Episode 14 : បុត្រមិនសុខចិត្តទេ

571 33 0
                                    


+ រាជវាំង

ពួកគេធ្វើដំណើរមកដល់រាជវាំងក៏ទៅសម្រាកអស់ ព្រោះធ្វើដំណើរមកក៏ហត់ដែល។

" លោកមេទ័ពចន លោកមេទ័ពចន" ភៀលាំងរបស់ព្រះនាងក៏រត់មកហៅ ពេលជុងហ្គុក ជុងគី ថេយ៍និងស៊ូយ៉ុង រកទៅបន្ទប់ស្នាក់

" មានការអីមែនទេ" ជុងហ្គុក

" គឺព្រះនាងចង់ជួប លោកមេទ័ព" ភៀលាំង

" អឹម.. ចាំយើងទៅ ប្រាប់ព្រះនាងសិនទៅ យើងប្តូរសម្លៀកបំពាក់សិន" ជុងហ្គុក

" ចឹង ខ្ញុំលាហើយ" ភៀលាំងក៏ចេញបាត់ ។ ពួកគេទាំងអស់ក៏ទៅបន្ទប់ស្នាក់

+ បន្ទប់ស្នាក់

" បងរៀបចំខ្លួនទៅជួបព្រះនាងសិន ឯងសរសេរសំបុត្រអោយលោកពុក អ្នកម៉ែផង" ជុងហ្គុកចេញពីផ្លាស់សម្លៀកបំពាក់ហើយ

" ចឹង ថេយ៍ជួយ.." ជុងគីបម្រុងហៅថេយ៍អោយជួយ

" ប្រើស៊ូយ៉ុងទៅ ថេយ៍ទៅជាមួយបងហើយ តោះថេយ៍" ជុងហ្គុកអូសដៃថេយ៍ទៅ

" អ្នកប្រុសខ្ញុំទៅសិនហើយ" ថេយ៍ក៏ចេញទៅជាមួយជុងហ្គុកបាត់ នៅសល់តែស៊ូយ៉ុងនិងជុងគី

" អ្នកប្រុសយកក្រដាសនិងជក់មែនទេ ចាំខ្ញុំយកអោយ" ពេលជុងហ្គុកនិងថេយ៍ចេញទៅបានបន្តិច ស៊ូយ៉ិងក៏ចេញទៅដោយមិនបានចាំចម្លើយរបស់ជុងគី។ តាំងពីមានរឿងមក ស៊ូយ៉ុងនិងជុងគីមិនសូវបាននិយាយរកគ្នាទេ គឺប្រៀបដូចមនុស្សមិនស្គាល់គ្មាចឹង បើគ្មានការប្រើគឺមិននិយាយរកគ្នា

" ហើុយ!! " ជុងគីដកដង្ហើមធំខ្វល់និងរឿងគេនិងស៊ូយ៉ុង ។ ជុងគីចង់ដូចដើមណាស់ តែស៊ូយ៉ុងតែងតែគេចមុខពីគេ មិនចង់សូម្បីនិយាយរក

______

" អ្នកប្រុសអូសខ្ញុំមកធ្វើអី" ថេយ៍សួរតាមផ្លូវពេលកំពុងទៅសំណាក់ព្រះនាង។ ថេយ៍សួរព្រោះរាល់ដងពេលទៅណាមិនដែលយកនរណាទៅទេ

" ចុះឯងចង់មកទេ" ជុងហ្គុកងាកមកសួរថេយ៍ដែលដើរតាមការកាន់ដៃរបស់ជុងហ្គុក

" ចង់ អុស!!" ថេយ៍ឆ្លើយយ៉ាងលឿន ហើយក៏លើកដៃម្ខាងដែលទំនេរខ្ទប់មាត់វិញ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now