Episode 25 : ជុង... បងធ្វើស្អីនិង?

404 17 0
                                    


+ New Day

ពេលនេះរយៈពេលពីរអាទិត្យហើយ ដែលថេយ៍ហ្គុកទាក់ទងគ្មា។ តែការស្រលាញ់របស់ថេយ៍ហ្គុក ចាប់ផ្តើមមានរកាំរគូសបន្តិចបន្តួច ថ្ងៃខ្លះឈ្លោះគ្នា ថ្ងៃខ្លះអន់ចិត្តនិងគ្នា លែងលួងគ្នាដូចលើកមិនទៀតហើយ ព្រោះគិតថាខ្លួនធ្វើត្រូវរៀងខ្លួន។

អាទិត្យនេះជាអាទិត្យចុងក្រោយនៃការធ្វើការនៅប៊ូសានរបស់់ថេយ៍ហ្គុក ។

+ ភោជនីយដ្ឋាន

ពេលនេះដល់អាហារពេលថ្ងៃត្រង់ហើយ ថេយ៉ុងមិនបាននៅញុាំបាយជាមួយជុងហ្គុកទេ ព្រោះនៅខឹងគ្នា ថេយ៍អន់ចិត្តរឿងអាវជុងហ្គុកជាប់ស្នាមក្រេមតាំងពីជុងហ្គុកទៅក្លិបលើកមុន(កាលជួបមីណា) បូករួមនិងជុងហ្គុកមកផ្ទះយប់ជ្រៅពេកផង ថេយ៍ចាប់ផ្តើមសង្ស័យពីពេលនិងទៅ ថេយ៉ុងមិនបានសួររឿងនិងទេ តែចាំអោយជុងហ្គុកបកស្រាយ តែមើលទៅគ្មានការបកស្រាយពីជុងហ្គុក ទើបពួកគេមិនបាននិយាយគ្នាស្និតដូចលើកមុន។ ពេលនេះថេយ៍នៅញុាំបាយជាមួយលីឡា ព្រោះមានតែលីឡាទេ ដែរនៅជិតរាងតូចពេលមានរឿងជាមួយជុងហ្គុក ថេយ៍ប្រាប់រឿងទាំងអស់ទៅលីឡាព្រោះគិតថាជាមិត្ត បើនិយាយជាមួយមិត្តភក្តិស្និទ្ធស្នាលគេពួកគេក៏រវល់រឿងការងារពួកគេដែរ។ តែគំនិតលីឡាមិនដូចថេយ៍គិតនោះទេ។

" ថេយ៉ុង ឯងអន់ចិត្តជាមួយជុងហ្គុកមិនទាន់បាត់ទេហេស៎" លីឡា សួរព្រោះនាងដឹងរឿងពួកគេទាំងពីរគ្រប់យ៉ាង

" ជុង គេមិនដូចមុនទេ គេតែងតែមកផ្ទះដល់យប់ជ្រៅដោយមិនបកស្រាយអ្វីទាំងអស់" ថេយ៍ពេលនេះមិនសប្បាយចិត្តទេ គេញុាំមិនចូល គេងមិនលក់ទេ

" ហើុយ... ឯងនិយាយគ្នាជាមួយលោកជុងហ្គុកអោយស្រួលបួលទៅ ហើយជុបលៀងអោយថេយ៍ត្រូវទៅសេអ៊ូលវិញនៅថ្ងៃស្អែក" លីឡា សម្តែងធ្វើជាផ្តល់យោបល់ ការពិតក្នុងចិត្តសប្បាយខ្លាំងណាស់ ព្រោះផែនការជិតជោគជ័យហើយ

" ខ្ញុំគិតមិនចេញទេ ខ្ញុំពិតជាចង់និយាយជាមួយជុងវិញណាស់ "

ថេយ៍ ប៉ុន្មានអាទិត្យនិងពួកគេមិនបានគេងជាមួយគ្នាទេ

" គិតចេះទៅ យប់នេះខ្ញុំមាន party មួយ ឯងហៅលោកជុងហ្គុកមកដែលទៅ និងបានបង្កើតភាពស្និតស្នាលមកវិញ យ៉ាងមិចដែរ?" លីឡា

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now