Episode 31 : អូននឹកបងណាស់

887 44 0
                                        


" អាចគិតយ៉ាងមិចទៅ?" ថេយ៍កំពុងគិតថាត្រូវធ្វើយ៉ាងមិច

* នៅក្នុងទូរស័ព្ទនេះមានវីឌីអូដែលចៅហ្វាយតូចសង្ស័យ ពេលមើលហើយចៅហ្វាយតូចនិងយល់ * ថេយ៍គិតពីសម្តីស៊ូសាន ហើយក៏បែរទៅមើលទូរស័ព្ទនៅលើតុជិតគ្រែ

" បើមើលបន្តិចក៏មិនខាតពេលដែរ" ថេយ៍ក៏ចាត់ទូរស័ព្ទដែលស៊ូសានអោយយកមកមើល

" វីដេអូទី 1 ពីកាំមេរ៉ាសុវត្ថិភាព រយះពេលដែលជុងមិនខុនដូរតើ" ថេយ៍ចុចមើលវីដេអូកាំមេរ៉ាសុវត្ថភាពដែលមានថ្ងៃខែក្នុងនិង

+ ក្នុងវីដេអូ

" ចៅហ្វាយអង្គុយសិនទៅ អង្គុយតិចៗប្រយ័ត្នប៉ះរបួស" ស៊ូសានគ្រាជុងហ្គុកមកខុនដូរតបស់គេ ដោយសារយប់និងត្រូវមើលទំនិញ តែត្រូវសត្រូវលបបាញ់ ធ្វើអោយជុងហ្គុកត្រូវគ្រាប់ចំដើមដៃ

" សឺត... ពួកវាពិតជាឆ្កែលោបខាំមែន" ជុងហ្គុកស្គីតជើងធ្មេញ ដោយការឈឺចាប់ នាយមិនបានអោយកូនចៅជូនទៅពេទ្យទេ ក្លាយមានរឿងសួរនាំច្រើនអាចដឹងដល់ថេយ៍

" ចៅហ្វាយចាំបន្តិច ខ្ញុំកម្តៅកាំបិតសិន ទ្រាំបន្តិចចៅហ្វាយ ខ្ញុំធ្វើការយកគ្រាប់ចេញហើយ" ស៊ូសានក៏ចាត់ការតាមនិង គេជំនាញខាងយកគ្រាប់ចេញ ព្រោះជាជំនិតម៉ាហ្វៀរឿងបែបនិងគឺត្រូវតែចេះ

" អាក់... " ជុងហ្គុកឈឺចាប់បន្តិច ព្រោះគ្រាប់ចូលជ្រៅពេក ទើបត្រូវការពេលយូរ

" ចៅហ្វាយរួចហើយ ចៅហ្វាយសម្រាកសិនទៅ" ស៊ូសានក៏ដាក់អោយជុងហ្គុកគេងសិន ឯគេរៀបចំសម្អាតឈាមចេញកុំអោយមានក្លិនច្អាបឈាមទៅអ្នកជិតខាង

" អាក់.. " ជុងហ្គុករៀងមានកម្លាំងបន្តិចក៏រកក្រោកឡើង ដូចចង់ដើរទៅណា

" ចៅហ្វាយចង់ទៅណាមែនទេ ខ្ញុំជួយគ្រា" ស៊ូសានចេញពីណាមក ក៏ឃើញជុងហ្គុកក្រោកក៏រត់មកគ្រា

" យើងចង់ទៅរកថេយ៍ ថេយ៍នៅផ្ទះម្នាក់ឯងមិនសុវត្ថិភាពទេ យើងបារម្ភពីថេយ៍" ជុងហ្គុកនិយាយតិចៗ សឹងតែមិនចង់ឮហើយ ទោះស្ថានភាពយ៉ាងណាក៏គេបារម្ភពីថេយ៍ដែរ

" ចៅហ្វាយមុខស្លេកណាស់ បើទៅជួបចៅហ្វាយតូចទាំងបែបនេះ ចៅហ្វាយតូចប្រាកដជាសួរហើយ " ស៊ូសាន ឃាំងកុំអោយជុងហ្គុកទៅទៀត

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now