Episode 41 : ដឹងការពិត

726 40 2
                                        


+ ភូមិគ្រិះវ៉ាង

អេជេបាននាំហាន់ណាប្រពន្ធរបស់គេ មកជួបជីអាដើម្បីនិយាយសុំអង្វរដោះលែងស៊ូសាន តែនៅតែគ្មានប្រយោជន៍ វាដូចតែពេលអេជេសុំចឹង ។ ពួកគេគ្មានសង្ឃឹង មកចុះមកក្រោមវិញដើម្បីទៅផ្ទះ ហើយចាំរកវិធីថ្មីដើម្បីជួយស៊ូសាន

" អេជេ បងចាំអូនសិនទៅ អូនទៅបន្ទប់ទឹកសិន" ហាន់ណានាងចង់ទៅបន្ទប់សិន

" អឹម " ហាន់ណាក៏ទៅបន្ទប់ទេក ឯអេជេនៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវសិន រកចាំប្រពន្ធ

+ បន្ទប់ជីអា

" អឹម... សឺត... ឈឺណាស់" ស៊ូសានក៏ក្រោកមក ដោយគ្រាន់តែបម្រាសខ្លួនបន្តិចក៏ឈឺកន្លែងស្នាមរបួសដែរ

" ទីនេះ ទីណាទៅ?? "ស៊ូសានមើលជុំវិញខ្លួនដឹងថាមិនមែននៅបន្ទបៀដែលគេនៅទេ ជាបន្ទប់ដែលប្រណិតមួយ ដល់ពេលមើលសភាពខ្លួនគេ គឺគ្មានខោអាវមានតែខោក្នុងមួយ ឯដៃជាប់សេរ៉ូមដដែល ។ នេះជាលើកទីមួយដែលគេឃើញពន្លឺថ្ងៃចាប់តាំងពីគេជាប់ក្នុងបន្ទប់ក្រោមដីមក

" យើងត្រូវតែឆាប់រត់ " ស៊ូសានរៀងស្វាងដឹងខ្លួន ក៏ចាប់ផ្តើមមានគំនិតរត់ទៀត គេមិនចង់នៅទីនេះទេ ។ ស៊ូសានបានផ្តាច់ខ្សែសេរ៉ូមនៅលើដៃដោយគ្មានអារម្មណ៍ឈឺអ្វីទេ ហើយរកខោអាវណាដែលអាចស្លៀកបាន ទោះខោអាវនិងធំជាងខ្លួនក៏ដោយ គេមិនខ្វល់ទេ

" ក្រោក.... គ្មានអ្នកណាយាមទេ យើងមានសង្ឃឹមហើយ" ស៊ូសានបើកទ្វាបន្ទប់មើលខាងក្រៅថាមានអ្នកយាមអ្វីឬអត់ ។ តែជាសំណាងរបស់គេ គ្មាននរណាឃើញគេទេ ស៊ូសានក៏បានដើរលបៗ ដើម្បីចុះទៅក្រោម ទោះគ្មានកម្លាំងក៏ត្រូវខំប្រឹងដែរ

+ ខាងក្រោយ

" ជិតចេញបានហើយ " ទីបំផុតស៊ូសានអាចចុះមកដល់ខាងក្រោមហើយ ។ ស៊ូសានដើរដោយប្រុងប្រយ័ត្នខ្លាចជួបកូនចៅជីអា គេគ្មានបានរត់អីទៀតទេ

" អុស..... សុំទោសៗ " ស៊ូសានដើរដោយមិនបានមើលច្បាស់ក៏បុកនិងនារីម្នាក់ដែលចេញពីបន្ទប់ទឹក

" មិនអីទេ... តែឯងជានរណា ខ្ញុំមិនដែរឃើញ" ម្នាក់ដែលស៊ូសានបុកគឺហាន់ណាដែលទើបចេញពីបន្ទប់ទឹក

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now