Episode 28 : សម្លាប់អាជុងហ្គុកចោលទៅ

376 21 0
                                    


+ មន្ទីរពេទ្យ

" ចៅហ្វាយ ចៅហ្វាយ... " ស៊ូសានភ្ញាក់ពីសន្លប់ភ្លាម ក៏ស្រែកសួររកចៅហ្វារបស់នាយ ។

" ស៊ូសាន ក្រោកហើយហេស៎ .. សម្រួលអារម្មណ៍សិនទៅ កុំដកសារ៉ូមចេញពីដៃអី សារ៉ូមមិនទាន់អស់ទេ" ខេវីន ជាជំនិតឆ្វេងរបស់ជុងហ្គុក ។ ខេវីន ជាសម្រួលអារម្មណ៍ស៊ូសាន ព្រោះគេកំរោលណាស់ ចង់ដកសារ៉ូមចេញពីដៃទៀត។ ខេវីនជាដៃឆ្វេងរបស់ជុងហ្គូក អាយុ29ឆ្នាំ អាចថាដូចស៊ូសានដែល គ្រានតែស៊ូសាននៅជិតជុងហ្គុក តែខេវីនគេតែងតែធ្វើការដែលជុងហ្គុកដាក់អោយ មិនសូវបាននៅជិតជុងហ្គុកទេ ។

" ពួកយើងរកឃើញចៅហ្វាយហើយ" ខេវីននិយាយអោយស៊ូសានស្ងប់អារម្មណ៍បន្តិច។

+ បកទៅពេលផ្ទុះឡាន

" វាដូចជាសន្លប់ហើយ បាទ មានធុំក្លិនសាំងទៀតផង" ជុងហ្គុកពេលរាងសឺតិចៗ តែនាយអាចលឺសម្លេងមនុស្សនិយាយនៅខាងក្រៅឡាន ។ នាយអាចដឹងថាជាកូនចៅអាជីអា ។

ពេលនោះនាយចង់សន្លប់តិចៗដែរ តែអាចមានស្មារតីខ្លះ អារម្មណ៍របស់នាយពេលនេះពិតជាគ្មានសង្ឃឹមថាអាចរស់បានទេ ព្រោះនាយស្ពឹកពេញខ្លួនហើយ គ្មានកម្លាំងក្រោកទេ ។ ពេលនោះនាយចាប់ផ្តើមគិតពីបំណងចុងក្រោយគឺចង់បកស្រាយរឿងគ្រប់យ៉ាងប្រាប់ថេយ៍ បើនាយស្លាប់ក៏ស្លាប់ដោយអោយថេយ៍បានដឹងការពិតសិនដែរ។ ជុងហ្គុកដកទូរស័ព្ទរបស់ខ្លួនចេញមក តែទូរស័ព្ទគ្មានសេវា ចឹងបើមិនអាចប្រើទូរស័ព្ទរកជំនួយបាន មានតែប្រើទូរស័ព្ទថតវីដេអូនិយាយប្រាប់ការពិតតាមដែលអាចនិយាយបាន ។ និយាយចង់ជុងហ្គុកក៏បោះទូរស័ព្ទចេញទៅខាងក្រៅបើឡានផ្ទុះក៏អាចទុកពាក្យចុងក្រោយប្រាប់មនុស្សសំខាន់ដែរ។ ជុងហ្គុកក៏ចាប់ផ្តើមបិទភ្នែករបស់គេម្តងបន្តិចៗ

" ផាំងៗៗៗ" សម្លេងគ្រាប់កាំភ្លើងក៏លឺចេញពីខាងក្រោយ គឺមានឡាន 2 3គ្រឿង បើកមករកឡានពួកអេជេ

" កូនចៅអាជុងហ្គុកមកហើយ ឆាប់រត់" អេជេក៏ហៅកូនចៅគេឡើងឡានវិញបើកទៅវិញ

" ថេយ៍ " ជុងហ្គុកចាប់ផ្តើមមានស្មារតីមកវិញ។ ពេលលឺសម្លេងគ្រាប់កាំភ្លើង នាយដឹងថាកូនចៅនាយមកហើយ បូករួមនិងទេវតាមិនទាន់ចង់អោយនាយទៅផង។ ជុងហ្គុកក៏ព្យាយាមកម្រើកខ្លួនដើម្បីចាកចេញពីឡាន ព្រោះអណ្តាតភ្លើងកំពុងមករកឡាននាយហើយ ។ ជុងហ្គុកប្រមូលកម្លាំងពីក្នុងខ្លួនទាំងអស់ ដើម្បីរើខ្លួនចេញពីឡាន ចុងក្រោយនាយពិតជាអាចធ្វើបានពិតមែន ជុងហ្គុកចេញផុតពីក្នុងឡានហើយ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now