Episode 49 : អរគុណបងដែលទទួលអូនដូចគ្នា

335 17 2
                                    



+ ភូមិគ្រិះវ៉ាង

ចាប់តាំងពីថ្ងៃដែលជីអាចេញទៅរស់នៅខាងក្រៅមក លោកវ៉ាងគាត់ចាត់ចែងរឿងអាវុធតែឯងទេ ដោយការធ្វើការទាំងយប់ទាំងថ្ងៃ បូករួមនិងគាត់ចាស់ផង ទើបធ្វើអោយគាត់ធ្លាក់ខ្លួនឈឺ ។ ឯអេជេក៏បានមកមើលលោកវ៉ាង ដោយសារការខលរបស់មេការទើបអេជេមកមើលគាត់ អេជេទោះលាឈប់ធ្វើជាកូនចៅជំនិតជីអា តែគេមិនដាច់ចិត្តទុកលោកវ៉ាងចោលទេ ដោយសារជីអាមិនព្រមមកមើលលោកវ៉ាងទេ

" ខឹសៗ..."លោកវ៉ាងដែលកំពុងសម្រាកលើគ្រែនោះ គឺគាត់ក្អកមកជាច្រើនថ្ងៃហើយ តែមិនមានពេលទៅមន្ទីរពេទ្យទេ ទើបសង្ងំនៅគេងក្នុងបន្ទប់

" លោកម្ចាស់ យ៉ាងមិចហើយ??"អេជេគេទើបមកដល់ ក៏ចូលមកមើលភ្លាមឃើញលោកវ៉ាងនៅគេងលើគ្រែ

" យើងមិនអីទេ?? ខឹសៗ"លោកវ៉ាង គាត់គ្មានកម្លាំងឆ្លើយទេ

" លោកម្ចាស់ ខ្ញុំគិតថាលោកម្ចាស់ទៅមន្ទីរពេទ្យទៅ ខ្ញុំជូនទៅ "អេជេចូលមកគ្រាលោកវ៉ាង

" អត់ទេ យើងថាមិនអីទេ ខឹសៗ...អួក"លោកវ៉ាងមិនព្រមទៅទេ តែកំពុងក្អក គាត់ក៏ក្អួតចេញឈាមមក ហើយក៏សន្លប់បាត់

" លោកម្ចាស់ វីវរហើយ ខ្ញុំជូនលោកម្ចាស់ទៅពេទ្យ"អេជេចូលមកអៀវលោកវ៉ាងចុះទៅក្រោម

" លោកម្ចាស់ កើតអ្វីនិងអេជេ??"មេការឆ្លេឆ្លាមកមើលអេជេហើយកំពុងអៀវលោកវ៉ាង

" គាត់ក្អកហើយក៏ក្អួតឈាមមក ពេលនេះគាត់សន្លប់ទើបខ្ញុំយកគាត់ទៅមន្ទីរពេទ្យសិន"អេជេ

" បាន.. ខ្ញុំទៅដែរ ... ពួកឯងត្រៀមឡានអោយឆាប់ឡើង"មេការស្រែកអោយអ្នកបើកឡានត្រៀមឡានចេញទៅពេទ្យ

___________________________

+មន្ទីរពេទ្យ

" បង លោកម្ចាស់យ៉ាងមិចហើយ??"ហាន់ណាគ្រាន់ឮដំណឹងពីប្តីភ្លាមក៏មកមន្ទីរពេទ្យភ្លាម

" គាត់នៅបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់ចេញមកទេ"អេជេ

" បងប្រាប់ចៅហ្វាយនៅ??"ហាន់ណា

" នៅទេ បងរវល់បារម្ភពីលោកម្ចាស់ពេកក៏មិនទាន់បានប្រាប់ បងខលទៅសិន"អេជេក៏ទាញទូរស័ព្ទមកខលទៅជីអា

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now