Episode 26 : ពួកយើងបែកគ្នាទៅ

405 19 0
                                    


" ថេយ៉ុង ឯងស្រវឹងហើយខ្ញុំយកឯងទៅគេងក្នុងបន្ទប់ល្អទេ" លីឡាគ្រាថេយ៍ដែលកំពុងស្រវឹងទន់ក អស់ហើយ

" ជូនខ្ញុំទៅរកជុងទៅ ជុងកំពុងចាំខ្ញុំ" ថេយ៍និយាយងុលៗ បែបអ្នកស្រវឹង

" ពួកឯងជួយលើកបន្តិច" លីឡាហៅកូនចៅនាងអោយមកគ្រាថេយ៍ នាងជាស្រីគ្រាមិនរួចទេ

" បាទ" កូនចៅនាងពីរអ្នកក៏គ្រាថេយ៍ម្នាក់ម្ខាង

" ណែក.. គ្រាតិចៗណាស់ ព្រោះគេជាអនាគតអ្នកប្រុសឯង គ្រាគេទៅបន្ទប់មុនទៅ បន្ទប់120" លីឡាប្រាប់កូនចៅនាង តាមចរិតកាចឆ្នាសមិនគោរពនរណា នាងធ្វើចរិតទេពអប្សរតែចំពោះមុខថេយ៉ុងទេ

" បាទ អ្នកនាង" ពួកគេក៏យកដេហ៍ទៅបន្ទប់បាត់

" មីណា ផែនការយើងដំណើរការហើយ ឯងធ្វើតាមផែនការឯងទៅ" លីឡាដើរមកប្រាប់មីណា

" អរគុណមិត្ត ដែលជួយយើង យើងទៅរកលោកជុងហ្គុកសិន" មីណាក៏ទៅតាមផែនការទេ

+ផែនការរបស់ លីឡា និង មីណា

លីឡាបញ្ច្រកស្រាថេយ៍ អោយស្រវឹងដើម្បីអោយថេយ៍នៅសណ្ឋាគារនេះ ចាំមើលហេតុការណ៍ពិសេស

ឯមីណាបានដាក់ថ្នាំវង្វេងកននុស ស្រាដែលនាងយកអោយជុងហ្គុកផឹក ថ្នាំនិង មិនមានប្រតិកម្មភ្លាមៗទេ ដំបូងគឺធម្មតា យូរបន្តិចក៏ឈឺក្បាលវិលមុខ បន្ទាប់មកគឺវង្វេងច្រឡំមនុស្សបាន

_____

+ បន្ទប់120

" ពួកឯងចេញទៅចុះ" លីឡាដេញកូនចៅនាងចេញទៅបាត់ ទុកថេយ៍ក្នុងបន្ទប់នេះហើយ

" បាទអ្នកនាង" ពួកគេចេញទៅបាត់

" ថេយ៉ុង បងស្អាតណាស់ សមជាtype របស់អូនណាស់" លីឡាឡើងមកលើពូកជាមួយថេយ៍ ហើយយកដៃអង្អែរមុខថេយ៍ទៅមក

" ស្តាយណាស់ ដែលអូនមិនអាចចាប់ការបងឥឡូវ ពេលនេះអូនត្រូវសម្តែងធ្វើជាទេពអប្សរសិន ពេលបងបែកពីជុងហ្គុកចាំអូនជាអ្នកលួងលោមបងទៅចុះ" លីឡាឡើងមកដាក់ក្បាលលើទ្រូងរបស់ថេយ៍ ហើយនិយាយពាក្យដែលនាងចង់និយាយ

" ចាំអូនណា" លីឡានិយាយផង ញញឹមផង

នាងគេងលើកទ្រូងថេយ៍បន្តិច ក៏មកគេនៅលើសាឡុងវិញ នាងខ្លាចថេយ៍ភ្ញាក់មកឃើញថានាងគេងលើទ្រង់ថេយ៍ ថេយ៍មិនសប្បាយចិត្ត នាងត្រូវដើរតួជាមនុស្សល្អសិន

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now