Episode 6 : អ្នកប្រុសចាប់ចិត្តនិងបងថេយ៍មែនទេ?

1.9K 67 0
                                        


ព្រឹកស្អែកម្តងទៀត តែព្រឹកនេះមានការតាន់តឹងជាខ្លាំងក្នុងសវនាការរាជវាំង កំពុងពិភាក្សាពីបញ្ហាដែលកំពុងកើតឡើង គឺរវាងនគរខាងជើង និងនគរខាងត្បូង(នគររបស់ពួកគេ) ដោយនគរខាងជើងឥឡូវកំពុងមានស្តេច ឡើងសោយរាជ្យថ្មី បានវាយលុបទៅលើនគរខាងលិចបានជោគជ័យ ដែលពីមុននគរទាំងបួន ខាងលិច ខាងជើង ខាងត្បូង ខាងកើត មានសុខសន្តិភាពមិនឈ្លានពានគ្នាទេ គឺរាប់អានគ្នាដូចបងប្អូន ។ តែឥឡូវមិនដូចពីមុនទេ ហើយឥឡូវកំពុងតែរាយទ័ពនៅតាមព្រំដែនរវាងនគរខាងត្បូងនិងខាងជើង ធ្វើអោយព្រះរាជាមានការព្រួយបារម្ភ។ នេះមិនមែនដោយសារនគរខាងត្បូងទន់ខ្សោយនោះទេ តែមកពីបារម្ភពីជីវភាពពីសុវត្ថិភាពរបស់ប្រជាជន

" ព្រះរាជាយាងមកដល់ហើយ"

" ក្រាលថ្វាយបង្គំព្រះអង្គ"

" ក្រោកឡើង "

" អរព្រះគុណព្រះអង្គ"

" ឆាប់រាយការណ៍ពីស្ថានភាពបច្ចុប្បន្នមក"

" ក្រាលទូលព្រះអង្គ ស្ថានភាពសព្វថ្ងៃ នគរខាងជើងបានរាយទ័ពតាមព្រំដែនរវាងនគរទាំងពីរហើយ" យ៉ុងហ្គី

" ពិតជាប្រហើនមែន " ព្រះរាជខឹងក្រោធជាខ្លាំង

" ក្រាលទូលព្រះអង្គ ការឈ្លានពាននេះដោយសារ មានស្តេចថ្នីរបស់នគរខាងជើងគឺក្អេងក្អាងមិនស្គាល់ធំតូច ដើរលើកទ័ពវាយគ្រប់ទិសតំបន់ ឥឡូវនគរខាងជើងវាយបាននគរខាងលិចហើយក្រាលទូល" មន្ត្រីដ៏ទៃរាយការណ៍តាមស្ថានភាពជាក់ស្តែង

" ស្តេចថ្មី ទើបតែឡើងសោយរាជ្យទេ តែក្អែងក្អាង មិនស្គាល់អ្វីល្អអ្វីអាក្រក់សោះ"

" ក្រាលទូលព្រះអង្គ ទូលបង្គំគិតថា គួរតែលើកទ័ពទៅព្រំដែនដែលទៅក្រាលទូល" មន្រ្តីមួយទៀត ព្រះរាជាមើលទៅក៏រាងពេញព្រះទ័យនិងយោបល់នេះដែរ

( នៅក្នុងសវនាការត្រូវហៅមន្រ្ដីទាំងអស់ ទោះបីជាជាមេទ័ពក៏ដោយ)

" មិនបានទេក្រាលទូល បើមានសង្គ្រាមអ្នករងគ្រោះខ្លាំងជាងគេគឺប្រជារាស្ត្រ ក្រាលទូល សូមព្រះអង្គទ្រង់ពិចារណាផង" ជុងហ្គុក

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now