Episode 15 : ស្តីដណ្តឹង

602 29 0
                                    


ពេលថ្ងៃត្រង់ដ៏ស្រស់ស្រាយរបស់ គូថេយ៍ហ្គុក ។ គឺនៅលើគ្រែមានមនុស្សពីរនាក់ដែរកំពុងគេងគ្មានសម្លៀកបំពាក់មានតែភួយមួយដើម្បីបិទបាំងកាយអាក្រាត ។ ជុងហ្គុកជាអ្នកក្រោកមុន គឺស្រល់ស្រាយតែម្តងដោយមានមនុស្សដែលខ្លួនស្រលាញ់នៅក្នុងដៃ ។ ជុងហ្គុកមិនហ៊ានកំរើកទេខ្លាចអ្នកម្ខាងទៀតភ្ញាក់ គេចង់អោយថេយ៍គេងអោយបានច្រើន ព្រោះយប់មិញគេលេងធ្ងន់ណាស់ ។ ជុងហ្គុកនៅតែសម្លឹងមុខថេយ៍មិនដាក់ភ្នែក គេមិននឹកស្មានថាអាចរកដៃគូរជីវិតបានទេ ព្រោះតាំងពីកើតមកមិនដែលធ្លាប់សហរលាញ់នរណាទេ ថេយ៍ជាមនុស្សទីមួយហើយក៏ជាមនុស្សចុងក្រោយរបស់នាយហើយ

" អឹម... អ្នកប្រុស" ថេយ៍ក្រហឹមតិចៗ តាមកាយវិការអ្នកទើបភ្ញាក់

" សឺត.. ក្រោកហើយហេស៎ គេងតិចទៀតទៅ យប់មិញគេងយប់ជ្រៅណាស់" ជុងហ្គុកថើបថេយ៍បន្តិច ឯដៃនៅអោបជាប់ដដែលខ្លាចតែថេយ៍ទៅណាបាច់ចឹង

" អត់ទេ ខ្ញុំត្រូវទៅធ្វើការ" ថេយ៍មិនហ៊ានប្រើសព្ទនាម អូន បង និងជុងហ្គុកនៅឡើយទេ

" មិចក៏ហៅបងថេលោកប្រុសដដែលចឹង នៅហៅខ្លួនឯងថា ខ្ញុំទៀតក្រែងពួកយើងបានគ្នាហើយតើ ហើយខ្លួនឈឺទេ តែចង់ធ្វើការ អ្នកណាប្រើ ... ហឹស... បើចង់ទៅទៅទៅ បងលែងឃាត់ហើយ" ជុងហ្គុកចាប់ផ្តើមងរភ្លាម ក្រែងយប់មិញហៅអូន បង ពេញៗមាត់ តែព្រឹកឡើងមកហៅគេអ្នកប្រុស ឯ ហៅខ្លួនឯងថាខ្ញុំទៀត ពិតជាមិនសុខចិត្តមែន។ ជុងហ្គុកដោយខឹងនិងថេយ៍ក៏លែងពីការអោបថេយ៍ហើយដេកបែរខ្នងដាក់ថេហ៍វិញ

" មិនមែនបែបនិងទេអ្នក.. បង សុំទោសណាអូនសុំទោស អូនខ្លាចបងប្រកាន់ទើបមិនហ៊ានហៅ សុំទោសណាជុងហ្គុក អូនអត់ទៅធ្វើការក៏បានដែរ បងបែបមកវិញមកណា សឺត" ថេយ៍ដោយឃើញជុងហ្គុកងរគេបែបនេះមានតែលួងគេវិញ។ ថេយ៍ព្យាយាមទាញខ្នងជុងហ្គុកអោយបែបមករកគេវិញ គេមិនស្រណុកចិត្តទេ ឃើញរាងក្រាស់ខឹងគេបែបនេះ ថេយ៍លួងផង មានទាំងថើបទៀត ។ ឯជុងហ្គុកបានគេលួងចឹង ក៏លួចញញឹមមកវិញ ទាំងមិញមុខឡើងក្រញៅសោះ

" មិនបាច់មកលួងទេ ចង់ទៅធ្វើការណាស់ក៏ទៅទៅ ហើយក៏មិនបាច់បង្ខំខ្លួនឯងអោយហៅគ្នាបងអូនដែរ បងមិនចង់បង្ខំអូន" ជុងហ្គុកបាត់ខឹងហើយតែចង់អោយថេយ៍លួងទើបធ្វើជានៅខឹង

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now