Episode 44 : គ្រួសារឯងជាអ្នកណា ??

391 25 0
                                    


+ ឃ្លាំងចាស់

" យើងមិនដែលស្គាល់ឯងទេ មិចក៏ចឆប់យើងមកចឹង"ថេយ៍ដែលស្រែកសួរពេលគេអង្គុយលើកៅអីហើយជាប់ចំណងរើសមិនរួច

" ឯងមិនស្គាល់យើង តែក៏ស្គាល់ប្អូនយើងដែរមែនទេ ?? គឺនារីម្នាក់នេះ មើលទៅៗ" ដូយ៉ុងលើកទូរស័ព្ទអោយថេយ៍មើលនោះគឺរូបមីណាប្អូនរបស់គេ

" នាងគឺ... "ថេយ៍មើលរូបនិងហើយ ក៏មានអារម្មណ៍ថាដូចធ្លាប់ឃើញនៅទីណា

" គឺប្អូនយើង ប្អូនយើងមានស្លាប់ ដោយសារស្នាដៃអាជុងហ្គុកនិងឯង " ដូយ៉ុង ស្រែកដោយឈឺចាប់ ពេលនិយាយដល់ប្អូនខ្លួនពេលណា

" ...."ថេយ៍ក៏នឹកឃើញថានាងជានរណាហើយ តែគេក៏មិនដឹងនិយយអ្វីដែរ ព្រោះជាជារឿងពិតដែលជុងហ្គុកជាអ្នកបាញ់សម្លាប់នាង

" ហឹស... ឯងដឹងទេ មីណាជាសាច់ញាតិយើងតែម្នាក់គត់ យើងមើលថែនាងណាស់ មិនហ៊ានសូម្បីតែវាយនាងផង តែមិចក៏អាជុងហ្គុកវាហ៊ានសម្លាប់ប្អូនយើងទៅវិញ តើអោយយើងសល់អ្វីទៀតទៅ?? មានទ្រព្យ មានផ្ទះ តែគ្មានសាច់ញាត ឯងយល់អារម្មណ៍និងទេ?? យល់ទេ?? "ដូយ៉ុងនិយាយរៀបរាប់ពីទុក្ខសោករបស់គេដែលមិនដែលនិយាយប្រាប់នរណា ដូយ៉ុងចង់និយាយបញ្ចេញអារម្មណ៍ដែលគេលាក់ទុកចេញមកខ្លះ ។ ដល់ពាក្យចុងក្រោយដូយ៉ុងស្រែកអន្រួនថេយ៍អោយយល់ពីអារម្មណ៍ឈឺចាប់របស់គេ

" មកពីលោកមិនប្រដៅនាងអោយល្អ ដោយសារតែតាមចិត្តនាងពេក ទើបនាងមិនចេះខ្លាចក្រែងនរណានោះ នាងស្លាប់ក៏មានចំណែកលោកដែរ មិចក៏មិនគិតផង" ថេយ៍

" មិនមែនទេ គឺដោយសារតែអាជុងហ្គុកម្នាក់គត់ គឺវាៗ បើថ្ងៃនេះវាត្រូវតែស្លាប់ ដើម្បីទៅកំដរប្អូនយើង ហាសៗ"ដូយ៉ុងពេលនេះគំនុំបាំងមុខហើយ គេគិតតែម្យ៉ាងគឺត្រូវសម្លាប់ជុងហ្គុកអោយទៅកំដរប្អូនគេ

" ទេ... លោកមិនអាចសម្លាប់ជុងហ្..... " ថេយ៍ពេលលឺថាចង់សម្លាប់ជុងហ្គុក គេភ័យណាស់ ថេយ៍ប្រុងនិយាយតវ៉ាតែត្រូវដូយ៉ុងយកស្គុតបិទមាត់បាត់ហើយ

" ទុកកម្លាំងមើលសង្សារឯងជាលើកចុងក្រោយទៅ បន្តិចទៀតវានិងមកហើយ ហាសៗ"ដូយ៉ុងដើរសើចនិងផែនការគេជិតជោគជ័យហើយ គេក៏ដើរទៅមើលថាជុងហ្គុកមករឺនៅ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now