Episode 12 : យើងដឹងថាអារម្មណ៍ឯងគិតលើស៊ូយ៉ុងយ៉ាងមិច?

559 31 0
                                    


" ស៊ូ ស៊ូកាន់ដៃបងអោយជាប់ កុំលែងណា" ថេយ៍កំពុងកាន់ដៃស៊ូយ៉ុងផង ឯដៃម្ខាងទៀតកំពុងតែការពារខ្លួនពីសត្រូវ ដែលចង់មកវាយពួកគេ

" បងថេយ៍ ខ្ញុំខ្លាចណាស់ អា... កុំចូល ចេញទៅ" ស៊ូយ៉ុងកំពុងភ័យផង ដៃកំពុងក្រវីដាវមិនដឹងណាណីទេ ខ្លាចតែសត្រូវចូលមក ។ កំពុងភ័យចុះភ័យឡើង ស៊ូយ៉ុងក៏របូតដៃចេញពីថេយ៍

" បងថេយ៍ បងថេយ៍ " ដោយភាពវឹកវរផង ធ្វើអោយស៊ូយ៉ុងមិនអាចកាន់ដៃថេយ៍វិញទេ ហើយត្រូវទាហានដែលកំពុងប្រយុទ្ធគ្នា រុញចុះឡើងក៏ឃ្លាតពីថេយ៍ទៅមិនដឹងដល់ណាទេ

" វើយ!! បាត់ស៊ូយ៉ុងដៃ ស៊ូ ស៊ូឯងនៅណា" ថេយ៍ដោយដៃម្ខាងទូទាយពេក ក៏ងាកមើលបាត់ប្អូនគេ មិនដឹងតាំងពីពេលណា ថេយ៍ក៏ប្រឹងរកដែល។ ថេយ៍រកចុះឡើងក៏ប្រទះឃើញជុងហ្គុកប្រយុទ្ធជាមួយនិងនរណាម្នាក់ដូចជាមេទ័ព។ ពេលប្រយុទ្ធសុខៗ មេទ័ពនិងក៏ធ្លាក់ពីលើសេះ ហើយត្រូវបានជុងហ្គុកមានព្រៀបលើ

" ល្អណាស់ អ្នកប្រុសខ្ញុំខ្លាំងណាស់ ដាក់វាទៅអ្នកប្រុស" ថេយ៍កំពុងមើលពីជ្រុងម្ខាង ហើយអរលើកមេដៃអោយជុងហ្គុក

"ហើុយ!!! អ្នកប្រុសជុងហ្គុកប្រយ័ត្ន..." ថេយ៍កំពុងមើលសុខៗ ស្រាប់តែឃើញមាននរណាម្នាក់លើកព្រួញតម្រង់មកជុងហ្គុក មើលទៅជុងហ្គុកមិនបានចាប់អារម្មណ៍នោះទេ

" ជ្រុច...អាក់" ថេយ៍ រត់ទៅរុញជុងហ្គុកចេញពីព្រួញដែលកំពុងហោះមក

"ថេយ៍ .... អាក៎" ជុងហ្គុកហៅឈ្មោះថេយ៍ ព្រោះឃើញថេយ៍ជាអ្នករុញខ្លួនកុំអោយព្រួញត្រូវចំណុចសំខាន់ តែនៅតែត្រូវដើមដៃខាងឆ្វេងដដែរ តែក៏ល្អជាងត្រូវខ្លួនដែរ

" ពួកឯងចាប់ពួកវាមក " មេទ័ពខ្លាកំណាចកាលបើឃើញជុងហ្គុកត្រូវហើយ ណាមួយកូនទាហានខ្លួនក៏មកជួយដែរក៏បញ្ជាអោយចាប់ពួកជុងហ្គុកទៅ ( ជុងហ្គុកនិងមេទ័ពខ្លាកំណាច ប្រយុទ្ធគ្នានៅកន្លែងឆ្ងាយពីកូនទាហានផ្សេងទៀត)

" អ្នកប្រុសក្រោករួចទេ" ថេយ៍និងជុងហ្គុកអង្គុយនៅលើដីដដែលព្រោះថេយ៍រុញជុងហ្គុក អម្បាញ់មិញដួលនៅដី

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Unde poveștirile trăiesc. Descoperă acum