Episode 1 ( ដំណើរទៅប្រាសាទបុរាណ)

1.1K 54 0
                                    

នៅក្នុងឡានក្រុងមួយមានសភាពអ៊ូអរ ដោយសារវាជាឡានសាលាដែលនាំសិស្សទៅសិក្សាស្វែងយល់ពីប្រាសាទបុរាណតូចមួយ ។ ក្នុងនោះដែរក៏មានសិស្សប្រុសមួយនាក់ ដែលកំពុងមើលសៀវភៅប្រលោមលោកដែលនិយាយពីការឆ្លងភពរបស់តួអង្គទៅសម័យបុរាណ។ សិស្សប្រុសនោះកំពុងមើលសៀវភៅយ៉ាងជាប់ចិត្ត ស្រាប់តែ...

ផូស!!

" អូយ!! អាមីនឯងវ៉ៃក្បាលយើងធ្វើអី?? " Taehyung លើកដៃអង្អែលក្បាលកន្លែងដែលជីមីនវ៉ៃ។ Kim Taehyung សិស្សប្រុសដែលកំពុងអានសៀវភៅយ៉ាងជក់ចិត្តអម្បាញ់មិញ។

( Kim Taehyung អាយុ 19ឆ្នាំ រៀនឆ្នាំទី2 ផ្នែកបុរាណវិទ្យា )

" គេកំពុងសប្បាយនិងមើលទេសភាព ឯងវិញជក់មើលសៀវភៅ ប្រយ័ត្នតែពុលឡាន " Park Jimin សួរទាំងបារម្ភ។ Park Jimin អាយុដំណាលនិងtaehyung ដែរ ពួកគេទាំងពីរជាមិត្តនិងគ្នា។

" វាមិនអីទេ ឯងវ៉ៃយើងចឹងដាច់សាច់រឿងអស់ហើយ កំពុងតែជក់ផង " ថេយ៍

" អឺ សុំទោស " ជីមីន

" ឯងអានអីនិង អីក៏ជក់ម្ល៉េះ " ជីមីន សួរទាំងងាកមើលចំណងជើងសៀវភៅ។

" គឺយើងអានប្រលោមលោក BL និងណា ដែលនិយាយពីតួbottom បានឆ្លងទៅសម័យបុរាណហើយបានជួបតួTop......" ថេយ៉ុង បាននិយាយរាប់រៀបពីសៀវភៅប្រលោមលោកនិងទៅកាន់មិត្ត។

" តើចុងបញ្ចប់ sad ending រឺ happy ending?? " ជីមីន

" យើងមិនទាន់អានចប់ទេ ធ្វើមិចដឹង" ថេយ៍

" ហេតុអីឯងមិនបើកមើលចុងបញ្ចប់តែម្តងទៅ " ជីមីន បានចាប់សៀវភៅថេយ៍ ប្រុងនិងបើកមើលចុងបញ្ចប់នៃរឿង

ផូស!!

" មើលសៀវភៅ អ្នកណាគេមើលភាគបញ្ចប់រឿងមុន បើដឹងមុនវាមិនល្អមើលទេ " ថេយ៍ ជាអ្នកវ៉ៃក្បាលជីម៏ន និងនិយាយប្រាប់ហេតុផង

" អូយ.. ឯងប្រាប់តែមាត់បានហើយចាំបាច់វ៉ៃ " ជីមីន សម្លក់ទៅថេយ៍

" ហូយ... ថ្លង់ណាស់រកតែដេកពួនមិនបាន " jhope និយាយទាំងមិនអស់់ងងុយ ព្រមទាំងខឹងដែលមិត្តគេរំខាន់ដំណេករបស់គេ (កំពុងដេកលក់ស្រួលផង..) ។ Jung Hoseok ហៅ jhope or hobi ជាមិត្តភក្តិរបស់ ថេយ៍ និង ជីមីន។ (ពួកគេអាយុដំណាក់គ្នាទាំងអស់)

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now