Episode 23 : ចាំបងអារម្មណ៍ល្អ ចាំយើងនិយាយគ្នាវិញ

427 18 0
                                    

នៅលើគ្រែមានគូសង្សារថ្មីថ្មោងកំពុងគេងអោបគ្នា មើលទៅមានក្តីសុខណាស់ ។ លើកនេះជុងហ្គុកក្រោកមកមុនថេយ៍ ជុងហ្គុកក្រោកព្រឹកនេះដោយសារស្រស់ស្រាយព្រោះបានឃើញមុខថេយ៍ពេលភ្ញាក់មក នៅមើលមុខថេយ៍មួយសន្ទុះថេយ៍ក៏ភ្ញាក់ម្តង

" សឺត... Good morning អូនសម្លាញ់" ជុងហ្គ្កុកថើបថេយ៍

" អឹម.. Good morningបងជុង បងភ្ញាក់យូរហើយមែនទេ?" ថេយ៍និយាយបែបអ្នកមិនទាន់អស់ងងុយ

" ទើបភ្ញាក់មិញទេ ..ហើុយ... មិនទាន់ចង់ក្រោកទេ" ជុងហ្គុកបែរមកអោបថេយ៍ជាប់ មិនទាន់ចង់លែងទេ

" មិនបានទេ ត្រូវទៅធ្វើការ" ថេយ៍រើសព្រោះចង់អោយជុងហ្គុកក្រោក ពេលឥឡូវនាយអោបថេយ៍ជាប់ណាស់

" អឹម.. អត់ចង់ក្រោកទេ" ជុងហ្គុកក្រវីក្បាលទាំងបិទភ្នែក

" ក្រោក បើមិនក្រោកយប់នេះអូនមិនមកគេងជាមួយបងទៀតទេ" ថេយ៍

" យប់នេះអូនគេងជាមួយបងទៀតមែនទេ?? ចង់បងក្រោកហើយ បងងូតទឹកហើយ កុំភ្លេចសម្តីអូនណា" ជុងហ្គុកពេលលឺថាថេយ៍មកគេងជាមួយគេទៀត ក៏ក្រោកយ៉ាងប្រញាប់ នាយស្មានថាបានគេងអោបតែមួយយប់និងទេ មានឯណាថេយ៍បើកដៃអោយគេងអោបរាល់យប់សោះ

" បង.. ហើុយ.. ចាំជាដូចក្មេងមែន ហិ..ហិ" ថេយ៍សើចនិងចរិតជុងហ្គុក តាំងពីក្លាយជាសង្សារមក ចរិតគឺដូចក្មេងម៉ង

" ចឹងអូនទៅងូតទឹកនៅបន្ទប់អូនហើយ ចាំជួបគ្នានៅខាងក្រោមណា" ថេយ៍ ស្រែកប្រាប់ជុងហ្គុកដែលនៅក្នុងបន្ទប់ទឹក

" បាទ អូនសម្លាញ់" ជុងហ្គុក ថេយ៍ក៏ចាកចេញទៅបន្ទប់គេវិញ

_______

+ ខាងក្រោម

" អូនសម្លាញ់ចុះមកហើយហេស៎ នេះញុាំអាហារពេលព្រឹកសិនទៅ" ជុងហ្គុកចុះក្រោមមុន ព្រោះគេតែងតែរៀបចំអាហារអោយថេយ៍រាល់ព្រឹក

" នេះមានពងមាន់ចៀនរូបបេះដូងទៀត បងស្វីតណាស់" ជុងហ្គុកបានធ្វើអាហារពេលព្រឹកគឺ ពងមាន់ចៀន និងនំបុ័ង

" មានរង្វាន់ទេ" ជុងហ្គុកច្រត់ដៃនិងតុថេយ៍ ទាររង្វាន់

" អឹម អរគុណបងសម្លាញ់" ថេយ៍ថើបមាត់ជុងហ្គុកបន្តិចជាការអរគុណ។ ពួកគេក៏ញុាំអាហារពេលព្រឹកដោយស្វីត មានខ្លះបញ្ចុកគ្នាទៅវិញទៅមក

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now