+ វិមានសុីមមីស៊ូ
ប៉ុន្មានថ្ងៃមកនេះ ជុងហ្គុកចាប់ផ្តើមធ្វើការងារឡើងវិញ តែនាយធ្វើការនៅផ្ទះទេ ព្រោះមិនទាន់ដើរបានស្ទាត់ តែគេខំប្រឹងហាត់ឡើង ដោយមានថេយ៍ជួយផងដែរ ។ តាំងពីថ្ងៃជុងហ្គុកក្រោកមកវិញ ថេយ៍ក៏ទៅគេងនៅផ្ទះគេវិញ ព្រោះប៉ាម៉ាក់គេមិនទាន់ដឹងរឿងថេយ៍និងជុងហ្គុកទេ ដំបូងជុងហ្គុកមិនព្រមចង់អោយថេយ៍ទៅទេ ដោយលើកហេតុផងថានាយនៅឈឺនេះឈឺនោះ តែបានថេយ៍ប្រាប់ថាថាថេយ៍មកកំដរនាយរាល់ថ្ងៃ ចាំពេលយប់គេទៅគេងផ្ទះវិញ បែបនេះទើបជុងហ្គុកយល់ព្រម។ ឯការងារជុងហ្គុករឿងអាវុធ ភ្ញៀវពីមុនក៏មករកវិញ ថែមតែមានភ្ញៀវថ្មីមកទៀត ធ្វើអោយការងាររីកចម្រើនទៅមុខ ។
" ជុង.. ដើរមកតិចៗមក តិចៗទៀត ដើរមករកអូនបាន អូនមានរង្វាន់អោយ" ថេយ៍ចាំនៅឯក្នុងទ្វា អោយជុងហ្គុកដើរពីទ្វារមកតកដោយមិនប្រើឈឺជាជំនួយ
" អា.. ជិតដល់ហើយ" ថេយ៍ស្រែកប្រាប់ជាកម្លាំងចិត្ត ឯអ្នកបម្រើក៏ឈរមើលជាកម្លាំងចិត្តដែរ ធ្វើអោយវិមានមានភាពអ៊ូអរខុសពីធម្មតា
" អា.. បងមកដល់ហើយ" ជុងហ្គុកក៏ដើរមកដល់ថេយ៍ ឯថេយ៍ក៏អោយដើម្បីទ្រជុងហ្គុក
" បងពូកែមែន" ថេយ៍សរសើរជុងហ្គុក វាដូចជាសរសើរកូនក្មេងតែជុងហ្គុកចូលចិត្ត
" រង្វាន់បង??" ជុងហ្គុកទាររង្វាន់តែម្តង
" បងចង់បានអ្វី??" ថេយ៍
" ថើបបង" ជុងហ្គុក
" តែមនុស្សច្រើនណាស់ ខ្មាស់គេ" ថេយ៍និយាយតិចៗ នេះអ្នកបម្រើពេញនិង មកអោយគេថើបស្រស់ៗមិចកើត
" ទៅរៀបចំអាហារទៅ យើងឃ្លានហើយ" ជុងហ្គុកស្រែកប្រាប់
" ចា អ្នកប្រុស" អ្នកបម្រើទាំងអស់ក៏បំបែកគ្នាធ្វើការព្រោះដឹងថាចៅហ្វាយចង់ធ្វើអ្វី
" ពួកគេទៅអស់ហើយ មោះ..រង្វាន់" ជុងហ្គុកក៏ទាររង្វាន់ភ្លាម ពេលគេនៅតែពីរនាក់ថេយ៍
" សឺត... បានឬនៅ" ថេយ៍ថើបថ្ពាល់ជុងហ្គុក
" មកស្វីតស្អីនៅកណ្តាលវាលនោះ មើលមនុស្សនៅពេញវិមានផង" ណាមជូនដើរចូលមក
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
