Episode 45 : មង្គលការ

296 15 0
                                    


+ ព្រឹកថ្មី

" អឹម... " សម្លេងថេយ៍បានដឹងខ្លួនពីសន្លប់ហើយ

" ថេយ៍អូនក្រោកហើយហេស៎ ក្រោកមួយៗបងជួយគ្រា"ជុងហ្គុកដឹងថាថេយ៍ក្រោកភ្លាម នាយស្ទុះមកមើលមុខគេ និងជួយគ្រាថេយ៍

" បងគេងកំដរអូនពេញមួយយប់ហេស៎ មើលចុះមុខស្លក់ណាស់"ថេយ៍យកដៃអង្អែរមុខជុងហ្គុកតិចៗ

" បងមិនអីទេ... អូនធ្វើអ្វីនិង??"ជុងហ្គុកភ្ញាក់ព្រោះថេយ៍អោនមកថើប ករបស់នាយ

" បងនៅអោយស្ងៀមមើល៎ ... ខ្លួនបងក្រអូបម្ល៉េះ ហិតហើយស្រួលខ្លួនម៉ង"ថេយ៍ដែលបិទភ្នែកស្រង់ក្លិនពី កជុងហ្គុកមើលទៅក្តីសុខណាស់

" អែក... ហែម.. "លោកគីមក្អកក្រហឹមតិចៗ បញ្ជាក់ថាបន្ទប់នេះមិនមែននៅតែពីរនាក់ទេ

" លោកប៉ា.. អ្នកម៉ាក់ "ថេយ៍ដែលលឺសម្លេងក្អក ក៏មើលភ្នែកមើលឃើញដាក្នុងបន្ទប់មិនមែនមានតែពួកគេពីរនាក់ទេ គឺមានប៉ាម៉ាក់គេ ជីន នេះមកតាំងពីពេលណានិង ពិតជាខ្មាសគេមែន

" ដឹងថាប៉ាន៉ាក់នៅទីនេះដែរហេស៎??"លោកគីម មើលទៅកូនពៅគាត់ចុះរលៀមចឹងតើ បានឆាប់មានកូនចឹង ចង់បន្ទូលកូនប្រុសគេក៏មិនកើតដែរ បើកូនគាត់រលៀមដែលនិង

"ប៉ាម៉ាក់អូនដឹងថាពួកយើងទាក់ទងគ្នាហើយ" ជុងហ្គុកខ្សឹបប្រាប់ថេយ៍ ថេយ៍ដឹងហើយក៏ចូលមករក កជុងហ្គុកវិញ មិញនេះថេយ៍រុញជុងហ្គុកចេញបន្តិច

" ហឹកៗៗ ដោយសារមិញកូនមិនស្រួលខ្លួន ចង់ក្អួត តែបានស្រង់ក្លិនជុងហើយ កូនធូរអាការះនិងម៉ង "ថេយ៍ដែលអោនមុខនិងកជុងហ្គុកនោះ គេខ្លាចប៉ាម៉ាក់គេថាអោយក៏មានជុងហ្គុកជួយរងជំនួសគេដែរ

" កូនមិនអ្វីទេហេស៎ មើលម៉ាក់មើលតិចមើល??"អ្នកស្រីគីមទាញថេយ៍យកមកមើល

" កូនណែនទ្រូង ចង់ក្អួត តែហិតក្លិនជុងហ្គុកហើយ កូនធូរបន្តិច"ថេយ៍

" កូនចង់ញុំអ្វីទេ?? "អ្នកស្រីគីម

" កូនចង់ញុំរបស់ជូរៗ ណាម៉ាក់"ថេយ៍

" ចាំបងអោយបងយ៉ុងទិញមក គាត់ក៏មកមើលអូនដែរ"ជុងហ្គុក

" ល្អៗ "ថេយ៍សប្បាយចិត្តពេលគ្រប់គ្នាតាមចិត្តគេ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now