Episode 32 : បន្តិចទៀតជួបគ្នាណា ក្មេងតូច

386 23 0
                                    


+ ហាងកាហ្វេ

ចូលដល់ថ្ងៃថ្មី ស៊ូសានក៏ចូលមកហាងកាហ្វេតាមការណាត់របស់អេជេ តាំងពីជួបគ្នាម្សិលមិញមក ពួកគេក៏ប្តូរលេខទូរស័ព្ទគ្នាដើម្បីងាយស្រួលក្នុងការទាក់ទងគ្នា ។ ពេលនេះស៊ូសានបានមកហាងកាហ្វេរបស់អេជេ ។

" សួស្តី ត្រូវការកម្ម៉ង់អ្វីដែរ??" អេជេកំពុងនៅកន្លែងទទួលការកម្ម៉ង់របស់ភ្ញៀវ

" កម្ម៉ង់អ្នកលក់មួយ" ស៊ូសានពេលដឹងថាអេជេ ក៏ចូលមកលេងសើចជាមួយ ថ្ងៃនេះគេអារម្មណ៍ល្អណាស់

" គឺអត់... អាល្អិតឯងសោះ" អេជេប្រុងបដិសេធព្រោះស្មានថាជាភ្ញៀវស្រីៗដែលចូលចិត្តមកលេងញ៉ែគេ តែពេលមើលមុខទើបដឹងថាស៊ូសាន

" ហិក... " ស៊ូសានញញឹមស្ញេញដាក់អេជេ ពេលជួបអេជេពេលណាក៏អារម្មណ៍ល្អដែល

" ឯងចង់ផឹកអ្វី បងដាក់អោយមួយកែវនេះបងចេញលុយអោយសម្រាប់ឯងមកហាងបងលើកដំបូង" អេជេ

" បងមិនខ្លាចខាត់ទេហេស៎" ស៊ូសាន

" បងជាម្ចាស់ហាង ប៉ាវកាហ្វេឯងមួយកែវមិនធ្វើអោយហាងបងរលាយទេ " អេជេ

" បាទ លោកម្ចាស់ហាង" ស៊ូសានធ្វើជាជ្រេញនិងសម្តីអេជេ

" ឯងទៅអង្គុយទៅ ចាំបងកម្ម៉ង់អោយឯងចុះ" ស៊ូសានក៏ទៅរកកន្លែងអង្គុយ គេរកសឹងតែមិនបានដោយសារភ្ញៀវច្រើនពេក ហើយភ្ញៀវភាគច្រើនសុទ្ធតែមនុស្សស្រី

" នេះមកដល់ហើយ" អេជេក៏លើកកាហ្វេមកដោយខ្លួនឯងជាពិសេស

" នេះជាអ្វីទៅ មិនដែលឃើញសោះ" ស៊ូសានក៏និយាយជាមួយអេជេដែលនៅអង្គុយនិយាយលេងជាមួយគេ

" ជាកាហ្វេថ្មី ដែលបងបង្កើតសម្រាប់ហាង ឯងជាមនុស្សទីមួយហើយ" អេជេ គេចង់បង្កើតភេសជ្ជៈថ្មីសម្រាប់ហាង

" បងចង់ទុកខ្ញុំជាកណ្តុរសាកម្ហូបហេស៎" ស៊ូសានធ្វើមុខក្រញូវ

" បងសាកច្លួនឯងហើយៗ មិនអីទេ តែបងចង់និយាយថាឯងជាមនុស្សទីមួយក្រៅពីបងដែលសាកកាហ្វេនេះ" អេជេក៏បងស្រាយអោយស៊ូសានយល់ កុំអោយយល់ច្រឡំ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now