+5 ខែកន្លងផុតទៅ
ថ្ងៃរៀបការរបស់ជុងហ្គុកនិងថេយ៍ក៏ជិតឈានមកដល់ នៅសល់តែ1ថ្ងៃទៀតប៉ុណ្ណោះ គឺពិធីនិងរៀបចំថ្ងៃស្អែក។ នៅផ្ទះគ្រួសារចនមានការរៀបចំយ៉ាងស្អាត មានការតុកតែងផ្កាជាដើម ។ ចំណែកឯម្នាក់ៗ គឺរវល់ពេញមួយផ្ទះសូម្បីតែអ្នកបម្រើ ចំណែកឯកូនកំលោះទាំងពីរវិញគឺនៅជួយចាត់ចែងខ្លះៗដែរ បងប្អូនជុងហ្គកក៏មកជួយរៀបចំ ។ មួយសន្ទុះក្រោយមក គ្រួសារលោកចូរក៏មកដល់ ពួកគាត់ក៏មកមើលដែរក្រែងមានអ្វីអោយជួយ ។
" កូនស៊ូចុះមកតិចៗមកកូន" លោកស្រីចូរក៏ដាក់ដៃអោយស៊ូយ៉ុងចុះមកតិច
" មិនអីទេ អ្នកម៉ែ" ស៊ូយ៉ុង
" មើលសុីនហាជួយមើលប្អូនផង ពុកនិងម៉ែឯងទៅមើលខាងក្នុងសិន" លោកចូរប្រាប់អោយកូនបហរុសគាត់មកមើលម្តង ឯគាត់និងប្រពន្ធគាត់ក៏ចូលទៅក្នុងនិងគាត់ជាមួយអ្នកស្គាល់
" បាទលោកពុក មោះអូនដើរតិចៗមក" ពួកគេទាំងពីរអ្នកក៏ដើរចូលតាមក្រោយ
" បងថេយ៍ " ស៊ូយ៉ុងពេលឃើញថេយ៍ក៏ដើរមករក
" អូ ស៊ូ ស៊ូ ដើរតិចៗ ឯងនេះមិនប្រយ័ត្នសោះ" ថេយ៍ថាអោយប្អូនតិចៗព្រោះបារម្ភ
" ថេយ៍ បងផ្ញើអូនស៊ូផង បងទៅមើលខាងក្នុងក្រែងមានអ្វីអោយជួយ" ថេយ៍ងក់ក្បាលហើយសុីនហាក៏ដើរទៅបាត់ ។ ទោះបីសុីនហាជាប្អូនថ្លៃ តែថេយ៍អោយសុីនហាហៅខ្លួនឯងធម្មតាទៅ ព្រោះគេអាយុប្អូន
" បងមានអ្វីអោយខ្ញុំជួយទេ? " ស៊ូយ៉ុងពេលអង្គុយភ្លាម ក៏សួរក្រែងមានអ្វីអោយគេធ្វើបាន
" អង្គុយអោយស្ងៀមទៅ ឯងមកជួយមើលបង បងសប្បាយចិត្តហើយ នេះមើលទៅឯងសាច់ឈាមស្រស់ថ្លាជាមុន" ថេយ៍ពិនិត្យមើលប្អូន គឺពិតដូចថេយ៍និយាយមើល មើលតាមសាច់ឈាមទៅ ស៊ូយ៉ុងគឺស្រស់បស់ខ្លាំងណាស់
" គឺសុីនហាមើលថែខ្ញុំបានល្អនិងណា" ស៊ូយ៉ុង
" សរសើរប្តីរហូតណ៎រ!!" ថេយ៍ញោះប្អូន ពេលនិយាយសរសើរតិចក៏លើប្តីមកនិយាយរហូត ថេយ៍ក៏សប្បាយចិត្តដែរប្អូនមានសុភមង្គលចឹង
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
