+ពេលយប់
ពេលយប់ម៉ោង12 ជាយប់ដែលមនុស្សកំពុងគេង តែជាពេលដែលអ្នករកស៊ីផ្លូវងងឹតងាយស្រួលធ្វើការ។ យប់នេះក៏ដូចគ្នាមានការជួញដូរថ្នាំនៅឃ្លាំងមួយរវាង ខ្លាកំណាច និង លោកសុីនតូ។ឈ្មោះខ្លាកំណាចជាឈ្មោះដែលជុងហ្គុក បង្កើតឡើងដើម្បីលក់ថ្នាំ គេមិនចង់ប្រើឈ្មោះពិតនោះទេ ហើយរាល់ពេលដែលមានការដោះដូរថ្នាំ ជុងហ្គុកនិងក្រុមគេ គឺពាក់រមាំងមុខរូបខ្លា ។ ពេលនេះខ្លាកំណាចនិងខាងលោកសុីងតូកំពុងដោះដូរ ឥឡូវគឺកំពុងតែសាកថ្នាំ
" ថ្នាំល្អ រកស៊ីជាមួយលោកមិនដែលខកបំណងទេ" លោកសុីងតូជាអ្នកសាកផ្ទាល់
" បើមើលទំនិញហើយ អោយលុយមក"
" បាននេះលុយ ... បាំងៗ" ពេលដែលកូនចៅលោកសុីងតូបើកប្រអប់លុយមក ក៏ចេញគ្រាប់បែកផ្សែង ហើយក៏បានស្នូលកាំភ្លើងចេញពីខាងកូនចៅសុីងតូ ។ ពួកគេមានបំណងចង់យកទំនិញមិនអោយលុយ នេះជាលើកទី1របស់លោកសុីងតូដែលដោះដូរជាមួយខ្លាកំណាច ។ តែគេដូចមើលងាយក្រុមជុងហ្គុក
ពួកគេមានគ្មាតិចជាងខាងសុីងតូមែនតែជំនាញបាញ់កាំភ្លើងគឺខ្លាំងជាង។ ខាងជុងហ្គុកក៏កំចាត់ចេញអស់ ដោយគ្មានការបាត់បង់ទំនិញ ឯលោកសុីងតូក៏រត់បាត់ពេលមើលស្ថានភាពមិនស្រួល ។
" រៀបចំអោយស្រួលបួលទៅ កូនចៅរបស់ពួកវាយកទៅផ្ញើរ
អាវ៉ាងជីអាទៅ " ជុងហ្គុកដោះស្រោមមុខចេញ និយាយជាមួយកូនចៅគេ ។ ជុងហ្គុកដឹងថាប្រាកដជាមានហេតុការណ៍នេះ ព្រោះមិនដែលមានភ្ញៀវណារកសុីជាមួយគេបានម្តងក៏អោយតម្លៃទំនិញគេគុណនិងពីរនោះ ។ វ៉ាង ជីអា ជាកូនកូរ៉េ អាយុ28ឆ្នាំ ជាសត្រូវដែលតែងតែប្រកួតប្រជែងការរកសុីថ្នាំជាមួយជុងហ្គុក ( ជីអា ដឹងថាខ្លាកំណាចជាជុងហ្គុក ការដឹងថាជុងហ្គុកជាក៊ខ្លាកំណាចនេះ មិនមានច្រើននាក់នោះទេ) ដោយសាររកស៊ីមិនឈ្នះជុងហ្គុកក៏តែងតែប្រើល្បិចដើម្បីកំចាត់ជុងហ្គុក ច្រើនលើកច្រើនសារហើយ លើកនេះក៏ដូចគ្នា។
" បាទ ចៅហ្វាយ" ស៊ូសាន ជាជំនិតរបស់ជុងហ្គុក គេជាប្អូនរបស់ស៊ូសុី ដោយសារការណែនាំរបស់ស៊ូសុី ជុងហ្គុកក៏ទទួលយកទៅ ។ ឯស៊ូសុីគេនៅតាមបម្រើយ៉ុងហ្គី។
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
