Episode 42 : ឯងត្រូវតែជឿប៉ា

268 18 0
                                    


ជាច្រើនថ្ងៃកន្លងផុតទៅ ជីវិតស៊ូសានគឺចាប់ផ្តើមវេទនាបន្តិចម្តងៗ ដោយសារតែស៊ូសានត្រូវជីអាអោយធ្វើការផ្ទះទាំងអស់ ហើយពេលយប់ត្រូវមន្រើជីអាទៀត ធ្វើអោយសុខភាពស៊ូសានមិនសូវល្អទេ ។ ដូចជាពេលនេះចឹង ស៊ូសានត្រូវធ្វើការជូតផ្ទះ ការងារផ្ទះទាំងអស់ នេះជិតថ្ងៃត្រង់ហើយតែស៊ូសានមិនទាន់បានញុំអ្វីទេ ស៊ូសានអាចញុំអាហារបានលុះត្រាតែគេធ្វើការដែរជីអាកំណត់អោយ អោយហើយ ។ ស៊ូសានមិនធ្វើក៏មិនកើតដែរ ព្រោះគេគ្មានផ្លូវអាចរត់នោះទេ ដោយសារតេកូនចៅជីអាពេញភូមិគ្រិះ ច្រកទ្វាណាក៏មានកូនចៅជីអា កន្លែងណាក៏មានកាំម៉េរ៉ាសុវត្ថិភាពដែរ ។ ស៊ូសានធ្លាប់រត់ចេញដែរ តែមិនបានផលមានតែទទួឡទារុណកម្មថែម ទារុណកម្មមួយៗគឺខ្លាំងណាស់ ដូចជាចង់ដៃនិងដៃឈើវាយស៊ូសានហើយ ទុកអោស៊ូសាននៅហាលខ្យល់មួយយប់ទើបអាចស្រាយចំណងបាន ពេលដោះលែងហើយគេក៏ត្រូវធ្វើការធម្មតាដដែរ ។ ចឹងហើយស៊ូសានមានតែទទួលយក ហើយសង្ឃឹមថាថ្ងៃណាមួយអាចចាកចេញបាន

" ស៊ូសានមកឈរត្រង់នេះ មក "អ្នកបម្រើម្នាក់មកទាញដៃស៊ូសានអោយឈរជាជួរដូចចាំទទួលនរណាម្នាក់ចឹង

" មានរឿងអ្វីមែនទេ??"ស៊ូសានក៏មកឈរដូចគ្នា តែក៏មិនភ្លេចសួរហេតុផលដែរ ព្រោះធ្វើការសុខៗបែរជាមកទាញដៃអោយឈរចាំនរណា

" ថ្ងៃនេះ លោកម្ចាស់ត្រឡប់មកវិញហើយ គឺជិតមកដល់ហើយ ចឹងត្រូវរៀបចំអោយរៀបរយ" អ្នកបម្រើស្រីក៏រៀបរាប់ប្រាប់ ។ លោកម្ចាស់នោះគឺជាលោកវ៉ាង ប៉ារបស់ជីអា គាត់បានទៅដើរលេងនៅឯក្រៅប្រទេស ទើបនិងមកវិញថ្ងៃនេះ

" លោកម្ចាស់មកហើយ ឈរអោយស្រួលបួល"អ្នកចាត់ការក៏ស្រែកប្រាប់អោយអ្នកបម្រើឈរអោយបានរៀបរយ ព្រោះលោកម្ចាស់គេមិនចូលចិត្តភាពរយ៉េរយ៉ៃ។ អ្នកបើកឡានក៏ចុះពីឡានដើរមកបើកទ្វាអោយលោកម្ចាស់ ហ៊ហើយគាត់ក៏ចុះមកដើរចូលក្នុងផ្ទះទុកអោយ អ្នកបម្រើផ្សេងទៀតយកវ៉ាលីគាត់ចូលតាមក្រោយ

" លោកម្ចាស់ "អ្នកបម្រើទាំអស់បូករួមនិងស៊ូសានដែលឈរអមជាជួរអោនក្បាលចុះជាការគោរព

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now