក្បាលមកចិញ្ចឹម»ទឹកមុខខ្យូតៗបបូមាត់ហើមស្ទីកបើកនិយាយសុំលោកពូ។គេដេកមើលទូរស័ព្ទអូសឃើញផេកលក់កូនឆ្កែស្អាតៗក៏កើតចិត្តចង់បានភ្លាមទើបខំមកអង្គុយចាំទទួលយកចិត្តយកថ្លើមនឹងអាលសុំអងុវរអោយគេទិញអោយ។
«ហ្ហឹម???»នាយកម្លោះ37ឆ្នាំច្រឹមភ្នែកចូលគ្នាសម្លឹងមុខតូចច្រមិចមិនដាក់បបួលអោយអាល្អិតដែលអង្គុយលើភ្លៅមាំរបស់ខ្លួនពេបមាត់ចង់យំព្រោះគិតថានាយច្បាស់ជាមិនទិញអោយនោះទេតែក៏ញញឹមឡើងភ្លែតពេលលឺសម្តីរបស់នាយ÷
«ចង់បានមួយណាពូជូនទៅទិញ»
«ពិតមែនហ្ហ៎?»
«អឹមនិយាយម៉ាត់ណាម៉ាត់នឹង»
«យ៎េៗៗ...អូនស្រលាញ់ពូជាងគេ»ថេហ្យុងលោតចុះពីភ្លៅជុងហ្គុកហក់លោតស្រែកសឹងបែកភូមិគ្រឹះព្រោះសប្បាយចិត្ដដែលលោកពូនាំទៅទិញកូនឆ្កែដូចបំណង។
«ថេហ៍ទៅចាំនៅឡានមុនទៅពូទៅងូតទឹកប្តូសម្លៀកបំពាក់មួយភ្លែត»
«បាទ-ជុប៎»មុននឹងទៅក៏មិនភ្លេចឆ្មក់ថើបថ្ពាល់ប្រុសចាស់មួយខ្សឺតទៀតដែរ..ហ្ហាសហ្ហា..។
«ហ្ហឹស-»ជុងហ្គុកបានត្រឹមលួចសើចនឹងចរឹកមិនចេះធំរបស់ថេហ្យុងរួចក៏ប្រញាប់ឡើងទៅបន្ទប់ដើម្បីងូតទឹកប្តូរសម្លៀកបំពាក់ចេញ។
ងាកមកមើលថេហ្យុងវិញសប្បាយអរកខិកខុបដើរហក់លោតៗដូចសេះសម្តៅទៅរកឡានតែក៏អាក់ដំណើរងក់នៅពេលបានជួបជាមួយឃីយូ÷
«បងឃីយូ»ថេហ្យុងហៅឈ្មោះរបស់នាយក្រាសថ្នមៗខណៈពេលឃីយូដើរលឿនស្លេវមករកខ្លួនព្រមទាំងចោលក្រសែភ្នែកដ៏គួរអោយស្អប់មកកាន់ខ្លួនទៀត។
«ហេតុអ្វីអ្នកប្រុសនៅតែស្និតស្នាលជាមួយចៅហ្វាយទៀត?»មិនដឹងកំហឹងមកពីណារុញច្រានអោយឃីយូកម្រោលចូលស្ទុះទៅកញ្ឆក់ដើមដៃរាងតូចមួយទំហឹងនឹងស្រែកសួរខ្លាំងៗតែថេហ្យុងមិនបានភ្ញាក់ផ្អើលឬតក់ស្លុតជាមួយនឹងទង្វើមួយនេះឡើយផ្ទុយទៅវិញគេមនតែញញឹមពិសពុលតបត្បកទៅកាន់ឃីយូវិញ÷
«ហ្ហឹស-លែងដៃខ្ញុំ»រាងតូចក្រវាសដៃឃីយូចេញមួយទំហឹងរួចដៀងភ្នែកសម្លក់នាយថ្លែ។
«បានមើលវីឌីអូរហើយអ្នកប្រុសមិនខ្លាចគាត់សម្លាប់អ្នកប្រុសដូចជាអាម្នាក់នោះទេឬយ៉ាងមិច?»
«វីឌីអូរ?អេក្រែងបងប្រាប់ខ្ញុំថាបងមិនដឹងមែនទេថាក្នុងផ្លាសនោះមានអ្វីចុះមិចក៏ពេលនេះមកនិយាយដូចដឹងច្បាស់ម្លេះ?ឬក៏បងមានបំណងយកវាមកអោយខ្ញុំដោយខ្លួនឯងគ្រាន់តែសំអាងលើឈ្មោះលោកពូដើម្បីអោយទំនាក់ទំនងរបស់ពួកយើងល្អក់ក.ករនឹងគ្នា?»គេមិនល្ងង់ទេដែលមើលមិនដឹងថាវាជាល្បិចធ្វើអោយគេនឹងជុងហ្គុកស្អប់ខ្ពើមគ្នា។តែសុំទោសល្បិចនេះប្រើការមិនបានឡើយព្រោះអីដឹងទេ?ព្រោះគេប្រាថ្នាចង់បានប្តីជាម៉ាហ្វៀតាំងពីក្មេងម្លេះដូច្នេះវីឌីអូរមួយនោះគ្រាន់តែធ្វើអោយគេភ័យខ្លាចបានតែមិនអាចធ្វើអោយគេស្អប់ជុងហ្គុកបានទេមានតែស្រលាញ់ងប់ជាងមុនទ្វេដង។
«អ្នកប្រុសឆ្លាតណាស់»ខំធ្វើដល់ប៉ុណ្ណឹងហើយថេហ្យុងនៅតាមទាន់ទៀតគេនឹកស្មានមិនដល់ទេថាថេហ្យុងឆ្លាតយ៉ាងនេះមិនពោលសរសើគឺមិនបាន។
«ខ្ញុំមិនដឹងថាខ្ញុំទៅធ្វើអ្វីអោយបងមិនពេញចិត្តនោះទេទើបបានជាបងធ្វើបែបនេះប៉ុន្តែខ្ញុំចង់ប្រាប់បងថាខ្ញុំនឹងលោកពូពួកយើងស្រលាញ់គ្នាខ្លាំងណាស់មិនថាមានឧបសគ្គឬអ្នកណាមករេរាំងពួកយើងទេពួកយើងនឹងជម្នះរហូតដល់ថ្ងៃខ្ស័យជីវីក៏មិនព្រមបោះបង់គ្នាដែរ»The Cuntine 💕
By: JINNA

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....