ការចេញដំណើរទៅកាន់នគរខាងជើងក៏បានចាប់ផ្តើមឡើង ។ ភាពដែលពិបាកជាងគេគឺត្រូវឆ្លងកាត់ទាហាននៅតាមព្រំដែនជាមុនសិន បន្ទាប់មកគឺត្រូវធ្វើដំណើរមិនយូរប៉ុន្នានក៏មកដល់រាជវាំងនគរខាងជើង។ ណាមជូនក៏ប្រញាប់ប្រញាលចូលគាល់ស្តេចខាងជើងភ្លាមៗ
" សូមថ្វាយបង្គំព្រះអង្គ លោកមន្ត្រីគីមនៃនគរខាងត្បូងសុំជួប"
" ហាស់....ហា.. ពិតជាដូចយើងស្មានទុកមែន ថានគរខាងជើងនិងចាប់មនុស្សមកចចារ ហិស.. ពិតជាងអន់មែន .. អោយគេចូលមក យើងចង់ដឹងថាគេមានពាក្យអ្វីនិយាយខ្លះ"
" ទទួលព្រះរាជបញ្ជា"
" សូមក្រាបថ្វាយបង្គំព្រះអង្គ ខ្ញុំម្ចាស់គឺមន្ត្រីគីមនៃនគរខាងត្បូងក្រាលទូល" ណាមជូន
" សូមក្រាបថ្វាយបង្គំព្រះអង្គ ខ្ញុំម្ចាស់មន្ត្រីខាងនៃនគរខាងត្បូងក្រាលទូល" សុងហេ
" អង្គុយទៅ ពួកលោកមន្ត្រីមានការអ្វីដែរ" ស្តេចខាងជើងនិយាយកាត់ៗដូចមិនចង់និយាយា
"* ពិតជាឈ្លើយមែន ស្តេចថ្មីនេះក្អេងក្អាងណាស់*" សម្តីក្នុងចិត្តរបស់សុងហេ គេមិនសូវចេះនិយាយទើបមកបានត្រឹមជួយការពារនងប្រុសគេ ការនិយាយជាមួយស្តេចទុកអោយបងជូនគេចុះ
" ក្រាលទូលព្រះអង្គ ខ្ញុំម្ចាស់មកនេះគេយកសារលិខិតពីព្រះអង្គខ្ញុំម្ចាស់មកកាន់ព្រះអង្គ" ណាមជូនបានលើកសារលិខិតមកបង្ហាញស្តេច ហើយក៏ត្រូវបានអាមាត្យរបស់ស្តេចយកមកអោយព្រះរាជារបស់ខ្លួន
" ហិ ...ហោស .. ពិតជាគួរអោយចង់សើចមែន លិខិតសន្តិភាពហេស៎ ចង់ចចារសន្តិភាពហាស៎ មានអីចចារបានតើ តែ .... យើងត្រូវមានការដោះដូរដែរ"
" ជាអ្វីទៅក្រាបទូល"
" ដើម្បីដោះដូរសន្តិភាព នគរខាងត្បូងត្រូវកាត់ដីនៅជាប់ព្រំដែនចំនួន២ខេត្ត និងបញ្ជូនព្រះនាងអ៊ូនាងទៅនគរខាងជើង ទើបអាចចចារបាន ហាស៎.. ហា" ស្តេចសើចសប្បាយនិងការនិយាយរបស់ខ្លួន
" ព្រះអង្គដូចជាក្អេងក្អាងណាស់ ហើយមើលងាយនគររបស់ទូលបង្គំទៀត "
ESTÁS LEYENDO
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
