Episode 43 : មានរឿងអ្វីកូនជីន??

690 34 0
                                        


+ ត្រឡប់មកវិញ

" យ៉ាងមិចដឹងកំហុសនៅ?? បើឯងសុំទោសប៉ាយើង យើងអាចអត់ទោសអោយ"ជីអាបែរមកនិយាយជាមួយស៊ូសាន នាយមិនទាន់បាត់ខឹងរឿងវាយក្បាលប៉ានាយ និងចង់ទាក់ប៉ានាយនោះទេ

" ខ្ញុំមិនបានធ្វើខុសផង មិចត្រូវសុំទោសប៉ាលោក បើប៉ាលោកជាអ្នកចង់រំលោភខ្ញុំសោះ ខ្ញុំគ្រឆន់តែការពារខ្លួនតើ"ស៊ូសានគេមិនសុំទោសនូវរឿងដែលគេមិនបានសាងទេ

" ឯងព្រហើនណាស់ មិនទទួលស្គាល់ការពិតហើយ នៅចោទប្រកាន់ប៉ាយើងទៀត" ជីអាខឹងដែលស៊ូសានចោទប្រកាន់ប៉ានាយ

" ខ្ញុំបកស្រាយហើយ បើលោកមិនជឿខ្ញុំក៏មិនដឹងថាត្រូវបកស្រាយយ៉ាងមិចដែរ??"ស៊ូសាន

" បានយើងនិងអោយឯងស្គាល់ទារុណកម្មបន្តទៀតចុះ " ជីអាខឹងដែលស៊ូសានរឹងរុសនិងនាយ

" លោកចង់នាំខ្ញុំទៅណា ??" ស៊ូសានត្រូវជីអាអូសទៅកន្លែងមួយ

" ចូលទៅ បើឯងមិនដឹងកំហុសនោះ " ជីអាដោះស៊ូសានចូកក្នុងទ្រុងមួយដែលធំ សម្រាប់ដាក់សត្វអ្វីចឹង

" ណែក... លែងខ្ញុំទៅ លែងទៅ ... លោកទៅណា មកដោះលែងខ្ញុំចេញទៅ"ស៊ូសានប្រឹងស្រែក ពេលដែលឃើញថាជីអាចេញទៅដោយមិនងាកក្រោយសោះ

" ព...ពស់ នេះជាទ្រុងដាក់ពស់ អឹម..." ស៊ូសានពេលបែរមកមើលក្នុងទ្រុងវិញ ឃើញពស់ថ្លាន់ធំៗពីរក្បាលដែលនៅក្នុងទ្រុងនិងដែរ ។ ស៊ូសានខ្លាចសម្លេងគេធ្វើអោយពស់នោះវាមករកគេ ទើបទ្រាំខ្ទប់មាត់កុំអោយមានសម្លេង

*បងប្រុសៗ ជួយខ្ញុំផង ខ្ញុំខ្លាចណាស់ ហិក...* ស៊ូសានបានត្រឹមតែយំនិងបិទភ្នែកអង្គុយនៅជ្រុងម្ខាងនៃទ្រុង ដើម្បីកុំអោយឃើញពស់ធ្វើអោយគេភ័យជាងនិង ។ ក្នុងចិត្តស៊ូសានពេលនេះគឺនឹកឃើញអោយបងប្រុសគេមកជួយ គឺជុងហ្គុក ស៊ូសុី ខេវីននិងអ្នកនៅក្នុងវិមានសុីមមីស៊ូទាំងអស់

ពេលនេះស៊ូសានបន់អោយតែគេចេញពីទីនេះទេ ព្រោះស៊ូសានត្រូវនៅក្នុងទ្រុងជាមួយសត្វដែលគេខ្លាច គឺសត្វពស់នេះឯង ។

+ មួយសន្ទុះក្រោយមក

" ស៊ូសាន ... ស៊ូសាន"មួយដៃមួយមកកេះស៊ូសានពីក្រោយ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now