Episode 30 : អាថ៌កំបាំងស្អី??

351 23 0
                                    


+ ហាងកាហ្វេ

" ផឹកអ្វីសិនទៅ ចាំនិយាយខ្ញុំនៅត្រង់នេះតើ" ថេយ៍ហួសចិត្តនិងស៊ូសាន បង្ខំនិយាយខ្លាចតែគេនិងរត់បាត់ចឹង។ មើលសភាពស៊ូសានគឺរងាណាស់ មិនដឹងឈរចាំគេតាំងពីពេលណាទេ

" បាទ" ស៊ូសានក៏រាងសប្បាយចិត្តដែរ ដែលថេយ៍អាចចាំស្តាប់គេសិនបាន

" ប្អូន សុំសូកូឡាក្តៅមួយ លោកយកអ្វី" ថេយ៍កម្មង់ហើយ ក៏សួរទៅស៊ូសាន

" ខ្ញុំកាហ្វេក្តៅមួយ" ស៊ូសាន

" ចា សុំចាំបន្តិច"

" សមចៅហ្វាយនិងកូនចៅមែន" ថេយ៍និយាយខ្សឹបៗ ព្រោះអ្វីស៊ូសាននេះមកផឹកកាហ្វេពេលល្ងាច ដូចជុងហ្គុកដែរ ពីមុនថេយ៍ប្រាប់មិនអោយផឹកកាហ្វេពេលល្ងាចទេ ជុងហ្គុកក៏ឈរ តែពេលខ្លះក៏លួចផឹកហើយថេយ៍ក៏ចាប់បាន ក៏ធ្វើជាមកលួងអីណា

" ឆាប់និយាយមក" ថេយ៍តចាប់ផ្តើមនិយាយសាច់ការ គេមិនចង់ខាតពេលយូរទេ

" រឿងដំបូង ចៅហ្វាយអត់ដែលក្បត់ចៅហ្វាយតូចទេ ...." ស៊ូសាន

" លោកជាកូនចៅជុងហ្គុក ប្រាកដជាកាន់ជើងគ្នាហើយ" ថេយ៍ក៏និយាយកាត់ស៊ូសាន

" ខ្ញុំពិតជាអាចបញ្ជាក់បាន ខ្ញុំបម្រើចៅហ្វាយ2ឆ្នាំមកនេះ សូម្បីតែស្រីគាត់មិនដែលលេងផង ធ្វើមិចអាចក្បត់ចៅហ្វាយតូចបានទៅ" ស៊ូសាន

" ចុះ2អាទិត្យចុងក្រោយដែលនៅប៊ូសាន គេតែងតែមកផ្ទះយប់ថ្ងៃខ្លះក៏មិនមក បកស្រាយយ៉ាងមិច?"ថេយ៍ពេលនិយាយដល់រឿងនិងចាប់ផ្តើមរំលឹកការឈឺចាប់របស់គេមកវិញចឹង

" ចឹងចៅហ្វាយតូចតាំងចិត្តស្តាប់ណា នេះជាអាថ៌កំបាំងរបស់ចៅហ្វាយ ខ្ញុំទុកចិត្តចៅហ្វាយតូចទើបនិយាយប្រាប់" ស៊ូសានតាំងចិត្តប្រាប់ការពិតទៅថេយ៍

" អាថ៌កំបាំងស្អី??" ថេយ៍

" ចៅហ្វាយអោនមកនេះមក ចៅហ្វាយជាម៉ាហ្វៀ" ស៊ូសាន ហៅថេយ៍អោយខិតមកជិតគេ គេស្រួលខ្សិបប្រាប់

" ចង់បោកខ្ញុំ ដោយប្រើការកុហកចឹងហេស ក្មេងខ្ចីពេកហើយ" ថេយ៍មិនជឿទេ ព្រោះជុងហ្គុកមើលទៅស្លូតមិនដែលកំហោកដាក់គេ រឺនិយាយខ្លាំងៗអីផង ។ ថេយ៍ចង់មានន័យថា ជុងហ្គុកមុខដូចទន្សាយចឹង ជាម៉ាហ្វៀមិចកើត

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )जहाँ कहानियाँ रहती हैं। अभी खोजें