+ ពេលព្រឹកព្រលឹកឡើង
" មានរឿងហើយ មានរឿងហើយ " ទាហានម្នាក់រត់ប្រញាប់ប្រញាល់ដោយស្រែកពាក្យដដែល រត់មករកជំរុំមេទ័ព
" មានរឿងអី" សុងហូដែលអ្នកក្នុងជំរុំស្រាច់
" គឺ...គឺ ពួកទាហាននគរខាងជើងបានវាយលុកមកហើយ លោកមេទ័ព" ទាហាននោះបានរាយការណ៍ដោយដង្ហក់ដោយសាររត់មកពីខ្សែព្រំដែនអម្បិញមិញ
" ចង្រៃមែន ពួកវាលេងខ្សែលើផងហេស៎" សុងហូពិតជាខឹងណាស់ កាលដែលសត្រូវវាយលុកដោយមិនអោយសញ្ញាមុន ហើយវាយពីព្រឹកទៀត ធ្វើអោយទាហានគ្មានស្មារតីគ្រប់គ្រាន់
( អាចថាវាយលុបពេលម៉ោង 3 រឺ 4 យប់ ម៉ោងកំពុងពេញគេង)
" ឯងទៅហៅលោកមេទ័ពទាំងអស់មកប្រជុំនៅជំរុំជាបន្ទាន់ ហើយប្រាប់ទាហានទាំងអស់អោយត្រៀមខ្លួនមកចាំគ្នានៅមុខបន្ទាយជាប្រញាប់ ហើយអ្នកបម្រើស្រីៗរៀបអោយចេញពីព្រំដែនអោយឆ្ងាយ ឆាប់ទៅ" សុងហូរៀបរាប់ការងារអោយទាហានម្នាក់នោះធ្វើ
" បាទលោកមេទ័ព" ទាហានម្នាក់នោះក៏ចេញទៅ
+ មួយសន្ទុះ
" សុងហូ" ពួកមេទ័ពទាំង6ក៏មកដល់
" ទាហានខាងជើងពួកវាបានវាយលុកមកហើយ ពួកយើងឆាប់រៀបចំផែនការទៅ អ្នកណាមានគំនិតអ្វី" សុងហូលើកឡើង
" យើងមានទាហានប៉ុន្មាននាក់ឥឡូវនេះ"
" យើងមានទាហាន1មុឺននាក់ តែ2ពាន់ដាក់កំពុងទប់ទល់នៅព្រំដែន នៅបន្ទាយសល់8ពាន់នាក់ទៀត " សុងហេក៏លើកឡើង ព្រោះគេអ្នកចាប់ចែកទាហាន
" ចឹងយើងចែកទាហានគ្នាទៅ" ណាមជូនលើកឡើង
" ចឹង យើងចែកជា4ក្រុមទៅ ក្រុមទី1 មានសុងហូនិងយើង យកទាហាន2ពាន់នាក់ចូលតាមព្រៃខាងលិច ព្រោះសុងហូនៅព្រំដែនស្គាល់កន្លែងច្បាស់ ឯក្រុមទី2 មានសុងហេនិងណាមជូន យកទាហាន2ពាន់នាក់ចូលតាមព្រៃខាងកើត ឯជុងគីនិងសុីនហាយកទាហាន2ពាន់នាក់ចូលពីមុខ ឯជុងហ្គុកទាហាន2ពាក់នាក់ដែលចាំចូលពីមុខដែរបើឯងឃើញមេទ័ពខ្លាកំណាច( គឺជីសុង) ឯងចាត់ការគេទៅបញ្ហាទេ " យ៉ុងហ្គីនិយាយផងចង្អុលទៅផែនទីផងដើម្បីងាយស្រួលស្តាប់យល់
YOU ARE READING
និស្ស័យស្នេហ៏ : ពួកយើងជាគូ( ចប់ )
Romanceតើអ្នកជឿលើនិស្ស័យទេ? តើដោយសារតែនិស្ស័យ ទើបខ្ញុំបានឆ្លងទៅសម័យបុរាណបាន? ឬ ក៏ពួកយើងមានកម្មជាមួយគ្នា? "ប្រហែលជានិស្ស័យច្រើនជាង ទើបខ្ញុំបានឆ្លងទៅជួបមនុស្សខ្ញុំស្រលាញ់ ហិហិ..." ថេយ៉ុង "ចុះឯងដែលគិតទេថា ថ្ងៃណាមួយឯងមកសម័យបច្ចុប្បន្នវិញ ចុះគេទុកនៅណា?? ហើយឯងចង...
