+ ផ្ទះលោកគ្រូលី
ជុងហ្គុកក៏បានមកប្រាប់ដំណឹងនេះទៅដល់លោកគ្រូលី ឯលោកគ្រូលីក៏សប្បាយចិត្តគាត់មិនប្រកាន់ច្រើនអីនោះទេ តែគាត់បារម្ភរឿងថេយ៉ុងដែលជាមនុស្សអានាគត តាមការមើលឃើញរបស់គាត់ថេយ៍អាចនិងទៅក្នុងរយៈពេលណាមួយមិនអាចនៅទីនេះបានរហូតនោះទេ ទើបគាត់បារម្ភខ្លះៗដែរ
ពេលនិយាយសាច់ការរួចគាត់បានដេញអោយជុងហ្គុកទៅជួយមើលសិស្សគាត់បន្តិច គាត់រកលេសដើម្បីនិយាយជាមួយថេយ៉ុង គាត់មើលដឹងថាថាយ៍មិនទាន់ប្រាប់រឿងរាងតូចទៅជុងហ្គុកទេ ទើបគាត់ជួយលាក់អោយដែរទៅ
" ណែក!! អាល្អិតឯងប្រាកដហើយហេស៎ ថានិងភ្ជាប់ពាក្យជាមួយជុងហ្គុកនោះ?" លោកគ្រូលីសួរបញ្ជាក់
" បាទ លោកគ្រូមានអីមែនទេ?" ថេយ៍
" ឯងមិនគិតថាឯងនិងអាចទៅកន្លែងឯងវិញទេអី?" លោកគ្រូលី ពេលលឺចឹងថេយ៍ក៏រាងគិតមកវិញដែរ ប្រហែលជាគេនៅទីនេះសប្បាយពេកទើបភ្លេចថាខ្លួនឯងមកពីណា ឥឡូវគេមានអារម្មណ៍ថាមិនចង់បែកពីជុងហ្គុកទេ
" ឯងមិនមែនមនុស្សនៅទីនេះទេ មិនយូរមិនឆាប់អាចនិងទៅកន្លែងឯងវិញហើយ " លោកគ្រូលីដកដង្ហើមធំ គាត់មិនចង់បំបែករឿងល្អទេ តែរឿងបែបនេះថេយ៍ពិតជាត្រូវដឹងណាស់
" ចុះខ្ញុំមិនទៅវិញបានអត់ ឥឡូវខ្ញុំមកដល់ទីនេះ5ខែហើយ ដូចជាមិនអីផង" ថេយ៍និយាយមែន ព្រោះ5ខែមកនេះដូចគ្មានសញ្ញាអីប្រាប់គេសោះ ដូចយល់សប្តិអីក៏គ្មានដែរ
" អាចថាឥឡូវវាមិនទាន់ដល់ពេល" លោកគ្រូលីបន្ត
" ចុះលោកគ្រូមានវិធីអីដែរអាចអោយខ្ញុំនៅទីនេះរហូតដែរទេ" ថេយ៍
" ឥឡូវមិនទាន់រកឃើញទេ តែយើងនិងព្យាយាមរក តែមានសង្ឃឹមតិចណាស់ ព្រោះព្រហ្មលិខិតអ្នកចារមកហើយ បើចង់យកឈ្នះព្រហ្មលិខិតក៏រាងពិបាកដែរ" លោកគ្រូលី
" កុំគិតច្រើនអី ធ្វើតែពេលឥឡូវអោយសប្បាយទៅ ថ្ងៃខាងមុខចាំគិតទៀត បើនិស្ស័យឯងនិងជុងហ្គុកមានប្រាកដជាបានជួបគ្នា" លោកគ្រូលីដោយឃើញថេយ៍រាងពិបាកចិត្តក៏និយាយលើកទឹកចិត្តវិញ
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
