Episode 24 : គេឈប់ខឹងហើយ

380 19 0
                                    


+ ខុនដូរ

" ថេយ៍អូនចេញមកផ្ទះមុនមិចមិនប្រាប់បងផង" ជុងហ្គុក ពេលចេញពីធ្វើការ ក៏ទៅរកថេយ៍ដើម្បីទៅផ្ទះជាមួយគ្នា ដើម្បីសម្រួលទំនាក់ទំនងគេមកវិញ

" អូនចង់មកមុន" ថេយ៍កំពុងនៅផ្ទះបាយ

" ហើុយ... បងបានទិញអាហារមកខ្លះ មកញុាំជាមួយគ្នាមក" ជុងហ្គុកសម្រួលអារម្មណ៍មកវិញ ហើយរករឿងផ្សេងមកនិយាយ ជៀសវាងនិយាយរឿងឈ្លោះគ្នាទៀត

" បាទ អូនក៏ធ្វើម្ហូបខ្លះដែរ" ថេយ៍លើកម្ហូបដែលគេធ្វើមកដាក់លើកតុ ឯជុងហ្គុករៀនអាហារដែលគេយកមកដាក់ចាន

" នេះញុាំអានេះទៅ ម្ហូបអូនចូលចិត្ត" ជុងហ្គុកទិញសុទ្ធតែអារហារថេយ៍ចូលចិត្ត

" បងញុាំដែលទៅ " ការញុាំអាហារមួយពេលនេះពោរពេញទៅដោយការសោះកក្រោះ មួយៗមុខមិនរីកទេ

" ថេយ៍ពួកយើងនិយាយគ្មាសិនបានទេ" ជុងហ្គុកស្រែកហៅថេយ៍ ពេលឃើញថេយ៍រកឡើងទៅលើ

" និយាយមក" ថេយ៍មកអង្គុយជិតជុងហ្គុកនៅលើសាឡុង

" បងសុំទោស រឿងបងនិយាយខ្លាំងៗដាក់អូនថ្ងៃមិញ ដោយសារបងអន់ចិត្តដែលអូនប្រាប់អ្នកផ្សេងថាបងត្រឹមជាអ្នកវិនិយោគ មិនមែនប្រាប់គេថាពួកយើងជាសង្សារ បងប្រច័ណ្ឌអូននិងអ្នកនាងលីឡាដែលនិយាយគ្នាសប្បាយដោយមិនខ្វល់ពីបង ហើយ..." ជុងហ្គុកនិយាយអារម្មណ៍ក្នុងចិត្តមកទាំងអស់

" អូនក៏សុំទោសដែល" ថេយ៍ចាប់ផ្តើមយល់ពីអារម្មណ៍ជុងហ្គុក ពេលធ្វើការគេក៏គិតទង្វើគេមកវិញដែរ ថេយ៍ក៏ដឹងថាខ្លួនធ្វើខុសដែរ

" អូនមិនយល់ពីអារម្មណ៍បង ធ្វើអ្វីដោយមិនខ្វល់ពីអារម្មណ៍បង ធ្វើអោយបងឈឺចាប់ អូនសុំទោស" ថេយ៍ក៏អោនមុខនិយាយដែរ

" អត់ទេ អោយតែអូនយល់ពីបងទៅបានហើយ ពួកយើងត្រូវគ្នាវិញណា" ជុងហ្គុកចាប់ដៃថេយ៍

" អឹម.. ត្រូវគ្នាវិញ ពួកយើងត្រូវគ្នាវិញ " ថេយ៍ក៏ចាប់អោបជុងហ្គុកតែម្តង ពេលនេះពួកគេត្រូវគ្នាវិញហើយ

" បើលើកក្រោយមានរឿងអ្វី ត្រូវតែស្តាប់គ្នា និងនិយាយគ្នាណា បងមិនស្ងប់ចិត្តទេពេលអូនមិននិយាយរកបងនោះ បងខ្លាចអូនខឹងបងណាស់ ទើបបន់អោយតែដល់ម៉ោងចេញពីធ្វើការ អាចនិងនិយាយជាមួយអូន តែទៅដល់មិនឃើញអូន បងស្មានតែអូននៅខឹងបង ទើបបងទៅទិញម្ហូបយកមកលួងអូន" ជុងហ្គុកចង់និយាយរឿងក្នុងចិត្តអោយអស់

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now