Episode 55 : ភាគបញ្ចប់

710 31 3
                                    


+ ថ្ងៃថ្មី

ច្រើនថ្ងៃមកហើយដែលពួកគេទាំងបីរស់នៅចុះសម្រុងគ្នា។មានការឈ្លោះតិចតួច ជាការប្រលែងគ្នាប៉ុណ្ណោះ ខេវីនគេនៅគ្រប់គ្រងចម្ការរបស់នាយដដែរ ឯជីអាក៏បានទិញដីនៅជិតនឹងធ្វើជាចម្ការដែរ ដើម្បីបាននៅជិតស៊ូសាន។ ពេលថ្ងៃពួកគេញុំបាយជុំគ្នានៅចម្ការខេវីន ជីវិតបែបនេះគឺសាមញ្ញាតែជាក្តីសុខខ្លាំងណាស់ ។ រឿងយ៉ាយ៉ាគេឈប់មករំខាន់ហើយ នាងព្រមទទួលស្គាលហើយរកអ្នកថ្មីវិញ មិនចំណាយពេលជាមួយរបស់មានម្ចាស់ទេ។ រឿងដែលជីអានៅទីនេះ គឺស៊ូសុីនិងជុងហ្គុកគ្មាននរណាដឹងទេ ។

" ថ្ងៃនេះមក surprise ស៊ូសានម្តង ខានមកលេងយូរហើយ គេប្រាកដជាភ្ញាក់ផ្អើរមិនខាន" ថ្ងៃនេះស៊ូសុី ជុងហ្គុក និងថេយ៍បានមកផ្ទះខេវីនដើម្បីមកលេងស៊ូសាននិងខេវីន ណាមួយស៊ូសុីក៏នឹកប្អូនដែរ ឯជុងហ្គុកនិងថេយ៍ក៏មកលំហែកាយបានខ្លះដែរ ។ ពួកគេសម្រេចចិត្តថាមកលេងមួយសប្តាហ៍

" មែនហើយ ពេលនេះពេលថ្ងៃ ពួកគេមិននៅផ្ទះ ពួកយើងរៀបចំជប់លៀងទៅល្អទេ " ថេយ៍លើកគំនិតឡើង

" បាន បាន បងក៏ទិញសាច់មកហើយដែរ ធ្វើBBQចុះ "ជុងហ្គុក

" ចឹងខ្ញុំទៅរៀបចំសិន ទាន់ពួកគេមិនទាន់មក " ស៊ូសុីទៅរៀបចំជាមួយនិងអ្នកបម្រើក្នុងផ្ទះ

" អូនទៅជួយដែរ "ថេយ៍គេមិនចង់ទំនេរ

" មិនបានទេ អូនសម្រាកទៅ ធ្វើដំណើរផ្លូវឆ្ងាយប្រហែលចុកខ្លួនខ្លះហើយ សម្រាកចុះទុកអោយបងនិងស៊ូសុីនាក់ធ្វើចុះ" ជុងហ្គុកមិនចង់អោយថេយ៍ហត់ទេ ព្រោះថេយ៍មានផ្ទៃពោះបួនខែហើយ ហើយកូនភ្លោះទៀត ។ ពេលនេះពួកគេដឹងហើយ ពួកគេទទួលបានកូនភ្លោះប្រុសទាំងពីរ

" ចឹងក៏បានដែរ បើត្រូវការអ្វីហៅអូនបាន" ថេយ៍

" បាទ បងទៅមើលសិន "ជុងហ្គុកក៏ចេញទៅ

" អ្នកប្រុស ពិសារទឹកសិនទៅ នេះផ្លែឈើ"អ្នកបម្រើយកទឹកនិងផ្លែឈើមកខ្លះ អ្នកនៅក្នុងផ្ទះនេះនរណាក៏ស្គាល់ពួកគេដែរ ទើបពួកគេអនុញ្ញាតអោយចូលនោះ

" អរគុណហើយ អ៎.. ខ្ញុំសួរមួយ ដឹងថាពួកគេមកវិញម៉ោងប៉ុន្នានទេ?" ថេយ៍

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now