Episode 19 : អោយវាជួបជាមួយប្រពន្ធវាវិញ

566 33 0
                                    


+ 5 ឆ្នាំក្រោយមក

" សួស្តីប្រទេសកូរ៉េ " រាងតូចម្នាក់ដែលបានស្ថិតនៅក្នុងព្រលានយន្តហោះកូរ៉េ ដែលទើបតែត្រឡប់មកពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ម្នាក់នោះគឺ គីម ថេយ៉ុង ។ បន្ទាប់ពីភ្ញាក់ពីសន្លប់មក ថេយ៍មិនបានចាំពីការបាត់ខ្លួនរបស់គេទេ មានន័យថារយះពេលបាត់ខ្លួនរបស់ថេយ៍ ថេយ៍មិនចាំទេ ពេលប៉ាម៉ាក់គេសួរថាបាត់ខ្លួនទៅណា ថេយ៍ថាមិនដឹងអីទាំងអស់ គេដឹងត្រឹមថាសន្លប់ ហើយភ្ញាក់មកវិញគឺនៅពេទ្យ ។ ប៉ាម៉ាក់ថេយ៍ពេលដឹងបែបនេះក៏មិនសួរដេញដោលច្រើនដែរ ខ្លាចខថយ៍គិតច្រើននិងឈឺក្បាល ។ បន្ទាប់ពីភ្ញាក់មក ប៉ាម៉ាក់ថេយ៍ក៏បញ្ជូនថេយ៍អោយទៅរៀននៅប្រទេសក្រៅ ឥឡូវគឺរៀនចប់ហើយ។ ថេយ៉ុងអាយុ 24ឆ្នាំ រៀនចប់ផ្នែកជំនួយ ឥឡូវត្រូវមកជួយការងារជីន នៅក្នុងក្រុមហ៊ុនលោកគីម ។

" ហើុយ... អាថេយ៍ រត់លឿននោះលឿន" ជីមីនក៏រត់តាមពីក្រោយថេយ៍ជាមួយហូប៊ី ពួកគេទៅរៀននៅប្រទេសបារាំងជាមួយថេយ៍ដែរ ជីមីនរៀនចប់ផ្នែកពេទ្យ ឯហូប៊ីរៀនចប់ផ្នែកគ្រឿងសម្អាង ព្រោះប៉ាម៉ាក់គេមានក្រុមហ៊ុនគ្រឿងសម្អាងផ្នែកទឹកអប់។ ពេលនេះពួកគេមកកូរ៉េវិញហើយ។

" មែននិងរត់ចង់មិនទាន់ ហើុយ.. ហត់ណាស់សម្រាកបន្តិចសិន" ហូប៊ី

" ហេឡូ កូនសិស្សទាំងបី ស្វាគមន៍ត្រឡប់មកកូរ៉េវិញ" ជីនក៏មកទទួលពួកគេ

" បងជីន" ពួកគេទាំងបីរយ់មកអោបជីន ដោយក្តីនឹករលឹក

" អួយ.. អួយ អោបតិចៗ" ជីន

" នឹកណាស់.. សឺត" ថេយ៍លោតមកថើបជីន

" ម៉ោះ អូនថើបដែរ / អូនដែរ សឺត..សឺត" ជីមីននិងហូប៊ីក៏លោតមកថើបជីនដែរ ជីមីននិងហូប៊ីជាកូនទោល ចឹងហើយបានពួកគេទាំងពីរចាត់ទុកជីនដូចបងប្រុសពួកគេដែរ

" បានហើយ ពួកអូនទើបមកដល់ ឆាប់ទៅផ្ទះទៅប៉ាម៉ាក់កំពុងចាំ" ជីន

" ហួយ.. ពួកយើងទៅដើរលេងសិនទៅហី បងជីន" ថេយ៍ រំអុកមិនទាន់ចង់ទៅផ្ទះ គេចង់ដើរលេងសិន

" មែនហើយ អូនចង់ដើរលេងសិន បងជីនជូនពួកយើងទៅសិនទៅ" ហូប៊ី

" តែប៉ាម៉ាក់ពួកអូនចាំផ្លូវណា មិននឹកម៉ាក់ប៉ាទេអី" ជីន ចង់អោយពួកគេទៅរកប៉ាម៉ាក់ពួកគេសិន

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now