+ បន្ទប់ថេយ៍
" ថេយ៍... "ស៊ូសានចូលមកពេលថេយ៍តែងខ្លួនរួចហើយ រកចាំតែដល់ពិធីនិងអាងចេញទៅក្រៅ
" បងស៊ូសាន .... នឹកណាស់ "ថេយ៍រត់ទៅអោបស៊ូសាន
" ថ្ងៃនេះឯងស្អាតណាស់ ... អបអរផងណា" ស៊ូសាន
" អរគុណ ... តែមិចក៏បងស្គមម្ល៉េះ?? "ថេយ៍
" គឺ.. គឺម្ហូបនៅចិនមិនសូវឆ្ញាញ់ទើបញុំមិនបានច្រើន"ស៊ូសាន
" បើទីនោះរស់នៅមិនស្រួល មកនៅទីនេះវិញមក ណាមួយបងមកជួយមើលក្មួយបងផងទៅ "ថេយ៍
" បងក៏ចង់មកដែរ... តែឯងនិយាយថា ក្មួយបង មានន័យថាមិច??"ស៊ូសានភ្ញាក់ផ្អើរនិងពាក្យថាក្មួយ មានន័យថាមិច?
" ក្មួយបងគឺនៅទីនេះ...ខ្ញុំនិងជុងហ្គុកមានកូនមួយខែហើយ "ថេយ៍ទាញដៃស៊ូសានអោយមកប៉ះនិងពោះគេដែលប៉ោងតិចៗ ដោយសារកូននៅតូច
" ពិតមែនហេស៎... អបអរផងណា បងមានក្មួយហើយ"ស៊ូសានសប្បាយចិត្តជាមួយថេយ៍ដែរ
" ចឹងហើយ ... បងឆាប់មកនៅទីនេះជាមួយពួកយើងមកណា បើប្តីបងមិនអោយមកទេ មាយាដាក់គេបន្តិតទៅគេព្រមហើយ ព្រោះខ្ញុំតែងតែប្រើល្បិចនេះដាក់ជុងរហូត ហិសៗ"ថេយ៍
" ចាំមើលបងនិងប្រាប់គេសិន *បងពិតជាចង់មកខ្លាំងណាស់ តែមើលទៅមិនអាចទេ*"ស៊ូសាន
" បងមកអង្គុយទីនេះមក ខ្ញុំចង់សួរនាំបងខ្លះ "ថេយ៍ទាញដៃស៊ូសានមកអង្គុយដើម្បីបាននិយាយគ្នាពីនេះពីនោះ ហើយណាមួយកុំអោយថេយ៍អផ្សុកដែរ
_______________________
+ខាងក្រៅ
នៅឯខាងក្រៅវិញគឺមានភាពមមាញឹកខ្លាំងណាស់ ដោយមានភ្ញៀវមកចូលរួមយ៉ាងច្រើន ។ ឯអេជេវិញគេនៅអង្គុយមួយកន្លែង គេទុកអោយស៊ូសានបាននៅនិយាយគ្នាដោយគ្មានភាពទើសទាល់ គេមិនចង់រំខាន់ភាពសប្បាយរបស់ស៊ូសានទេ ។ អេជេគ្មានអ្វីធ្វើមានតែរកអីញុំតែប៉ុណ្ណោះ
" អេ... ឯងជាអេជេមែនទេ??"មានបុរសម្នាក់ចូលមកកេះសួរអេជេ
" មែនហើយ... លោកស្គាល់ខ្ញុំមែនទេ??"អេជេសួរព្រោះគេមិនស្គាល់មែន
ESTÁS LEYENDO
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
